ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ជាក់គោលដៅនៃដំណើរទស្សនកិច្ច របស់លោក គីម ទៅ រុស្ស៊ី
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសរុស្ស៊ី ដែលជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ គឺបានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងកូរ៉េខាងជើង ខណៈកាសែត KCNA រាយការណ៍ថា គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីធ្វើឲ្យទំនាក់ទំនងមិត្តភាព ឈានដល់កម្រិតខ្ពស់ថ្មី។

លោក គីម ថ្លែងបែបនេះ នៅពេលទៅដល់ស្ថានីយ Khasan ក្នុងតំបន់ Primorye ចុងបូព៌ារុស្ស៊ី។ នៅទីនោះ គាត់ត្រូវបានស្វាគមន៍ដោយមន្ត្រីរុស្ស៊ី រួមទាំងរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ Alexander Kozlov ផងដែរ។
លោក គីម និយាយថា គាត់រីករាយ ដែលបានទៅប្រទេសរុស្ស៊ីម្តងទៀត ពោលគឺបួនឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចឆ្នាំ២០១៩ ហើយនេះក៏ជាការធ្វើដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់គាត់ផងដែរ បន្ទាប់ពីពិភពលោក ជួបប្រទះវិបត្តិជំងឺរាតត្បាតកូវីដ១៩។
លោក គីម ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា “ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីជំហររបស់គណបក្សពលករកូរ៉េ និងរដ្ឋាភិបាលកូរ៉េខាងជើង ដែលផ្តល់អាទិភាពដល់សារៈសំខាន់ជាយុទ្ធសាស្ត្រដល់ទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ី”។

ស្របពេលជាមួយគ្នានោះដែរ លោក គីម ក៏បានថ្លែងអំណរគុណចំពោះភាគីរុស្ស៊ី សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ ហើយបន្ទាប់ពីទទួលស្វាគមន៍រួចហើយ មេដឹកនាំកូរ៉េខាងជើងរូបនេះបានចេញដំណើរទៅកាន់គោលដៅបន្ទាប់ ប៉ុន្តែមិនមានអ្នកណាដឹងថា គាត់ទៅណាឡើយ ។
យោងតាមរបាយការណ៍របស់ KCNA បានឲ្យដឹងថា លោក គីម បានចេញដំណើរទៅបំពេញទស្សនកិច្ចប្រទេសរុស្ស៊ីនៅរសៀលថ្ងៃទី១០ ខែកញ្ញា តាមការអញ្ជើញរបស់លោក វ្ល៉ាឌីមៀរ ពូទីន ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ជំនួបរវាងលោក ពូទីន ជាមួយលោក គីម គ្រោងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ ខាងក្នុង រថភ្លើងប្រណីត ពាសដែក របស់លោក គីម ដែលមិនសូវមានអ្នកដឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


