ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតៃវ៉ាន់ សន្យាបញ្ជាស៊ើបអង្កេតពេញលេញ ទោះបីអ្នកវាយប្រហារធ្វើអត្តឃាត
ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានសន្យាថានឹងដាក់ចេញឲ្យមានការស៊ើបអង្កេតពេញលេញជាសាធារណៈ លើការវាយប្រហារតាមផ្លូវក្រោមដីដ៏សាហាវ ស្របពេលដែលលោកបានទៅសួរសុខទុក្ខអ្នករបួសនៅមន្ទីរពេទ្យនៅថ្ងៃទី ២០ខែធ្នូនេះ។

យោងតាមអាជ្ញាធរបានឱ្យដឹងថា ជនសង្ស័យអាយុ ២៧ឆ្នាំម្នាក់បានបំផ្ទុះគ្រាប់បែកផ្សែងនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីដ៏សំខាន់របស់ទីក្រុងតៃប៉ិក្នុងអំឡុងពេលម៉ោងដ៏មមាញឹកកាលល្ងាចថ្ងៃទី១៩ខែធ្នូ មុនពេលចាប់ផ្តើមចូលទៅក្នុងការវាយប្រហារដោយការចាក់សម្លាប់។
ជនសង្ស័ុយនោះ បានសម្លាប់មនុស្ស៣នាក់នៅក្នុងការវាយប្រហារនៅស្ថានីយ៍រថភ្លើងដ៏ធំមួយ សង្កាត់ផ្សារទំនើបក្រោមដី និងចំណតរថភ្លើងក្រោមដីមួយទៀត ខណៈដែលយ៉ាងហោចណាស់មានមនុស្ស១១នាក់ផ្សេងទៀតបានរងរបួស ។ នេះបើយោងតាមការរាប់ដែលបានត្រួតពិនិត្យនិងកែប្រែពីប៉ូលីសកាលពីថ្ងៃទី២០ខែធ្នូ។
អភិបាលក្រុងតៃប៉ិបាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីយប់ថ្ងៃទី ១៩ខែធ្នូថា ជនសង្ស័យដែលអាជ្ញាធរតាមចាប់ ព្រោះតែការគេចពីកាតព្វកិច្ចយោធាបានស្លាប់នៅក្នុងការធ្វើអត្តឃាតនៅពេលក្រោយមក បន្ទាប់ពីការវាយប្រហារ។
មន្ត្រីបានហៅវាថាជា«ទង្វើដោយចេតនា» ប៉ុន្តែ ក៏បាប្រលយដែរថា ហេតុផលនេះមិនទាន់ច្បាស់នៅឡើយទេ។
នៅពេលទៅសួរសុខទុក្ខអ្នករងរបួសនៅមន្ទីរពេទ្យនៅថ្ងៃទី២០ខែធ្នូ ប្រធានាធិបតីតៃវ៉ាន់ លោក Lai បានផ្តល់ការអាណិតអាសូរ និងសន្យាស៊ើបអង្កេតឲ្យមានតម្លាភាព។ នេះបើយោងតាម ការផ្សាយរបស់ AFP។
លោកបានថ្លែងនៅមន្ទីរពេទ្យមួយថា៖«ខ្ញុំចង់ចូលរួមរំលែកទុក្ខចំពោះអ្នកដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មក្នុងការវាយប្រហារដ៏ឃោរឃៅកាលពីយប់មិញ និងសូមចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ពួកគេ»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


