សង្រ្គាមពាណិជ្ជកម្ម Archives - Kampuchea Thmey Daily

អាមេរិកពន្យារពេលដាក់ DeepSeek និងក្រុមហ៊ុនចិនជាង ១០០ ទៀត ចូលក្នុងបញ្ចីខ្មៅ ដើម្បីបញ្ចៀសភាពតានតឹង
សហរដ្ឋអាមេរិកបានពន្យារពេល​ដាក់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) DeepSeek ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ CXMT និងក្រុមហ៊ុនចិនជាង ១០០ ផ្សេងទៀត ទៅ​ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន ​ដែលអាចជាយុទ្ធសាស្រ្តដើម្បីបញ្ចៀសភាពតានតឹងរវាងប្រទេសមហាអំណាចទាំង២។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីរបស់ប្រភពដឹងពីបញ្ហានេះជាអនាមិក។

គណៈកម្មាធិការអន្តរភ្នាក់ងាររបស់អាមេរិកមួយ បាន​សម្រេចដាក់ក្រុមហ៊ុនទាំងនេះ​ចូលក្នុង «បញ្ជីអង្គភាព» ឬ «បញ្ចីខ្មៅ» របស់ក្រសួងពាណិជ្ជកម្មកាលពីឆ្នាំមុន ប៉ុន្តែ​ការដាក់បញ្ចូលនេះ មិនទាន់ត្រូវបាន​ប្រកាសជាផ្លូវការ​នៅឡើយទេ។ ជាទូទៅ ក្រុមហ៊ុន​ក្នុងបញ្ជីអង្គភាព​ មិនអាច​ទិញទំនិញ ​សុសវែរ ឬបច្ចេកវិទ្យាអាមេរិក ដោយ​គ្មានអាជ្ញាប័ណ្ណពិសេសនោះទេ។

ក្រុមហ៊ុន AI ចិន DeepSeek បានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកកាលពីដើមឆ្នាំ ២០២៥ ​ជុំវិញការដាក់ឱ្យប្រើប្រាស់នូវគំរូ AI ដ៏មានប្រសិទ្ធភាព និងចំណាយតិចរបស់ខ្លួន​។ កន្លងមក មន្ត្រីអាមេរិក​ ​បានចោទប្រកាន់ក្រុមហ៊ុនទាំង​នេះថាគាំទ្រដល់យោធា និងសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសចិន និងព្យាយាមទទួល​បន្ទះឈីបទំនើបរបស់​អាមេរិក តាមរយៈក្រុមហ៊ុនដែលមាន​តែឈ្មោះ (shell companies) នៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន AI Anthropic និង OpenAI ក៏បានចោទប្រកាន់ DeepSeek ថាប្រើប្រាស់ប្រព័ន្ធ AI របស់ពួកគេក្នុងលក្ខណៈមិនត្រឹមត្រូវ ដើម្បីកែលម្អគំរូ AI របស់ខ្លួន​ផងដែរ​។

CXMT ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំឈានមុខគេរបស់​ចិនវិញ​ ពីមុនមក ត្រូវបានកំណត់ដោយក្រសួងការពារជាតិសហរដ្ឋអាមេរិកថាជាក្រុមហ៊ុនយោធាចិន ​ដែលប្រឈមមុខនឹង​ការរឹតត្បឹតរបស់អាមេរិកលើការទទួលបាន​ទំនិញបច្ចេកវិទ្យា។

សហរដ្ឋអាមេរិក និងចិន នៅតែជាប់គាំងក្នុងការប្រជែងគ្នាខាងបច្ចេកវិទ្យា និងសន្តិសុខជាតិ។ ​អាមេរិក​បានប្រើប្រាស់ពន្ធគយ និងការរឹតត្បឹត​ការនាំចេញ ដើម្បី​ដាក់កម្រិតចិនពីការចូលប្រើប្រាស់បច្ចេកវិទ្យាទំនើ​បរបស់ខ្លួន​ ខណៈ​ចិនឯណោះវិញ រឹតត្បឹតលើការនាំចេញរ៉ែកម្រដ៏សំខាន់ៗរបស់ខ្លួន ដែលអាមេរិក​ និងលោកខាងលិច ត្រូវការ​សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មការពារជាតិ យានយន្ត និ​ងបន្ទះឈីប។

មែនទែនទៅ អាមេរិក​មិនបានដាក់ក្រុមហ៊ុនចិនថ្មីណាមួយចូលទៅក្នុងបញ្ចីខ្មៅរបស់ខ្លួនទេ រាប់តាំងពីខែតុលា ឆ្នាំ ២០២៥ មក ដែលនេះជាការពន្យារពេលដាក់ដ៏វែងបំផុតក្នុងរយៈពេលជាង​មួយទសវត្ស​កន្លងមក។

ប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងជំនួបនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦

យោងតាមប្រភពព័ត៌មាន ក្រុមហ៊ុនចិន​ដែលកំពុងរង់ចាំការដាក់ក្នុងបញ្ជីខ្មៅរួមមាន៖

ក្រុមហ៊ុនចិន​ជាច្រើន​ដែល​ផ្គត់ផ្គង់គ្រឿងបន្លាស់ដ្រូន ដែល​គេរឹបអូសនៅ​ប៉ូឡូញ ​ហើយ​មានទំនាក់ទំនងជាមួយរុស្ស៊ី។

ក្រុមហ៊ុនរាប់សិប ​រងការចោទប្រកាន់ពីបទលក់បន្ទះឈីប Nvidia ​ដែលអាមេរិករឹតត្បឹត ទៅឱ្យសាកលវិទ្យាល័យនានានៅ​ចិន។

ក្រុមហ៊ុនផលិត​ដ្រូន​ និងឆ្កែរ៉ូបូតរបស់ចិន ដែលផ្គត់ផ្គង់ដល់យោធាចិន។

​អង្គភាពចិនយ៉ាងហោចណាស់ ​៧៥ ដែលពាក់ព័ន្ធនឹង​ការអភិវឌ្ឍបន្ទះឈីបទំនើប ឧបករណ៍ផលិតបន្ទះឈីប និង​ AI។

ប្រភពព័ត៌មានបានប្រាប់រ៉យទ័រ​ថា មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក​មានការស្ទាក់ស្ទើរក្នុងការបន្ថែមក្រុមហ៊ុនចិន​ក្នុងបញ្ជីចាប់តាំងពីចុងឆ្នាំ២០២៥ ដោយ​បារម្ភថា ទំនាក់ទំនងអាមេរិក និងចិនអាចធ្លាក់ចុះកាន់តែដុនដាប។ ​

អ្នករិះគន់បាន​និយាយថា ការពន្យារពេលនេះឆ្លុះបញ្ចាំងពីបញ្ហាកាន់តែទូលំទូលាយនៅការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) ដែលត្រួតពិនិត្យការគ្រប់គ្រងការនាំចេញ។ ពួកគេបាន​កត់សម្គាល់ថា BIS ក៏បានបរាជ័យក្នុងការជំនួស ឬអនុវត្តច្បាប់នាំចេញបន្ទះឈីប AI មួយចំនួនផងដែរ ដែលការណ៍នេះ អាចបង្កើតចន្លោះប្រហោងដែលអាចអនុញ្ញាតឱ្យបន្ទះឈីបទំនើបរបស់​អាមេរិក ធ្លាក់ទៅដល់ដៃ​ក្រុមហ៊ុនចិន។​

យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មអាមេរិក​បាននិយាយថា ខ្លួននៅតែបន្តប្រើប្រាស់ឧបករណ៍ផ្សេងៗ រួមទាំងបញ្ជីអង្គភាព ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខជាតិ ប៉ុន្តែមិនបានពន្យល់ពីមូលហេតុពីការពន្យារពេលដាក់ក្រុមហ៊ុនចិនក្នុងបញ្ចីខ្មៅនោះទេ៕

The post អាមេរិកពន្យារពេលដាក់ DeepSeek និងក្រុមហ៊ុនចិនជាង ១០០ ទៀត ចូលក្នុងបញ្ចីខ្មៅ ដើម្បីបញ្ចៀសភាពតានតឹង appeared first on Kampuchea Thmey Daily.

រដ្ឋបាល​ ត្រាំ គ្រោងចំណាយជាង​ ១០ ប៊ីលាន​ដុល្លារ ជួយកសិកររងផលវិបាកនៃ «ពន្ធត្រាំ»
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោង​នឹង​ប្រកាសពីកញ្ចប់ថវិកាជាង ១០ ប៊ីលាន​ដុល្លារ នៅថ្ងៃអង្គារនេះ ដើម្បីជួយដល់់​កសិករអាមេរិក ដែលរងផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្ម​ ដែល​ផ្ទុះ​ខ្លាំង​ឡើងវិញ​ដោយសារតែគោលនយោបាយពន្ធគយរបស់លោក។

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័របាន​រាយការណ៍​ដោយ​ស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ​ថា កញ្ចប់ថវិកានេះ អាច​មាន​ចន្លោះពី ១០-១៥ ប៊ីលាន​ដុល្លារ ដើម្បីជួយកសិករឱ្យរួចផុតមួយ​ពេលនៃ​រដូវប្រមូលផល​ឆ្នាំ ២០២៥​។ ប្រភពបាន​អះអាងថា ​រដ្ឋបាល​ ត្រាំ នឹង​ប្រើប្រាស់កញ្ចប់ថវិកាសម្រាប់​កសិករសណ្តែកសៀងដែលរងផលប៉ះពាល់ដោយជម្លោះពាណិជ្ជកម្មជាមួយ​ចិន ក៏ដូចជា​កសិករដាំទំនិញសំខាន់ៗផ្សេងទៀត​។ យ៉ាងណាមិញ ព័ត៌មាន​លម្អិត​អំពីកញ្ចប់ថវិកានេះ មិនទាន់ត្រូវបាន​លាតត្រដាងនៅឡើយទេ។

គេមើលឃើញថា កសិករ​អាមេរិក ជាពិសេស​លើវិស័យដាំសណ្ដែងសៀង ដែលពឹង​ផ្អែកខ្លាំង​លើការនាំចេញ បាន​រងគ្រោះដោយសារតែសង្រ្គាម​ពាណិជ្ជកម្មដែល​ផ្ដួចផ្ដើមឡើងដោយ​លោក ត្រាំ ហើយបង្កការសងសឹងពីចិន ដែល​ដាក់ពន្ធខ្ពស់លើទំនិញ​អាមេរិកដូចគ្នា ហើយ​ងាកទៅរក​ប្រភព​ជំនួសវិញ។ ការណ៍នេះ បណ្ដាលឱ្យ​ការនាំចូល​របស់ចិន​ លើ​ផលិតផល​កសិកម្មអាមេរិក ដូចជាសណ្ដែកសៀង និងសាច់់គោ ធ្លាក់់ចុះជាគំហុកក្នុងរយៈពេល​ប៉ុន្មានខែចុងក្រោយ​។

​វាបង្ហាញឱ្យឃើញថា កសិករអាមេរិក ដែល​កំពុង​ចូលដល់រដូវប្រមូលផលធំប្រចាំឆ្នាំហើយ​នោះ កំពុងរងការគំរាមកំហែងទាំងប្រាក់ចំណូល និងផលចំណេញ ហើយ​ឈាន​ទៅដល់ការខាតបង់ផង ប្រសិន​បើគ្មានវិធានការពីរដ្ឋទេ។ បើតាមរ៉យទ័រ កសិករអាមេរិកភាគច្រើនគាំទ្រលោក ត្រាំ។

កន្លងមក សមាជិកសភាគណបក្សសាធារណរដ្ឋរបស់ លោក ត្រាំ បានព្រមានថា កសិករអាមេរិក​អាចប្រឈមនឹង «មហន្តរាយហិរញ្ញវត្ថុ» ប្រសិនបើពួកគេ​មិនទទួលបានជំនួយមុនដំណាច់ឆ្នាំទេនោះ​។ រដ្ឋមន្ត្រី​រតនាគារ លោក Scott Bessent កាលពីសប្តាហ៍មុន​អះអាងថា សេតវិមានគ្រោង​នឹងប្រកាសកញ្ចប់ជំនួយសម្រាប់កសិករ​នៅថ្ងៃអង្គារនេះ ជាពិសេសកសិករដាំសណ្ដែកសៀង។

យ៉ាង​ណាមិញ ការប្រើប្រាស់ថវិកាជួយសង្រ្គោះកសិករនាពេលនេះ អាចនឹង​ជួបការលំបាក​ ព្រោះវាត្រូវការការអនុម័តពីសភា ​ចំពេលដែល​រដ្ឋាភិបាលអាមេរិក​បន្ត​បិទដំណើរការ ដោយសារតែសភាទាំង២បក្ស បរាជ័យក្នុងការអនុម័តលើកញ្ចប់ថវិកា​សហព័ន្ធ​កាលពីសប្ដាហ៍មុន។

លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា រដ្ឋបាលរបស់លោក​នឹងប្រើប្រាស់ប្រាក់ចំណូលពីពន្ធ ដើម្បីចំណាយ​ក្នុង​ជំនួយកសិករ។ ប៉ុន្តែតាមច្បាប់ ការចំណាយប្រាក់ដោយផ្ទាល់ដល់កសិករបែបនេះ ត្រូវបានកំណត់ត្រឹម ៣៥០ លាន​ដុល្លារ ដែលវាតិចជាងតម្រូវការ ហើយមានតែសសភាប៉ុណ្ណោះ ដែលអាចកែប្រែតួលេខនេះ។ ​

ជម្រើសមួយក្នុងការផ្តល់ជំនួយ​ដល់កសិករនោះ គឺការប្រើប្រាស់សាជីវកម្មឥណទានទំនិញ (CCC) ដែលជាឧបករណ៍ផ្តល់មូលនិធិរបស់ USDA ដែលត្រូវចាក់បញ្ចូលថវិកាជារៀងរាល់រដូវស្លឹកឈើជ្រុះ ។ ​ប៉៉ុន្តែអ្នកជំនាញនិយាយថា ដោយសារតែការបិទរដ្ឋាភិបាល ​CCC មិនអា​ចមាន​មូលនិធិថ្មីនោះទេ។

កាលពីអាណត្តិទី១របស់លោកក្នុងបរិបទសង្រ្គាមពាណិជ្ជកម្មដូចគ្នា ​លោក​ ត្រាំ​ បាន​ផ្ដល់ជំនួយពាណិជ្ជកម្មជាង ២៣ ​ប៊ីលានដុល្លារ ទៅកាន់កសិករ​តាមរយៈ CCC ​ដោយ​លើសចំនួនអនុញ្ញាតប្រមាណ ៣ ប៊ីលាន​ដុល្លារ។ ​នេះបើ​តាមការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាល។

មូលនិធិបច្ចុប្បន្នរបស់ CCC ​អាចនឹង​មាន​ទាបពេក​ដើម្បីប្រើប្រាស់ក្នុងកញ្ចប់ជំនួយថ្មីនេះ ខណៈរដ្ឋាភិបាលអាមេរិក​បាន​កំណត់ប្រាក់ជាង ៤០ ប៊ីលាន​ដុល្លារ រួចហើយ ដើម្បីជាជំនួយសម្រាប់់កសិករឆ្នាំនេះ ដោយសារតែ​គ្រោះមហន្តរាយ និងការសង្គ្រោះសេដ្ឋកិច្ច​ ដែលត្រូវបាន​អនុម័តដោយសភា៕

The post រដ្ឋបាល​ ត្រាំ គ្រោងចំណាយជាង​ ១០ ប៊ីលាន​ដុល្លារ ជួយកសិកររងផលវិបាកនៃ «ពន្ធត្រាំ» appeared first on Kampuchea Thmey Daily.

ចិន៖ ការរើផលិតកម្មទៅប្រទេសដើមវិញ គំរាមដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល
មន្រ្តីចរចាពាណិជ្ជកម្មជាន់ខ្ពស់របស់ចិន បាន​រិះគន់លោកខាងលិច ចំពោះកិច្ចប្រឹងប្រែង​ «កាត់បន្ថយហានិភ័យ​» និង «រើរោងចក្រផលិតកម្មទៅប្រទេសដើមវិញ» ថាជាការគំរាមកំហែងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់​ ខណៈថាចិនជាអ្នកការពារស្ថិរភាពសកល។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។

ថ្លែងក្នុង​ពិធីបើកពិព័រណ៍ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី៣ នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ឧបនាយករដ្ឋមន្ត្រី លោក​ He Lifeng បានជំរុញឱ្យបង្កើតខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់សកលដែលប្រើប្រាស់ភាពខ្លាំងរបស់ប្រទេសនីមួយៗ ដោយផ្អែកលើធនធាន និងដំណាក់កាលនៃការអភិវឌ្ឍ​សេដ្ឋកិច្ចរបស់ពួកគេ។

លោកថ្លែងយ៉ាងដូច្នេះថា៖ «ប្រទេសមួយចំនួនបច្ចុប្បន្នកំពុង​ជ្រៀតជ្រែក​ទីផ្សារក្នុង​ដោយយកលេស «​កាត់បន្ថយ​ហានិភ័យ(De-risking)» ដោយប្រើវិធានការផ្សេងៗ ដូចជាពន្ធបន្ថែម និងការរឹតបន្តឹងនានា ដើម្បីលើកកម្ពស់អ្វីដែលគេហៅថា «ការ​រើផលិតកម្ម​ទៅក្នុងប្រទេសដើមឡើងវិញ (Reshoring)»។ ​

មន្រ្តីជាន់ខ្ពស់ចិនដដែល​បាន​បន្តថា៖ «​ការវិវត្តដែល​មិនចាំបាច់​នៃ​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ បានកាត់បន្ថយប្រសិទ្ធភាពទាំងមូលនៃសេដ្ឋកិច្ចពិភពលោក។ ពាណិជ្ជកម្មសេរីនៅតែជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក​។ វាគ្មាន​អ្នកឈ្នះក្នុងសង្គ្រាមពន្ធគយ ឬសង្គ្រាមពាណិជ្ជកម្មនោះទេ»។

គួរគូសបញ្ជាក់ថា ការព្រមាន​យ៉ាងដូច្នេះរបស់ចិន ធ្វើឡើងចំពេលដែល​ភាព​តានតឹង​នៅ​តែ​បន្ត​កើត​មាន​រវាង​​ក្រុម​ប្រទេសមាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​៣​របស់​ពិភពលោក​​ រួមមាន​សហរដ្ឋ​អាមេរិក ចិន និង​សហភាព​អឺរ៉ុប ចំពេល​មាន​ភាព​មិន​ប្រាកដ​ប្រជា​អំពី​អនាគត​នៃ​ពាណិជ្ជកម្ម​ពិភពលោក ជាពិសេស​ក្នុងកាលៈទេសៈនៃគោលនយោបាយពន្ធគយរបស់អាមេរិក។

លោក He ​បានអំពាវនាវឱ្យមានឯកភាពជាសកលលើការអភិវឌ្ឍន៍ ហើយបានព្រមានប្រឆាំងនឹងការ​យក​បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ធ្វើជា​បញ្ហានយោបាយ ឬសន្តិសុខ។ លោក​បាន​សង្កត់​ធ្ងន់​លើ​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​បរិយាកាស​សហប្រតិបត្តិការ​អន្តរជាតិ​បើកចំហ។

លោកបានកត់សម្គាល់ថា ចិន​រួមចំណែក​ប្រហែល ៣០ ភាគរយ​ នៃផលិតកម្មតម្លៃបន្ថែមសកល ហើយនាំមុខគេក្នុងការផលិតទំនិញឧស្សាហកម្មជាង ២២០ ដែលធ្វើឱ្យចិន​ក្លាយជាតួអង្គសំខាន់​ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។ លើសពីនេះ ​ចិនក៏ជាកន្លែងសាកល្បងដ៏សំខាន់សម្រាប់បច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរឧស្សាហកម្ម៕

The post ចិន៖ ការរើផលិតកម្មទៅប្រទេសដើមវិញ គំរាមដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល appeared first on Kampuchea Thmey Daily.

៦ ថ្ងៃទៀតប៉ុណ្ណោះ ពន្ធគយបដិការរបស់ ត្រាំ ត្រឡប់មកវិញហើយ
នៅសល់​ពេលត្រឹមតែ ៦ ថ្ងៃទៀតប៉ុណ្ណោះ ពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំណត់ថានឹង​ចូលជាធរមានវិញហើយ ក្រោយពីផ្អាកអស់រយៈពេល ៩០ ថ្ងៃ សម្រាប់ការចរចា។

មកទល់ពេលនេះ មាន​តែវៀតណាម និងចក្រភពអង់គ្លេសប៉ុណ្ណោះ ដែលសម្រេច​បាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្រោមបរិបទនៃពន្ធគយបដិការ ដែលរំពឹងថានឹង​ចូលជាធរមាន​ជាថ្មីនៅថ្ងៃទី ៩ កក្កដា សប្ដាហ៍ក្រោយ​។

មែនទែនទៅប្រទេសជិត ៩០ បាន​ជាប់ពន្ធបដិការរបស់លោក ត្រាំ ពោលគឺពន្ធមានអត្រាខ្ពស់ជាង ១០ ភាគរយ។ ក្នុងនោះរួមមាន​ទាំងសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក ដូចជា សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងស្ទើរគ្រប់ប្រទេសនៅអាស៊ីអាគ្មេយ៍ លើកលែងតែសិង្ហបុរីដែលជាប់ពន្ធមូលដ្ឋានត្រឹម ១០ ភាគរយ​។

លោក ត្រាំ បាន​ប្រកាសពន្ធបដិការ និងពន្ធមូលដ្ឋាន ក្នុងថ្ងៃជាមួយ​គ្នា (២ មេសា) ​ដោយ​ពន្ធមូលដ្ឋាន​បាន​បន្តចូលជាធរមានតាំងតែពីថ្ងៃ ៥ មេសា ​ខណៈពន្ធបដិការបាន​ចូលជាធរមាននៅថ្ងៃ ៩ មេសា ប៉ុន្តែត្រូវបាន​លោក ត្រាំ ប្រកាសពន្យារពេល ៩០ ថ្ងៃ ប៉ុន្មាន​ម៉ោងក្រោយមក។

ចិន ​ដែលធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មដ៏តានតឹង​ជាមួយ​អាមេរិក​ក្រោយ​ការប្រកាសពន្ធ​បដិការរបស់ ត្រាំ នោះ មិនជាប់កាលកំណត់ពន្យារពេលត្រឹមថ្ងៃ ៩ កក្កដា ដូចប្រទេសដទៃទៀតនោះ​ឡើយ។ ព្រោះថា ក្រោយការចរចាគ្នា ចិន និងអាមេរិក បាន​ព្រមព្រៀងគ្នានៅថ្ងៃទី ១២ ឧសភា លើការពន្យារពេលអនុវត្តពន្ធខ្ពស់​កប់​ពព​ក​រយៈពេល​ ៩០ ថ្ងៃ។

មកទល់ពេលនេះ គេឃើញមាន​ប្រទេសនានាបន្តចរចាជាមួយ​នឹង​សហរដ្ឋអាមេរិក។ ចំពេលដែលកាលកំណត់ឈានជិតមកដល់ លោក ត្រាំ បាន​និយាយកាលពីសប្ដាហ៍មុនថា ៩ កក្កដា មិនមែនជាពេលសម្រេចពិតប្រាកដនោះទេ ដោយ​ពន្ធបដិការអាចចូលជាធរមានជាថ្មីមុន ឬក្រោយនោះ ខណៈលោកបាន​ត្អូញត្អែរថា ប្រទេសមួយ​ចំនួនដូចជា ជប៉ុន និងសហភាពអឺរ៉ុប ពិបាក​នឹង​ចរចាគ្នា។

ការថ្លែងរបស់លោក ត្រាំ បែបនេះធ្វើឡើង ខណៈ​រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក​ Scott Bessent ​បាន​និយាយមុននោះថា គ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗរួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិកចំនួន ១៨ ប្រទេស អាច​ត្រូវបញ្ចប់ត្រឹមទិវាពលកម្មអាមេរិក (១ កញ្ញា)។

យ៉ាងណាមិញ ខណៈដែលប្រទេសមួយ​ចំនួនទាមទារឱ្យ​មាន​ការពន្យារពេលចរចាហួសថ្ងៃទី ៩ កក្កដា តួយ៉ាងដូចជាប្រទេសថៃ ជាដើមនោះ លោក ត្រាំ បាន​និយាយកាលពីថ្ងៃអង្គារថា  លោកគ្មានគម្រោងពិចារណាពន្យារពេល​នោះទេ ខណៈ​បន្តការគំរាមកំហែងរបស់លោកក្នុងការកាត់ផ្តាច់​កិច្ចចរចា និងកំណត់អត្រាពន្ធខ្ពស់លើប្រទេសមួយចំនួន រួមទាំង​ជប៉ុនផងដែរ។

លោកឆ្លើយនៅពេលត្រូវបាន​ចោទសួរអំពីលទ្ធភាព​នៃការពន្យារពេលចរចាជាមួយដៃគូពាណិជ្ជកម្ម យ៉ាងដូច្នេះថា៖ «​អត់ទេ ខ្ញុំមិនគិតពីការផ្អាកនោះទេ។ ខ្ញុំនឹងសរសេរ​លិខិតទៅកាន់ប្រទេសជាច្រើន»។ ​​

​មុននោះមួយថ្ងៃ លោក ត្រាំ បាន​និយាយថា លិខិតនោះមាន​ខ្លឹមសារ «អបអរ​សាទរ។ អ្នកនឹង​ជាប់ពន្ធ ២៥ ភាគរយ ឬ ៣៥ ភាគរយ ឬ ៥០ ភាគរយ  ឬ ១០ ភាគរយ»៕

The post ៦ ថ្ងៃទៀតប៉ុណ្ណោះ ពន្ធគយបដិការរបស់ ត្រាំ ត្រឡប់មកវិញហើយ appeared first on Kampuchea Thmey Daily.

ចិន អាមេរិក សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពាក់ព័ន្ធនឹង​រ៉ែកម្រ
សហរដ្ឋអាមេរិក និងចិនបានបញ្ជាក់ពី​ការសម្រេច​បាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលផ្ដោតលើការបន្ធូរបន្ថយលើការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន និងការនាំចេញបច្ចេកវិទ្យារបស់សហរដ្ឋ​អាមេរិក​។​ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន​ បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា ​ចិននឹងពិនិត្យមើល​ និងបន្តអនុម័តលើពាក្យស្នើសុំនាំចេញសម្រាប់ទំនិញដែលស្ថិតនៅក្រោមច្បាប់ត្រួតពិនិត្យការនាំចេញ ខណៈ​​សហរដ្ឋអាមេរិកនឹងលុបចោលវិធានការរឹតបន្តឹងដែលមានស្រាប់ ដែលខ្លួនដាក់ឡើងដើម្បីប្រឆាំងចិន​។ ​​

សេចក្ដីថ្លែងការណ៍​ដែលមិនបញ្ជាក់លម្អិតបន្ថែមដដែល បាន​ចេញផ្សាយឡើង ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅសេតវិមាន​កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងទើបតែចុះ​កិច្ចព្រមព្រៀង​ជាមួយចិនកាលពីម្សិលមិញ»។ ក្រោយមកមន្ត្រីសេតវិមានបានបំភ្លឺថា រដ្ឋបាល ត្រាំ និង​ចិនបានយល់ព្រមលើ «ការយល់ដឹងបន្ថែមអំពីក្របខ័ណ្ឌ​ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុង​ហ្សឺណែវ​»។​

ការយល់ដឹងអំពីពាណិជ្ជកម្ម នឹងរួមបញ្ចូលបទប្បញ្ញត្តិសម្រាប់​ចិនក្នុងការផ្គត់ផ្គង់វត្ថុធាតុកម្រដល់សហរដ្ឋអាមេរិក ខណៈ​អាមេរិកនឹងលុបចោលការរឹតបន្តឹងលើការនាំចេញអេតានទៅ​ចិន ក្នុងចំណោមការព្រមព្រៀងផ្សេងៗទៀត​។

គូរគូសបញ្ជាក់ថា នៅខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក​ Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក​ He Lifeng បានដឹកនាំកិច្ចចរចាពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ ហើយឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីអនុវត្តអ្វីដែលភាគីទាំងព្រមព្រៀងគ្នា​នៅទីក្រុងហ្សឺណែវ កាលពីពាក់កណ្ដាលខែឧសភា។ ​

កិច្ចព្រមព្រៀងទីក្រុងឡុងដ៍បានជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំង២ ដែលបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំពានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ក្រុងហ្សឺណែវ។ ​ការព្រមព្រៀងនៅ​ក្រុង​ហ្សឺណែវ រួមមានការផ្អាករយៈពេល ៩០ ថ្ងៃលើពន្ធ​អត្រាខ្ពស់ និងផែនការ​បន្ធូរបន្ថយការរឹតបន្តឹងពាណិជ្ជកម្មមួយចំនួន។

​យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះត្រូវបាន​ជាប់គាំង ​នៅពេលចិនពន្យារពេល​បន្ធូរបន្ថយការរឹតត្បឹត​ការនាំចេញរ៉ែកម្រ ដែលគេប្រើ​ក្នុងផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជារថយន្តអគ្គិសនី និងបន្ទះឈីបជាដើម​។​ ជាមួយ​គ្នានោះ សហរដ្ឋអាមេរិកក៏បានបង្កើនការរឹតបន្តឹងលើបច្ចេកវិទ្យា និងហាមឃាត់ទិដ្ឋាការសម្រាប់សិស្សចិនផងដែរ៕  ​

The post ចិន អាមេរិក សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពាក់ព័ន្ធនឹង​រ៉ែកម្រ appeared first on Kampuchea Thmey Daily.

ទំនិញចិនហូរចូលទីផ្សារអាស៊ីអាគ្នេយ៍កាន់តែខ្លាំង ក្រោយ ត្រាំ ប្រកាសពន្ធ
ក្រុមហ៊ុនធនាគារវិនិយោគ Citigroup Incorporated បានឱ្យដឹងថា វៀតណាម ថៃ និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសនៅអាស៊ី ក៏ដូចជាអាស៊ីអាគ្នេយ៍ ដែលកត់ត្រាពីកំណើនយ៉ាងខ្លាំង​នៃលំហូរទំនិញពីចិន ក្រោយ​ពន្ធខ្ពស់របស់សហរដ្ឋអាមេរិក​ជំរុញពាណិជ្ជកម្មក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Bloomberg។

ប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចរបស់ Citi លោក Johanna Chua បានសរសេរក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារថា ការជំរុញការនាំចេញរបស់ចិន​ទៅតំបន់អាស៊ីអាគ្នេយ៍ អាចជាសញ្ញានៃការបង្វែរពាណិជ្ជកម្ម ​ខណៈ​លំហូរទំនិញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

Citi បាននិយាយថា ​ជំនន់នៃទំនិញរបស់ចិន​ ដែលជារឿយៗជាទំនិញ​ថោកៗ ​អាចបង្កបញ្ហាប្រឈមដល់ប្រទេស​ទទួល និងសហគ្រាសក្នុងស្រុករបស់ពួកគេ។

តួយ៉ាង ​ឥណ្ឌូណេស៊ី បានមើលឃើញថា ការនាំចូលវាយនភណ្ឌពី​ចិននាពេលថ្មីៗនេះ បាន​ឈានដល់កម្រិតខ្ពស់ប្រចាំខែថ្មី ដោយបន្ថែមសម្ពាធដល់វិស័យកាត់ដេរក្នុងស្រុក ដែល​កំពុងជួបការលំបាក ​និងបានបញ្ឈប់កម្មកររាប់ពាន់នាក់រួចមកហើយនោះ។

ក្នុងពេលដំណាលគ្នានោះ តម្លៃនាំចេញសរុប​ និងតម្លៃនៃការនាំចេញវាយនភណ្ឌរបស់ចិន បានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំ ២០២៣។ លើសពីនេះទៅទៀត ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៣៥ ភាគរយ នៅខែឧសភា ​ចំពេលដែលប្រទេសទាំង២ធ្លាក់ចូលទៅក្នុងភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម ក្រោមគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

យោងតាមក្រុមហ៊ុន Citi  កំណើនលំហូរទំនិញចិនទៅអាស៊ីអាគ្នេយ៍ អាចជាសញ្ញាដែលថា ចិន​បញ្ជូនទំនិញឆ្លងកាត់អាស៊ីអាគ្នេយ៍ ដើម្បី​បញ្ចៀសការយកពន្ធខ្ពស់របស់សហរដ្ឋអាមេរិក។ ​ធនាគារដដែល​បានកត់សម្គាល់ពីការពាក់ព័ន្ធគ្នា​ដ៏រឹងមាំ រវាង​កំណើន​ការនាំចេញរបស់ចិនទៅ​អាស៊ីអាគ្នេយ៍ និង​កំណើននៃការនាំចេញពីបណ្ដាប្រទេស​អាស៊ីអាគ្នេយ៍ទៅកាន់សហរដ្ឋអាមេរិក ដែលទាំងនេះ ជាសញ្ញា​នៃ​«ការដឹកជញ្ជូនឆ្លងកាត់»។

យ៉ាងណាមិញ គេមើលឃើញថា ការដឹកជញ្ជូនឆ្លងកាត់ ​គឺជាបញ្ហាសំខាន់មួយ​ដែលសហរដ្ឋអាមេរិក​លើកឡើង​ក្នុងកិច្ចចរចាពន្ធជាមួយ​បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលរងពន្ធក្នុងអត្រាខ្ពស់ៗ ដូចជាថៃ និងវៀតណាម ជាដើម។ ​ជាថ្នូរមកវិញ ប្រទេសទាំងនេះ បាន​ប្ដេជ្ញាដោះស្រាយបញ្ហា ដូចជា​ការ​រឹតបន្តឹងលើដើមកំណើនទំនិញ​ជាដើម៕ ​

The post ទំនិញចិនហូរចូលទីផ្សារអាស៊ីអាគ្នេយ៍កាន់តែខ្លាំង ក្រោយ ត្រាំ ប្រកាសពន្ធ appeared first on Kampuchea Thmey Daily.

អាមេរិក និងចិន ព្រមព្រៀងគ្នាលើក្របខ័ណ្ឌបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម
សហរដ្ឋអាមេរិក និងចិន បាន​ព្រមព្រៀងគ្នា​លើក្របខ័ណ្ឌបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មចុង​ក្រោយ ដោយ​រួមទាំងការដកការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន និងវិលត្រឡប់ទៅរកអ្វីដែលទ្វេភាគីទាំង២ព្រមព្រៀងគ្នានៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែឧសភា។

ការព្រមព្រៀងគ្នាចុងក្រោយ សម្រេចឡើងក្រោយការចរចាពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) រយៈពេល ២ ថ្ងៃ ចន្ទ-អង្គារ ដែល​ដោយចូលរួមដោយ​​​រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ​និងសមភាគីចិនដឹកនាំដោយ​ឧបនាយករដ្ឋមន្ត្រីចិន លោក ​ He Lifeng ។

លោក Lutnick បានប្រាប់អ្នកយកព័ត៌មាននៅយប់ថ្ងៃអង្គារ​ថា កិច្ចព្រមព្រៀងថ្មីបានបន្ថែមខ្លឹមសារទៅនឹងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវកាលពីខែមុន ដែលមានបំណងបន្ធូរបន្ថយពន្ធសងសឹកគ្នាទៅវិញទៅមកលើស ១០០ ភាគរយ។

ភាពតានតឹងបាន​កើនឡើងជាថ្មី ក្រោយ​ជុំវិញការបន្ត​ការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន ​និងការរឹតត្បឹងការនាំចេញបច្ចេកវិទ្យាសំខាន់ៗរួមទាំងបន្ទះឈីបទំនើបទៅចិន រួមទាំងការចាត់វិធានការបែបរើសអើង ដោយការ​ឈប់ផ្ដល់ទិដ្ឋាការសម្រាប់សិស្សនិស្សិតចិន។

លោក Lutnick បាននិយាយថា កិច្ចព្រមព្រៀង​នៅក្រុងឡុងដ៍ នឹងដកចេញនូវការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ លោកគូសបញ្ជាក់ថា ភាគីរៀងៗខ្លួន នឹង​យកក្របខណ្ឌថ្មី ទៅឱ្យមេដឹកនាំរៀងៗខ្លួន ដើម្បីទទួល​បាន​ការអនុម័ត មុនពេលអនុវត្ត។ ​

នៅក្នុងសន្និសីទកាសែតដាច់ដោយឡែក​ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Li Chenggang ក៏បាននិយាយថា ក្របខណ្ឌពាណិជ្ជកម្មថ្មីត្រូវបានឈានដល់ជាគោលការណ៍ ដែលនឹងត្រូវយកត្រឡប់ទៅមេដឹកនាំអាមេរិក និងចិន​ពិនិត្យមើល ប៉ុន្តែមិនផ្ដល់ព័ត៌មាន​លម្អិតឱ្យជ្រៅជាងនេះទេ។

យ៉ាង​ណា​មិញ លោក Lutnick បាននិយាយថា ការរឹតបន្តឹងរបស់​ចិនលើការនាំចេញ​រ៉ែ​កម្រទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវបានដោះស្រាយជាផ្នែក​មួយ​នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌចុងក្រោយ៕

The post អាមេរិក និងចិន ព្រមព្រៀងគ្នាលើក្របខ័ណ្ឌបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម appeared first on Kampuchea Thmey Daily.

តើបញ្ហាសកល​ធំៗ​អ្វីខ្លះ ដែលជះឥទ្ធិពល​លើតម្លៃប្រេង និងមាសអន្តរជាតិ បច្ចុប្បន្ន?
តម្លៃប្រេងអន្តរជាតិ​បាន​កើនឡើងតិចតួចនៅពេលបើក​លក់នាព្រឹកថ្ងៃអង្គារនេះ ដោយ​ប្រេងម៉ាក Brent ត្រូវបាន​ជួញដូរនៅតម្លៃ ៦៧,១៦ ដុល្លារ/បារ៉ែល ខណៈដែលវិនិយោគិនកំពុងរងចាំមើលលទ្ធផលនៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលអាច​កាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ហើយបង្កើនតម្រូវការប្រេង។

ចំណែកឯតម្លៃមាសវិញ ក៏មិនសូវជាប្រែប្រួលប៉ុន្មានដែរ។ តម្លៃមាស​ជួញដូរដោយផ្ទាល់ ​ឈរនៅ ៣ ៣០៧ ដុល្លារ/អោន ដោយ​ធ្លាក់ចុះ ៤,៦៩ ដុល្លារ ឬ ០,១៤ ភាគរយ គិតត្រឹមម៉ោង ១០ យប់ ថ្ងៃចន្ទ ម៉ោងនៅទីក្រុងញូវយ៉ក។

គេមើលឃើញថា តម្លៃមាសតែងកើនឡើងនៅពេលមានកំណើននៃការទិញ​សម្រាប់ទុនបម្រុង​របស់ធនាគារកណ្ដាល ជម្លោះភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្ម ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជា​របស់សកលផ្សេងៗ ​ដែលជំរុញឱ្យ​តម្រូវការទ្រព្យសម្បត្តិសុវត្ថិភាពមួយ​នេះកើនឡើង។ ចំណែកឯតម្លៃប្រេងវិញ ជាធម្មតាកើនឡើងក្នុងបរិបទដែលសេដ្ឋកិច្ចមានភាព​រីកចម្រើន ដែលជំរុញតម្រូវការប្រេង កម្សោយផលិតកម្ម ឬបញ្ហាភូមិសាស្រ្តនយោបាយ ឬប្រដាប់អាវុធពាក់ព័ន្ធនឹងប្រទេសផលិត​ប្រេង​ ដែលរំខានដល់ការផ្គត់ផ្គង់ប្រេងជាដើម​។

តើបច្ចុប្បន្ន មានបញ្ហា​សកលអ្វីខ្លះ ដែលវិនិយោគិនកំពុងឃ្លាំមើលសម្រាប់ការជួញដូរទំនិញអន្តរជាតិសំខាន់ៗទាំង២?

១. សង្រ្គាមពាណិជ្ជកម្មពន្ធគយ

ក្រោយឡើងកាន់អំណាចជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីចុងខែមករា លោក ដូណាល់ ត្រាំ បាន​បំផ្ទុះសង្រ្គាមពាណិជ្ជកម្មសកល ដោយការដាក់ពន្ធលើម៉ិកស៊ិក កាណាដា និងចិន រួមជាមួយពន្ធលើដែកថែប អាលុយមីញ៉ូម និងរថយន្តនាំចូល ជាបន្តបន្ទាប់។

​ហើយ​ក្នុងចំណាត់​ការចាក់សាំងលើភ្លើងសង្រ្គាមពាណិជ្ជកម្ម លោក ត្រាំ នៅដើមខែមេសា បាន​ប្រកាស «ពន្ធគយបដិការ» ដោយ​កំណត់គោលដៅលើប្រទេស និងតំបន់ចំនួន ១៨០ ទូទាំងប្រទេស មុនពេលប្រកាសផ្អាកអនុវត្តវា ៩០ ថ្ងៃ ដើម្បីបើកផ្លូវចរចា។

ក្រោយការប្រកាសពន្ធនោះ បូករួមនឹងក្ដីបារម្ភពីលទ្ធភាពដែល OPEC+ (អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត) បង្កើនផលិតកម្មផង​ តម្លៃប្រេងធ្លាក់ចុះរហូតដល់ក្រោយ ៦០ ដុល្លារ/បារ៉ែល ដែលជាកម្រិតទាបបំផុតរាប់តាំងពីឆ្នាំ ២០២១ ​ជុំវិញកង្វល់សេដ្ឋកិច្ច។ តម្លៃមាសវិញ បាន​ហក់ឡើងខ្ពស់កប់ពពកជាប្រវត្តិសាស្រ្តជាបន្តបន្ទាប់ រហូតដល់ ៣ ៥០០ ដុល្លារ/អោន នៅចុងខែមេសា។

បច្ចុប្បន្ននេះ វិនិយោគិនចាត់ទុកថាជាពេលវេលានៃភាពមិនប្រាកដប្រជានៃគោលនយោបាយពន្ធអាមេរិក​ ចំពេលដែលការចរចា​រវាងសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗក្រៅពីចិន មាន​រយៈពេលរហូតដល់ថ្ងៃទី ៩ កក្កដា ខាងមុខ។ ការណ៍នេះ ធ្វើឱ្យតម្លៃប្រេង ឬមាស ប្រែប្រួលចុះឡើងទៅតាមការវិវត្តប្រចាំថ្ងៃ។

គិតត្រឹមថ្ងៃអង្គារ ទី ១០ មិថុនា នេះ តម្លៃប្រេងហាក់ប្រសើរឡើងដោយវិនិយោគិន​រងចាំមើលការចរចាពន្ធជុំថ្មីរវាងសហរដ្ឋអាមេរិក និងចិន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ភាគីជម្លោះ​ពាណិជ្ជកម្មដ៏ធំទាំង២ បាន​ព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹងកាលពីពាក់កណ្ដាលឧសភា ដែលចាប់ពីពេលនេះមក​ បាន​ធ្វើឱ្យតម្លៃមាសធ្លាក់ចុះពីអត្រាខ្ពស់ មកត្រឹមជាង ៣ ៣០០ ដុល្លារ/អោន នាពេលបច្ចុប្បន្ន នៅពេលដែលហានិភ័យបានស្រាកស្រាន្ត។ ការព្រមព្រៀងគ្នាជាដុំកំភួនណាមួយរវាងមហាអំណាចសេដ្ឋកិច្ចពិភព​លោកទាំង២ដដែល ​នឹង​បង្កើនទស្សនវិស័យសេដ្ឋកិច្ចបែបសុទិដ្ឋិនិយមសម្រាប់សកល ហើយជំរុញតម្រូវការប្រេង​។

២. ជម្លោះភូមិសាស្រ្តនយោបាយ

បច្ចុប្បន្ន មាន​ជម្លោះភូមិសាស្រ្តនយោបាយ​ធំៗចំនួន២ ដែលវិនិយោគិនតាមដានយ៉ាងដិតដល់​សម្រាប់​ការជួញដូរប្រេង និងមាស ដែលក្នុងនោះរួមមានជម្លោះនៅមជ្ឈិមបូព៌ា និងសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។

នៅមជ្ឈិមបូព៌ា អ្នកវិនិយោគិនបន្តឃ្លាំមើលលើការវិវត្តនៃការចរចាស្ដារឡើងវិញនៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក​ និង​ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ ក្នុងពេលដំណាលនោះ បច្ចុប្បន្ន ភាពតានតឹង​នៃសង្រ្គាមអ៊ុយក្រែននៅតែបន្តអូសបន្លាយ ក្រោមបរិបទដែលរុស្ស៊ីបន្តឈ្លានពាន/កាន់កាប់លើតំបន់ ៤ របស់អ៊ុយក្រែន (តំបន់ដូណេតស៍ ​លូហ្កង់ស្ក៍ ​ហ្សាប៉ូរីចា និង​ឃឺរសិន) ដែលខ្លួនកាត់យកនៅឆ្នាំ ២០២២ និងការវាយបករបស់អ៊ុយក្រែនចូលទៅក្នុងទឹកដីរុស្ស៊ី និងតំបន់គ្រីមៀរ ដែលរុស្ស៊ីកាត់យកខុសច្បាប់ក្នុងឆ្នាំ ២០១៤។

ជម្លោះភូមិសាស្រ្តនយោបាយទាំង២ បាន​រួមចំណែកដ៏សំខាន់លើកំណើនតម្លៃប្រេង និងមាស នាពេលកន្លងមក។ តំបន់មជ្ឈិមបូព៌ា គឺទីផលិតកម្ម​ និងដឹកជញ្ជូនប្រេងដ៏សំខាន់ ​ខណៈពិភព​លោកក៏ពឹងផ្អែកលើប្រេងរុស្ស៊ី ដែលរងទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ដោយសារតែការឈ្លានពានអ៊ុយក្រែន។ ហានិភ័យទាំងអស់នេះ បង្កផលប៉ះពាល់សេដ្ឋកិច្ច និងបង្កើតភាពមិនប្រាកដប្រជាផ្សេងៗ ដែលធ្វើឱ្យតម្រូវការមាសកើនឡើងផងដែរ។

៣. ផ្សេងៗ

ក្រៅតែពីសង្រ្គាមពាណិជ្ជកម្ម​ពន្ធគយ និងជម្លោះភូមិសាស្រ្តនយោបាយ វិនិយោគិនជួញដូរប្រេង និងមាស ក៏ឃ្លាំមើលពីបញ្ហាផ្សេងៗផងដែរ រួមទាំងគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក តម្លៃប្រាក់ជួញដូរដុល្លារ ការកំណត់កូតាផលិតកម្មរបស់ OPEC+ និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសធំៗរួមមាន​អាមេរិក និងចិន​ជាដើម៕

The post តើបញ្ហាសកល​ធំៗ​អ្វីខ្លះ ដែលជះឥទ្ធិពល​លើតម្លៃប្រេង និងមាសអន្តរជាតិ បច្ចុប្បន្ន? appeared first on Kampuchea Thmey Daily.