ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង ៖ រុស្ស៊ី គ្រាន់តែចង់គ្រប់គ្រងទឹកដីដែលស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញរបស់ខ្លួនប៉ុណ្ណោះ
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The New York Times ថា អ្វីគ្រប់យ៉ាងដែលរុស្ស៊ីបានពុះពារធ្វើកន្លងមកនេះ គឺគ្រាន់តែចង់គ្រប់គ្រងទឹកដីដែលស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញរបស់រុស្ស៊ីតែប៉ុណ្ណោះ ។

នៅពេលដែលអ្នកសារព័ត៌មានចាក់សួរថាតើរុស្ស៊ីចង់បានទឹកដីអ៊ុយក្រែនបន្ថែមទៀតឬក៏អត់? អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានឆ្លើយថា “យើងគ្រាន់តែចង់គ្រប់គ្រងទឹកដីទាំងអស់ដែលជាកម្មសិទ្ធិ ក៏ដូចជាបានតាក់តែងឡើងក្នុងរដ្ឋធម្មនុញ្ញរបស់យើងប៉ុណ្ណោះ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ីធ្លាប់បានអនុវត្តគោលការណ៍បែបនេះរួចមកហើយ ជាក់ស្ដែងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២ ប្រជាមតិនៃការចូលរួមជាមួយប្រទេសរុស្ស៊ីត្រូវបានធ្វើឡើងនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជានៅក្នុងតំបន់ Zaporozhye និង Kherson ។
ទន្ទឹមនោះ ការធ្វើប្រជាមតិនេះទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់ប្រជាជននៅតំបន់ទាំងនោះ ហើយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រមុខនៃតំបន់ទាំង ៤ នេះបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការចូលជាសមាជិកជាមួយរុស្ស៊ីតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី កាត់ទោសមេបក្សប្រឆាំងដែលរិះគន់លោក ពូទីន ឲ្យជាប់ពន្ធនាគារ ១៩ ឆ្នាំទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


