Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្តេជ្ញាកម្ទេចរាល់សព្វាវុធ ដែលលោកខាងលិចបញ្ជូនទៅឲ្យ កងទ័ពអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៩ខែមករានេះថា កងទ័ពរុស្ស៊ីនឹង កម្ទេចរាល់សព្វាវុធ ដែលប្រទេសលោកខាងលិចបញ្ជូនទៅឲ្យកងទ័ពអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលត្រូវបានស្នើឲ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price អំពីលទ្ធភាពរបស់កងកម្លាំងសន្តិសុខទីក្រុងកៀវ ក្នុងការប្រើអាវុធអាមេរិកវាយប្រហារនៅតំបន់គ្រីមៀ លោកបានឆ្លើយថា “វាគួរតែក្លាយជារឿងជាក់ស្តែងសម្រាប់មនុស្សគ្រប់គ្នា៖ មិនថាអាវុធដែលអាមេរិក ឬណាតូផ្គត់ផ្គង់ដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ទេ យើងនឹងបំផ្លាញចោលទាំងអស់”។

លោកបានសង្កត់ធ្ងន់ថា “ការផ្តល់អាវុធឲ្យអ៊ុយក្រែន មិនថាដោយសហរដ្ឋអាមេរិក ឬប្រទេសណាតូផ្សេងទៀតនោះទេ វានឹងនាំឲ្យមានការកើនឡើងនៃចំនួនជនស៊ីវិលស្លាប់ និងរបួស ហើយបង្កើតការលំបាកបន្ថែមទៀត នៅក្នុងអតីតសាធារណរដ្ឋសូវៀតមួយនេះ”។

លោក Antonov បញ្ជាក់ថា “សូមគិតអំពីការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។ វាមិនអាចទៅរួចទេក្នុងការយកឈ្នះសហព័ន្ធរុស្ស៊ី។ ជ័យជម្នះនឹងក្លាយជារបស់យើង”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ ណាតូ វាយបកភ្លាមៗ ក្រោយលោក ពូទីន ប្រកាសថា រុស្ស៊ីនឹងឈ្នះនៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ១១ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម