Connect with us

កូវីដ-១៩

ក្រៅពីកម្ពុជា វីរុសបំប្លែងខ្លួនថ្មីបានឆ្លងពេញអាស៊ាន ប្រទេសខ្លះមានដល់ទៅ៤ប្រភេទ

បានផុស

នៅ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល មានប្រសាសន៍ថា មិនមែនតែកម្ពុជានោះទេដែលមានឆ្លងវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា និងអាល់ហ្វានោះ បណ្តាប្រទេសអាស៊ានទាំង៩ទៀតក៏មានឆ្លងវីរុសប្រភេទនេះដែរ ហើយមានប្រទេសខ្លះឆ្លងច្រើនប្រភេទលើសកម្ពុជា មានរហូត៤ប្រភេទទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកយករបាយការណ៍របស់អង្គការសុខភាពពិភព​លោកចុះថ្ងៃទី២០ ខែកក្កដា មកបញ្ជាក់ថា ក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេសដែលមានឆ្លងវីរុសបំប្លែងខ្លួនថ្មីប្រភេទ ដែលតា និង អាល់ហ្វា រួមមាន កម្ពុជា ភូមា ឡាវ ប្រទេសដែលមានឆ្លងប្រភេទ ដែលតា  អាល់ហ្វា និង បែលតា រួមមានវៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ចំណែកប្រទេសដែលឆ្លង៤ប្រភេទ ដែលតា  អាល់ហ្វា បែលតា និង ហ្គាម៉ា រួមមានប្រទេសថៃ ហ្វីលីពីន សឹង្ហបុរី។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖ “នេះជាការឆ្លុំបញ្ចាំង ឱ្យឃើញថា ប្រទេសអាស៊ានទាំង១០អត់មានប្រទេសណាមួយគេចផុតពីវីរុសបំប្លៃងថ្មីនេះទេ។ ដូច្នេះកម្ពុជាយើងក៏មិនងាយនឹងគេចផុតដែរ”។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 Deltaចំនួន១១៤នាក់ ក្នុងនោះស្ត្រីមានចំនួន ៥៩នាក់។

ក្នុងចំណោមអ្នកឆ្លងចំនួន១១៤នាក់នោះ រកឃើញក្នុងកំឡុងខែមេសា១នាក់ ថ្ងៃទី០៤ ខែមិថុនា ៤នាក់ ថ្ងៃទី១៨ ខែមិថុនា ៧នាក់ ថ្ងៃទី២៥ ខែមិថុនា ២៥នាក់ ថ្ងៃទី១៦ ខែកក្កដា រកឃើញចំនួន៣៧នាក់ និងថ្ងៃទី២២ និងថ្ងៃទី២៥ ខែកក្កដា មានចំនួន៣៩នាក់ ស្រី១៩នាក់។

ក្នុងចំណោមអ្នក៣៩នាក់នោះ មានអ្នកដំណើរមកពីប្រទេសថៃចំនួន២១ នាក់ស្រី១១នាក់ បុគ្គលិកសុខាភិបាល៤នាក់ ស្រី១នាក់ ប្រជាជនសហគមន៍ប៉ះពាល់ផ្ទាល់ចំនួន៦នាក់ ស្រី៣នាក់ និងប្រជាជនប៉ះពាល់មិនផ្ទាល់ចំនួន៨នាក់ ស្រី៤នាក់។

ចំពោះអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 Delta ចំនួន៣៩នាក់ រកឃើញនៅខេត្តបន្ទាយមានជ័យ៥នាក់ បាត់ដំបង៣នាក់ ឧត្តរមានជ័យ១១នាក់ ប៉ៃលិន៤នាក់ សៀមរាប១១នាក់ ត្បូវឃ្មុំ១នាក់ កំពង់ចាម១នាក់និងកំពង់ធំ៣នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការ ម៉ាឡេស៊ី ចោទអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុពីបទ “មិនគោរពគោល​ការណ៍ ប្រកាសទ្រព្យសម្បត្តិ”

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

បេសកជនសិទ្ធិមនុស្ស UN បង្ហាញថា បើគ្មានអ្នកផ្ដល់សព្វាវុធ យោធា មីយ៉ាន់ម៉ា​ នឹងទន់ខ្សោយ

សន្តិសុខសង្គម៧ ម៉ោង មុន

តុលាការផ្តន្ទាទោស លោក William Guang  ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស. ជំរុញផ្តល់សេវាឱ្យលឿនរហ័ស ស្របតាមកំណែទម្រង់ថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

១សប្ដាហ៍ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន២១០នាក់ និងក្មេងទំនើង១០៩នាក់

ចរាចរណ៍៤ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

បច្ចេកវិទ្យា២០ ម៉ោង មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣

ព័ត៌មានជាតិ៦ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម