ព័ត៌មានអន្ដរជាតិ
ចាក់ Sinovac ជាដូសជំរុញ មិនត្រឹមការពារកូវីដទេ ថែមទាំងអាចប្រឆាំង Delta បានយ៉ាងល្អប្រសើរផងដែរ
ក្រុមហ៊ុនចិន Sinovac រកឃើញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ពួកគេជាដូសជំរុញ គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន ស្របពេលដែលទិន្នន័យពីការសិក្សាបន្ថែមទៀត ត្រូវបានបញ្ចេញ។

អ្នកដែលទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac Biotech Ltd. ដូសទី៣ បានបង្ហាញពីប្រសិទ្ធភាពប្រឆាំងវីរុសកូវីដ-១៩បំប្លែងខ្លួន Delta ខ្លាំងជាងអ្នកចាក់វ៉ាក់សាំង ២ដូសរហូតដល់ទៅ ២.៥ ដងឯណោះ។
ការរកឃើញនេះ បានកើតឡើងបន្ទាប់ពីការសិក្សានាពេលថ្មីៗស្តីពីប្រសិទ្ធភាពចាក់២ដូស របស់វ៉ាក់សាំងចិននេះ បានបង្ហាញថា វ៉ាក់សាំងបានផ្តល់ការការពារគ្រប់គ្រាន់ ប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដបំប្លែងខ្លួន Delta។

អ្នកជំនាញវ៉ាក់សាំងនៅក្រុមហ៊ុន Pharmaniaga Berhad លោកវេជ្ជបណ្ឌិត Ajit Pal Singh បាននិយាយថា ការស្រាវជ្រាវដឹកនាំដោយអ្នកជំនាញរោគរាតត្បាតលោក Zhong Nanshan នៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺក្វាងចូវ ដោយប្រើវ៉ាក់សាំង CoronoVac របស់ក្រុមហ៊ុន Sinovac Biotech និងវ៉ាក់សាំង SARS-CoV-2 របស់ក្រុមហ៊ុនជីវសាស្រ្តជាតិចិន បានបង្ហាញថា វ៉ាក់សាំងទាំងនេះ មានប្រសិទ្ធភាពប្រឆាំងនឹងអ្នកដែលមានជំងឺកូវីដ-១៩ កម្រិតមធ្យម ក្រោយចាក់បាន២ដូស។
ការស្រាវជ្រាវក៏បានរកឃើញផងដែរថា ការចាក់វ៉ាក់សាំងពីរដូសផ្តល់ប្រសិទ្ធភាព ៥៩ភាគរយ ប្រឆាំងនឹងកូវីដបំប្លែងខ្លួន Delta, ៧០,២ភាគរយ ប្រឆាំងនឹងទម្រង់មធ្យមនៃជំងឺនេះ និង ១០០ភាគរយប្រឆាំងនឹងករណីធ្ងន់ធ្ងរនៃវីរុសកូវីដទម្រង់ដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bio World
ចុចអាន៖ ចាក់វ៉ាក់សាំង Sinovac ដូសទី៣បាន លុះត្រាតែគ្រប់លក្ខខណ្ឌទាំង ៤ចំណុចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


