ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដរបស់វៀតណាម បញ្ចប់ការសាកល្បងដំណាក់កាលដំបូងហើយក៏បង្ហាញប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនថ្មី
សកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមបាននិយាយកាលពីថ្ងៃទី៨ខែកុម្ភៈថា ប្រទេសវៀតណាមបានបញ្ចប់ការសាកល្បងលើមនុស្សដំណាក់កាលដំបូង នៃវ៉ាក់សាំងកូវីដផលិតក្នុងស្រុករបស់ខ្លួនឈ្មោះ Nano Covax ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តចំនួន៦០នាក់។

អ្នកស្ម័គ្រចិត្ត២២នាក់ចុងក្រោយ បានទទួលការចាក់វ៉ាក់សាំងលើកទី២ ដោយពីរនាក់ទទួលវ៉ាក់សាំងកម្រិត៥០មីលីក្រាមនិង២០នាក់ទទួល៧៥មីលីក្រាម។
ក្រុមអ្នកជំនាញបាននិយាយថា វ៉ាក់សាំង Nano Covax បានបង្ហាញថាមានសុវត្ថិភាពនិងប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណា SARS-CoV-2 សូម្បីតែវីរុសបម្លែងខ្លួនថ្មីរបស់វាក៏ដោយ។

អ្នកស្ម័គ្រចិត្តភាគច្រើនស្ថិតក្នុងស្ថានភាពល្អបន្ទាប់ពីទទួលថ្នាំបង្ការ។ មានមនុស្សតិចតួចប៉ុណ្ណោះដែលឈឺនៅកន្លែងចាក់ថ្នាំនិងគ្រុនក្តៅប៉ុន្តែបានបាត់ទៅវិញបន្ទាប់ពីរយៈពេល មួយទៅពីរថ្ងៃ។
គោលបំណងនៃដំណាក់កាលដំបូងគឺវាយតម្លៃសុវត្ថិភាពរបស់វ៉ាក់សាំង ដែលត្រូវបានអភិវឌ្ឍនិងផលិតដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ។

មនុស្សជិត៤០០នាក់បានចុះឈ្មោះសម្រាប់ការសាកល្បងដំណាក់កាលទី២ ដែលគេរំពឹងថានឹងអូសបន្លាយរយៈពេល៦ខែដោយក្នុងនោះអ្នកស្ម័គ្រចិត្តចំនួន៥៦០នាក់នឹងត្រូវចាក់វ៉ាក់សាំង។
ដំណាក់កាលទី៣ នឹងមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង១ម៉ឺននាក់ ដែលចាប់ផ្តើមពីខែសីហាទៅ។
ប្រសិនបើលទ្ធផលល្អ ប្រទេសវៀតណាមនឹងចាក់វ៉ាក់សាំងនេះជូនសាធារណជននៅដើមឆ្នាំ ២០២២៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Expoler
ចុចអាន៖ វៀតណាម តេស្តវ៉ាក់សាំង Nano Covax របស់ខ្លួនលើពលរដ្ឋស្ម័គ្រចិត្តជាលើកទី២
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


