ព័ត៌មានអន្ដរជាតិ
ថ្នាំព្យាបាលកូវីដ ដែលសម្តេច ហ៊ុន សែន ប្រកាសទិញពីអាមេរិក មានប្រសិទ្ធភាពយកឈ្នះវីរុសបំប្លែងខ្លួន ៣ប្រភេទ
ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក សម្រាប់មនុស្ស ៥ម៉ឺននាក់។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មការជំនាញទទួលបន្ទុកស្វែងរកថ្នាំព្យាបាលជំងឺកូវីដ-១៩ ឲ្យសិក្សាទិញថ្នាំ ពីសហរដ្ឋអាមេរិក ដែលគេអះអាងថា មានប្រសិទ្ធភាពខ្ពស់។
ថ្វីបើសម្តេចមិនបានបញ្ជាក់ពីឈ្មោះថ្នាំក៏ដោយ ក៏ប៉ុន្តែគេដឹងថា ថ្នាំព្យាបាលកូវីដដែលកំពុងល្បីខ្លាំងឈ្មោះ Molnupiravir គឺជាថ្នាំដែលប្រទេសជាច្រើនកំពុងបញ្ជាទិញ ដោយសារតែប្រសិទ្ធភាពដ៏ល្អរបស់ថ្នាំនេះ។

ថ្នាំរបស់ក្រុមហ៊ុន Merck ប្រភេទនេះ មានសមត្ថភាពព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។
បើយោងតាមទិន្នន័យដែលចេញផ្សាយកាលពីដើមខែមុន បានបង្ហាញថា ថ្នាំ Molnupiravir អាចកាត់បន្ថយអត្រានៃការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់បាន ៥០% ក្នុងការសាកល្បងលើអ្នកជំងឺកម្រិតស្រាលទៅមធ្យម។
ក្រុមហ៊ុនថែមទាំងបានប្រកាសទៀតផងថា ថ្នាំនេះ មានប្រសិទ្ធភាពយកឈ្នះវីរុសកូវីដ-១៩បំប្លែងខ្លួនយ៉ាងតិច៣ប្រភេទ រួមទាំងវីរុសបំប្លែងខ្លួន Delta ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Fortune
ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន ឲ្យសិក្សាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីអាមេរិក សម្រាប់អ្នកជំងឺ ៥ម៉ឺននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


