ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួនក្លាយពូជឆ្លងខ្លាំងជាង Delta ចូលដល់ ថៃ ហើយ (មានវីដេអូ)
នៅទីបំផុត វីរុសកូវីដបំប្លែងខ្លួនក្លាយពូជ Delta Plus ដែលមានសមត្ថភាពឆ្លងខ្លាំងជាង Delta ដល់ទៅ១០ភាគរយ បានចូលដល់ប្រទេសថៃហើយ។

ការរកឃើញនេះ ត្រូវបានប្រកាសដោយលោក Chawetsan Namwat ប្រធានផ្នែកគ្រប់គ្រងគ្រោះថ្នាក់សុខភាព និងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលថៃ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានស្តីពីជំងឺរាតត្បាត។
លោកវេជ្ជបណ្ឌិត Chawetsan បាននិយាយថា វីរុសបំប្លែងខ្លួនក្លាយពូជដែលត្រូវបានគេស្គាល់ថា AY.4.2 មួយនេះ ត្រូវបានរកឃើញនៅក្នុងខ្លួនបុរសអាយុ ៤៩ឆ្នាំម្នាក់ ដែលធ្វើការនៅតំបន់ Bang Sai នៃខេត្ត អយុធ្យា កាលពីខែមុន។ បុរសម្នាក់នោះ មិនមានប្រវត្តិធ្វើដំណើរទៅកាន់តំបន់គ្រោះថ្នាក់ ឬទៅក្រៅប្រទេសទេ។

លោកវេជ្ជបណ្ឌិតកត់សម្គាល់ថា វាជាករណីវីរុសបំប្លែងខ្លួន Delta Plus តែមួយគត់របស់ប្រទេសថៃ ហើយសំណាកអ្នកជំងឺត្រូវបានបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្រកងកម្លាំងប្រដាប់អាវុធ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺរូបនេះបានជាសះស្បើយហើយ ហើយករណីឆ្លងលើអ្នកពាក់ព័ន្ធមិនទាន់ត្រូវបានរកឃើញឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ នេះរោគសញ្ញា វីរុសបំប្លែងខ្លួនក្លាយពូជឆ្លងលឿនជាង Delta ១០ដង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


