ព័ត៌មានអន្ដរជាតិ
វីរុសកូវីដ១៩បម្លែងខ្លួនមិនខ្លាចវ៉ាក់សាំង ចូលដល់ប្រទេសថៃហើយ
អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងលោក Opas Karnkawinpong បានឲ្យដឹងថា វីរុសកូវីដ១៩បម្លែងខ្លួនអាហ្វ្រិកខាងត្បូងដែលគេជឿថាមិនខ្លាចវ៉ាក់សាំង ត្រូវបានរកឃើញនៅក្នុងខ្លួនជនជាតិថៃម្នាក់ដែលវិលត្រឡប់មកពីប្រទេសតង់ហ្សានី។
លោកបានប្រាប់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃអាទិត្យថា “នាយកដ្ឋានកំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានការណ៍នេះ បន្ទាប់ពីមានការព្រួយបារម្ភថា វីរុសអាហ្វ្រិកខាងត្បូងអាចឈានដល់ប្រទេសថៃ”។
អ្នកដែលឆ្លងជំងឺនេះ គឺជាបុរសជនជាតិថៃអាយុ៤១ឆ្នាំម្នាក់ដែលបានធ្វើដំណើរទៅប្រទេស តង់ហ្សានី ដើម្បីរកស៊ីមុនពេលវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី២៩ខែមករា។
លោកវេជ្ជបណ្ឌិត Opas បានអះអាងថា ក្នុងករណីអ្នកជំងឺនេះ មិនមានភ័ស្តុតាងថា វីរុសបម្លែងខ្លួនបាននាំឲ្យគាត់មានជំងឺធ្ងន់ធ្ងរបន្ថែមទៀតនោះទេ។
វេជ្ជបណ្ឌិត Opas បាននិយាយថា រហូតមកដល់ពេលនេះ ការសិក្សាបឋមបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានផ្តល់ការការពារមានកម្រិតប្រឆាំងនឹងមេរោគអាហ្វ្រិកខាងត្បូង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


