ព័ត៌មានអន្ដរជាតិ
លោក Medvedev ថា សត្រូវរបស់ រុស្ស៊ី កំពុងភ្លឺភ្នែក ក្រោយឃើញយើងមានអាវុធគ្រប់បែបយ៉ាង
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា សត្រូវរបស់រុស្ស៊ីដែលតែងតែតាមដានយ៉ាងដិតដល់ចំពោះការផលិតអាវុធនៅក្នុងប្រទេសរបស់យើង កំពុងភ្លឺភ្នែក និងមានការខកចិត្តយ៉ាងខ្លាំង ក្រោយឃើញរុស្ស៊ីមានសព្វាវុធគ្រប់បែបយ៉ាងជាច្រើន ។

ការអះអាងរបស់លោក Medvedev បានកើតឡើងកាលពីថ្ងៃអង្គារ នៅក្នុងកិច្ចប្រជុំក្រុមការងារមួយនៅក្រោមគណៈកម្មការឧស្សាហកម្មយោធា ស្តីពីការត្រួតពិនិត្យការផលិតអាវុធ និងយានប្រយុទ្ធសំខាន់ៗនៅឯរោងចក្រ Kalashnikov ក្នុងទីក្រុង Izhevsk ។
លោក Medvedev បានសង្កត់ធ្ងន់ថា “ពេលមកដល់រោងចក្រ យើងបានឃើញយានប្រយុទ្ធ និងសព្វាវុធសំខាន់ៗផ្សេងទៀតសុទ្ធតែផលិតហើយរួចរាល់ ជាពិសេសគឺយន្តហោះដ្រូន ដែលជាតម្រូវការខ្ពស់មួយ ក្នុងអំឡុងប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន” ។

អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានគូសបញ្ជាក់ថា “អ្នករាល់គ្នាកំពុងមើលរឿងនេះ ជាពិសេសបច្ចាមិត្តរបស់យើងក៏កំពុងតាមដានបញ្ហានេះខ្លាំងណាសដែរ ព្រោះកន្លងមកពួកគេតែងតែអះអាងជាហូរហែថា រុស្ស៊ីខ្វះនេះខ្វះនោះ ហើយឌឺដងយើងឥតឈប់ឈរឡើយ” ។
ជាចុងក្រោយលោក Medvedev និយាយថា “ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេចំអកឲ្យយើងថា មានតែមីស៊ីលប៉ុន្មានទៀតប៉ុណ្ណោះ ពោលមិនគ្រប់គ្រាន់សម្រាប់ការវាយប្រហារក្នុងប្រតិបត្តិការសឹកឡើយ ប៉ុន្តែពេលនេះខ្ញុំចង់ឲ្យពួកគេភ្លឺភ្នែក និងខកចិត្តចំពោះអ្វីដែលយើងមាននៅពេលនេះ គឺរុស្ស៊ីមិនខ្វះសព្វាវុធប្រយុទ្ធឡើយ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី កម្ទេចអាវុធ អាមេរិក ផ្ដល់ឲ្យ អ៊ុយក្រែន ដណ្ដើមបានភូមិចំនួន ២ ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


