ព័ត៌មានអន្ដរជាតិ
ទ្វីបអាមេរិក កំពុងរងការវាយលុកដោយវីរុសបម្លែងខ្លួនថ្មី ៣ប្រភេទ
លោកស្រី Carissa Etienne ប្រធានអង្គការសុខភាព Pan American បាននិយាយកាលពីថ្ងៃពុធថា វីរុសបម្លែងខ្លួនថ្មី៣ប្រភេទ ត្រូវបានគេរកឃើញក្នុងប្រទេសចំនួន២០នៅទ្វីបអាមេរិក ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការឆ្លងកម្រិតខ្ពស់។

ថ្វីបើភាពញឹកញាប់នៃបម្រែបម្រួលថ្មីនៅតែមានកំរិតក៏ដោយ ក៏អ្នកជំនាញផ្នែកសុខភាពបានព្រមានថា វីរុសទាំងនោះអាចនាំឲ្យមានការរីករាលដាលនៃជំងឺរាតត្បាតថ្មី។
យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានបង្ហាញថា សហរដ្ឋអាមេរិកបានកត់ត្រាការឆ្លងវីរុសបម្លែងខ្លួនថ្មីចំនួន៥៤៦ករណី នៅក្នុងរដ្ឋយ៉ាងហោចណាស់៣៣គិតត្រឹមថ្ងៃអង្គារ។

ភាគច្រើននៃករណីទាំងនេះ, មាន៥៤១ករណីបណ្តាលមកពីវ៉ារ្យ៉ង់ដែលត្រូវបានគេស្គាល់ថា B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស។
ទន្ទឹមនោះ គេរកឃើញករណីឆ្លងវីរុសអាហ្វ្រិកខាងត្បូង B.1.351 ចំនួន៣ករណីនិងវីរុសប្រេស៊ីល P.1 ចំនួន២ករណី។

លោកស្រី Etienne និយាយថា មនុស្សជាង១.៨លាននាក់នៅទ្វីបអាមេរិកបានធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ១៩និងជាង៤៧,០០០នាក់បានស្លាប់ ដោយសារជំងឺនេះកាលពីសប្តាហ៍មុន។
លោកស្រីបានព្រមានថា ផលប៉ះពាល់សុខភាព សង្គមនិងសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ត្រី ហើយបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះវិសមភាពយេនឌ័រដែលបង្កឡើងដោយជំងឺរាតត្បាត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ WHO ៖ វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលរកឃើញនៅអង់គ្លេសកំពុងរាលដាលទូទាំងពិភពលោក
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


