សុខភាព
WHO៖ អូមីក្រុង ក្លាយពូជ BA.2 ទំនងមិនធ្ងន់ធ្ងរជាងវីរុសទម្រង់ដើមទេ
មន្ត្រីនៃអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារទី១ខែកុម្ភៈថា ទម្រង់ BA.2 ដែលក្លាយលេចចេញពីវីរុសកូវីដបំប្លែងខ្លួន អូមីក្រុង ហាក់ដូចជាមិនធ្ងន់ធ្ងរជាងទម្រង់ BA.1 ដើមនោះទេ។

លោកវេជ្ជបណ្ឌិត Boris Pavlin នៃក្រុមឆ្លើយតបកូវីដ របស់ WHO បានប្រាប់សន្និសីទសារព័ត៌មានតាមអនឡាញថា វ៉ាក់សាំងក៏នៅតែបន្តផ្តល់ការការពារស្រដៀងគ្នា ប្រឆាំងនឹងទម្រង់ផ្សេងៗនៃ អូមីក្រុង ផងដែរ។
ការអត្ថាធិប្បាយកើតឡើង ស្របពេលដែលវីរុសអូមីក្រុងក្លាយពូជ BA.2 ចាប់ផ្តើមវៃផ្តាច់ BA.1 នៅក្នុងប្រទេសនានាដូចជា ដាណឺម៉ាក ជាដើម។

ដោយផ្អែកលើទិន្នន័យពីប្រទេសដាណឺម៉ាក បានបង្ហាញថា ដូចជាមិនមានភាពខុសប្លែកគ្នាអ្វីទេ ទាក់ទងនឹងស្ថានភាពធ្ងន់ធ្ងរនៃជំងឺ បើទោះបីជា BA.2 មានសក្តានុពលក្នុងការជំនួស BA.1 នៅទូទាំងពិភពលោកក៏ដោយ។
លោកនិយាយថា “ក្រឡេកមើលប្រទេសផ្សេងទៀតដែល BA.2 កំពុងវ៉ាដាច់ យើងមិនឃើញមានការកើនឡើងនៃការចូលព្យាបាលក្នុងមន្ទីរពេទ្យ ខ្ពស់ជាងការរំពឹងទុកទេ”។

BA.2 គឺអាចឆ្លងខ្លាំងជាង BA.1 ធម្មតា ហើយអាចឆ្លងទៅមនុស្សដែលចាក់វ៉ាក់សាំងរួច កាន់តែច្រើន។ នេះបើយោងតាមការសិក្សារបស់ដាណឺម៉ាក ដែលវិភាគការឆ្លងមេរោគកូវីដ១៩នៅក្នុងគ្រួសារដាណឺម៉ាកជាង៨,៥០០ ចន្លោះខែធ្នូឆ្នាំ២០២១ ដល់ខែមករាឆ្នាំ ២០២២។
បច្ចុប្បន្ន វីរុសអូមីក្រុង ក្លាយពូជនេះ កំពុងវាយលុកខ្លាំងនៅក្នុងប្រទេសហ្វីលីពីន នេប៉ាល់ កាតា ឥណ្ឌា និងដាណឺម៉ាក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ប្រទេសមានករណីឆ្លងអូមីក្រុងក្លាយពូជច្រើនបំផុត បញ្ជាក់ពីឥទ្ធិពលរបស់ BA.2
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


