Connect with us

ព័ត៌មានអន្ដរជាតិ

លេចចេញវីរុសបំប្លែងខ្លួនក្លាយពូជថ្មីមួយទៀត ជាប់សែស្រឡាយ Delta (មានវីដេអូ)

បានផុស

នៅ

ពូជមួយទៀតនៃវីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលនៅចក្រភពអង់គ្លេស ខណៈវីរុសផ្សេងៗទៀតដែលជាប់សែស្រឡាយជាមួយ Delta កំពុងបន្តរីកសាយភាយ។

វីរុសក្លាយពូជថ្មីឈ្មោះ AY.43 ត្រូវបានគេប្រទះឃើញ ៨,១៣៨ ដងរួចមកហើយនៅក្នុងប្រទេសអង់គ្លេស។ នេះបើយោងតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលឃ្លាំមើលដ៏ធំបំផុតមួយរបស់ប្រទេស។

វារួមចំណែកប្រហែលមួយករណីក្នុងចំណោម២៤ករណីនៅក្នុងប្រទេស បន្ទាប់ពីត្រូវបានរកឃើញជាលើកដំបូងនៅពាក់កណ្តាលខែកក្កដា ហើយបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមក។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានទទូចថា ពេលនេះ គ្មានអ្វីត្រូវព្រួយបារម្ភអំពីមេរោគនេះឡើយ ដោយនិយាយថា មិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថា វាឆ្លងខ្លាំងជាង ឬអាចគេចផុតពីវ៉ាក់សាំងនោះទេ។

ប៉ុន្តែវាបានលេចឡើង បន្ទាប់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃករណីវីរុសក្លាយពូជពី Delta មួយទៀតឈ្មោះ AY.4.2 ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់អ្នកវិទ្យាសាស្ត្រអង់គ្លេសនិងអន្តរជាតិ។

គួរបញ្ជាក់ថា មានត្រកូល AY ច្រើនជាងមួយរយផ្សេងគ្នា ដែលជាពូជពង្សរបស់វីរុសបំប្លែងខ្លួន Delta ហើយភាគច្រើនមិនមានអ្វីត្រូវព្រួយបារម្ភទេ។

AY.43 ត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងខែកក្កដា បន្ទាប់ពី Delta បានរីករាលដាលនៅជុំវិញពិភពលោក ហើយឥឡូវនេះមានករណីចំនួន ៨៤,០០០ ត្រូវបានរកឃើញនៅក្នុង១០៨ប្រទេស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វីរុសកូវីដបំប្លែងខ្លួន ធន់នឹងវ៉ាក់សាំងបន្ថែមទៀត នឹងលេចចេញក្នុងពេលឆាប់ៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម