ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឲ្យសិក្សាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីអាមេរិក សម្រាប់អ្នកជំងឺ ៥ម៉ឺននាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក សម្រាប់ ៥ម៉ឺននាក់។
ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់គណៈកម្មការជំនាញទទួលបន្ទុកស្វែងរកថ្នាំព្យាបាលជំងឺកូវីដ-១៩ សិក្សានៅក្នុងការទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក ដែលមានការអះអាងថា មានប្រសិទ្ធភាពខ្ពស់នោះ។
ជាជំហានដំបូង សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យសិក្សាទិញថ្នាំពីសហរដ្ឋអាមេរិក សម្រាប់អ្នកជំងឺចំនួន ៥ម៉ឺននាក់។ ទោះបីជាអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មិនមានច្រើនក៏ដោយ តែការទិញថ្នាំនេះ គឺការត្រៀមទុកបង្ការមុន របស់រាជរដ្ឋាភិបាល។
សូមជម្រាបថា ក្រុមប្រឹក្សារបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) នឹងជួបប្រជុំនៅថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំ Molnupiravir សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។
កាលពីខែតុលាកន្លងទៅនវក្រុមហ៊ុន Merck បាននិយាយថា ខ្លួនបានដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់គ្រាអាសន្នរបស់សហរដ្ឋអាមេរិកសម្រាប់ថ្នាំ molnupiravir ដែលខ្លួនកំពុងអភិវឌ្ឍន៍ ជាមួយដៃគូ Ridgeback Biotherapeutics។
ប្រសិនបើទទួលបានការអនុញ្ញាតមែននោះ Molnupiravir នឹងក្លាយជាថ្នាំប្រឆាំងវីរុសដំបូងបង្អស់លើពិភពលោក យកទៅកម្ចាត់ជំងឺកូវីដ-១៩ រួមទាំងមេរោគបំប្លែងខ្លួន Delta ផងដែរ។ បើយោងតាមទិន្នន័យ ដែលចេញផ្សាយកាលពីដើមខែតុលា បានបង្ហាញថា ថ្នាំរបស់ក្រុមហ៊ុន Merck អាចកាត់បន្ថយអត្រា នៃការចូលមន្ទីរពេទ្យនិងស្លាប់បាន ៥០% ក្នុងការសាកល្បងលើអ្នកជំងឺកម្រិតស្រាលទៅមធ្យម៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


