សុខភាព
Omicron ឆ្លងខ្លាំងជាង Delta ៧០ដង តែមិនសូវឈឺធ្ងន់ទេ
វីរុសបំប្លែងខ្លួន Omicron ឆ្លងលឿនជាងមេរោគប្រភេទ Delta ប្រហែល៧០ដង បើទោះបីជាភាពធ្ងន់ធ្ងរនៃជំងឺនេះ ទំនងជាទាបជាងក៏ដោយ។ នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យហុងកុង។

យោងតាមសេចក្តីថ្លែងការណ៍ពីសាកលវិទ្យាល័យកាលពីថ្ងៃពុធ បានឲ្យដឹងថា ល្បឿននៃការរីករាលដាលរបស់ Omicron នៅក្នុងទងសួតរបស់មនុស្ស ត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីការឆ្លង។
ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោក Michael Chan Chi-wai បានរកឃើញថា វីរុសបំប្លែងខ្លួនដែលគួរឲ្យព្រួយបារម្ភថ្មីបំផុតនេះ បានបំបែកខ្លួននៅក្នុងជាលិកាសួតរបស់មនុស្សតិចជាងមេរោគប្រភេទដើម១០ដង ដែលនេះអាចជាសញ្ញាធ្វើឲ្យអ្នកឆ្លងមិនសូវមានជំងឺធ្ងន់ធ្ងរ។

ការសិក្សាបង្ហាញថា Omicron ពិតជាឆ្លងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមែន ប៉ុន្តែមិនធ្វើឲ្យខូចជាលិកាសួតដូចវីរុសប្រភេទមុនៗទេ។
គិតត្រឹមពេលនេះ វីរុសបំប្លែងខ្លួន Omicron បានវាយលុកប្រទេសចំនួន៧៧រួចទៅហើយ ក្នុងរយៈពេល៣សប្តាហ៍ បន្ទាប់ពីការរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង។

ការស្រាវជ្រាវថ្មីចេញពីទីក្រុងហុងកុង គឺដូចទៅនឹងការពិពណ៌នាដោយគ្រូពេទ្យមួយចំនួនដែរ ដែលថា អ្នកឆ្លង Omicron ភាគច្រើនរហូតមកដល់ពេលនេះ គឺស្រាល ហើយមិនតម្រូវឲ្យសម្រាកនៅមន្ទីរពេទ្យឡើយ។
ការសង្កេតដំបូងបានបង្ហាញថា អ្នកជំងឺភាគច្រើនមិនត្រូវការអុកស៊ីសែន ឬចូលសង្គ្រោះបន្ទាន់នោះទេ ប៉ុន្តែក្រុមអ្នកជំនាញ និងស្ថាប័នសុខភាពសាធារណៈជាច្រើន រួមទាំងអង្គការសុខភាពពិភពលោកផងដែរ បានជំរុញឲ្យមានការប្រុងប្រយ័ត្ន។ ករណីឆ្លងទម្លុះ និងការឆ្លងឡើងវិញជាច្រើន ត្រូវបានរកឃើញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bloomberg
ចុចអាន៖ ថៃ ព្រមានផ្ទុះ អូមីក្រុង ខ្លាំងក្លាក្រោយការប្រារព្ធពិធីឆ្លងឆ្នាំ
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


