វិមានក្រឹមឡាំង Archives - Kampuchea Thmey Daily

រុស្ស៊ី៖ F-16 មិនមែន «ថ្នាំវេទមន្ត» សម្រាប់ អ៊ុយក្រែន ទេ
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ទៅក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ទី១ខែសីហាថា យន្តហោះចម្បាំង F-16 ដែលប្រទេសលោកខាងលិច បញ្ជូនទៅកាន់អ៊ុយក្រែន នឹងមិនអាចជួយផ្លាស់ប្តូរស្ថានភាពនៅសមរភូមិបានឡើយ ព្រោះថា វាមិនមែនជា «ថ្នាំវេទមន្ត» ទេ។

លោក Dmitry Peskov (រូបថត៖ AP)

លោក Peskov សង្កត់ធ្ងន់ថា ទីក្រុងកៀវ ក៏ដឹងរឿងនេះដែរ។ យន្តហោះទាំងនេះ នឹងត្រូវបាញ់ទម្លាក់និងកម្ទេច ហើយនឹងថយចំនួនបន្តិចម្តងៗ។

សេចក្តីថ្លែងការណ៍របស់លោក ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Bloomberg រាយការណ៍កាលពីថ្ងៃពុធថា យន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកប្រភេទនេះ បានទៅដល់ដៃអ៊ុយក្រែនហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ ប្រភពខាងលើមិនបញ្ជាក់ទេថាតើ យន្តហោះទាំងនោះមានប៉ុន្មានគ្រឿង ហើយជាជំនួយរបស់ប្រទេសណា ខណៈរដ្ឋាភិបាលទីក្រុងកៀវ ក៏មិនទាន់និយាយអ្វីដែរចំពោះរបាយការណ៍នេះ។

(រូបថត៖ កងទ័ពអាកាសអាមេរិក)

ម្យ៉ាងវិញទៀត Bloomberg ក៏ផ្សាយដែរថា គេនៅមិនច្បាស់ទេថាតើពីឡុតអ៊ុយក្រែន ដែលលោកខាងលិចខិតខំបណ្តុះបណ្តាលខ្លាំងបំផុតនោះ អាចប្រើប្រាស់យន្តហោះចម្បាំងប្រភេទនេះ ភ្លាមៗដែរឬក៏អត់។

សូមបញ្ជាក់ជាថ្មី កាលពីឆ្នាំមុន សមាជិកអង្គការណាតូមួយចំនួន ដូចជាដាណឺម៉ាក ហូឡង់ បែលហ្ស៊ិក កាណាដា លុចសំបួរ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី និងស៊ុយអែត បានបង្កើតនូវអ្វីដែលគេហៅថា «សម្ព័ន្ធ F-16» ហើយក្រោយមក ក្រិក អាមេរិក ប៊ុលហ្គារី និងបារាំងក៏ចូលរួមក្រុមនេះដែរ។

ក្នុងនោះមានហូឡង់ បានសន្យាផ្តល់យន្តហោះចំនួន២៤គ្រឿង ខណៈដាណឺម៉ាក សន្យាផ្តល់១៩គ្រឿងចេញពីស្តុករបស់ខ្លួន ចំណែកប្រទេសខ្លះមិនផ្តល់យន្តហោះទេ ប៉ុន្តែរួមចំណែកដល់ការបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ឲ្យចេះប្រើ F-16៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះចម្បាំង F-16 ទៅដល់ដៃ អ៊ុយក្រែន ហើយ

The post រុស្ស៊ី៖ F-16 មិនមែន «ថ្នាំវេទមន្ត» សម្រាប់ អ៊ុយក្រែន ទេ appeared first on Kampuchea Thmey Daily.

វិមានក្រឹមឡាំង បញ្ជាក់ថា រុស្ស៊ីនិងកូរ៉េខាងជើង មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាអ្វីទេ
តាមការបញ្ជាក់ពីវិមានក្រឹមឡាំងកាលពីថ្ងៃសុក្រទី១៥ខែកញ្ញា, ខ្លួនមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាណាមួយជាមួយកូរ៉េខាងជើង ឬរៀបចំកិច្ចព្រមព្រៀងផ្លូវការណាមួយឡើយ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅប្រទេសរុស្ស៊ីនៅសប្តាហ៍នេះ។

អ្នកនាំពាក្យ Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា មិនមានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ថ្វីបើលោក គីម បានជួបពិភាក្សាមួយទល់មួយជាមួយលោក ពូទីន ក៏ដោយ។

ការបញ្ជាក់នេះកើតឡើង​ ខណៈទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តបារម្ភថា ដំណើរទស្សនកិច្ចរបស់លោក គីម ទៅរុស្ស៊ីពេលនេះ អាចពង្រឹងកម្លាំងយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន និងជំរុញកម្មវិធីមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។

យ៉ាងណាក្តី ព័ត៌មានលម្អិតនៃការធ្វើដំណើរនេះ មិនត្រូវបានបញ្ជាក់ទេ។

លោក Peskov បាននិយាយកាលពីដើមសប្តាហ៍ថា ដំណើរទស្សនកិច្ចរបស់លោក គីម ទៅរុស្ស៊ី ដែលចាប់ផ្តើមកាលពីថ្ងៃអង្គារទី១២ខែកញ្ញា នឹងអូសបន្លាយពេលពីរបីថ្ងៃទៀត។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, ក្នុងចំណោមលទ្ធផលនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងពីរ គឺពាក្យសន្យារបស់រុស្ស៊ី ក្នុងការជួយកម្មវិធីអវកាសរបស់កូរ៉េខាងជើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កូរ៉េខាងជើង បញ្ជាក់គោលដៅនៃដំណើរទស្សនកិច្ច របស់លោក គីម ទៅ រុស្ស៊ី

The post វិមានក្រឹមឡាំង បញ្ជាក់ថា រុស្ស៊ីនិងកូរ៉េខាងជើង មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាអ្វីទេ appeared first on Kampuchea Thmey Daily.

វិមានក្រឹមឡាំង សង្ស័យថា ការធ្លាក់យន្តហោះរបស់លោក Prigozhin អាចជាចេតនារបស់មនុស្ស
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី មិនច្រានចោលចេតនារបស់មនុស្សឡើយ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ដែលបានសម្លាប់ចៅហ្វាយនាយក្រុមទាហានស៊ីឈ្នួល Wagner លោក Evgeny Prigozhin ហើយនឹងពិចារណាគ្រប់សេណារីយ៉ូដែលអាចធ្វើទៅបាន។

មេទាហានស៊ីឈ្នួល Wagner លោក Evgeny Prigozhin (រូបថត៖ AP)

លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធទី៣០ខែសីហាថា “ច្បាស់ណាស់ថា មានហេតុផលផ្សេងៗគ្នា ដែលយើងកំពុងយកមកពិចារណា។ ក្នុង​ចំណោមនោះ យើងក៏កំពុងពិចារណា អំពី​អំពើ​ឃោរឃៅ​ដែលជា​ចេតនារបស់មនុស្សដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបាន​ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវ​រង់ចាំ​ព័ត៌មាន​ថ្មីៗ​ជា​ផ្លូវ​ការ​ពីក្រុម​អ្នក​ស៊ើបអង្កេតសិន។

ដោយឡែក នៅពេលសួរអំពីសេចក្តីរាយការណ៍របស់ Reuters ដែលអះអាងថា ទីក្រុងមូស្គូបានបដិសេធការផ្តល់ជំនួយពីអាជ្ញាធរអាកាសចរណ៍ប្រេស៊ីលនោះ លោក Peskov និយាយថា មិនអាចមានកិច្ចពិភាក្សាលើទិដ្ឋភាពអន្តរជាតិណាមួយឡើយ ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងក្នុងស្រុកតែប៉ុណ្ណោះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ TVR)

គួរបញ្ជាក់ជាថ្មី យន្តហោះពាណិជ្ជកម្មដែលធ្លាក់នៅតំបន់ Tver កាលពីថ្ងៃពុធសប្តាហ៍មុន គឺត្រូវបានផលិតដោយក្រុមហ៊ុនប្រេស៊ីល Embraer។ មនុស្សទាំង១០នាក់ដែលជិះក្នុងនោះ ត្រូវបាត់បង់ជីវិត រួមទាំងថៅកែទាហានស៊ីឈ្នួល Wagner និងសហការីជិតស្និទ្ធបំផុតរបស់គាត់មួយចំនួនផងដែរ។

ការស្លាប់របស់លោក Prigozhin កើតឡើងត្រឹមពីរខែប៉ុណ្ណោះ បន្ទាប់ពីគាត់រៀបចំការបះបោរ ដោយនាំកូនទាហាន Wagner ចូលទៅទីក្រុងមូស្គូ ប៉ុន្តែត្រូវបរាជ័យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពិធីបុណ្យសពរបស់លោក Prigozhin រៀបចំនៅកន្លែងបិទជិត, អនុញ្ញាតឲ្យមនុស្សពីរបីនាក់ប៉ុណ្ណោះ ចូលរួម

The post វិមានក្រឹមឡាំង សង្ស័យថា ការធ្លាក់យន្តហោះរបស់លោក Prigozhin អាចជាចេតនារបស់មនុស្ស appeared first on Kampuchea Thmey Daily.

វិមានក្រឹមឡាំង ៖ រុស្ស៊ី គ្រាន់តែចង់គ្រប់គ្រងទឹកដីដែលស្ថិតនៅក្រោម​រដ្ឋធម្មនុញ្ញរបស់ខ្លួនប៉ុណ្ណោះ
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The New York Times ថា អ្វីគ្រប់យ៉ាងដែលរុស្ស៊ីបានពុះពារធ្វើកន្លងមកនេះ គឺគ្រាន់តែចង់គ្រប់គ្រងទឹកដីដែលស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញរបស់រុស្ស៊ីតែប៉ុណ្ណោះ ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov

នៅពេលដែលអ្នកសារព័ត៌មានចាក់សួរថាតើរុស្ស៊ីចង់បានទឹកដីអ៊ុយក្រែនបន្ថែមទៀតឬក៏អត់? អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានឆ្លើយថា “យើង​គ្រាន់​តែ​ចង់​គ្រប់​គ្រងទឹក​ដី​ទាំង​អស់​ដែល​​ជា​កម្មសិទ្ធិ ក៏ដូចជា​បានតាក់តែងឡើង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើងប៉ុណ្ណោះ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ីធ្លាប់បានអនុវត្តគោលការណ៍បែបនេះរួចមកហើយ ជាក់ស្ដែងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២ ប្រជាមតិនៃការចូលរួមជាមួយប្រទេសរុស្ស៊ីត្រូវបានធ្វើឡើងនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជានៅក្នុងតំបន់ Zaporozhye និង Kherson ។

ទន្ទឹមនោះ ការធ្វើប្រជាមតិនេះទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់ប្រជាជននៅតំបន់ទាំងនោះ ហើយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រមុខនៃតំបន់ទាំង ៤ នេះបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការចូលជាសមាជិកជាមួយរុស្ស៊ីតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ រុស្ស៊ី កាត់ទោសមេបក្សប្រឆាំងដែលរិះគន់លោក ពូទីន ឲ្យជាប់ពន្ធនាគារ ១៩ ឆ្នាំទៀត

The post វិមានក្រឹមឡាំង ៖ រុស្ស៊ី គ្រាន់តែចង់គ្រប់គ្រងទឹកដីដែលស្ថិតនៅក្រោម​រដ្ឋធម្មនុញ្ញរបស់ខ្លួនប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.

វិមានក្រឹមឡាំង ចេញមុខឆ្លើយតប ក្រោយអ៊ុយក្រែន គំរាមសម្លាប់លោក ពូទីន
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា ថ្នាក់ដឹកនាំរបស់អ៊ុយក្រែន បានបង្ហាញភាពជាភេរវកររបស់ខ្លួនម្តងទៀត ដោយការគំរាមធ្វើឃាតលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង (រូបថត៖ Reuters)

លោក Peskov បានប្រាប់ទូរទស្សន៍ Rossiya 24 កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភាថា “របបភេរវករមួយ បាននិយាយអំពីសេចក្តីប្រាថ្នាភេរវកររបស់ខ្លួន” ។

អ្នកនាំពាក្យខាងលើ បានធ្វើអត្ថាធិប្បាយបែបនេះ ជាការឆ្លើយតបទៅនឹងការសារភាពរបស់អនុប្រធាននាយកដ្ឋានចារកម្មអ៊ុយក្រែន (GUR) លោក Vadim Skibitsky ដែលបានប្រាប់កាសែតអាល្លឺម៉ង់ Die Welt កាលពីថ្ងៃពុធថា លោក ពូទីន កំពុងស្ថិតនៅក្នុងបញ្ជីសម្លាប់របស់ភ្នាក់ងារគាត់ ។

អនុប្រធាននាយកដ្ឋានចារកម្មអ៊ុយក្រែន លោក Vadim Skibitsky (រូបថត៖ Ukrinform)

លោក Peskov និយាយថា សេចក្តីថ្លែងការណ៍បែបនេះបង្ហាញថា ប្រតិបត្តិការយោធាដែលបានចាប់ផ្តើមដោយរុស្ស៊ីនៅអ៊ុយក្រែនក្នុងខែកុម្ ភៈឆ្នាំ២០២២ គឺលើសពីភាពត្រឹមត្រូវ លើសពីការចាំបាច់ ហើយត្រូវតែសម្រេច ។

នៅពេលត្រូវបានសួរថាតើសន្តិសុខរបស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានរឹតបន្តឹងដែរឬទេក្រោយមានការគំរាមពីទីក្រុងកៀវ? លោក Peskov ឆ្លើយតបថា “ជឿខ្ញុំទៅ ទីភ្នាក់ងារសន្តិសុខរបស់យើងដឹងច្បាស់ពីការងាររបស់ពួកគេ និងដឹងពីអ្វីដែលពួកគេកំពុងធ្វើ”។

គួរបញ្ជាក់ជាថ្មី, កាលពីដើមខែឧសភា យន្តហោះគ្មានមនុស្សបើកខ្នាតតូចចំនួនពីរគ្រឿង ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ខណៈពេលវាព្យាយាមវាយប្រហារវិមានក្រឹមឡាំងរបស់លោក ពូទីន ក្នុងទីក្រុងមូស្គូ។ មេដឹកនាំ​រុស្ស៊ី ​មិន​ស្ថិតនៅ​ទីនោះ​ឡើយ ​ពេលវាយប្រហារ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រង​របួស​ដែរ។

ថ្វីបើអាជ្ញាធរអ៊ុយក្រែន បដិសេធការជាប់ពាក់ព័ន្ធណាមួយក៏ដោយ ក៏ទីក្រុងមូស្គូ បានចាត់ទុកឧបទ្ទវហេតុនេះថាជា “សកម្មភាពភេរវករដែលបានគ្រោងទុកជាមុន” និងការប៉ុនប៉ងឆក់យកជីវិតលោក ពូទីន ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ វិមានក្រឹមឡាំង បញ្ជាក់រឿងលោក Putin ផ្ញើពាក្យជូនពរថ្ងៃខួបកំណើត លោក Biden ឬអត់

The post វិមានក្រឹមឡាំង ចេញមុខឆ្លើយតប ក្រោយអ៊ុយក្រែន គំរាមសម្លាប់លោក ពូទីន appeared first on Kampuchea Thmey Daily.

វិមានក្រឹមឡាំងថា លោក Zelensky ឈប់ធ្វើជាដៃគូសន្ទនាជាមួយលោក Putin យូរហើយ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឈប់ធ្វើជាដៃគូសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាយូរមកហើយ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោក Zelensky មិនចាប់អារម្មណ៍ក្នុងការជួបជាមួយលោក Putin សម្រាប់កិច្ចចរចាសន្តិភាពណាមួយនោះទេ បើទោះជាជម្លោះអូសបន្លាយពេលជិត ១ ឆ្នាំហើយក៏ដោយ ។

លោក Peskov បាននិយាយថា “យើងដឹងពីអ្វីដែលលោក Zelensky បានសន្យាក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់គាត់ហើយ ជាពិសេសគឺគោលនយោបាយនាំអ៊ុយក្រែនចូលជាសមាជិករបស់អង្គការណាតូជាដើម ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានបញ្ជាក់ទៀតថា លោក Zelensky មិនដែលដោះស្រាយបញ្ហានៅតំបន់ Donbass នោះទេ ។ លើសពីនេះទៅទៀត លោកបានបដិសេធលើកិច្ចព្រមព្រៀងទីក្រុង Minsk ដូច្នេះវាស្ដែងឲ្យច្បាស់ណាស់ថា លោក Zelensky ឈប់ធ្វើជាអ្នកសន្ទនាដ៏មានឥទ្ធិពលសម្រាប់លោកប្រធានាធិបតី Putin ហើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Zelensky ក៏បានប្រាប់ទូរទស្សន៍ Sky News របស់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ដែរថា លោកមិនចាប់អារម្មណ៍លើកិច្ចចរចាសន្តិភាពជាមួយលោក Putin ឡើយ ព្រោះតែលោក Putin បានក្លាយជាមនុស្សមិនសំខាន់ចំពោះលោក បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការសឹកលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំមុនមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ លោក Medvedev ថា សត្រូវរបស់ រុស្ស៊ី កំពុងភ្លឺភ្នែក ក្រោយឃើញយើងមាន អាវុធគ្រប់បែបយ៉ាង

The post វិមានក្រឹមឡាំងថា លោក Zelensky ឈប់ធ្វើជាដៃគូសន្ទនាជាមួយលោក Putin យូរហើយ appeared first on Kampuchea Thmey Daily.

វិមានក្រឹមឡាំងព្រមានថា ការផ្តល់អាវុធឲ្យអ៊ុយក្រែន វាយប្រហារទឹកដីរុស្ស៊ី នឹងធ្វើឲ្យជម្លោះឈានដល់កម្រិតថ្មី
សហរដ្ឋអាមេរិកត្រូវបានគេនិយាយថា កំពុងពិចារណាផ្តល់អាវុធដល់អ៊ុយក្រែនដើម្បីវាយប្រហារឧបទ្វីបគ្រីមៀ ដែលបានក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីប្រជាជនជិត៩៧% បោះឆ្នោតគាំទ្រការបង្រួបបង្រួមឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ការចែកចាយសព្វាវុធដ៏មានសក្ដានុពល ដែលអាចកំណត់គោលដៅរុស្ស៊ី ពីអ៊ុយក្រែន គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយនឹងធ្វើឲ្យជម្លោះឈានដល់កម្រិតថ្មីមួយទៀត។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា ការ​អភិវឌ្ឍ​បែប​នេះ​នឹង​មិន​ល្អឡើយ ​សម្រាប់​សន្តិសុខ​ពិភពលោក និង​តំបន់​អឺរ៉ុប។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov

លោក Peskov បន្ថែមថា សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov ថា កងកម្លាំងរុស្ស៊ីនឹងឆ្លើយតបចំពោះការវាយប្រហារលើទឹកដីរុស្ស៊ី រួមទាំងនៅ គ្រីមៀ ផងដែរនោះ គឺបានឆ្លុះបញ្ចាំងពីជំហរផ្លូវការរបស់វិមានក្រឹមឡាំង។

លោក Antonov និយាយថា កងទ័ពរុស្ស៊ីនឹងបំផ្លាញរាល់សព្វាវុធ ដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតផ្ដល់ឲ្យអ៊ុយក្រែន និងសងសឹកការវាយប្រហារលើទឹកដីរុស្ស៊ី រួមទាំងនៅឧបទ្វីបគ្រីមៀផងដែរ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov

ថ្មីៗ​នេះ សហរដ្ឋអាមេរិក និង​ប្រទេស​លោកខាងលិច​មួយចំនួនទៀត ​បានប្រកាស​ការផ្គត់ផ្គង់​ផ្នែកយោធា​ថ្មី​ដល់ទី​ក្រុងកៀវ រួមទាំង​រថក្រោះ​ប្រយុទ្ធ រថពាសដែក និង​ប្រព័ន្ធ​កាំភ្លើងធំផងដែរ។ ក្រសួងការបរទេសអាមេរិកនិយាយថា អ៊ុយក្រែន អាចមានលទ្ធភាពបើកការវាយប្រហារប្រឆាំងនឹងកងទ័ពរុស្ស៊ីនៅគ្រីមៀ ដោយសារអាវុធដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន។

កន្លងមក រុស្ស៊ីធ្លាប់បានផ្ញើលិខិតទៅបណ្តាប្រទេសណាតូ ដើម្បីតវ៉ាចំពោះការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដោយរដ្ឋមន្ត្រីការបរទេស Sergey Lavrov បានសង្កត់ធ្ងន់ថា រាល់អាវុធដែលបញ្ជូនទៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ រុស្ស៊ី ប្តេជ្ញាកម្ទេចរាល់សព្វាវុធ ដែលលោកខាងលិចបញ្ជូនទៅឲ្យ កងទ័ពអ៊ុយក្រែន

The post វិមានក្រឹមឡាំងព្រមានថា ការផ្តល់អាវុធឲ្យអ៊ុយក្រែន វាយប្រហារទឹកដីរុស្ស៊ី នឹងធ្វើឲ្យជម្លោះឈានដល់កម្រិតថ្មី appeared first on Kampuchea Thmey Daily.

វិមានក្រឹមឡាំង៖ អឺរ៉ុប និងណាតូ បានវិនិយោគប្រាក់រាប់ពាន់លានដុល្លារ តាមរយៈការផ្គត់ផ្គង់អាវុធ ចូលទៅអ៊ុយក្រែន
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទទី០៩ខែមករាថា សហភាពអឺរ៉ុប (EU) និងអង្គការណាតូ បានផ្គត់ផ្គង់អាវុធក្នុងតម្លៃរាប់សិបពាន់លានដុល្លារ ដល់អ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov

កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសពីការប្តេជ្ញាចិត្តផ្តល់យានប្រយុទ្ធថ្មើរជើងទៅឲ្យអ៊ុយក្រែន។

ដោយឡែក ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យាជាមួយសមភាគីអ៊ុយក្រែន គឺលោក Volodymyr Zelensky ក្នុងការផ្គត់ផ្គង់ដល់ទីក្រុង កៀវ ជាមួយនឹងរថពាសដែកប្រភេទ AMX-10 RC ប៉ុន្តែមិនបានបញ្ជាក់ចំនួនជាក់លាក់នោះទេ។

អាវុធរបស់ណាតូ ផ្តល់ទៅឲ្យអ៊ុយក្រែន

ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “យើងមិនអាចនិយាយត្រឹមតែការសម្រេចចិត្តរបស់បារាំងបាននោះទេ។ យើងដឹងថា អឺរ៉ុប សម្ព័ន្ធភាពអាត្លង់ទិកខាងជើង និងសហរដ្ឋអាមេរិក បានវិនិយោគប្រាក់រាប់សិបពាន់លានដុល្លារចូលទៅក្នុងអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់អាវុធ”។

មន្ត្រីរូបនេះបានបន្ថែមថា ការចែកចាយទាំងនេះ មិនអាចផ្លាស់ប្តូរអ្វីជាមូលដ្ឋានបានឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ រុស្ស៊ី ថា ខ្លួនមិនមែន ប្រយុទ្ធ ជាមួយ ប្រជាជន អ៊ុយក្រែន ទេ

The post វិមានក្រឹមឡាំង៖ អឺរ៉ុប និងណាតូ បានវិនិយោគប្រាក់រាប់ពាន់លានដុល្លារ តាមរយៈការផ្គត់ផ្គង់អាវុធ ចូលទៅអ៊ុយក្រែន appeared first on Kampuchea Thmey Daily.