ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា អូមីក្រុង អាចធ្វើឲ្យប្រព័ន្ធសុខាភិបាល រងគ្រោះ
អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃអង្គារទី២៨ខែធ្នូថា វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង អាចធ្វើឲ្យប្រព័ន្ធថែទាំសុខភាពរងគ្រោះ ថ្វីបើការសិក្សាដំបូងបង្ហាញថា វីរុសនេះបណ្តាលឲ្យមានជំងឺស្រាលជាងមុនក៏ដោយ។

ការកើនឡើងនៃករណីជំងឺកូវីដ១៩ បានបង្កការបំផ្លិចបំផ្លាញនៅជុំវិញពិភពលោក ដោយប្រទេសជាច្រើនកំពុងព្យាយាមធ្វើឲ្យមានតុល្យភាពរវាងការដាក់វិធានការរឹតត្បិតផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងការរីករាលដាលនៃមេរោគ។
ការកើនឡើងករណីឆ្លងនៅក្នុងប្រទេសជាច្រើន គឺត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួន អូមីក្រុង។

WHO បានព្រមានប្រឆាំងនឹងការសប្បាយភ្លេចខ្លួន បើទោះបីជាការរកឃើញបឋមបង្ហាញថា អូមីក្រុង អាចនាំឲ្យមានជំងឺស្រាលជាងវីរុសបំប្លែងខ្លួនផ្សេងៗក៏ដោយ។
Catherine Smallwood អ្នកគ្រប់គ្រងបញ្ហាកូវីដរបស់ WHO ប្រចាំនៅអឺរ៉ុបបានព្រមានថា “ថ្វីបើស្រាលក៏ពិតមែន ប៉ុន្តែការរីកលូតលាស់យ៉ាងឆាប់រហ័សនៃ អូមីក្រុង ក៏នឹងនៅតែបណ្តាលឲ្យមានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យយ៉ាងច្រើន ជាពិសេសក្នុងចំណោមក្រុមមនុស្សដែលមិនបានចាក់វ៉ាក់សាំង ហើយបណ្តាលឲ្យមានការរំខានយ៉ាងទូលំទូលាយដល់ប្រព័ន្ធសុខាភិបាល និងសេវាកម្មសំខាន់ៗផ្សេងទៀត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


