ព័ត៌មានអន្ដរជាតិ
ហេតុផលមួយ អូមីក្រុង អាចធ្វើឲ្យ ដែលតា បាត់ខ្លួន
ការស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងបានបង្ហាញថា វីរុសកូវីដបំប្លែងខ្លួន អូមីក្រុង អាចធ្វើឲ្យវីរុសប្រភេទ ដែលតា លែងមានវត្តមាន ដោយសារតែការឆ្លងមេរោគថ្មី អាចបង្កើនភាពស៊ាំទៅនឹងមេរោគចាស់។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះបានគ្របដណ្តប់តែលើមនុស្សមួយក្រុមតូចប៉ុណ្ណោះ ប៉ុន្តែវាបានរកឃើញថា អ្នកដែលឆ្លង អូមីក្រុង ជាពិសេសអ្នកចាក់វ៉ាក់សាំងរួច បានបង្កើតភាពស៊ាំទៅនឹងមេរោគបំប្លែងខ្លួន ដែលតា។
ការវិភាគនេះបានចុះឈ្មោះមនុស្សឆ្លង អូមីក្រុង រាប់ទាំងអ្នកបានចាក់ថ្នាំបង្ការ និងមិនបានចាក់ចំនួន៣៣នាក់ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

ខណៈពេលដែលអ្នកនិពន្ធបានរកឃើញថា ភាពស៊ាំប្រឆាំងអូមីក្រុង បានកើនឡើង ១៤ ដងក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ពីការចុះឈ្មោះ ពួកគេក៏បានរកឃើញផងដែរថា មានការកើនឡើង ៤.៤ ដងនៃភាពស៊ាំប្រឆាំង ដែលតា។
អ្នកវិទ្យាសាស្ត្រក្នុងការសិក្សានេះបាននិយាយថា “ការកើនឡើងនៃភាពស៊ាំប្រឆាំងវីរុសបំប្លែងខ្លួន ដែលតា នៅក្នុងខ្លួនបុគ្គលដែលឆ្លង អូមីក្រុង អាចបណ្តាលឲ្យមានការថយចុះនៃសមត្ថភាពរបស់ ដែលតា ក្នុងការឆ្លងបុគ្គលទាំងនោះឡើងវិញ”។

លោក Alex Sigal សាស្ត្រាចារ្យនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពអាហ្រ្វិក ក្នុងប្រទេសអាហ្វ្រិកខាងត្បូងបាននិយាយនៅលើ Twitter កាលពីថ្ងៃចន្ទថា ប្រសិនបើ អូមីក្រុង មិនសូវបង្កជំងឺដូចទៅនឹងបទពិសោធន៍ពីអាហ្វ្រិកខាងត្បូងទេនោះ នេះនឹងជួយធ្វើឲ្យ ដែលតា បាត់ខ្លួន។
យោងតាមការសិក្សាលើកមុននៅអាហ្វ្រិកខាងត្បូងបានបង្ហាញថា មានការថយចុះហានិភ័យនៃការចូលមន្ទីរពេទ្យ និងជំងឺធ្ងន់ធ្ងរចំពោះអ្នកឆ្លងអូមីក្រុង បើប្រៀបធៀបនឹងប្រភេទ ដែលតា បើទោះបីជាអ្នកនិពន្ធនិយាយថា អ្នកឆ្លងមួយចំនួនទំនងជាដោយសារតែមានភាពស៊ាំខ្ពស់ក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ WHO ព្រមានថា អូមីក្រុង អាចធ្វើឲ្យប្រព័ន្ធសុខាភិបាល រងគ្រោះ
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


