វីរុសបំប្លែងខ្លួន Delta Archives - Kampuchea Thmey Daily

វីរុសបំប្លែងខ្លួនថ្មី អាចគ្រោះថ្នាក់ជាង ដែលតា ទៅទៀត
វីរុសកូវីដ១៩បំប្លែងខ្លួននាពេលអនាគត អាចកាន់តែគ្រោះថ្នាក់ និងមានផលវិបាកក្នុងរយៈពេលកាន់តែវែង ខណៈក្រុមអ្នកជំនាញព្រមានថា វីរុសទាំងនោះមានផលប៉ះពាល់ធំជាង ដែលតា ទៅទៀត។

សាស្ត្រាចារ្យ Lawrence Young អ្នកជំនាញខាងមេរោគមកពីសាកលវិទ្យាល័យ Warwick បានប្រាប់គេហទំព័រ The Observer ថា “ការគិតដែលថា វីរុសបំប្លែងខ្លួននានា នឹងបន្តមានសភាពស្រាលជាងនេះគឺខុសហើយ”។

ទ្រឹស្ដីដែលថា វីរុសបំប្លែងខ្លួននឹងកាន់តែស្រាល ត្រូវបានលើកឡើងយ៉ាងទូលំទូលាយចាប់តាំងពី អូមីក្រុង បានមកជំនួស ដែលតា ក្នុងនាមជាវីរុសកូវីដបំប្លែងថ្មីលេចធ្លោខ្លាំងក្នុងរដូវរងានេះ។

ប៉ុន្តែសាស្រ្តាចារ្យ Young បានអះអាងថា “វីរុសបំប្លែងខ្លួនថ្មី អាចសាហាវជាង ដែលតា ទៅទៀត”។

ស្របពេលជាមួយគ្នានោះ លោក David Nabarro បេសកជនពិសេសរបស់អង្គការសុខភាពពិភពលោកទទួលបន្ទុកផ្នែកមេរោគ បាននិយាយថា “នឹងមានវីរុសកូវីដបំប្លែងខ្លួនបន្ថែមទៀតបន្ទាប់ពី អូមីក្រុង ហើយប្រសិនបើពួកគេអាចឆ្លងកាន់តែខ្លាំង ពួកគេនឹងគ្របដណ្តប់”។

លើសពីនេះ ពួកវាអាចបណ្តាលឲ្យមានទម្រង់ជំងឺផ្សេងៗគ្នា ម្យ៉ាងទៀត ពួកគេអាចនឹងកាន់តែសាហាវ ឬមានផលវិបាករយៈពេលវែងជាង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ អូមីក្រុង ពួតដៃ ដែលតា បង្កើតវីរុសកូនកាត់ ចេញមកអុកឡុកទៀតហើយ

The post វីរុសបំប្លែងខ្លួនថ្មី អាចគ្រោះថ្នាក់ជាង ដែលតា ទៅទៀត appeared first on Kampuchea Thmey Daily.

អូមីក្រុង ពួតដៃ ដែលតា បង្កើតវីរុសកូនកាត់ ចេញមកអុកឡុកទៀតហើយ (មានវីដេអូ)
ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស បានបញ្ជាក់ជាផ្លូវការអំពីការរកឃើញវីរុសកូវីដបំប្លែងខ្លួន ដែលជាប្រភេទកូនកាត់រវាង អូមីក្រុង និងដែលតា។

“ដែលតាក្រុង” ដែលមានសមត្ថភាពឆ្លងកាន់តែខ្លាំង ត្រូវបានគេគិតថា វិវត្តនៅក្នុងខ្លួនអ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួនទាំងពីរក្នុងពេលតែមួយ ប៉ុន្តែគេមិនច្បាស់ទេថាតើមេរោគនេះត្រូវបាននាំចូលពីក្រៅ ឬមានប្រភពនៅក្នុងប្រទេសអង់គ្លេស។

ស្របពេលជាមួយគ្នានោះ មន្ត្រីទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) ក៏មិនទាន់ដឹងដែរថា មេរោគដែលទើបនឹងវិវត្តថ្មីនេះមានសមត្ថភាពឆ្លងខ្លាំង ឬធ្ងន់ធ្ងរកម្រិតណា ឬថាតើវានឹងប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងដែរឬអត់។

ប្រភពមួយនៅ UKHSA បានលើកឡើងថា ពេលនេះ ក្រុមមន្ត្រីមិនមានការព្រួយបារម្ភចំពោះវីរុសកូនកាត់នេះទេ ព្រោះចំនួនករណីឆ្លង នៅមានកម្រិតទាបនៅឡើយ។

យ៉ាងណាក្តី ទីភ្នាក់ងារនេះ​មិន​បាន​បង្ហាញ​ថា​តើ រកឃើញប៉ុន្មានករណីហើយនោះទេ។

សាស្ត្រាចារ្យ Paul Hunter អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យ East Anglia បានប្រាប់ MailOnline ថា វាមិនគួរបង្កការគំរាមកំហែងខ្លាំងពេកទេ ពីព្រោះចក្រភពអង់គ្លេសមានកម្រិតភាពស៊ាំដ៏ធំប្រឆាំងនឹងប្រភេទ ដែលតា និង អូមីក្រុង ទម្រង់ដើម។

រឿងនេះកើតឡើង បន្ទាប់ពីរបាយការណ៍នៃករណីវីរុសកូនកាត់ ដែលតាក្រុង ពីប្រទេស ស៊ីប កាលពីខែមុន ត្រូវបានច្រានចោល។

ស្របពេលជាមួយគ្នានេះដែរ ប្រធានផ្នែកវេជ្ជសាស្រ្ដអង់គ្លេសប្រចាំនៅក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បានព្រមានអំពីវីរុសកូនកាត់ នៅពេលដែលករណី អូមីក្រុង កំពុងតែកើនឡើងទូទាំងពិភពលោក ហើយចាប់ផ្តើមប្រកួតប្រជែងជាមួយ ដែលតា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ WHO៖ អូមីក្រុង ក្លាយពូជ BA.2 ទំនងមិនធ្ងន់ធ្ងរជាងវីរុសទម្រង់ដើមទេ

The post អូមីក្រុង ពួតដៃ ដែលតា បង្កើតវីរុសកូនកាត់ ចេញមកអុកឡុកទៀតហើយ (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ហេតុផលមួយ អូមីក្រុង អាចធ្វើឲ្យ ដែលតា បាត់ខ្លួន
ការស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងបានបង្ហាញថា វីរុសកូវីដបំប្លែងខ្លួន អូមីក្រុង អាចធ្វើឲ្យវីរុសប្រភេទ ដែលតា លែងមានវត្តមាន ដោយសារតែការឆ្លងមេរោគថ្មី អាចបង្កើនភាពស៊ាំទៅនឹងមេរោគចាស់។

ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះបានគ្របដណ្តប់តែលើមនុស្សមួយក្រុមតូចប៉ុណ្ណោះ ប៉ុន្តែវាបានរកឃើញថា អ្នកដែលឆ្លង អូមីក្រុង ជាពិសេសអ្នកចាក់វ៉ាក់សាំងរួច បានបង្កើតភាពស៊ាំទៅនឹងមេរោគបំប្លែងខ្លួន ដែលតា។

ការវិភាគនេះបានចុះឈ្មោះមនុស្សឆ្លង អូមីក្រុង រាប់ទាំងអ្នកបានចាក់ថ្នាំបង្ការ និងមិនបានចាក់ចំនួន៣៣នាក់ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

ខណៈពេលដែលអ្នកនិពន្ធបានរកឃើញថា ភាពស៊ាំប្រឆាំងអូមីក្រុង បានកើនឡើង ១៤ ដងក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ពីការចុះឈ្មោះ ពួកគេក៏បានរកឃើញផងដែរថា មានការកើនឡើង ៤.៤ ដងនៃភាពស៊ាំប្រឆាំង ដែលតា។

អ្នកវិទ្យាសាស្ត្រក្នុងការសិក្សានេះបាននិយាយថា “ការកើនឡើងនៃភាពស៊ាំប្រឆាំងវីរុសបំប្លែងខ្លួន ដែលតា នៅក្នុងខ្លួនបុគ្គលដែលឆ្លង អូមីក្រុង អាចបណ្តាលឲ្យមានការថយចុះនៃសមត្ថភាពរបស់ ដែលតា ក្នុងការឆ្លងបុគ្គលទាំងនោះឡើងវិញ”។

លោក Alex Sigal សាស្ត្រាចារ្យនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពអាហ្រ្វិក ក្នុងប្រទេសអាហ្វ្រិកខាងត្បូងបាននិយាយនៅលើ Twitter កាលពីថ្ងៃចន្ទថា ប្រសិនបើ អូមីក្រុង មិនសូវបង្កជំងឺដូចទៅនឹងបទពិសោធន៍ពីអាហ្វ្រិកខាងត្បូងទេនោះ នេះនឹងជួយធ្វើឲ្យ ដែលតា បាត់ខ្លួន។

យោងតាមការសិក្សាលើកមុននៅអាហ្វ្រិកខាងត្បូងបានបង្ហាញថា មានការថយចុះហានិភ័យនៃការចូលមន្ទីរពេទ្យ និងជំងឺធ្ងន់ធ្ងរចំពោះអ្នកឆ្លងអូមីក្រុង បើប្រៀបធៀបនឹងប្រភេទ ដែលតា បើទោះបីជាអ្នកនិពន្ធនិយាយថា អ្នកឆ្លងមួយចំនួនទំនងជាដោយសារតែមានភាពស៊ាំខ្ពស់ក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ WHO ព្រមានថា អូមីក្រុង អាចធ្វើឲ្យប្រព័ន្ធសុខាភិបាល រងគ្រោះ

The post ហេតុផលមួយ អូមីក្រុង អាចធ្វើឲ្យ ដែលតា បាត់ខ្លួន appeared first on Kampuchea Thmey Daily.

ទិន្នន័យប្រមូលទូទាំងពិភពលោកបង្ហាញឥទ្ធិពល រវាង អូមីក្រុង និង ដែលតា
ទិន្នន័យដែលប្រមូលបានទូទាំងពិភពលោកស្តីពីវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង គិតត្រឹមថ្ងៃទី២៣ខែធ្នូបានបង្ហាញថា វីរុសនេះ មិនធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួន ដែលតា នោះទេ។

លេខាធិការអចិន្ត្រៃយ៍ផ្នែកសុខភាពសាធារណៈប្រទេសថៃ លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៣ខែធ្នូនេះថា “វីរុសបំប្លែងខ្លួន អូមីក្រុង អាចចម្លងលឿនជាង ដែលតា ប៉ុន្តែអ្នកជំងឺ អូមីក្រុង ដែលវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរឬបានស្លាប់ មានតិចជាង ដែលតា”។

ជាឧទាហរណ៍ ប្រទេសអង់គ្លេស ដែលបានរាយការណ៍ករណី អូមីក្រុង ច្រើនជាង១០,០០០ករណី គឺមានអ្នកស្លាប់ត្រឹមតែ១២នាក់ ឬស្មើនឹង ០,១២ ភាគរយប៉ុណ្ណោះ។

សាកលវិទ្យាល័យ Imperial College London កាលពីដើមសប្តាហ៍នេះ បានបញ្ចេញការសិក្សាមួយដែលរកឃើញថា អ្នកឆ្លង អូមីក្រុង នៅក្នុងប្រទេសអង់គ្លេស ទំនងជាត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ជាមួយរោគសញ្ញាធ្ងន់ធ្ងរតិចជាង ១៥ទៅ២០% ហើយចូលមន្ទីរពេទ្យតិចជាង ៤០%បើប្រៀបធៀបជាមួយអ្នកឆ្លង ដែលតា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ អ្នកជំនាញថៃ ព្រមានថា អូមីក្រុង នឹងរាលដាលពេញប្រទេស

The post ទិន្នន័យប្រមូលទូទាំងពិភពលោកបង្ហាញឥទ្ធិពល រវាង អូមីក្រុង និង ដែលតា appeared first on Kampuchea Thmey Daily.

Omicron ឆ្លងខ្លាំងជាង Delta ៧០ដង តែមិនសូវឈឺធ្ងន់ទេ
វីរុសបំប្លែងខ្លួន Omicron ឆ្លងលឿនជាងមេរោគប្រភេទ Delta ប្រហែល៧០ដង បើទោះបីជាភាពធ្ងន់ធ្ងរនៃជំងឺនេះ ទំនងជាទាបជាងក៏ដោយ។ នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យហុងកុង។

យោងតាមសេចក្តីថ្លែងការណ៍ពីសាកលវិទ្យាល័យកាលពីថ្ងៃពុធ បានឲ្យដឹងថា ល្បឿននៃការរីករាលដាលរបស់ Omicron នៅក្នុងទងសួតរបស់មនុស្ស ត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីការឆ្លង។

ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោក Michael Chan Chi-wai បានរកឃើញថា វីរុសបំប្លែងខ្លួនដែលគួរឲ្យព្រួយបារម្ភថ្មីបំផុតនេះ បានបំបែកខ្លួននៅក្នុងជាលិកាសួតរបស់មនុស្សតិចជាងមេរោគប្រភេទដើម១០ដង ដែលនេះអាចជាសញ្ញាធ្វើឲ្យអ្នកឆ្លងមិនសូវមានជំងឺធ្ងន់ធ្ងរ។

ការសិក្សាបង្ហាញថា Omicron ពិតជាឆ្លងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមែន ប៉ុន្តែមិនធ្វើឲ្យខូចជាលិកាសួតដូចវីរុសប្រភេទមុនៗទេ។

គិតត្រឹមពេលនេះ វីរុសបំប្លែងខ្លួន Omicron បានវាយលុកប្រទេសចំនួន៧៧រួចទៅហើយ ក្នុងរយៈពេល៣សប្តាហ៍ បន្ទាប់ពីការរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង។

ការស្រាវជ្រាវថ្មីចេញពីទីក្រុងហុងកុង គឺដូចទៅនឹងការពិពណ៌នាដោយគ្រូពេទ្យមួយចំនួនដែរ ដែលថា អ្នកឆ្លង Omicron ភាគច្រើនរហូតមកដល់ពេលនេះ គឺស្រាល ហើយមិនតម្រូវឲ្យសម្រាកនៅមន្ទីរពេទ្យឡើយ។

ការសង្កេតដំបូងបានបង្ហាញថា អ្នកជំងឺភាគច្រើនមិនត្រូវការអុកស៊ីសែន ឬចូលសង្គ្រោះបន្ទាន់នោះទេ ប៉ុន្តែក្រុមអ្នកជំនាញ និងស្ថាប័នសុខភាពសាធារណៈជាច្រើន រួមទាំងអង្គការសុខភាពពិភពលោកផងដែរ បានជំរុញឲ្យមានការប្រុងប្រយ័ត្ន។ ករណីឆ្លងទម្លុះ និងការឆ្លងឡើងវិញជាច្រើន ត្រូវបានរកឃើញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bloomberg

ចុចអាន៖ ថៃ ព្រមានផ្ទុះ អូមីក្រុង ខ្លាំងក្លាក្រោយការប្រារព្ធពិធីឆ្លងឆ្នាំ

The post Omicron ឆ្លងខ្លាំងជាង Delta ៧០ដង តែមិនសូវឈឺធ្ងន់ទេ appeared first on Kampuchea Thmey Daily.

នូវែលសេឡង់ រកឃើញវីរុសបំប្លែងខ្លួនឆ្លងលឿន និងរហ័សជាង ១៣០ ករណី
ប្រទេសនូវែលសេឡង់បានរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍ថ្មីនៃវីរុសកូវីដបំប្លែងខ្លួន Delta ចំនួន ១៣៤ ករណីនៅថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបដែលបានបញ្ជាក់សម្រាប់ការផ្ទុះឡើងក្នុងសហគមន៍នាពេលបច្ចុប្បន្នរបស់ប្រទេសឡើងដល់ ៨,៤៣១ ករណី ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមការឆ្លងថ្មីនេះ ១១៦ ករណីត្រូវបានកត់ត្រានៅក្នុងទីក្រុងធំបំផុត Auckland, ៨ ករណីនៅទីក្រុង Waikato, ៨ ករណីនៅឈូងសមុទ្រ Plenty និងមួយករណីនៅទីក្រុង Northland ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា ករណីសរុបចំនួន ៨៩ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈ ៩ ករណីទៀតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ។

ចំណែកចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ ១៩ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនូវែលសេឡង់មានចំនួន ១១,៤៤៤ ករណី និងមានអ្នកស្លាប់ ៤៣ នាក់ ។

ក្រសួងបាននិយាយថា រហូតមកដល់ពេលនេះ ៩២ ភាគរយនៃប្រជាជននៅក្នុងប្រទេសនូវែលសេឡង់បានចាក់វ៉ាក់សាំងដូសដំបូង ហើយ ៨៦ ភាគរយត្រូវបានចាក់វ៉ាក់សាំងពេញដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ដឹងអត់ វីរុសកូវីដបំប្លែងខ្លួនថ្មី Omicron ស្ថិតនៅលេខរៀងទីប៉ុន្មាន ក្នុងតួអក្សរក្រិក?

The post នូវែលសេឡង់ រកឃើញវីរុសបំប្លែងខ្លួនឆ្លងលឿន និងរហ័សជាង ១៣០ ករណី appeared first on Kampuchea Thmey Daily.

រកឃើញហើយ មូលហេតុពិតប្រាកដ ធ្វើឲ្យ Delta ឆ្លងខ្លាំងបែបនេះ (មានវីដេអូ)
មានមនុស្សមិនតិចទេ ដែលកំពុងងឿងឆ្ងល់ថា តើហេតុអ្វីបានជាវីរុសកូវីដ-១៩ បំប្លែងខ្លួន Delta ឆ្លងខ្លាំងម៉្លេះ និងវាយលុកពិភពលោកបានក្នុងល្បឿនយ៉ាងលឿនបែបនេះ។

ធាតុបំប្លែងនៅលើវីរុសកូវីដ-១៩បំប្លែងខ្លួន Delta ដែលមានសមត្ថភាពគេចផុតពីរ៉ាដា អាចពន្យល់ពីមូលហេតុដែលវីរុសប្រភេទនេះ ឆ្លងខ្លាំងជាងមេរោគបំប្លែងខ្លួនមុនៗដល់ទៅទ្វេដង។

ក្រុមអ្នកវិទ្យាសាស្ត្រដែលតាមដានមេរោគកូវីដបំប្លែងខ្លួន រហូតមកដល់ពេលនេះបានផ្តោតការយកចិត្តទុកដាក់របស់ពួកគេ លើការផ្លាស់ប្តូរសរសៃប្រូតេអ៊ីនរបស់វីរុស ដែលវាប្រើដើម្បីចម្លងទៅកោសិកា។

ពួកគេសន្មត់ថា ធាតុបំប្លែងដែលគេចផុតពីរ៉ាដា បានធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់វីរុសបំប្លែងខ្លួន Delta ក្នុងការរីករាលដាលរវាងមនុស្សនិងមនុស្ស និងកាន់តែពិបាកសម្រាប់ប្រព័ន្ធភាពស៊ាំរបស់មនុស្សក្នុងការទទួលស្គាល់ និងការពារប្រឆាំងមេរោគ។

ឥឡូវនេះក្រុមអ្នកស្រាវជ្រាវជឿថា ធាតុបំប្លែងពិបាកមើលឃើញឈ្មោះ R203M ដែលផ្លាស់ប្តូររូបរាងរបស់មេរោគ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យ Delta ក្លាយជាវីរុសគ្របដណ្តប់ពេញពិភពលោក។

ការសិក្សារបស់ពួកគេបានរកឃើញថា ធាតុបំប្លែង R203M ដែលមានលក្ខណៈប្លែកពី Delta បានអនុញ្ញាតឲ្យមេរោគចាក់បញ្ចូលហ្សែនរបស់វាទៅក្នុងកោសិកាមេ ច្រើនជាងវីរុសបំប្លែងខ្លួនមុនៗដល់ទៅ១០ដងឯណោះ។

នៅពេលដែលកូវីដចូលទៅក្នុងខ្លួន វាបញ្ជាកោសិកាដែលមានសុខភាពល្អ ឲ្យបញ្ចេញភាគល្អិតមេរោគកាន់តែច្រើន ដូច្នេះធ្វើឲ្យវាឆ្លងកោសិកាកាន់តែច្រើន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លេចចេញវីរុសបំប្លែងខ្លួនក្លាយពូជថ្មីមួយទៀត ជាប់សែស្រឡាយ Delta

The post រកឃើញហើយ មូលហេតុពិតប្រាកដ ធ្វើឲ្យ Delta ឆ្លងខ្លាំងបែបនេះ (មានវីដេអូ) appeared first on Kampuchea Thmey Daily.

លេចចេញវីរុសបំប្លែងខ្លួនក្លាយពូជថ្មីមួយទៀត ជាប់សែស្រឡាយ Delta (មានវីដេអូ)
ពូជមួយទៀតនៃវីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលនៅចក្រភពអង់គ្លេស ខណៈវីរុសផ្សេងៗទៀតដែលជាប់សែស្រឡាយជាមួយ Delta កំពុងបន្តរីកសាយភាយ។

វីរុសក្លាយពូជថ្មីឈ្មោះ AY.43 ត្រូវបានគេប្រទះឃើញ ៨,១៣៨ ដងរួចមកហើយនៅក្នុងប្រទេសអង់គ្លេស។ នេះបើយោងតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលឃ្លាំមើលដ៏ធំបំផុតមួយរបស់ប្រទេស។

វារួមចំណែកប្រហែលមួយករណីក្នុងចំណោម២៤ករណីនៅក្នុងប្រទេស បន្ទាប់ពីត្រូវបានរកឃើញជាលើកដំបូងនៅពាក់កណ្តាលខែកក្កដា ហើយបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមក។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានទទូចថា ពេលនេះ គ្មានអ្វីត្រូវព្រួយបារម្ភអំពីមេរោគនេះឡើយ ដោយនិយាយថា មិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថា វាឆ្លងខ្លាំងជាង ឬអាចគេចផុតពីវ៉ាក់សាំងនោះទេ។

ប៉ុន្តែវាបានលេចឡើង បន្ទាប់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃករណីវីរុសក្លាយពូជពី Delta មួយទៀតឈ្មោះ AY.4.2 ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់អ្នកវិទ្យាសាស្ត្រអង់គ្លេសនិងអន្តរជាតិ។

គួរបញ្ជាក់ថា មានត្រកូល AY ច្រើនជាងមួយរយផ្សេងគ្នា ដែលជាពូជពង្សរបស់វីរុសបំប្លែងខ្លួន Delta ហើយភាគច្រើនមិនមានអ្វីត្រូវព្រួយបារម្ភទេ។

AY.43 ត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងខែកក្កដា បន្ទាប់ពី Delta បានរីករាលដាលនៅជុំវិញពិភពលោក ហើយឥឡូវនេះមានករណីចំនួន ៨៤,០០០ ត្រូវបានរកឃើញនៅក្នុង១០៨ប្រទេស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វីរុសកូវីដបំប្លែងខ្លួន ធន់នឹងវ៉ាក់សាំងបន្ថែមទៀត នឹងលេចចេញក្នុងពេលឆាប់ៗ

The post លេចចេញវីរុសបំប្លែងខ្លួនក្លាយពូជថ្មីមួយទៀត ជាប់សែស្រឡាយ Delta (មានវីដេអូ) appeared first on Kampuchea Thmey Daily.