ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង៖ អឺរ៉ុប និងណាតូ បានវិនិយោគប្រាក់រាប់ពាន់លានដុល្លារ តាមរយៈការផ្គត់ផ្គង់អាវុធ ចូលទៅអ៊ុយក្រែន
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទទី០៩ខែមករាថា សហភាពអឺរ៉ុប (EU) និងអង្គការណាតូ បានផ្គត់ផ្គង់អាវុធក្នុងតម្លៃរាប់សិបពាន់លានដុល្លារ ដល់អ៊ុយក្រែន។

កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសពីការប្តេជ្ញាចិត្តផ្តល់យានប្រយុទ្ធថ្មើរជើងទៅឲ្យអ៊ុយក្រែន។
ដោយឡែក ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យាជាមួយសមភាគីអ៊ុយក្រែន គឺលោក Volodymyr Zelensky ក្នុងការផ្គត់ផ្គង់ដល់ទីក្រុង កៀវ ជាមួយនឹងរថពាសដែកប្រភេទ AMX-10 RC ប៉ុន្តែមិនបានបញ្ជាក់ចំនួនជាក់លាក់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “យើងមិនអាចនិយាយត្រឹមតែការសម្រេចចិត្តរបស់បារាំងបាននោះទេ។ យើងដឹងថា អឺរ៉ុប សម្ព័ន្ធភាពអាត្លង់ទិកខាងជើង និងសហរដ្ឋអាមេរិក បានវិនិយោគប្រាក់រាប់សិបពាន់លានដុល្លារចូលទៅក្នុងអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់អាវុធ”។
មន្ត្រីរូបនេះបានបន្ថែមថា ការចែកចាយទាំងនេះ មិនអាចផ្លាស់ប្តូរអ្វីជាមូលដ្ឋានបានឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ថា ខ្លួនមិនមែន ប្រយុទ្ធ ជាមួយ ប្រជាជន អ៊ុយក្រែន ទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


