សុខភាព
មានទម្លាប់ចឹងសោះ! បានចេះតែឈឺមិនលោះពេលនៅសម័យ Delta នេះ
គ្រប់គ្នាមិនអាចមើលឃើញប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយបានទេ តែយើងអាចដឹងបានថា មានវាឬអត់។កម្លាំងដែលមើលមិនឃើញ តែអាចការពាររាងកាយពីការឆ្លងមេរោគនិងបាក់តេរី។ បើសិនកម្លាំងនោះបំបែក នោះយើងនឹងចុះខ្សោយហើយទៅជាឈឺ។
ជាពិសេសនៅក្នុងយុគសម័យកូវីដនិងប្រភេទវីរុសបំប្លែងខ្លួន យើងភាគច្រើនកំពុងស្រាវជ្រាវពីវិធីបង្កើនភាពស៊ាំឲ្យបានពេញលេញ។ មានរឿងជាច្រើនដែលយើងធ្វើរាល់ថ្ងៃ អាចធ្វើឲ្យប្រព័ន្ធការពារយើងចុះខ្សោយ។
១ ផឹកស្រាច្រើនសឹងរាល់ថ្ងៃ អ្នកជំនាញបានឲ្យដឹងជាច្រើនឆ្នាំមកហើយថា ការហូបគ្រឿងស្រវឹងច្រើនពេក ធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយតាមវិធីជាច្រើន។ ការផឹកស្រាច្រើនបង្កើនហានិភ័យនៃជំងឺបេះដូង, ការឆ្លងមេរោគផ្លូវដង្ហើម, ការជាសះស្បើយមុខរបួសយឺត , ជំងឺសួត និងជំងឺមហារីកជាង ១០ ប្រភេទ។ ដើម្បីចៀសវាងបញ្ហានេះ ចូរផឹកល្មម មានន័យថា មិនលើសពីពីរកែវក្នុងមួយថ្ងៃសម្រាប់បុរស និងមួយសម្រាប់ស្ត្រី។

២ គេងមិនគ្រប់គ្រាន់ នៅពេលយើងគេង ប្រព័ន្ធរាងកាយសំខាន់ៗធ្វើការជួសជុលដោយខ្លួនឯង។ នៅពេលសម្រាកមិនបានពេញភ្នែក បេះដូងខួរក្បាលនិងប្រព័ន្ធភាពស៊ាំមិនទទួលបានការថែទាំគ្រប់គ្រាន់។ ការសិក្សាស្រាវជ្រាវមួយបានផ្សារភ្ជាប់ការគេងមិនគ្រប់ទៅនឹងជំងឺធ្ងន់ធ្ងរជាច្រើនរួមមាន ជំងឺមហារីក ជំងឺបេះដូង និងជំងឺវង្វេង។ អ្នកជំនាញមូលនិធិដំណេកជាតិណែនាំថា មនុស្សពេញវ័យទទួលបានដំណេកល្អពី ៧ ទៅ ៩ ម៉ោងជារៀងរាល់យប់។
៣ មិនទទួលបានវីតាមីន D គ្រប់គ្រាន់ កម្រិតវីតាមីន D ក្នុងឈាមមិនគ្រប់អាចប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ។ វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងរបស់អាមេរិច បាននិយាយថា“ ប្រសិនបើអ្នកខ្វះវីតាមីន D នោះវាមានផលប៉ះពាល់ដល់ភាពងាយនឹងឆ្លងមេរោគ” ។ មានភស្តុតាងដែលថា ប្រសិនបើអ្នកមានកម្រិតវីតាមីន D ទាប នោះអ្នកមានទំនោរក្នុងការឆ្លងមេរោគ នៅពេលមានការឆ្លងមេរោគនៅជុំវិញ” ។

៤ កុំនៅឯកោ អារម្មណ៍ឯកោបានបង្កឲ្យមានការឆ្លើយតបស្ត្រេស ដែលបណ្តាលឲ្យរលាកនៅក្នុងរាងកាយ ហើយអាចប៉ះពាល់ដល់ បេះដូង ប្រព័ន្ធភាពស៊ាំ និងខួរក្បាល។ ការសិក្សាបានរកឃើញថា មនុស្សដែលរាយការណ៍ថាមានអារម្មណ៍ឯកោ មានហានិភ័យខ្ពស់នៃជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺវង្វេងវង្វាន់។ ដើម្បីធ្វើឲ្យរាងកាយដំណើរការបានល្អបំផុត ចូរខិតខំរក្សាទំនាក់ទំនងជាមួយអ្នកដទៃជារៀងរាល់ថ្ងៃ។

៥ ភាពតានតឹងឥតឈប់ឈរ ព្យាយាមចៀសវាងឬកាត់បន្ថយភាពតានតឹងធ្ងន់ធ្ងរ ដែលយើងដឹងថាពេលខ្លះអាចប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ ។ ស្ត្រេសរ៉ាំរ៉ៃបណ្ដាលឲ្យខួរក្បាលផលិតអ័រម៉ូនស្ត្រេស cortisol ច្រើន ដែលមានផលប៉ះពាល់អវិជ្ជមាន រួមទាំងភាពស៊ាំចុះខ្សោយ។ យោងតាមសមាគមមហារីកអាមេរិចមនុស្សដែលជួបប្រទះភាពតានតឹងរ៉ាំរ៉ៃ ងាយនឹងឆ្លងជំងឺផ្ដាសាយ និងមេរោគដូចជាផ្តាសាយ។ អរម៉ូន cortisol លើសក៏ប្រាប់ឲ្យរាងកាយរក្សាទុកខ្លាញ់នៅកន្លែងដែលមិនស្អាត និងគ្រោះថ្នាក់នៅក្នុងពោះ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖ដុកទ័របកស្រាយលម្អិត ពិតឬចចាមអារ៉ាម ក្រោយមើមខ្ជាយល្បីល្បាញថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយ
ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


