សុខភាព
រកឃើញហើយ មូលហេតុពិតប្រាកដ ធ្វើឲ្យ Delta ឆ្លងខ្លាំងបែបនេះ (មានវីដេអូ)
មានមនុស្សមិនតិចទេ ដែលកំពុងងឿងឆ្ងល់ថា តើហេតុអ្វីបានជាវីរុសកូវីដ-១៩ បំប្លែងខ្លួន Delta ឆ្លងខ្លាំងម៉្លេះ និងវាយលុកពិភពលោកបានក្នុងល្បឿនយ៉ាងលឿនបែបនេះ។

ធាតុបំប្លែងនៅលើវីរុសកូវីដ-១៩បំប្លែងខ្លួន Delta ដែលមានសមត្ថភាពគេចផុតពីរ៉ាដា អាចពន្យល់ពីមូលហេតុដែលវីរុសប្រភេទនេះ ឆ្លងខ្លាំងជាងមេរោគបំប្លែងខ្លួនមុនៗដល់ទៅទ្វេដង។
ក្រុមអ្នកវិទ្យាសាស្ត្រដែលតាមដានមេរោគកូវីដបំប្លែងខ្លួន រហូតមកដល់ពេលនេះបានផ្តោតការយកចិត្តទុកដាក់របស់ពួកគេ លើការផ្លាស់ប្តូរសរសៃប្រូតេអ៊ីនរបស់វីរុស ដែលវាប្រើដើម្បីចម្លងទៅកោសិកា។
ពួកគេសន្មត់ថា ធាតុបំប្លែងដែលគេចផុតពីរ៉ាដា បានធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់វីរុសបំប្លែងខ្លួន Delta ក្នុងការរីករាលដាលរវាងមនុស្សនិងមនុស្ស និងកាន់តែពិបាកសម្រាប់ប្រព័ន្ធភាពស៊ាំរបស់មនុស្សក្នុងការទទួលស្គាល់ និងការពារប្រឆាំងមេរោគ។

ឥឡូវនេះក្រុមអ្នកស្រាវជ្រាវជឿថា ធាតុបំប្លែងពិបាកមើលឃើញឈ្មោះ R203M ដែលផ្លាស់ប្តូររូបរាងរបស់មេរោគ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យ Delta ក្លាយជាវីរុសគ្របដណ្តប់ពេញពិភពលោក។
ការសិក្សារបស់ពួកគេបានរកឃើញថា ធាតុបំប្លែង R203M ដែលមានលក្ខណៈប្លែកពី Delta បានអនុញ្ញាតឲ្យមេរោគចាក់បញ្ចូលហ្សែនរបស់វាទៅក្នុងកោសិកាមេ ច្រើនជាងវីរុសបំប្លែងខ្លួនមុនៗដល់ទៅ១០ដងឯណោះ។
នៅពេលដែលកូវីដចូលទៅក្នុងខ្លួន វាបញ្ជាកោសិកាដែលមានសុខភាពល្អ ឲ្យបញ្ចេញភាគល្អិតមេរោគកាន់តែច្រើន ដូច្នេះធ្វើឲ្យវាឆ្លងកោសិកាកាន់តែច្រើន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លេចចេញវីរុសបំប្លែងខ្លួនក្លាយពូជថ្មីមួយទៀត ជាប់សែស្រឡាយ Delta
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


