ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង ចេញមុខឆ្លើយតប ក្រោយអ៊ុយក្រែន គំរាមសម្លាប់លោក ពូទីន
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា ថ្នាក់ដឹកនាំរបស់អ៊ុយក្រែន បានបង្ហាញភាពជាភេរវកររបស់ខ្លួនម្តងទៀត ដោយការគំរាមធ្វើឃាតលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ។

លោក Peskov បានប្រាប់ទូរទស្សន៍ Rossiya 24 កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភាថា “របបភេរវករមួយ បាននិយាយអំពីសេចក្តីប្រាថ្នាភេរវកររបស់ខ្លួន” ។
អ្នកនាំពាក្យខាងលើ បានធ្វើអត្ថាធិប្បាយបែបនេះ ជាការឆ្លើយតបទៅនឹងការសារភាពរបស់អនុប្រធាននាយកដ្ឋានចារកម្មអ៊ុយក្រែន (GUR) លោក Vadim Skibitsky ដែលបានប្រាប់កាសែតអាល្លឺម៉ង់ Die Welt កាលពីថ្ងៃពុធថា លោក ពូទីន កំពុងស្ថិតនៅក្នុងបញ្ជីសម្លាប់របស់ភ្នាក់ងារគាត់ ។

លោក Peskov និយាយថា សេចក្តីថ្លែងការណ៍បែបនេះបង្ហាញថា ប្រតិបត្តិការយោធាដែលបានចាប់ផ្តើមដោយរុស្ស៊ីនៅអ៊ុយក្រែនក្នុងខែកុម្ ភៈឆ្នាំ២០២២ គឺលើសពីភាពត្រឹមត្រូវ លើសពីការចាំបាច់ ហើយត្រូវតែសម្រេច ។
នៅពេលត្រូវបានសួរថាតើសន្តិសុខរបស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានរឹតបន្តឹងដែរឬទេក្រោយមានការគំរាមពីទីក្រុងកៀវ? លោក Peskov ឆ្លើយតបថា “ជឿខ្ញុំទៅ ទីភ្នាក់ងារសន្តិសុខរបស់យើងដឹងច្បាស់ពីការងាររបស់ពួកគេ និងដឹងពីអ្វីដែលពួកគេកំពុងធ្វើ”។
គួរបញ្ជាក់ជាថ្មី, កាលពីដើមខែឧសភា យន្តហោះគ្មានមនុស្សបើកខ្នាតតូចចំនួនពីរគ្រឿង ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ខណៈពេលវាព្យាយាមវាយប្រហារវិមានក្រឹមឡាំងរបស់លោក ពូទីន ក្នុងទីក្រុងមូស្គូ។ មេដឹកនាំរុស្ស៊ី មិនស្ថិតនៅទីនោះឡើយ ពេលវាយប្រហារ ហើយក៏គ្មាននរណាម្នាក់រងរបួសដែរ។
ថ្វីបើអាជ្ញាធរអ៊ុយក្រែន បដិសេធការជាប់ពាក់ព័ន្ធណាមួយក៏ដោយ ក៏ទីក្រុងមូស្គូ បានចាត់ទុកឧបទ្ទវហេតុនេះថាជា “សកម្មភាពភេរវករដែលបានគ្រោងទុកជាមុន” និងការប៉ុនប៉ងឆក់យកជីវិតលោក ពូទីន ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ វិមានក្រឹមឡាំង បញ្ជាក់រឿងលោក Putin ផ្ញើពាក្យជូនពរថ្ងៃខួបកំណើត លោក Biden ឬអត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


