Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ហាមមិនឲ្យជនជាតិអង់គ្លេសចូលប្រទេសក្រោយរកឃើញមនុស្សមួយគ្រួសារមានផ្ទុកវីរុសបម្លែងខ្លួនប្រភេទថ្មី

បានផុស

នៅ

ក្រសួងសុខាភិបាលនឹងស្នើឲ្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺកូវីដ១៩បញ្ឈប់ការចូលរបស់ភ្ញៀវទេសចរអង់គ្លេសមកក្នុងប្រទេសនេះបន្ទាប់ពីវីរុសកូរ៉ូណាបម្លែងខ្លួប្រភេទថ្មី B117 ​ត្រូវបានរកឃើញលើជនជាតិអង់គ្លេស៤នាក់ដែលចូលប្រទេសថៃកាលពីថ្ងៃទី២១ខែធ្នូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងលោក Opas Karnkawinpong បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកដំណើរទាំងអស់ដែលជិះយន្ដហោះជាមួយអ្នកទាំង៤និងអ្នកដែលបានទាក់ទងជាមួយពួកគេត្រូវបានរកឃើញទីតាំងនិងធ្វើតេស្តហើយមិនមានឆ្លងវីរុសនេះទេ។

ស្របពេលជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត Opas បានទទូចដល់សាធារណជនកុំឲ្យភ័យស្លន់ស្លោ។

លោកវេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា អ្នកជំងឺអង់គ្លេសទាំងបួននាក់គឺជាគ្រួសារតែមួយមកពីតំបន់ Kent។ ពួកគេត្រូវបានគេដាក់នៅក្នុងបន្ទប់សម្ពាធអវិជ្ជមានរបស់មន្ទីរពេទ្យដើម្បីការពារការឆ្លងហើយនឹងមិនត្រូវអនុញ្ញាតឲ្យចេញទេរហូតដល់មន្រ្តីពេទ្យធ្វើតេស្តនិងបញ្ជាក់ថា ពួកគេលែងមានហានិភ័យនៃជំងឺកូវីដ១៩ទៀតហើយ។

លោកវេជ្ជបណ្ឌិត Yong បន្តថា​ មជ្ឈមណ្ឌលបាននិងកំពុងប្រមូលទិន្នន័យហ្សែនពីអ្នកជំងឺកូវីដសម្រាប់ការស្រាវជ្រាវ។ ប្រជាជនថៃមិនចាំបាច់មានការព្រួយបារម្ភនោះទេប៉ុន្តែបានព្រមានថា អាជ្ញាធរត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះភ្ញៀវទេសចរអង់គ្លេស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម