ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ ព្រមានថា អូមីក្រុង នឹងរាលដាលពេញប្រទេស
នៅថ្ងៃពុធនេះ អ្នកជំនាញខាងមេរោគថៃ លោកវេជ្ជបណ្ឌិត Yong Poovorawan បានបង្ហោះនៅលើ Facebook ដើម្បីព្រមានថា វីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង នឹងរីករាលដាលពេញប្រទេសថៃ ប៉ុន្តែគាត់ចង់ឲ្យវារីករាលដាលយឺតតាមដែលអាចធ្វើទៅបាន។

លោក Yong បាននិយាយថា គាត់ចង់ឲ្យអាជ្ញាធរសុខាភិបាលសាធារណៈ ចាក់វ៉ាក់សាំងដូសទី៣ ដល់មនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ពីព្រោះវ៉ាក់សាំងពីរដូសគឺមិនគ្រប់គ្រាន់ដើម្បីការពារ អូមីក្រុង បានទេ។
លោកនិយាយថា អូមីក្រុង បានចូលមកក្នុងប្រទេសថៃយ៉ាងឆាប់រហ័ស ដោយសារតែអ្នកដំណើរបរទេស ជាពិសេសអ្នកចូលមកក្រោមគម្រោង Test & Go ដែលមិនបានឆ្លងកាត់ការធ្វើចត្តាឡីស័ក។ វាពិបាកក្នុងការទប់ស្កាត់ អូមីក្រុង ឲ្យនៅជាប់ ពីព្រោះវីរុសបំប្លែងខ្លួននេះ អាចស្ថិតនៅក្នុងរយៈពេលវេលាដុះដាល ឬអ្នកធ្វើដំណើរអាចឆ្លងមេរោគនៅពាក់កណ្តាលផ្លូវ។

លោក Yong និយាយថា ប្រទេសថៃ ត្រូវតែប្រើការធ្វើចត្តាឡីស័ករយៈពេល៧, ១០, ឬ១៤ថ្ងៃជាថ្មីម្តងទៀត ដើម្បីការពារ អូមីក្រុង មិនឲ្យរីករាលដាល។
ស្របពេលជាមួយគ្នានោះដែរ លោកបានណែនាំឲ្យរដ្ឋាភិបាល ផ្អាកសកម្មភាពមួយចំនួន ឬកាត់បន្ថយចំនួនអ្នកធ្វើដំណើរក្នុងឱកាសចូលឆ្នាំថ្មី។ លោកអះអាងថា ស្ថានភាព អូមីក្រុង នឹងប៉ះពាល់ដល់សេដ្ឋកិច្ច ប្រសិនបើវារីករាលដាល។

លោក Yong ក៏បានសរសេរផងដែរថា ប្រទេសថៃ ត្រូវតែដឹងដូចអឺរ៉ុប និងអាមេរិកដែរថា ខ្លួនមិនអាចគ្រប់គ្រងវីរុសបំប្លែងខ្លួននេះបានទាំងស្រុងទេ ហើយប្រទេសខ្លះត្រូវបិទ។
ការសម្រេចចិត្ត នឹងអាស្រ័យលើអ្នកគ្រប់គ្រង ដើម្បីស្វែងរកតុល្យភាពរវាងសុវត្ថិភាព និងសេដ្ឋកិច្ច។ លោកបានណែនាំថា ពួកគេត្រូវតែសម្រេចចិត្តឲ្យបានលឿនតាមដែលអាចធ្វើទៅបាន មុនពេល អូមីក្រុង រីករាលដាលពាសពេញប្រទេសថៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


