វីរុសប្រភេទ Delta Archives - Kampuchea Thmey Daily

Omicron ពិតជាឆ្លងខ្លាំងជាង Delta និងធ្វើឲ្យវ៉ាក់សាំង ថយប្រសិទ្ធភាពមែន
អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែធ្នូថា វីរុសកូវីដ១៩បំប្លែងខ្លួន Omicron គឺអាចឆ្លងខ្លាំងជាងប្រភេទ Delta ហើយកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំង ប៉ុន្តែមិនសូវបណ្តាលឲ្យមានរោគសញ្ញាធ្ងន់ធ្ងរទេ។

វីរុសបំប្លែងខ្លួន Delta ដែលត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីដើមឆ្នាំនេះ គឺទទួលខុសត្រូវចំពោះការឆ្លងមេរោគកូវីដភាគច្រើនរបស់ពិភពលោក។

ប៉ុន្តែការរកឃើញ Omicron នៅអាហ្រ្វិកខាងត្បូង កាលពីខែមុន បានជំរុញឲ្យប្រទេសនានាជុំវិញពិភពលោក ដាក់បម្រាមធ្វើដំណើរលើបណ្តាប្រទេសអាហ្វ្រិកភាគខាងត្បូង និងដាក់ការរឹតបន្តឹងក្នុងស្រុកឡើងវិញ ដើម្បីកាត់បន្ថយការរីករាលដាលរបស់វា។

WHO និយាយថា Omicron បានរីករាលដាលដល់ប្រទេសចំនួន៦៣ហើយ គិតត្រឹមថ្ងៃទី៩ខែធ្នូ។ ការឆ្លងកាន់តែលឿន ត្រូវបានគេកត់សម្គាល់ឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជាកន្លែងដែលវីរុសប្រភេទ Delta មិនសូវកើតមាន និងនៅចក្រភពអង់គ្លេស ដែលជាកន្លែងវីរុសប្រភេទ Delta វាយលុកខ្លាំង។

គួរបញ្ជាក់ជាថ្មីថា ប្រទេសអាហ្រ្វិកខាងត្បូង បានរាយការណ៍ករណីវីរុសបំប្លែងខ្លួន Omicron ទៅកាន់អង្គការសុខភាពពិភពលោកនៅថ្ងៃទី២៤ខែវិច្ឆិកា។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech កាលពីសប្តាហ៍មុនបានអះអាងថា ការចាក់វ៉ាក់សាំងរបស់ពួកគេចំនួន៣ដូស នៅតែមានប្រសិទ្ធភាពប្រឆាំងនឹង Omicron៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ Omicron កំពុងរាលដាល WHO ជំរុញប្រទេសអ្នកមាន កុំស្តុកទុកវ៉ាក់សាំង

The post Omicron ពិតជាឆ្លងខ្លាំងជាង Delta និងធ្វើឲ្យវ៉ាក់សាំង ថយប្រសិទ្ធភាពមែន appeared first on Kampuchea Thmey Daily.

ចិន កំពុងប្រយុទ្ធជាមួយការផ្ទុះវីរុសកូវីដបំប្លែងខ្លួន ទ្រង់ទ្រាយធំបំផុត (មានវីដេអូ)
ប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំបំផុត ដែលជំរុញដោយវីរុសបំប្លែងខ្លួន Delta។

អាជ្ញាធរចិនបាននិយាយថា ការឆ្លងក្នុងសហគមន៍ថ្មីចំនួន៣២ករណី ត្រូវបានរាយការណ៍នៅថ្ងៃទី១៤ខែវិច្ឆិកា ដែលភាគច្រើនគឺនៅក្នុងទីក្រុង Dalian ភាគឦសាន។ តួលេខនោះធ្វើឲ្យករណីឆ្លងក្នុងសហគមន៍សរុប ចាប់តាំងពីថ្ងៃទី១៧ខែតុលាមក កើនដល់១,៣០៨ករណី ពោលគឺលើសការឆ្លងក្នុងសហគមន៍ដែលមានចំនួន១,២៨០ករណី នៅពេលផ្ទុះវីរុសបំប្លែងខ្លួន Delta កាលពីរដូវក្តៅ។

នេះ​គឺជា​ការ​ឆ្លង​រាលដាល​នៃវីរុសបំប្លែងខ្លួន Delta ទ្រង់ទ្រាយធំបំផុតរបស់​ប្រទេស​ចិន ដែល​បាន​ប៉ះពាល់​ដល់​ខេត្ត តំបន់ និង​ក្រុង​ចំនួន២១។

ថ្វីបើវាមានទំហំតូចជាងការផ្ទុះឡើងនៅក្នុងប្រទេសផ្សេងទៀតក៏ដោយ ប៉ុន្តែអាជ្ញាធរចិនមានក្តីព្រួយបារម្ភ ក្នុងការទប់ស្កាត់ការឆ្លងបន្ថែមទៀតក្រោមគោលការណ៍មិនអត់ឱនរបស់រដ្ឋាភិបាល។

តំបន់ជាច្រើនបានទប់ទល់នឹងការផ្ទុះវីរុសក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការផ្ទុះឡើងនាពេលថ្មីនេះ ដោយសារការអនុវត្តយ៉ាងរហ័សដូចជាការតាមដានទំនាក់ទំនងយ៉ាងហ្មត់ចត់ ការធ្វើតេស្តមនុស្សជាច្រើនលើកនៅក្នុងតំបន់ហានិភ័យ ការបិទកន្លែងកម្សាន្តនិងទីកន្លែងវប្បធម៌ និងការរឹតបន្តឹងលើវិស័យទេសចរណ៍ និងការដឹកជញ្ជូនសាធារណៈ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Wu Liangyou មន្ត្រីនៅគណៈកម្មាធិការសុខភាពជាតិបាននិយាយថា ទីក្រុង Dalian នៅតែបិទខ្ទប់ក្នុងការតស៊ូជាមួយវីរុសនេះ។

ចាប់តាំងពីអ្នកជំងឺក្នុងទីក្រុង Dalian ត្រូវបានរាយការណ៍កាលពីថ្ងៃទី៤ខែវិច្ឆិកា ទីក្រុងកំពង់ផែដែលមានប្រជាជនចំនួន៧.៥លាននាក់មួយនេះ បានរកឃើញការឆ្លងក្នុងសហគមន៍ជាមធ្យម២៤ករណីក្នុងមួយថ្ងៃ ច្រើនជាងទីក្រុងដទៃទៀតរបស់ប្រទេសចិន។

គិតត្រឹមថ្ងៃទី១៤ខែវិច្ឆិកា ប្រទេសចិនដីគោកបានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ-១៩ចំនួន៩៨,៣១៥ ករណីនិងមានអ្នកស្លាប់ចំនួន៤,៦៣៦នាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចិន កំពុងរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារកូវីដ ចាប់តាំងពីការផ្ទុះនៅ អ៊ូហាន

The post ចិន កំពុងប្រយុទ្ធជាមួយការផ្ទុះវីរុសកូវីដបំប្លែងខ្លួន ទ្រង់ទ្រាយធំបំផុត (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ថ្នាំព្យាបាលកូវីដ ដែលសម្តេច ហ៊ុន សែន ប្រកាសទិញពីអាមេរិក មានប្រសិទ្ធភាពយកឈ្នះវីរុសបំប្លែងខ្លួន ៣ប្រភេទ
ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក​ សម្រាប់មនុស្ស ៥ម៉ឺននាក់។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មការជំ​នាញ​ទទួលបន្ទុកស្វែងរកថ្នាំព្យាបាលជំងឺកូវីដ-១៩ ឲ្យសិក្សាទិញថ្នាំ ពីសហរដ្ឋអាមេរិក ដែលគេអះអាងថា មានប្រសិទ្ធភាពខ្ពស់។

ថ្វីបើសម្តេចមិនបានបញ្ជាក់ពីឈ្មោះថ្នាំក៏ដោយ ក៏ប៉ុន្តែគេដឹងថា ថ្នាំព្យាបាលកូវីដដែលកំពុងល្បីខ្លាំងឈ្មោះ Molnupiravir គឺជាថ្នាំដែលប្រទេសជាច្រើនកំពុងបញ្ជាទិញ ដោយសារតែប្រសិទ្ធភាពដ៏ល្អរបស់ថ្នាំនេះ។

ថ្នាំរបស់ក្រុមហ៊ុន Merck ប្រភេទនេះ មានសមត្ថភាពព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

បើយោងតាមទិន្នន័យដែលចេញផ្សាយកាលពីដើមខែមុន បានបង្ហាញថា ថ្នាំ Molnupiravir អាចកាត់បន្ថយអត្រានៃការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់បាន ៥០% ក្នុងការសាកល្បងលើអ្នកជំងឺកម្រិតស្រាលទៅមធ្យម។

ក្រុមហ៊ុនថែមទាំងបានប្រកាសទៀតផងថា ថ្នាំនេះ មានប្រសិទ្ធភាពយកឈ្នះវីរុសកូវីដ-១៩បំប្លែងខ្លួនយ៉ាងតិច៣ប្រភេទ រួមទាំងវីរុសបំប្លែងខ្លួន Delta ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Fortune

ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន ឲ្យសិក្សាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីអាមេរិក សម្រាប់អ្នកជំងឺ ៥ម៉ឺននាក់

The post ថ្នាំព្យាបាលកូវីដ ដែលសម្តេច ហ៊ុន សែន ប្រកាសទិញពីអាមេរិក មានប្រសិទ្ធភាពយកឈ្នះវីរុសបំប្លែងខ្លួន ៣ប្រភេទ appeared first on Kampuchea Thmey Daily.

វីរុសក្លាយពូជឆ្លងខ្លាំងជាង Delta រាលដាលដល់ ៤២ប្រទេសហើយ រួមទាំងក្បែរ កម្ពុជា ផងដែរ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះវីរុសបំប្លែងខ្លួនក្លាយពូជពី Delta ដើម្បីកំណត់ថាតើវាឆ្លងខ្លាំងជាងប្រភេទដើមឬក៏អត់។

WHO ក៏កំពុងពិនិត្យមើលផងដែរថាតើ វ៉ាក់សាំងមានប្រសិទ្ធភាពអាចយកឈ្នះវីរុសក្លាយពូជ AY. 4.2 ដែរឬទេ ខណៈគិតមកត្រឹមពេលនេះ វាត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងតិច ៤២ហើយរួមទាំងប្រទេស ថៃ ផងដែរ។

WHO បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពរោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនថា “ការកើនឡើងនៃករណីឆ្លងវីរុសក្លាយពូជ AY. 4.2 ត្រូវបានសង្កេតមើលចាប់តាំងខែកក្កដា មកម្ល៉េះ។ ការសិក្សាអំពីរោគរាតត្បាត និងមន្ទីរពិសោធន៍កំពុងបន្តដើម្បីពិនិត្យមើលថាតើ វីរុសក្លាយពូជនេះ អាចផ្លាស់ប្តូរការចម្លង ឬមានសមត្ថភាពធ្វើឲ្យអង់ទីគ័ររបសមនុស្ស ធ្លាក់ចុះដែរឬក៏អត់”។

វីរុសបំប្លែងខ្លួនក្លាយពូជដែលអ្នកខ្លះហៅថា “Delta Plus” ត្រូវបានកំណត់ថាជា វីរុសបំប្លែងខ្លួនស្ថិតក្រោមការស៊ើបអង្កេត ដោយទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស។

យ៉ាងណាក្តី មិនទាន់មានភស្តុតាងបង្ហាញថា វាបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬធ្វើឲ្យវ៉ាក់សាំងមិនមានប្រសិទ្ធភាពនោះទេ។

ដោយសារតែវាមិនមែនជា វីរុសគួរឲ្យចាប់អារម្មណ៍ឬព្រួយបារម្ភ, វាមិនទាន់ត្រូវបានគេដាក់ឈ្មោះតាមអក្សរនៃអក្ខរក្រមក្រិកឡើយខណៈ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស កំពុងតាមដានធាតុបំប្លែងចំនួន២០នៃវីរុសបំប្លែងខ្លួន Delta។

គួរបញ្ជាក់ថា ពូជវីរុស AY. 4.2 មានធាតុបំប្លែងចំនួនបីបន្ថែមទៀត បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនដើម Delta៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង

The post វីរុសក្លាយពូជឆ្លងខ្លាំងជាង Delta រាលដាលដល់ ៤២ប្រទេសហើយ រួមទាំងក្បែរ កម្ពុជា ផងដែរ appeared first on Kampuchea Thmey Daily.

ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួនក្លាយពូជឆ្លងខ្លាំងជាង Delta ចូលដល់ ថៃ ហើយ (មានវីដេអូ)
នៅទីបំផុត វីរុសកូវីដបំប្លែងខ្លួនក្លាយពូជ Delta Plus ដែលមានសមត្ថភាពឆ្លងខ្លាំងជាង Delta ដល់ទៅ១០ភាគរយ បានចូលដល់ប្រទេសថៃហើយ។

ការរកឃើញនេះ ត្រូវបានប្រកាសដោយលោក Chawetsan Namwat ប្រធានផ្នែកគ្រប់គ្រងគ្រោះថ្នាក់សុខភាព និងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលថៃ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានស្តីពីជំងឺរាតត្បាត។

លោកវេជ្ជបណ្ឌិត Chawetsan បាននិយាយថា វីរុសបំប្លែងខ្លួនក្លាយពូជដែលត្រូវបានគេស្គាល់ថា AY.4.2 មួយនេះ ត្រូវបានរកឃើញនៅក្នុងខ្លួនបុរសអាយុ ៤៩ឆ្នាំម្នាក់ ដែលធ្វើការនៅតំបន់ Bang Sai នៃខេត្ត អយុធ្យា កាលពីខែមុន។ បុរសម្នាក់នោះ មិនមានប្រវត្តិធ្វើដំណើរទៅកាន់តំបន់គ្រោះថ្នាក់ ឬទៅក្រៅប្រទេសទេ។

លោក Chawetsan Namwat ប្រធានផ្នែកគ្រប់គ្រងគ្រោះថ្នាក់សុខភាព និងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលថៃ

លោកវេជ្ជបណ្ឌិតកត់សម្គាល់ថា វាជាករណីវីរុសបំប្លែងខ្លួន Delta Plus តែមួយគត់របស់ប្រទេសថៃ ហើយសំណាកអ្នកជំងឺត្រូវបានបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្រកងកម្លាំងប្រដាប់អាវុធ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺរូបនេះបានជាសះស្បើយហើយ ហើយករណីឆ្លងលើអ្នកពាក់ព័ន្ធមិនទាន់ត្រូវបានរកឃើញឡើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ នេះរោគសញ្ញា វីរុសបំប្លែងខ្លួនក្លាយពូជឆ្លងលឿនជាង Delta ១០ដង

The post ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួនក្លាយពូជឆ្លងខ្លាំងជាង Delta ចូលដល់ ថៃ ហើយ (មានវីដេអូ) appeared first on Kampuchea Thmey Daily.

វ៉ាក់សាំងដូសទី ៣ នឹងបង្កើតអង់ទីគ័របានពេញលេញ ដើម្បីប្រឆាំង Delta ចេញឆ្ងាយ
កម្ពុជាកំពុងវាយលុកពីសំណាក់វីរុសបំប្លែងខ្លួន Delta រាជរដ្ឋាភិបាលបានពន្លឿនការចាក់វ៉ាក់សាំងដូសទី ៣ ដល់ក្រុមមន្ត្រីរាជការជួរមុខទាំងអស់រួចរាល់ហើយដែរ  ខណៈពលរដ្ធធម្មតា ក៏អាចទៅចាក់បាននៅថ្ងៃទី ១១ ខែតុលា ដើម្បី​ចូលរួមទប់ស្កាត់​មេរោគ​ប្រភេទនេះ​ឲ្យបាន​ទាន់ពេលវេលា។

ដោយឡែក មាន​ពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​ចាក់​វ៉ាក់សាំង​ដូសទី៣ ឬដូសជំរុញ ដោយសារ​មាន​ព័ត៌មាន​លេច​ឮ​មិនល្អ​ និង​ជាពិសេសគឺនៅ​ទាក់​ទើរចិត្តនូវឡើយ។ ប្រការ​នេះ​មិន​បាន​ជួយ​ជំរុញ​ ឬ​កាត់​បន្ថយ​វីរុសបំប្លែងខ្លួន Delta ដែល​កំពុង​តែ​ចរាចរណ៍​ទូទាំង​ប្រទេស​ឡើយ។ ចំណែក​សាធារណជន​មួយ​ចំនួន​ធំ ​ក៏​មាន​ការ​ឆ្ងល់​ពី​គម្លាត​នៃ​ការចាក់វ៉ាក់សាំងដូស​ទី ៣ ដែល​ត្រូវការ​ចម្លោះ​ពី ៦ ខែ ទៅ ៨ ខែបន្ទាប់ពីដូសទី២ ឬក៏គម្លាត ៤ ខែឲ្យប្រាកដ! ហើយចំណែកអ្នកមិនទាន់គ្រប់ ​អាចទៅ​ចាក់​បានទេ?

ទាក់ទងនឹង​ករណីខាងលើនេះ​ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្លាប់បានមានប្រសាសន៍កាលពីអំឡុងខែកញ្ញាថា  ចំពោះ​សំណួរ​សួរថា បើខ្វះមិនគ្រប់ខែ តើចាក់វ៉ាក់សាំងដូសទី៣បានទេ? គឺយើង​ត្រូវ​ពិនិត្យ​មើល​ថេរវេលា​នៃ​ការបង្កើត​នូវអង់ទីគ័រ។ អ៊ីចឹងនៅពេលចាក់វ៉ាក់សាំងដូសទី២ចប់ សរីរាង​នឹង​ចាប់ផ្ដើម​បង្កើត​អង់ទីគ័រ ប៉ុន្តែប្រសិនគ្មានដូសទី១ទេ ក៏ដូសទី២មិនអាចបង្កើត​អង់ទីគ័រ​នេះបានទេ តែបើមានតែដូសទី២ អត់ដូសទី១ ក៏មិនអាចបង្កើតអ​ង់ទីគ័របានដែរ។ ប៉ុន្តែសម្រាប់វ៉ាក់សាំង​មួយចំនួន បើ​ចាក់តែមួយដូស គឺអាចការពារ​សរីរាង្គ​យើង​បាន​ដែរ តែបានចំនួនទាប មិន​បាន​ដល់​ចំនួន​ដែល​គេ​រំពឹង​ទុក”។

លោកស្រីមាន​ប្រសាសន៍​បន្ថែម​ទៀតថា៖ “ដូចនេះបើផ្នែកលើបរិបទនៃការរាតត្បាត​នៃវីរុសបំប្លែងខ្លួន Delta ដើម្បី​សុខភាពយើង ការខុសត្រូវពេលវេលាបន្តិចបន្តួច គឺមិនជាបញ្ហាអីទេ។ អ៊ីចឹង​សូម​បងប្អូន​កុំ​ព្រួយបារម្ភ។ ប្រទេសខ្លះគេចាក់ដែរ ប្រទេសខ្លះចាក់យកពី៤ខែទៅដូចគ្នា។ ប៉ុន្តែ​សម្រាប់​កម្ពុជា​យើង​ កំពុង​មានបញ្ហាវាយលុក​នៃវីរុស ដែលតាផង អាល់ហ្វាផង អ៊ីចឹងនេះជាការចាំបាច់ ប៉ុន្តែ​ក៏​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ផង​ដែរ”។

សូម្បីតែការសិក្សារបស់ប្រទេសចិនក៏បានបង្ហាញថា អ្នកដែលចាក់វ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Sinovac Biotech Ltd. ដូសទី៣ បានបង្ហាញពីប្រសិទ្ធភាពប្រឆាំងវីរុសកូវីដ-១៩បំប្លែងខ្លួន Delta ខ្លាំងជាងអ្នកចាក់វ៉ាក់សាំង ២ដូសរហូតដល់ទៅ ២.៥ ដងឯណោះ។

សូម​បញ្ជាក់​ថា ការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញ គឺ​កម្ពុជា​អនុវត្ត​មុន​ប្រទេសជិតខាង ដែល​បាន​ចាក់ជូន​ក្រុមជួរមុខ ទាំង​គ្រូពេទ្យ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន ក៏ដូចជា​ក្រុម​សមត្ថិកិច្ច​អាជ្ញាធរ ក្រុម​មន្ត្រី​រាជការ​ស៊ីវិល​ដែល​ធ្វើការ​បម្រើការ​ប្រជាពលរដ្ឋ ចាប់តាំងពីថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២១ មកម្ល៉េះ។

ដូច្នេះ​សូមបងប្អូនកម្ពុជា ឈប់​ភ័យ​ខ្លាច​និង​ព្រួយចិត្ត​ ​ដោយ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​គ្រប់ដូស​ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាល​ ​នោះ​យើង​នឹង​មាន​ភាព​ស៊ាំ​បាន​ពេញលេញ​គ្រប់គ្នា​ ហើយ​អាច​ទប់ទល់​ជាមួយ​វីរុស​គ្រប់​ប្រភេទ​ ដោយ​មិន​ឲ្យ​រាងកាយ​ឈឺ​ធ្ងន់ធ្ងរ​បាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចាក់ Sinovac ជាដូសជំរុញ មិនត្រឹមការពារកូវីដទេ ថែមទាំងអាចប្រឆាំង Delta បានយ៉ាងល្អប្រសើរផងដែរ

ចុចអាន​៖យើងអាចធ្វើបាន! ការវាយបំបែកវីរុសបំប្លែង Delta គឺផ្ដើមចេញពីមនុស្សមិនមើលបំណាំគ្នាទៅមក

The post វ៉ាក់សាំងដូសទី ៣ នឹងបង្កើតអង់ទីគ័របានពេញលេញ ដើម្បីប្រឆាំង Delta ចេញឆ្ងាយ appeared first on Kampuchea Thmey Daily.

វីរុសបំប្លែងខ្លួន Delta ត្រូវគេរកឃើញនៅក្នុងច្រមុះ អ្នកចាក់វ៉ាក់សាំងរួច ច្រើនដូចអ្នកមិនចាក់វ៉ាក់សាំងដែរ
ការសិក្សាថ្មីមួយបានរកឃើញថា វីរុសបំប្លែងខ្លួន Delta អាចមានវត្តមាននៅក្នុងច្រមុះរបស់មនុស្សដែលចាក់វ៉ាក់សាំងហើយ ក្នុងកម្រិតយ៉ាងច្រើនដូចមនុស្សដែលមិនចាក់វ៉ាក់សាំងដែរ។

អគ្គនាយកនៃក្រសួងសុខាភិបាលម៉ាឡេស៊ី (MOH) បាននិយាយថា ការសិក្សាមុនៗ ក្នុងមន្ទីរពេទ្យនៅប្រទេសឥណ្ឌា សហរដ្ឋអាមេរិកនិងហ្វាំងឡង់បានបង្ហាញថា អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta មានកម្រិតខ្ពស់នៃវីរុសកូវីដ -១៩ នៅក្នុងច្រមុះ មិនថាពួកគេបានចាក់វ៉ាក់សាំងឬក៏អត់នោះទេ។

ការសិក្សាបឋមបានបង្ហាញថា ក្នុងករណីអ្នកចាក់វ៉ាក់សាំងបាន២ដូសរួចហើយនៅតែឆ្លង, វីរុសបំប្លែងខ្លួន Delta អាចលូតលាស់នៅក្នុងច្រមុះរបស់មនុស្សដែលបានចាក់វ៉ាក់សាំង ក្នុងកម្រិតដូចគ្នាទៅនឹងអ្នកមិនទាន់ចាក់វ៉ាក់សាំងទាល់តែសោះដែរ។

លោកវេជ្ជបណ្ឌិត Noor Hisham

លោកវេជ្ជបណ្ឌិត Noor Hisham បាននិយាយនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ២១ ខែសីហាថា “នេះមានន័យថា មនុស្សដែលទទួលថ្នាំបង្ការ នៅតែអាចឆ្លងមេរោគនិងចម្លងទៅអ្នកដទៃ”។

ដោយមើលឃើញថា បុគ្គលដែលទទួលថ្នាំបង្ការគឺមានហានិភ័យនៃការរីករាលដាលវីរុស Delta ទៅអ្នកដែលមិនបានចាក់វ៉ាក់សាំងនិងអ្នកមានការការពារតិចនោះ លោកបានជំរុញឲ្យទាំងអស់គ្នាទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដឲ្យបានឆាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Dayak Daily

ចុចអាន៖ អ្នកចាក់ Johnson & Johnson អាចចាក់វ៉ាក់សាំងដូសជំរុញបានឬអត់?

The post វីរុសបំប្លែងខ្លួន Delta ត្រូវគេរកឃើញនៅក្នុងច្រមុះ អ្នកចាក់វ៉ាក់សាំងរួច ច្រើនដូចអ្នកមិនចាក់វ៉ាក់សាំងដែរ appeared first on Kampuchea Thmey Daily.

វិបត្តិ Delta ស្វែងយល់ឲ្យមែនទែន ពីភាពខុសគ្នារវាងផ្ដាសាយនិងរលាកសួត ចៀសវាងទុកយូរនាំធ្ងន់ធ្ងរ
រោគសញ្ញានៃជំងឺផ្តាសាយទូទៅ ជាធម្មតាប៉ះពាល់ដល់ប្រជាជនភាគច្រើន យ៉ាងតិចម្តងក្នុងមួយឆ្នាំ។ វាគឺជាការឆ្លងមេរោគ ដែលប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើ។ មេរោគផ្សេងៗគ្នាជាច្រើនអាចបង្ក​ឲ្យ​មាន​ជំងឺ​ ប៉ុន្តែជា​ទូទៅ​ក្នុងរយៈពេលពីរបី​សប្ដាហ៍។ រោគ​សញ្ញារួមមានច្រមុះហៀរសំបោរ ​ក្អក​ ឈឺក្បាល ​កកស្ទះ​ និង​​ក្តៅខ្លួន។ ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញាអាច​ខុសគ្នា។

មាន​អារម្មណ៍​ទូទៅ​ដូចជា​​ នៅក្នុងខ្លួនងងុយតែដេក ហើយឈឺសាច់ដុំ អាចមានការហូរទឹក​រំអិល​តាម​ច្រមុះ​នឹង​កាន់​តែក្រាស់​ ហើយប្រែពណ៌ទៅជាពណ៌លឿងឬបៃតង ​នៅពេលដែលជំងឺ​វិវត្តន៍។ ការ​ឆ្លង​មេរោគ​បន្ទាប់បន្សំដែលអាចកើតមាន រួម​មានការបង្ក​ឲ្យ​មានការវាយប្រហារ​ដោយ​ជំងឺ​ហឺត រលាក sinusitis ស្រួច​ស្រាវនៃប្រព័ន្ធ otitis ឬការឆ្លងក្នុងត្រចៀក​ និង​រលាក​បំពង់​ក​ជាដើម។

មូលហេតុ​នៃ​ជំងឺ​ផ្ដាសាយ​ទូទៅ​ឆ្លង​លឿន មនុស្សម្នាក់​អាចឆ្លង​ជំងឺ​ផ្ដាសាយ​ដោយ​គ្រាន់តែនៅ​ជិតមនុស្ស​ដែល​កណ្ដាស់ ​ឬ​ក្អក ​ឬប្រសិនបើ​ចាប់ដៃជាមួយអ្នកឆ្លង។ ជា​ពិសេស​គឺការ​ប៉ះ​នឹងទ្វារចូល​ដែល​មាន​មេរោគ​ឆ្លង​ពីអ្នក​ឆ្លង។ ការ​ព្យាបាល​​អាច​ប្រើ​ឱសថ​ក្នុង​ផ្ទះ​រួមមាន ​ផឹកទឹក​ឲ្យ​បាន​ច្រើន ​ខ្ពុរមាត់​ជាមួយ​ទឹក​អំបិល ​និង​ប្រើ​ថ្នាំ​ក្អក​ដើម្បី​បំបាត់ការឈឺបំពង់ក។ អាស្រ័យ​លើភាព​ធ្ងន់ធ្ងរ​នៃ​ការ​វាយប្រហារ​ជំងឺ​ផ្ដាសាយ​ ធម្មតា​អាច​ចំណាយពេលពី ២ ទៅ ១៤ថ្ងៃ។​

ចំណែក​ជំងឺ​រលាក​សួត​ គឺ​ជា​បាក់តេរី​វីរុស​ឬ​ផ្សិត​នៅ​ក្នុង​ធម្មជាតិ វា​អាច​ប៉ះពាល់​ដល់​សួត​មួយ​ឬ​ទាំងពីរ។ ការ​បង្ក​រោគ​បណ្ដាល​ឲ្យ​ថង់​ខ្យល់​នៅ​ក្នុង​សួត ​បំពេញ​ដោយ​ខ្ទុះ​ឬសារធាតុរាវ។ ជំងឺ​រលាក​សួត​សំដៅ​ទៅ​លើ​ប្រភេទ​នៃ​ជំងឺ​រលាក​សួត​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​បាក់តេរី​ ដែល​បំផ្លាញ​ស្រទាប់​ខាងក្នុង​នៃ​ប្រព័ន្ធ​ដង្ហើម​រួម​ទាំង​បំពង់​ក ​សួត ​និង​បំពង់ខ្យល់​ ដែល​បណ្ដាល​មក​ពី​បាក់តេរី Mycoplasma pneumoniae ។

រោគសញ្ញា​នៃ​ជំងឺ​រលាកសួត​ រួមមាន​ឈឺបំពង់ក អស់កម្លាំង ឈឺក្បាល ក្តៅខ្លួន និងក្អក​ ដែល​កាន់​តែ​អាក្រក់​ទៅៗ ខ្លះអាចបង្ហាញពីការ​ដកដង្ហើមឬក្អួត។ មនុស្សម្នាក់​ក្នុងចំណោមមនុស្ស​បីនាក់ដែល​វិវត្ត​ទៅ​ជា​ជំងឺ​នេះ​នឹង​រីករាលដាលរហូតដល់រលាកសួតពេញខ្លួន។ វាអាចមានរយៈពេល​ ១ ទៅ ៤​ សប្ដាហ៍។ បើអាការ​ស្រាល​មិនបាច់​ស្វែងរក​ជំនួយ​ពីគ្រូពេទ្យ​ឡើយ ​ហើយ​រោគ​សញ្ញានឹងជា​សះស្បើយ​ដោយ​ខ្លួនឯង​ បន្ទាប់ពី​មួយ​ខែ។ ប៉ុន្តែ​បើរោគសញ្ញា​នៃ​គ្រុន​ក្ដៅ​ ផ្ដាសាយ ​និង​ក្អក​ នៅតែ​មាន​រយៈពេល​លើស​ពី ១​ សប្ដាហ៍ ​គឺ​ត្រូវ​តែ​ធ្វើ​តេស្ត​រោគវិនិច្ឆ័យ ​ដើម្បី​ចៀសវាង​ផល​វិបាក​នៅ​ពេល​ក្រោយ។ នៅ​ពេល​ធ្វើ​រោគ​វិនិច្ឆ័យ ​ការ​ព្យាបាល​នឹង​ឆាប់​ជា​សះស្បើយ​លឿន​។

បើ​អ្នក​ឈឺ​មិន​បាន​ព្យាបាល ​១ ភាគ ៣ នៃអ្នក​ជំងឺ​ប្រឈម​នឹង​ការ​វិវត្ត​ទៅជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ។ ផល​វិបាក​ផ្សេង​ទៀត​អាច​រួមមាន​ជំងឺ​រលាក​ខួរក្បាល​ ឬ​ហើម​ខួរក្បាល ​ភាព​ស្លេកស្លាំង hemolytic ដែល​បណ្ដាល​ឲ្យ​មាន​ការ​ថយ​ចុះ​កោសិកា​ឈាម​ក្រហម ​នៃ​រាងកាយ​ មុខងារ​ខ្សោយ​តម្រងនោម ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​តម្រងនោម​ និង​បញ្ហា​ស្បែក​លេចឡើង​ជា​កន្ទួល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖medical

ចុចអាន៖វិបត្តិ Delta កុំប្រហែស តាមដានឲ្យជាប់រឿងសំបោរហៀរ ក៏អាចបញ្ជាក់ពីអាការក្នុងរាងកាយធ្ងន់ឬស្រាល

ចុចអាន៖មានទម្លាប់ចឹងសោះ! បានចេះតែឈឺមិនលោះពេលនៅសម័យ Delta នេះ

ចុចអាន៖ឈប់ខ្លាច! វ៉ាក់សាំងដូសទី ៣ នឹងបង្កើតអង់ទីគ័របានពេញលេញ ដើម្បីវាយបំបែក Delta ឲ្យចៀសឆ្ងាយ

The post វិបត្តិ Delta ស្វែងយល់ឲ្យមែនទែន ពីភាពខុសគ្នារវាងផ្ដាសាយនិងរលាកសួត ចៀសវាងទុកយូរនាំធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.