ព័ត៌មានអន្ដរជាតិ
ពិធីបុណ្យសពរបស់លោក Prigozhin រៀបចំនៅកន្លែងបិទជិត, អនុញ្ញាតឲ្យមនុស្សពីរបីនាក់ប៉ុណ្ណោះ ចូលរួម
សពរបស់ប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ត្រូវបានបញ្ចុះក្នុងពិធីឯកជនមួយនៅទីក្រុង St Petersburg។ នេះបើតាមការបញ្ជាក់ពីក្រុមព័ត៌មានរបស់គាត់ កាលពីថ្ងៃអង្គារទី២៩ខែសីហា។

ពួកគេនិយាយថា ពិធីនេះត្រូវបានធ្វើឡើងក្នុង “ទម្រង់បិទជិត” ហើយអ្នកទាំងឡាយណាដែលចង់និយាយពាក្យលា អាចទៅទីបញ្ចុះសព Porokhovskoe បាន។
ក្រុមនេះ បានផ្តល់ព័ត៌មានអំពីពិធីបុណ្យសពរបស់លោក Prigozhin នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយលើឆានែល Telegram ប៉ុន្តែពួកគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ក៏គ្មានពិធីផ្តល់កិត្តិយសផ្នែកយោធា ត្រូវធ្វើឡើងសម្រាប់មេទ័ពស៊ីឈ្នួល ក្នុងពិធីបុណ្យសពនេះដែរ ហើយមានមនុស្សត្រឹមតែពីរបីនាក់ប៉ុណ្ណោះ ដែលគេអនុញ្ញាតឲ្យចូលរួម។

លោក Dmitry Peskov ដែលជាអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និយាយថា មេដឹកនាំវិមានក្រឹមឡាំង នឹងមិនចូលរួមពិធីបុណ្យសពរបស់លោក Prigozhin ឡើយ ថ្វីបើអ្នកប្រយុទ្ធ Wagner បានដើរតួយ៉ាងសំខាន់ក្នុងការលុកលុយទឹកដីអ៊ុយក្រែនក៏ដោយ។
គួររម្លឹកឡើងវិញ មេទាហានស៊ីឈ្នួល ត្រូវបានមន្ត្រីរុស្ស៊ីបញ្ជាក់ថាស្លាប់ បន្ទាប់ពីការវិភាគហ្សែននៃសាកសពទាំង១០ ដែលត្រូវបានរកឃើញក្នុងយន្តហោះធ្លាក់កាលពីថ្ងៃទី២៣ខែសីហា ជិតទីក្រុងមូស្គូ។
ក្រោយមក វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់ថា ខ្លួនជាប់ពាក់ព័ន្ធនឹងហេតុការណ៍នោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តើលោកខាងលិចពិតជាទទួលបានផលប្រយោជន៍ពីការស្លាប់របស់មេទាហានស៊ីឈ្នួល រុស្ស៊ី មែនឬ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


