Connect with us

សុខភាព

រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច

បានផុស

នៅ

បច្ចុប្បន្ន វីរុស​បំប្លែង Delta បាន​ឆ្លង​រាលដាល​ចូល​ក្នុង​សហគមន៍​នៅ​ប្រទេស​កម្ពុជា វា​កាន់​តែ​បង្កើន​ហានិភ័យ​មក​លើ​សុខភាព។ ទោះ​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក៏​យើង​នៅ​តែ​អាច​ឆ្លង​វីរុស​កូវីដ​ធម្មតា ចុះ​ទម្រាំ​វីរុស​បំប្លែង Delta ដែល​ងាយ​ឆ្លង និង​កាច​សាហាវ​ជាង​វីរុស​កូវីដ-១៩​ ធម្មតា​ទៀត​នោះ។ ខាង​ក្រោម​នេះ ជា​រោគ​សញ្ញា​វីរុស​បំប្លែង Delta និង​កូវីដ-១៩ធម្មតា លើ​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​មិន​ទាន់​ចាក់​វ៉ាក់សាំង​ក្រោយ​ឆ្លង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគ​សញ្ញា​វីរុស​បំប្លែង Delta

វីរុស​បំប្លែងថ្មី​ Delta មាន​សភាព​ឆ្លង​លឿន និង​មាន​ភាព​កាច​សាហាវ​ជាង​ជំងឺ​កូវីដ ១៩ ធម្មតា យោង​តាម​ការ​សិក្សា​ពី​មុន​មក អ្នក​ស្រាវជ្រាវ​សង្កេត​ឃើញ​ថា រោគ​សញ្ញា​វីរុស​បំប្លែង Delta មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​នៅ​ពេល​ឆ្លង​វីរុស​បំប្លែង​នេះ​ដូច​ជា៖

អ្នក​ចាក់​វ៉ាក់សាំង​រួច៖ ឈឺ​ក្បាល ហៀរ​សម្បោរ កណ្ដាស់ និង​ឈឺ ឬ​រមាស់​ក និង​មិន​សូវ​មាន​រោគ​សញ្ញា​កូវីដ ១៩ ​ធម្មតា​កើត​ឡើង​ទេ​រួម​មាន ហិត​មិន​ដឹង​ក្លិន ញ៉ាំ​មិន​ដឹង​រសជាតិ ក្ដៅ​ខ្លួន និង​ដង្ហក់។

អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង៖ ឈឺ​ក្បាល ហៀរ​សម្បោរ ក្ដៅ​ខ្លួន ក្អក​ញឹក​ញាប់ និង​រោគ​សញ្ញា​ដូច​កូវីដ ១៩​ធម្មតា​ផ្សេង​ទៀត។

រោគ​សញ្ញា​ជំងឺ​កូវីដ-១៩​ ធម្មតា

ជា​ទូទៅ ក្រោយ​ពី​ប៉ះពាល់​ជាមួយ​វីរុស​កូវីដ-១៩ វា​ត្រូវ​ការ​រយៈ​ពេល ៥-៦ថ្ងៃ​ ទើប​ចេញ​រោគ​សញ្ញា​ដំបូង ឬ​ករណី​ខ្លះ ឆ្លង​គ្រប់​១៤​ថ្ងៃ ទើប​បង្ហាញ​រោគ​សញ្ញា។ ចំពោះ​រោគ​សញ្ញា​នេះ ក៏​ប្រែ​ប្រួល​ទៅ​តាម​មនុស្ស​ដែល​ចាក់​វ៉ាក់សាំង​រួច និង​មិន​ទាន់​ចាក់​វ៉ាក់សាំង​ដូច​ជា៖

អ្នក​ចាក់​វ៉ាក់សាំង​រួច៖ កណ្ដាស់ ដកដង្ហើម​ខ្លី​ៗ ឈឺ​ត្រចៀក និង​ហើម​កូន​កណ្ដុរ។ នេះ​បើ​តាម​ការ​សិក្សា​របស់​អ្នក​​វិទ្យាសាស្ត្រ​​នៅ King’s College ទីក្រុង​ឡុងដ៍ ប្រទេស​​អង់គ្លេស លើ​​ករណី​ឆ្លង​​ជំងឺ​កូវីដ ១៩ ក្រោយ​ចាក់​វ៉ាក់សាំង លើ​មនុស្ស​ប្រមាណ ១,១លាននាក់។

អ្នក​មិន​ចាក់​វ៉ាក់សាំង៖ គ្រុន​ក្ដៅ ក្អក​ស្ងួត អស់​កម្លាំង ឈឺ​ក ឈឺ​ក្បាល តឹង​ច្រមុះ ចង្អោរ ក្អួត រាករូស ភ្នែក​ឡើង​ក្រហម ពិបាក​ដក​ដង្ហើម ឈឺ​ចុង​ទ្រូង និង​បាត់​បង់​ចំណង់​អាហារ។

ដូច​នេះ​ហើយ ​យើង​គួរ​បន្ត​ការពារ​សុខភាព​ឲ្យ​បាន​ដិត​ដល់​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ពិសេស​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់​ម៉ាស​ឲ្យ​ជាប់ រក្សា​គម្លាត​ពី​អ្នក​ដទៃ និង​អនុវត្ត ​៣កាពារ ៣កុំ ដើម្បី​សុខភាព​ខ្លួន​យើង និង​មនុស្ស​ជា​ទី​ស្រលាញ់៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ

ចុចអាន៖ភាពខុសគ្នានៃរោគសញ្ញាវីរុស Delta ចំពោះអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់

ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម