ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង បញ្ជាក់ថា រុស្ស៊ីនិងកូរ៉េខាងជើង មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាអ្វីទេ
តាមការបញ្ជាក់ពីវិមានក្រឹមឡាំងកាលពីថ្ងៃសុក្រទី១៥ខែកញ្ញា, ខ្លួនមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាណាមួយជាមួយកូរ៉េខាងជើង ឬរៀបចំកិច្ចព្រមព្រៀងផ្លូវការណាមួយឡើយ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅប្រទេសរុស្ស៊ីនៅសប្តាហ៍នេះ។
អ្នកនាំពាក្យ Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា មិនមានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ថ្វីបើលោក គីម បានជួបពិភាក្សាមួយទល់មួយជាមួយលោក ពូទីន ក៏ដោយ។
ការបញ្ជាក់នេះកើតឡើង ខណៈទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តបារម្ភថា ដំណើរទស្សនកិច្ចរបស់លោក គីម ទៅរុស្ស៊ីពេលនេះ អាចពង្រឹងកម្លាំងយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន និងជំរុញកម្មវិធីមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
យ៉ាងណាក្តី ព័ត៌មានលម្អិតនៃការធ្វើដំណើរនេះ មិនត្រូវបានបញ្ជាក់ទេ។
លោក Peskov បាននិយាយកាលពីដើមសប្តាហ៍ថា ដំណើរទស្សនកិច្ចរបស់លោក គីម ទៅរុស្ស៊ី ដែលចាប់ផ្តើមកាលពីថ្ងៃអង្គារទី១២ខែកញ្ញា នឹងអូសបន្លាយពេលពីរបីថ្ងៃទៀត។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, ក្នុងចំណោមលទ្ធផលនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងពីរ គឺពាក្យសន្យារបស់រុស្ស៊ី ក្នុងការជួយកម្មវិធីអវកាសរបស់កូរ៉េខាងជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូរ៉េខាងជើង បញ្ជាក់គោលដៅនៃដំណើរទស្សនកិច្ច របស់លោក គីម ទៅ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


