ព័ត៌មានអន្ដរជាតិ
កាន់តែខ្លាំងទៅៗហើយ វីរុសបំប្លែងខ្លួន ៤ ប្រភេទ ល្បីឆ្លងលឿននិងសាហាវ កំពុងអុកឡុកប្រទេសថៃ
ថៃកំពុងជួបរលកឆ្លងកូវីដដ៏អាក្រក់បំផុតនៅទូទាំងប្រទេស ហើយមន្ទីរពេទ្យធំៗ កំពុងមានកង្វះខាតនៃឧបករណ៍វេជ្ជសាស្ត្រ និងគ្រែសម្រាប់ព្យាបាលអ្នកឈឺ។ ខណៈអ្នកឆ្លងខ្លះ ត្រូវដេកដួលស្លាប់តាមផ្លូវ បើទ្រាំនឹងសភាពជំងឺមិនបាន ខ្លះក៏សុខចិត្តព្យាបាលខ្លួនឯងនៅផ្ទះ ក្នុងករណីស្រាលៗ។
ស្របគ្នានេះដែរ ពិភពលោកកំពុងតែព្រួយបារម្ភពីវីរុសបំប្លែងខ្លួនឥណ្ឌា Delta អាចនឹងបំប្លែងពូជបន្ថែមទៀតក្នុងពេលដែល ថៃ ក៏កំពុងមានប្រភេទវីរុសបំប្លែងខ្លួន ៤ ប្រភេទ ល្បីឆ្លងរាលដាលខ្លាំង និងសាហាវក្នុងរយៈពេលខ្លី រួមទាំងកូវីដទម្រង់ដើមបាននឹងចរាចរពាសពេញប្រទេស។
ខាងក្រោមនេះ ជាប្រភេទវីរុសបំប្លែងខ្លួនថ្មី ដែលមានវត្តមាននៅក្នុងប្រទេសថៃនិងអាការនីមួយៗរបស់វា៖
វីរុសបំប្លែងខ្លួនឥណ្ឌា Delta
-ឈឺក
-មានសំបោរ
-ឈឺក្បាល
-អាការស្រដៀងផ្តាសាយធម្មតា
-មិនសូវជួបអាការៈបាត់បង់រសជាតិអាហារ។
វីរុសបំប្លែងខ្លួនអង់គ្លេស Alpha
– ក្អក
– ឈឺក
– មានសំបោរ
– ឈឺក្បាល
– គ្រុនរងារ
– ឈឺចាប់តាមរាងកាយមួយចំនួន
– គ្រុនក្តៅ
– ក្អួត ឬ រាគ
– មិនឃ្លានអាហារ។
វីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង Beta
– ឈឺក
– ឈឺចាប់តាមរាងកាយមួយចំនួន
– ឈឺក្បាល
– រាគរូស
– ភ្នែកក្រហម
– មានកន្ទួលក្រហមលើស្បែក
– ម្រាមដៃម្រាមជើងឡើងស្លេកមានពណ៍ខុសប្រក្រតី
– លែងដឹងរសជាតិអាហារ
– ច្រមុះលែងដឹងក្លិន។
វីរុសបំប្លែងខ្លួនប្រេស៊ីល Gamma ឬប្រភេទ P.1
Gamma ដែលត្រូវបានគេស្គាល់ឈ្មោះ ថាជាវីរុសបំប្លែងខ្លួនប្រេស៊ីល ឬ P1 និងបានរកឃើញដំបូងគេកាលពីខែមករា ឆ្នាំ ២០២០ នៅប្រទេសជប៉ុន លើអ្នកដំណើរមកពីប្រេស៊ីល និងត្រូវបានគេរកឃើញដំបូងនៅចក្រភពអង់គ្លេសនៅខែ កុម្ភៈ ឆ្នាំ ២០២១ ។
Gamma ត្រូវបានចាត់ថ្នាក់ជាវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភនៅក្នុងបញ្ជីរអង្គការសុខភាពពិភពលោក។ អ្នកជំនាញជឿថា វីរុសបំប្លែងខ្លួនប្រេស៊ីល អាចចម្លងរោគទ្វេដងដូចទៅនឹងវីរុសកូវីដដែរ។
ពូជកូវីត១៩ ទម្រង់ដើមដើម
– ក្អកមិនឈប់
– ច្រមុះលែងដឹងក្លិន
– លែងដឹងរសជាតិ
– ដកដង្ហើមពិបាក
– ហត់
– មានកម្តៅពី ៣៧.៥ អង្សារសេឡើងទៅ។
ក្នុងពេលដែលថៃកំពុងផ្ទុះខ្លាំង ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកយករបាយការណ៍របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី ២០ ខែកក្កដា មកបញ្ជាក់ថា ក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេស ដែលមានឆ្លងវីរុសបំប្លែងខ្លួនថ្មីប្រភេទ ដែលតា និង អាល់ហ្វា រួមមាន កម្ពុជា ភូមា ឡាវ ប្រទេសដែលមានឆ្លងប្រភេទ ដែលតា អាល់ហ្វា និង បែលតា រួមមានវៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ចំណែកប្រទេសដែលឆ្លង ៤ ប្រភេទ ដែលតា អាល់ហ្វា បែលតា និង ហ្គាម៉ា រួមមានប្រទេសថៃ ហ្វីលីពីន សិង្ហបុរី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖กรมการแพทย์
ចុចអាន៖ក្រៅពីកម្ពុជា វីរុសបំប្លែងខ្លួនថ្មីបានឆ្លងពេញអាស៊ាន ប្រទេសខ្លះមានដល់ទៅ៤ប្រភេទ
ចុចអាន៖សង្កេតមើលខ្លួនឯងឲ្យមែនទែន! ច្បាស់ៗពីអាការឈឺក្បាលបែបណា ដែលចាត់ទុកថាឆ្លង Delta
ចុចអាន៖រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


