វីរុសបម្លែងខ្លួនប្រភេទថ្មី Archives - Kampuchea Thmey Daily

ភ្នំពេញ​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ បំប្លែង​ថ្មី​ដែល​តា​ កើន​ឡើង​ដល់​៤៤​នាក់​ហើយ
​រហូតមកដល់​ថ្ងៃទី​០៥ ​ខែសីហា​ ឆ្នាំ​២០២១​ រាជធានី​ភ្នំពេញ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​បំប្លែង​ថ្មី​ ដែល​តា​សរុប​ចំនួន​៤៤​នាក់​ ហើយ​ដែល​ជា​ពលករ​មកពី​ប្រទេស​ថៃ បុគ្គលិក​សុខាភិបាល អ្នកធ្វើដំណើរ​តាម​យន្តហោះ​ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។​

​បើតាម​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ​ជាក់ស្តែង​នៅ​ថ្ងៃទី​៤​រកឃើញ​ឆ្លង​ចំនួន​៣២​នាក់​ ស្រី​១៦​នាក់​ ដែល​ជា​អ្នកដំណើរ​មកពី​ប្រទេស​ម៉ាឡេស៊ី​និង​ទីក្រុង​ឌូ​បៃ​ឆ្លងកាត់​តាម​ប្រ​ទេស​សឹង្ហ​បុរី​និង​ប្រទេស​ចិន​ និង​អាជីវករ​លក់​នំ​បញ្ចុក​ស្រុះ​នៅ​ក្នុង​ផ្សារ​តូច​ទូល​សង្កែ​ រាជធានី​ភ្នំពេញ​១​នាក់​ប្រុស​។​ ចំណែក​នៅ​ថ្ងៃ​ទី​៥​សីហា​ រកឃើញ​២​នាក់ ​អ្នកដំណើរ​មកពី​ប្រទេស​ម៉ាឡេស៊ី​។ បើ​គិត​ចាប់ពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ប្រភេទ​ដែល​តា សរុប​ទាំងអស់​ចំនួន ៣២៧​នាក់ ស្រី ១៥៧​នាក់​ ដែល​ជា​ពលករ​ត្រលប់​ពី​ប្រទេស​ថៃ អ្នកដំណើរ​តាម​ជើង​យន្តហោះ បុគ្គលិក សុខាភិបាល និង​អ្នកភូមិ​នៅ​ក្នុង​សហគមន៍​។​

​ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​តា ៣២៧​នាក់ ក្នុង​នោះ​រក​ឃើញ​ក្នុង​អំឡុង​ខែ​មេសា​១​នាក់ ថ្ងៃ​០៤​មិថុនា​៤​នាក់ ថ្ងៃ​១៨​មិថុនា​៧​នាក់ ថ្ងៃ​ទី​២៥​មិថុនា​២៥​នាក់ ថ្ងៃ​ទី​១៦​កក្កដា​៣៧​នាក់ ថ្ងៃទី​២២​កក្កដា​ និង​ថ្ងៃទី​២៥​កក្កដា​មាន​ចំនួន​៣៩​នាក់ ថ្ងៃ​ទី​៣១​កក្កដា​៤៣​នាក់ ថ្ងៃ​ទី​០១​សីហា​៦៧​នាក់​ថ្ងៃទី​៣​សីហា​៣៦​នាក់ ​ថ្ងៃទី​៤​សីហា​៣២​នាក់​ និង​ថ្ងៃ​ទី​៥​សីហា​ចំនួន​៣៥​នាក់​។​

​យោង​ការ​លទ្ធផល​ខាងលើនេះ បង្ហាញឱ្យឃើញថា វីរុស​ដែល​តា បាន​កំពុង​បន្ត​វាយលុក​ចូលក្នុង សហគមន៍​ហើយ​ជាពិសេស​ខេត្ត​មានជ័យ រាជធានី​ភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម និង​កំពង់ធំ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត។

​លោករដ្ឋមន្ត្រី បាន​ក្រើនរំលឹក និង​អំពាវនាវ​ដោយ​ទទូច​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំងប្រទេស​កម្ពុជា ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ការពារ​ខ្លួន កុំ​ភ្លេចខ្លួន​ឱ្យសោះ និង​ត្រូវ​ចេះ​រៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុស​កូ​វីដ​-១៩ តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សំដៅ​បង្ការ គ្រប់គ្រង និង​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​កូ​វីដ​-១៩ ជាពិសេស​ពពួក​ប្រភេទ​បំប្លែង​ថ្មី​នេះ ឬក៏​ប្រភេទ​ថ្មី​ផ្សេងទៀត ដែល​អាច​កើត​មាននៅ​កម្ពុជា​យើង ជាយថាហេតុ​ណាមួយ​៕

អត្ថបទ៖ ​សំអឿន​​

The post ភ្នំពេញ​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ បំប្លែង​ថ្មី​ដែល​តា​ កើន​ឡើង​ដល់​៤៤​នាក់​ហើយ appeared first on Kampuchea Thmey Daily.

កាន់តែខ្លាំងទៅៗហើយ វីរុសបំប្លែងខ្លួន ៤ ប្រភេទ ល្បីឆ្លងលឿននិងសាហាវ កំពុងអុកឡុកប្រទេសថៃ
ថៃកំពុងជួបរលកឆ្លងកូវីដដ៏អាក្រក់បំផុតនៅទូទាំងប្រទេស ហើយមន្ទីរពេទ្យធំៗ កំពុងមានកង្វះខាតនៃឧបករណ៍វេជ្ជសាស្ត្រ និងគ្រែសម្រាប់ព្យាបាលអ្នកឈឺ។ ខណៈអ្នកឆ្លងខ្លះ ត្រូវដេកដួលស្លាប់តាមផ្លូវ បើទ្រាំនឹងសភាពជំងឺមិនបាន ខ្លះ​ក៏​សុខចិត្ត​ព្យាបាល​ខ្លួនឯង​នៅ​ផ្ទះ ​ក្នុង​ករណី​ស្រាលៗ។

ស្របគ្នានេះដែរ ពិភពលោក​កំពុង​តែព្រួយបារម្ភ​ពីវីរុស​បំប្លែង​ខ្លួន​ឥណ្ឌា Delta អាចនឹង​បំប្លែង​ពូជបន្ថែមទៀត​​ក្នុងពេលដែល ថៃ ​ក៏​កំពុង​មានប្រភេទវីរុស​បំប្លែង​ខ្លួន ៤ ប្រភេទ ល្បីឆ្លង​រាលដាល​ខ្លាំង​ និង​សាហាវ​ក្នុង​រយៈពេល​ខ្លី​ រួមទាំង​កូវីដ​ទម្រង់ដើម​បាន​នឹងចរាចរពាសពេញប្រទេស។

ខាងក្រោមនេះ ជាប្រភេទវីរុសបំប្លែងខ្លួនថ្មី ដែលមានវត្តមាននៅក្នុងប្រទេសថៃនិងអាការនីមួយៗរបស់វា៖

វីរុសបំប្លែងខ្លួនឥណ្ឌា Delta

-ឈឺក

-មានសំបោរ

-ឈឺក្បាល

-អាការស្រដៀងផ្តាសាយធម្មតា

-មិនសូវជួបអាការៈបាត់បង់រសជាតិអាហារ។

វីរុសបំប្លែងខ្លួនអង់គ្លេស Alpha

– ក្អក

– ឈឺក

– មានសំបោរ

– ឈឺក្បាល

– គ្រុនរងារ

– ឈឺចាប់តាមរាងកាយមួយចំនួន

– គ្រុនក្តៅ

– ក្អួត ឬ រាគ

– មិនឃ្លានអាហារ។

វីរុសបំប្លែងខ្លួន​អាហ្វ្រិកខាងត្បូង Beta

– ឈឺក

– ឈឺចាប់តាមរាងកាយមួយចំនួន

– ឈឺក្បាល

– រាគរូស

– ភ្នែកក្រហម

– មានកន្ទួលក្រហមលើស្បែក

– ម្រាមដៃម្រាមជើងឡើងស្លេកមានពណ៍ខុសប្រក្រតី

– លែងដឹងរសជាតិអាហារ

– ច្រមុះលែងដឹងក្លិន។

វីរុសបំប្លែងខ្លួនប្រេស៊ីល Gamma ឬប្រភេទ P.1

Gamma ដែលត្រូវបានគេស្គាល់ឈ្មោះ ថាជាវីរុសបំប្លែងខ្លួនប្រេស៊ីល ឬ P1 និងបានរកឃើញដំបូងគេកាលពីខែមករា ឆ្នាំ ២០២០ នៅប្រទេសជប៉ុន លើអ្នកដំណើរមកពីប្រេស៊ីល និងត្រូវបានគេរកឃើញដំបូងនៅចក្រភពអង់គ្លេសនៅខែ កុម្ភៈ ឆ្នាំ ២០២១ ។

Gamma ត្រូវបានចាត់ថ្នាក់ជាវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភនៅក្នុងបញ្ជីរអង្គការសុខភាពពិភពលោក។ អ្នកជំនាញជឿថា វីរុសបំប្លែងខ្លួនប្រេស៊ីល អាចចម្លងរោគទ្វេដងដូចទៅនឹងវីរុសកូវីដដែរ។

ពូជកូវីត១៩ ទម្រង់ដើមដើម

– ក្អកមិនឈប់

– ច្រមុះលែងដឹងក្លិន

– លែងដឹងរសជាតិ

– ដកដង្ហើមពិបាក

– ហត់

– មានកម្តៅពី ៣៧.៥ អង្សារសេឡើងទៅ។

ក្នុងពេលដែលថៃកំពុងផ្ទុះខ្លាំង ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធាន​គណៈកម្មការចំពោះកិច្ចចាក់​វ៉ាក់សាំង​កូវីដ ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើក​យក​របាយការណ៍​របស់អង្គការសុខ​ភាពពិភព​លោក ចុះថ្ងៃទី ២០ ខែកក្កដា មក​បញ្ជាក់​ថា ក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេស ​ដែលមានឆ្លងវីរុសបំប្លែងខ្លួនថ្មីប្រភេទ ដែលតា និង អាល់ហ្វា រួមមាន កម្ពុជា ភូមា ឡាវ ប្រទេស​ដែលមាន​ឆ្លងប្រភេទ ដែលតា  អាល់ហ្វា និង បែលតា រួមមានវៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ចំណែកប្រទេសដែលឆ្លង ៤ ប្រភេទ ដែលតា  អាល់ហ្វា បែលតា និង ហ្គាម៉ា រួមមាន​ប្រទេសថៃ ហ្វីលីពីន សិង្ហបុរី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖กรมการแพทย์

ចុចអាន៖ក្រៅពីកម្ពុជា វីរុសបំប្លែងខ្លួនថ្មីបានឆ្លងពេញអាស៊ាន ប្រទេសខ្លះមានដល់ទៅ៤ប្រភេទ

ចុចអាន៖សង្កេតមើលខ្លួនឯងឲ្យមែនទែន! ច្បាស់ៗពីអាការឈឺក្បាលបែបណា ដែលចាត់ទុកថាឆ្លង​ Delta

ចុចអាន៖រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច

The post កាន់តែខ្លាំងទៅៗហើយ វីរុសបំប្លែងខ្លួន ៤ ប្រភេទ ល្បីឆ្លងលឿននិងសាហាវ កំពុងអុកឡុកប្រទេសថៃ appeared first on Kampuchea Thmey Daily.

អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ម្នាក់ ​នៅ​ឧ​ត្ត​រ​មានជ័យ​ បានជា​សះស្បើយហើយ​ តែ​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​២១​ថ្ងៃ​ទៀត
​​អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ម្នាក់​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​ហើយ ​តែ​គ្រូពេទ្យ​មិនទាន់​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​ទេ​ ដោយ​តម្រូវឱ្យ​គាត់​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២១​ថ្ងៃ​ទៀត​ ដើម្បីឱ្យ​ប្រាកដ​ប្រជា​ថា​ គាត់​អស់​មេរោគ​វីរុស​ប​ម្លែ​ង​ថ្មី​នេះ ​និង​មិន​មាន​លាប់​ជំងឺ​ឡើងវិញ​។​

លោក វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៣​មិថុនា​នេះ​ថា ស្ត្រី​អាយុ​២៧​ឆ្នាំ​ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ឆ្លង​ជំងឺ​បំប្លែង​ថ្មី B.1.617​ បាន​ចូល​សម្រាក​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​៤​ខែមិថុនា ​ហើយ​បានជា​សះស្បើយ​ពី​ជំងឺ​នេះ ហើយ​បន្ទាប់ពី​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​២​លើក​រួចមក​។​

​លោក វេជ្ជបណ្ឌិត បាន​បន្តថា «​ជាធម្មតា​ប្រសិនបើ​អ្នកជំងឺ​កូ​វីដ​ធម្មតា​អាច​អនុញ្ញាតឱ្យ​គាត់​ចេញពី​មន្ទីរពេទ្យ​បាន​ហើយ ​ក្រោយ​ធ្វើ​ធ្វើតេស្ត​អវិជ្ជមាន​២​ដង​និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន​១៤​ថ្ងៃ​ តែ​សម្រាប់​ជំងឺ​បំប្លែង​ថ្មី B.1.617​នេះ​បើទោះបីជា​គាត់​ជាសះស្បើយ​ក្តី ​ក៏​ក្រសួង​មិនទាន់​អនុញ្ញាតឱ្យ​គាត់​ចេញពី​មន្ទីរពេទ្យ​ដែរ​ ដោយ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២១​ថ្ងៃ​ទៀត​លើសពី​អ្នកជំងឺ​កូ​វីដ​ធម្មតា​ ដោយសារ​ខ្លាច​គាត់​លាប់​ជំងឺ​ឡើងវិញ​»​។

​​ចំណែក លោក អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ចំនួន​២​នាក់​ទៀត​ ដែល​ម្នាក់​ ភេទ​ប្រុស​ មាន​អាយុ​៤៦​ឆ្នាំ​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ភ្នំ​ខេត្តបាត់ដំបង​ និង​ម្នាក់​ទៀត ​ភេទ​ស្រី​ មាន​អាយុ​៤៣​ឆ្នាំ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​ នៅ​មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ​។ បើតាម លោក វេជ្ជបណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ​ថា អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ចំនួន​២​នាក់​នោះ ​មាន​សុខភាព​ធម្មតា​ទេ​តែ​នៅ​មិនទាន់​ជាសះស្បើយ​ពី​ជំងឺ​នៅឡើយ​ទេ​។

​នៅ​ថ្ងៃទី​០៤ ​ខែមិថុនា​ ឆ្នាំ​២០២០១​ ក្រសួងសុខាភិបាល​បាន​ប្រកាស​រកឃើញ​វីរុស​បំប្លែង​ថ្មី B.1.617 ដែលមាន​ម​ប្រភពពី​ប្រទេស​ឥណ្ឌា​លើ​ពលរដ្ឋ​កម្ពុជា​ចំនួន០៣​នាក់​ ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ តាម​ច្រក​ផ្លូវគោក​។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា វីរុស​ប​ម្លែ​ង​ថ្មី ប្រភេទ B.I.617 ជា​មេរោគ​ដែល​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង ហើយ​ត្រូវបាន​គេ​រកឃើញ​នៅ​បណ្តា​ប្រទេស​ចំនួន​៧ ហើយ នៅក្នុង​តំបន់​អាស៊ាន (​ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​ម៉ាឡេស៊ី ប្រទេស​ហ្វីលីពីន ប្រទេស​សិង្ហ​បុរី ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​) និង​បណ្តា ប្រទេស​មួយចំនួនទៀត​លើ​ពិភពលោក​។

​លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​៥​មិថុនា​ថា ​រហូតមក​ដល់ពេលនេះ​ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​B.1.617​ដែល​មាន​ប្រភព​ជា​លើកដំបូង​មកពី​ប្រទេស​ឥណ្ឌា​នេះ​ ចំនួន​៤​ករណី​ហើយ ​ក្នុងនោះ​មាន​១​ករណី​ បាន​ព្យាបាល​ជាសះស្បើយ​កាលពី​ខែ​មេសា​កន្លងទៅ​។ លោក​ស្រី បាន​បន្តទៀតថា​ វីរុស​បំប្លែង​ថ្មី B.1.617​ដែល​បាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា គឺមាន​ភាព​ឆ្លង​ខ្លាំង​ជាង​និង​គ្រោះថ្នាក់​ខ្លាំង​ជាង ហើយ​ជា​ប្រភេទ​វីរុស​ដែល​ពិភពលោក​កំពុងតែ​ព្រួយបារម្ភ​បំផុត​ ខណៈ​វីរុស​បំប្លែង​ថ្មី B.1.617 គ្រោះថ្នាក់​ជាង​វីរុស​ដែល​មិនទាន់​បំប្លែង​ខ្លួន​។

​លោកស្រី បាន​បន្ថែម​ថា ការរកឃើញ​វីរុស​បំប្លែង​ថ្មី B.1.617លើ​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​នេះ គឺជា​ការ​បារម្ភ​មួយ​ព្រោះថា​វា​អាច​នឹង​ចរាចរ​លឿន​ជាង​អ្វី​ដែល​យើង​រំពឹងទុក​។ ហេតុដូច្នេះ​ហើយ​យើង​ត្រូវតែ​ចាត់វិធានការ​ការពារ​ភ្លាមៗ និង​អនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត​ដើម្បី​ការពារ​ការចម្លង​វីរុស​បំប្លែង​ថ្មី​នេះ​។​ យ៉ាងណាក៏ដោយលោក​ស្រី​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​អនុវត្ត​វិធាន​ការដែល​ដាក់​ចេញ​ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​“៣​ការពារ និង​៣​កុំ​” ជា​បន្តទៀត រួម​ជាមួយនឹង​វិធានការ​ផ្សេងៗ​ទៀត​ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​ ដើម្បី​កាត់ផ្តាច់​ការចម្លង​ពី​បុគ្គល​មួយ​បន្តទៅ​បុគ្គល​មួយទៀត​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​បាត់ដំបងបន្តរកឃើញអ្នកវិជ្ជមាន​កូវីដ-១៩ ចំនួន ១៧ នាក់ មាន​ពលករ​មកពី​ថៃ ៤ នាក់​

The post អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ម្នាក់ ​នៅ​ឧ​ត្ត​រ​មានជ័យ​ បានជា​សះស្បើយហើយ​ តែ​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​២១​ថ្ងៃ​ទៀត appeared first on Kampuchea Thmey Daily.

WHO ជំរុញប្រទេសនានាត្រូវរាយការណ៍ពីជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីជាដាច់ខាត
អង្គការសុខភាពពិភពលោក (WHO) បានរំលឹកឡើងវិញចំពោះការអំពាវនាវរបស់ខ្លួនសម្រាប់រដ្ឋជាសមាជិកឲ្យជូនដំណឹងដល់ WHO អំពីជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មី ប្រសិនបើពួកគេរកឃើញវ៉ារ្យង់នេះ ។

អង្គការសុខភាពពិភពលោកបានកំណត់វ៉ារ្យ៉ង់ចំនួនបីដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស បន្ទាប់មកអាហ្រ្វិកខាងត្បូង និងប្រេស៊ីលជាវ៉ារ្យ៉ង់នៃការព្រួយបារម្ភ ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពរោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ អង្គការសុខភាពពិភពលោកបានរាយការណ៍ថា ចំនួនប្រទេស និងដែនដីដែលបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសបានកើនឡើងដល់ ១១៨ ពោលគឺកើនឡើងចំនួន ៧ ប្រទេស និងដែនដីពីសប្តាហ៍មុន ។

ចំណែកវ៉ារ្យ៉ង់របស់អាហ្វ្រិកខាងត្បូងត្រូវបានបញ្ជាក់នៅក្នុងប្រទេស និងដែនដីចំនួន ៦៤ ដែលជាការកើនឡើងចំនួន ៦ ពីសប្តាហ៍មុន ។ ចំណែកវ៉ារ្យ៉ង់របស់ប្រទេសប្រេស៊ីលត្រូវបានបញ្ជាក់នៅក្នុងប្រទេស និងដែនដីចំនួន ៣៨ ហើយកើនឡើងដល់ ៦ ពីសប្ដាហ៍មុន ។

ទន្ទឹមនោះវ៉ារ្យ៉ង់ថ្មីផ្សេងទៀតត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិក ហ្វីលីពីន និងបារាំង ។ អង្គការសុខភាពពិភពលោកបានចាត់ទុកការរកឃើញវ៉ារ្យង់ថ្មីមួយទៀតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកកាលពីខែមិថុនាមុនជាក្ដីបារម្ភមួយទៀតដែលកំពុងលេចចេញនាពេលនេះ ។

របាយការណ៍នេះនិយាយថា វ៉ារ្យង់ទាំងនេះអាចបង្កហានិភ័យសុខភាពសាធារណៈ រួមទាំងការកើនឡើងក្នុងការចម្លងយ៉ាងឆាបរហ័ស ។

អង្គការសុខភាពពិភពលោកនិយាយថា ស្របពេលជំងឺកូវីដ ១៩ កំពុងវិវឌ្ឍន៍ជាបន្តបន្ទាប់ WHO ក៏កំពុងស្នើសុំឲ្យបណ្តាប្រទេសនានាជូនដំណឹងដល់អង្គការនេះដោយធ្វើការវិភាគហ្សែន និងអនុវត្តការស៊ើបអង្កេតតាមមូលដ្ឋាន និងមន្ទីរពិសោធន៍ដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃវ៉ារ្យង់ថ្មីនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានសុវត្ថិភាពលើមនុស្សអាយុលើស ១៨ ឆ្នាំ

ចុចអាន ៖ WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំង AstraZeneca ព្រោះថា គ្មានភស្តុតាងអំពីការកកឈាម

The post WHO ជំរុញប្រទេសនានាត្រូវរាយការណ៍ពីជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីជាដាច់ខាត appeared first on Kampuchea Thmey Daily.

មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វីរុសកូរ៉ូណាបំប្លែងខ្លួនគឺឆ្លងខ្លាំងជាងជំងឺកូវីដ១៩ទៅទៀតដោយសារតែវាបំបែកខ្លួនជាវីរុសថ្មីៗបន្ថែមនៅក្នុងបំពង់.ក។

វីរុសកូរ៉ូណាបំប្លែងខ្លួននេះត្រូវបានគេរាយការណ៍ថា ឆ្លងខ្លាំងជាងវីរុសដើមរហូតដល់ទៅ៧០ភាគរយឯណោះហើយវាជាមូលហេតុមួយដែលធ្វើឲ្យប្រទេសអង់គ្លេសធ្លាក់ចូលក្នុងការបិទប្រទេសជាលើកទី៣។

ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ភ័ស្តុតាងបង្ហាញពីមូលហេតុដែលវាឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតគឺថា វីរុសបានធ្លាក់ដល់បំពង់ករបស់មនុស្សដែលឆ្លងមេរោគ។

ការសិក្សារបស់ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេសនិងសកលវិទ្យាល័យ Birmingham បានបង្ហាញថា ប្រហែល៣៥ភាគរយនៃអ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ គឺមានកម្រិតជំងឺកូវីដ១៩ខ្ពស់ណាស់នៅក្នុងខ្លួនរបស់ពួកគេ។

សំណាកត្រូវបានយកពីបំពង់កនិងច្រមុះ ហើយអ្នកនិពន្ធនៃការសិក្សានេះបាននិយាយថា កម្រិតមេរោគខ្ពស់នៅលើប្រដាប់ត្បារគឺត្រូវបានភ្ជាប់ទៅនឹងករណីធ្ងន់ធ្ងរបន្ថែមទៀតនៃជំងឺកូវីដ១៩។

អ្នកដឹកនាំការសិក្សាលោក Michael Kidd បាននិយាយថា ភ័ស្តុតាងនេះអាចជួយអ្នកវិទ្យាសាស្ត្រ ឲ្យស៊ើបអង្កេតអំពីរបៀបដែលវីរុសបម្លែងខ្លួនប្រភេទថ្មី បំបែកខ្លួនឯងកាន់តែច្រើនក្នុងខ្លួនមនុស្សម្នាក់ៗដែលវាឆ្លង។

ក្រុមអ្នកជំនាញបាននិយាយថា វាពិបាកណាស់ក្នុងការកំណត់ឲ្យបានច្បាស់នូវមូលហេតុដែលវីរុសបំប្លែងខ្លួនប្រភេទថ្មី នេះ រីករាលដាលយ៉ាងឆាប់រហ័ស។

ប៉ុន្តែបើយោងតាមលោក Sir Patrick Vallance ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានឲ្យដឹងថា ដំណឹងល្អគឺថា ប្រសិនបើអ្នកមានវីរុសកូរ៉ូណាហើយនោះ អ្នកប្រហែលជាមានភាពស៊ាំជាមួយនឹងវីរុសថ្មីនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ វៀតណាម ត្រៀមបិទជើងហោះហើរមកពីប្រទេសដែលមានវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី

ចុចអាន៖ ថៃ ហាមមិនឲ្យជនជាតិអង់គ្លេសចូលប្រទេសក្រោយរកឃើញមនុស្សមួយគ្រួសារមានផ្ទុកវីរុសបម្លែងខ្លួនប្រភេទថ្មី

The post មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ appeared first on Kampuchea Thmey Daily.

វីរុសកូវីដ១៩បម្លែងខ្លួនមិនខ្លាចវ៉ាក់សាំង ចូលដល់ប្រទេសថៃហើយ
អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងលោក Opas Karnkawinpong បានឲ្យដឹងថា វីរុសកូវីដ១៩បម្លែងខ្លួនអាហ្វ្រិកខាងត្បូងដែលគេជឿថាមិនខ្លាចវ៉ាក់សាំង ត្រូវបានរកឃើញនៅក្នុងខ្លួនជនជាតិថៃម្នាក់ដែលវិលត្រឡប់មកពីប្រទេសតង់ហ្សានី។

លោកបានប្រាប់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃអាទិត្យថា “នាយកដ្ឋានកំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានការណ៍នេះ បន្ទាប់ពីមានការព្រួយបារម្ភថា វីរុសអាហ្វ្រិកខាងត្បូងអាចឈានដល់ប្រទេសថៃ”។

អ្នកដែលឆ្លងជំងឺនេះ គឺជាបុរសជនជាតិថៃអាយុ៤១ឆ្នាំម្នាក់ដែលបានធ្វើដំណើរទៅប្រទេស តង់ហ្សានី ដើម្បីរកស៊ីមុនពេលវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី២៩ខែមករា។

លោកវេជ្ជបណ្ឌិត Opas បានអះអាងថា ក្នុងករណីអ្នកជំងឺនេះ មិនមានភ័ស្តុតាងថា វីរុសបម្លែងខ្លួនបាននាំឲ្យគាត់មានជំងឺធ្ងន់ធ្ងរបន្ថែមទៀតនោះទេ។

វេជ្ជបណ្ឌិត Opas បាននិយាយថា រហូតមកដល់ពេលនេះ ការសិក្សាបឋមបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានផ្តល់ការការពារមានកម្រិតប្រឆាំងនឹងមេរោគអាហ្វ្រិកខាងត្បូង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

The post វីរុសកូវីដ១៩បម្លែងខ្លួនមិនខ្លាចវ៉ាក់សាំង ចូលដល់ប្រទេសថៃហើយ appeared first on Kampuchea Thmey Daily.

វ៉ាក់សាំងកូវីដរបស់វៀតណាម បញ្ចប់ការសាកល្បងដំណាក់កាលដំបូងហើយក៏បង្ហាញប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនថ្មី
សកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមបាននិយាយកាលពីថ្ងៃទី៨ខែកុម្ភៈថា ប្រទេសវៀតណាមបានបញ្ចប់ការសាកល្បងលើមនុស្សដំណាក់កាលដំបូង នៃវ៉ាក់សាំងកូវីដផលិតក្នុងស្រុករបស់ខ្លួនឈ្មោះ Nano Covax ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តចំនួន៦០នាក់។

អ្នកស្ម័គ្រចិត្ត២២នាក់ចុងក្រោយ បានទទួលការចាក់វ៉ាក់សាំងលើកទី២ ដោយពីរនាក់ទទួលវ៉ាក់សាំងកម្រិត៥០មីលីក្រាមនិង២០នាក់ទទួល៧៥មីលីក្រាម។

ក្រុមអ្នកជំនាញបាននិយាយថា វ៉ាក់សាំង Nano Covax បានបង្ហាញថាមានសុវត្ថិភាពនិងប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណា SARS-CoV-2 សូម្បីតែវីរុសបម្លែងខ្លួនថ្មីរបស់វាក៏ដោយ។

អ្នកស្ម័គ្រចិត្តភាគច្រើនស្ថិតក្នុងស្ថានភាពល្អបន្ទាប់ពីទទួលថ្នាំបង្ការ។ មានមនុស្សតិចតួចប៉ុណ្ណោះដែលឈឺនៅកន្លែងចាក់ថ្នាំនិងគ្រុនក្តៅប៉ុន្តែបានបាត់ទៅវិញបន្ទាប់ពីរយៈពេល មួយទៅពីរថ្ងៃ។

គោលបំណងនៃដំណាក់កាលដំបូងគឺវាយតម្លៃសុវត្ថិភាពរបស់វ៉ាក់សាំង ដែលត្រូវបានអភិវឌ្ឍនិងផលិតដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ។

មនុស្សជិត៤០០នាក់បានចុះឈ្មោះសម្រាប់ការសាកល្បងដំណាក់កាលទី២ ដែលគេរំពឹងថានឹងអូសបន្លាយរយៈពេល៦ខែដោយក្នុងនោះអ្នកស្ម័គ្រចិត្តចំនួន៥៦០នាក់នឹងត្រូវចាក់វ៉ាក់សាំង។

ដំណាក់កាលទី៣ នឹងមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង១ម៉ឺននាក់ ដែលចាប់ផ្តើមពីខែសីហាទៅ។

ប្រសិនបើលទ្ធផលល្អ ប្រទេសវៀតណាមនឹងចាក់វ៉ាក់សាំងនេះជូនសាធារណជននៅដើមឆ្នាំ ២០២២៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Expoler

ចុចអាន៖ វៀតណាម តេស្ត​វ៉ាក់សាំង Nano Covax របស់ខ្លួនលើពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ជាលើក​ទី២

The post វ៉ាក់សាំងកូវីដរបស់វៀតណាម បញ្ចប់ការសាកល្បងដំណាក់កាលដំបូងហើយក៏បង្ហាញប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនថ្មី appeared first on Kampuchea Thmey Daily.

ទ្វីបអាមេរិក កំពុងរងការវាយលុកដោយវីរុសបម្លែងខ្លួនថ្មី ៣ប្រភេទ
លោកស្រី Carissa Etienne ប្រធានអង្គការសុខភាព Pan American បាននិយាយកាលពីថ្ងៃពុធថា វីរុសបម្លែងខ្លួនថ្មី៣ប្រភេទ ត្រូវបានគេរកឃើញក្នុងប្រទេសចំនួន២០នៅទ្វីបអាមេរិក ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការឆ្លងកម្រិតខ្ពស់។

ថ្វីបើភាពញឹកញាប់នៃបម្រែបម្រួលថ្មីនៅតែមានកំរិតក៏ដោយ ក៏អ្នកជំនាញផ្នែកសុខភាពបានព្រមានថា វីរុសទាំងនោះអាចនាំឲ្យមានការរីករាលដាលនៃជំងឺរាតត្បាតថ្មី។

យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានបង្ហាញថា សហរដ្ឋអាមេរិកបានកត់ត្រាការឆ្លងវីរុសបម្លែងខ្លួនថ្មីចំនួន៥៤៦ករណី នៅក្នុងរដ្ឋយ៉ាងហោចណាស់៣៣គិតត្រឹមថ្ងៃអង្គារ។

ភាគច្រើននៃករណីទាំងនេះ, មាន៥៤១ករណីបណ្តាលមកពីវ៉ារ្យ៉ង់ដែលត្រូវបានគេស្គាល់ថា B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស។

ទន្ទឹមនោះ គេរកឃើញករណីឆ្លងវីរុសអាហ្វ្រិកខាងត្បូង B.1.351 ចំនួន៣ករណីនិងវីរុសប្រេស៊ីល P.1​ ចំនួន២ករណី។

លោកស្រី Etienne និយាយថា មនុស្សជាង១.៨លាននាក់នៅទ្វីបអាមេរិកបានធ្លាក់ខ្លួនឈឺដោ​យសារជំងឺកូវីដ១៩និងជាង៤៧,០០០នាក់បានស្លាប់ ដោយសារជំងឺនេះកាលពីសប្តាហ៍មុន។

លោកស្រីបានព្រមានថា ផលប៉ះពាល់សុខភាព សង្គមនិងសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ត្រី ហើយបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះវិសមភាពយេនឌ័រដែលបង្កឡើងដោយជំងឺរាតត្បាត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ WHO ៖ វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលរកឃើញនៅអង់គ្លេសកំពុងរាលដាលទូទាំងពិភពលោក

The post ទ្វីបអាមេរិក កំពុងរងការវាយលុកដោយវីរុសបម្លែងខ្លួនថ្មី ៣ប្រភេទ appeared first on Kampuchea Thmey Daily.