ព័ត៌មានជាតិ
អ្នកជំងឺបំប្លែងថ្មី B.1.617ម្នាក់ នៅឧត្តរមានជ័យ បានជាសះស្បើយហើយ តែត្រូវបន្តធ្វើចត្តាឡីស័ក២១ថ្ងៃទៀត
អ្នកជំងឺបំប្លែងថ្មី B.1.617ម្នាក់នៅខេត្តឧត្តរមានជ័យបានព្យាបាលជាសះស្បើយពីជំងឺហើយ តែគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅឡើយទេ ដោយតម្រូវឱ្យគាត់បន្តធ្វើចត្តាឡីស័កចំនួន២១ថ្ងៃទៀត ដើម្បីឱ្យប្រាកដប្រជាថា គាត់អស់មេរោគវីរុសបម្លែងថ្មីនេះ និងមិនមានលាប់ជំងឺឡើងវិញ។

លោក វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៣មិថុនានេះថា ស្ត្រីអាយុ២៧ឆ្នាំជាពលករធ្វើដំណើរមកពីប្រទេសថៃឆ្លងជំងឺបំប្លែងថ្មី B.1.617 បានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី៤ខែមិថុនា ហើយបានជាសះស្បើយពីជំងឺនេះ ហើយបន្ទាប់ពីធ្វើតេស្តអវិជ្ជមានចំនួន២លើករួចមក។

លោក វេជ្ជបណ្ឌិត បានបន្តថា «ជាធម្មតាប្រសិនបើអ្នកជំងឺកូវីដធម្មតាអាចអនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យបានហើយ ក្រោយធ្វើធ្វើតេស្តអវិជ្ជមាន២ដងនិងបន្តធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃ តែសម្រាប់ជំងឺបំប្លែងថ្មី B.1.617នេះបើទោះបីជាគាត់ជាសះស្បើយក្តី ក៏ក្រសួងមិនទាន់អនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យដែរ ដោយតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន២១ថ្ងៃទៀតលើសពីអ្នកជំងឺកូវីដធម្មតា ដោយសារខ្លាចគាត់លាប់ជំងឺឡើងវិញ»។
ចំណែក លោក អ្នកជំងឺបំប្លែងថ្មី B.1.617ចំនួន២នាក់ទៀត ដែលម្នាក់ ភេទប្រុស មានអាយុ៤៦ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំខេត្តបាត់ដំបង និងម្នាក់ទៀត ភេទស្រី មានអាយុ៤៣ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកមោងឬស្សីខេត្តបាត់ដំបង នៅមិនទាន់ជាសះស្បើយនៅឡើយទេ។ បើតាម លោក វេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានប្រាប់កម្ពុជានៅព្រឹកថ្ងៃនេះថា អ្នកជំងឺបំប្លែងថ្មី B.1.617ចំនួន២នាក់នោះ មានសុខភាពធម្មតាទេតែនៅមិនទាន់ជាសះស្បើយពីជំងឺនៅឡើយទេ។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០១ ក្រសួងសុខាភិបាលបានប្រកាសរកឃើញវីរុសបំប្លែងថ្មី B.1.617 ដែលមានមប្រភពពីប្រទេសឥណ្ឌាលើពលរដ្ឋកម្ពុជាចំនួន០៣នាក់ ដែលបានធ្វើដំណើរមកពីប្រទេសថៃ តាមច្រកផ្លូវគោក។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា វីរុសបម្លែងថ្មី ប្រភេទ B.I.617 ជាមេរោគដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ហើយត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន៧ ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា) និងបណ្តា ប្រទេសមួយចំនួនទៀតលើពិភពលោក។
លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៥មិថុនាថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងវីរុសបំប្លែងថ្មីB.1.617ដែលមានប្រភពជាលើកដំបូងមកពីប្រទេសឥណ្ឌានេះ ចំនួន៤ករណីហើយ ក្នុងនោះមាន១ករណី បានព្យាបាលជាសះស្បើយកាលពីខែមេសាកន្លងទៅ។ លោកស្រី បានបន្តទៀតថា វីរុសបំប្លែងថ្មី B.1.617ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា គឺមានភាពឆ្លងខ្លាំងជាងនិងគ្រោះថ្នាក់ខ្លាំងជាង ហើយជាប្រភេទវីរុសដែលពិភពលោកកំពុងតែព្រួយបារម្ភបំផុត ខណៈវីរុសបំប្លែងថ្មី B.1.617 គ្រោះថ្នាក់ជាងវីរុសដែលមិនទាន់បំប្លែងខ្លួន។
លោកស្រី បានបន្ថែមថា ការរកឃើញវីរុសបំប្លែងថ្មី B.1.617លើពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកពីប្រទេសថៃនេះ គឺជាការបារម្ភមួយព្រោះថាវាអាចនឹងចរាចរលឿនជាងអ្វីដែលយើងរំពឹងទុក។ ហេតុដូច្នេះហើយយើងត្រូវតែចាត់វិធានការការពារភ្លាមៗ និងអនុវត្តដោយយកចិត្តទុកដាក់បំផុតដើម្បីការពារការចម្លងវីរុសបំប្លែងថ្មីនេះ។ យ៉ាងណាក៏ដោយលោកស្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវតែបន្តអនុវត្តវិធានការដែលដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ“៣ការពារ និង៣កុំ” ជាបន្តទៀត រួមជាមួយនឹងវិធានការផ្សេងៗទៀតដែលដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ការចម្លងពីបុគ្គលមួយបន្តទៅបុគ្គលមួយទៀត៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ បាត់ដំបងបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៧ នាក់ មានពលករមកពីថៃ ៤ នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


