ព័ត៌មានអន្ដរជាតិ
Omicron ពិតជាឆ្លងខ្លាំងជាង Delta និងធ្វើឲ្យវ៉ាក់សាំង ថយប្រសិទ្ធភាពមែន
អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែធ្នូថា វីរុសកូវីដ១៩បំប្លែងខ្លួន Omicron គឺអាចឆ្លងខ្លាំងជាងប្រភេទ Delta ហើយកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំង ប៉ុន្តែមិនសូវបណ្តាលឲ្យមានរោគសញ្ញាធ្ងន់ធ្ងរទេ។

វីរុសបំប្លែងខ្លួន Delta ដែលត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីដើមឆ្នាំនេះ គឺទទួលខុសត្រូវចំពោះការឆ្លងមេរោគកូវីដភាគច្រើនរបស់ពិភពលោក។
ប៉ុន្តែការរកឃើញ Omicron នៅអាហ្រ្វិកខាងត្បូង កាលពីខែមុន បានជំរុញឲ្យប្រទេសនានាជុំវិញពិភពលោក ដាក់បម្រាមធ្វើដំណើរលើបណ្តាប្រទេសអាហ្វ្រិកភាគខាងត្បូង និងដាក់ការរឹតបន្តឹងក្នុងស្រុកឡើងវិញ ដើម្បីកាត់បន្ថយការរីករាលដាលរបស់វា។

WHO និយាយថា Omicron បានរីករាលដាលដល់ប្រទេសចំនួន៦៣ហើយ គិតត្រឹមថ្ងៃទី៩ខែធ្នូ។ ការឆ្លងកាន់តែលឿន ត្រូវបានគេកត់សម្គាល់ឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជាកន្លែងដែលវីរុសប្រភេទ Delta មិនសូវកើតមាន និងនៅចក្រភពអង់គ្លេស ដែលជាកន្លែងវីរុសប្រភេទ Delta វាយលុកខ្លាំង។
គួរបញ្ជាក់ជាថ្មីថា ប្រទេសអាហ្រ្វិកខាងត្បូង បានរាយការណ៍ករណីវីរុសបំប្លែងខ្លួន Omicron ទៅកាន់អង្គការសុខភាពពិភពលោកនៅថ្ងៃទី២៤ខែវិច្ឆិកា។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech កាលពីសប្តាហ៍មុនបានអះអាងថា ការចាក់វ៉ាក់សាំងរបស់ពួកគេចំនួន៣ដូស នៅតែមានប្រសិទ្ធភាពប្រឆាំងនឹង Omicron៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ Omicron កំពុងរាលដាល WHO ជំរុញប្រទេសអ្នកមាន កុំស្តុកទុកវ៉ាក់សាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


