Connect with us

សុខភាព

វ៉ាក់សាំងដូសទី ៣ នឹងបង្កើតអង់ទីគ័របានពេញលេញ ដើម្បីប្រឆាំង Delta ចេញឆ្ងាយ

បានផុស

នៅ

កម្ពុជាកំពុងវាយលុកពីសំណាក់វីរុសបំប្លែងខ្លួន Delta រាជរដ្ឋាភិបាលបានពន្លឿនការចាក់វ៉ាក់សាំងដូសទី ៣ ដល់ក្រុមមន្ត្រីរាជការជួរមុខទាំងអស់រួចរាល់ហើយដែរ ខណៈពលរដ្ធធម្មតា ក៏អាចទៅចាក់បាននៅថ្ងៃទី ១១ ខែតុលា ដើម្បី​ចូលរួមទប់ស្កាត់​មេរោគ​ប្រភេទនេះ​ឲ្យបាន​ទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក មាន​ពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​ចាក់​វ៉ាក់សាំង​ដូសទី៣ ឬដូសជំរុញ ដោយសារ​មាន​ព័ត៌មាន​លេច​ឮ​មិនល្អ​ និង​ជាពិសេសគឺនៅ​ទាក់​ទើរចិត្តនូវឡើយ។ ប្រការ​នេះ​មិន​បាន​ជួយ​ជំរុញ​ ឬ​កាត់​បន្ថយ​វីរុសបំប្លែងខ្លួន Delta ដែល​កំពុង​តែ​ចរាចរណ៍​ទូទាំង​ប្រទេស​ឡើយ។ ចំណែក​សាធារណជន​មួយ​ចំនួន​ធំ ​ក៏​មាន​ការ​ឆ្ងល់​ពី​គម្លាត​នៃ​ការចាក់វ៉ាក់សាំងដូស​ទី ៣ ដែល​ត្រូវការ​ចម្លោះ​ពី ៦ ខែ ទៅ ៨ ខែបន្ទាប់ពីដូសទី២ ឬក៏គម្លាត ៤ ខែឲ្យប្រាកដ! ហើយចំណែកអ្នកមិនទាន់គ្រប់ ​អាចទៅ​ចាក់​បានទេ?

ទាក់ទងនឹង​ករណីខាងលើនេះ​ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្លាប់បានមានប្រសាសន៍កាលពីអំឡុងខែកញ្ញាថា  ចំពោះ​សំណួរ​សួរថា បើខ្វះមិនគ្រប់ខែ តើចាក់វ៉ាក់សាំងដូសទី៣បានទេ? គឺយើង​ត្រូវ​ពិនិត្យ​មើល​ថេរវេលា​នៃ​ការបង្កើត​នូវអង់ទីគ័រ។ អ៊ីចឹងនៅពេលចាក់វ៉ាក់សាំងដូសទី២ចប់ សរីរាង​នឹង​ចាប់ផ្ដើម​បង្កើត​អង់ទីគ័រ ប៉ុន្តែប្រសិនគ្មានដូសទី១ទេ ក៏ដូសទី២មិនអាចបង្កើត​អង់ទីគ័រ​នេះបានទេ តែបើមានតែដូសទី២ អត់ដូសទី១ ក៏មិនអាចបង្កើតអ​ង់ទីគ័របានដែរ។ ប៉ុន្តែសម្រាប់វ៉ាក់សាំង​មួយចំនួន បើ​ចាក់តែមួយដូស គឺអាចការពារ​សរីរាង្គ​យើង​បាន​ដែរ តែបានចំនួនទាប មិន​បាន​ដល់​ចំនួន​ដែល​គេ​រំពឹង​ទុក”។

លោកស្រីមាន​ប្រសាសន៍​បន្ថែម​ទៀតថា៖ “ដូចនេះបើផ្នែកលើបរិបទនៃការរាតត្បាត​នៃវីរុសបំប្លែងខ្លួន Delta ដើម្បី​សុខភាពយើង ការខុសត្រូវពេលវេលាបន្តិចបន្តួច គឺមិនជាបញ្ហាអីទេ។ អ៊ីចឹង​សូម​បងប្អូន​កុំ​ព្រួយបារម្ភ។ ប្រទេសខ្លះគេចាក់ដែរ ប្រទេសខ្លះចាក់យកពី៤ខែទៅដូចគ្នា។ ប៉ុន្តែ​សម្រាប់​កម្ពុជា​យើង​ កំពុង​មានបញ្ហាវាយលុក​នៃវីរុស ដែលតាផង អាល់ហ្វាផង អ៊ីចឹងនេះជាការចាំបាច់ ប៉ុន្តែ​ក៏​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ផង​ដែរ”។

សូម្បីតែការសិក្សារបស់ប្រទេសចិនក៏បានបង្ហាញថា អ្នកដែលចាក់វ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Sinovac Biotech Ltd. ដូសទី៣ បានបង្ហាញពីប្រសិទ្ធភាពប្រឆាំងវីរុសកូវីដ-១៩បំប្លែងខ្លួន Delta ខ្លាំងជាងអ្នកចាក់វ៉ាក់សាំង ២ដូសរហូតដល់ទៅ ២.៥ ដងឯណោះ។

សូម​បញ្ជាក់​ថា ការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញ គឺ​កម្ពុជា​អនុវត្ត​មុន​ប្រទេសជិតខាង ដែល​បាន​ចាក់ជូន​ក្រុមជួរមុខ ទាំង​គ្រូពេទ្យ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន ក៏ដូចជា​ក្រុម​សមត្ថិកិច្ច​អាជ្ញាធរ ក្រុម​មន្ត្រី​រាជការ​ស៊ីវិល​ដែល​ធ្វើការ​បម្រើការ​ប្រជាពលរដ្ឋ ចាប់តាំងពីថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២១ មកម្ល៉េះ។

ដូច្នេះ​សូមបងប្អូនកម្ពុជា ឈប់​ភ័យ​ខ្លាច​និង​ព្រួយចិត្ត​ ​ដោយ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​គ្រប់ដូស​ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាល​ ​នោះ​យើង​នឹង​មាន​ភាព​ស៊ាំ​បាន​ពេញលេញ​គ្រប់គ្នា​ ហើយ​អាច​ទប់ទល់​ជាមួយ​វីរុស​គ្រប់​ប្រភេទ​ ដោយ​មិន​ឲ្យ​រាងកាយ​ឈឺ​ធ្ងន់ធ្ងរ​បាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចាក់ Sinovac ជាដូសជំរុញ មិនត្រឹមការពារកូវីដទេ ថែមទាំងអាចប្រឆាំង Delta បានយ៉ាងល្អប្រសើរផងដែរ

ចុចអាន​៖យើងអាចធ្វើបាន! ការវាយបំបែកវីរុសបំប្លែង Delta គឺផ្ដើមចេញពីមនុស្សមិនមើលបំណាំគ្នាទៅមក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម