ព័ត៌មានអន្ដរជាតិ
អាមេរិក និងចិន ព្រមព្រៀងគ្នាលើក្របខ័ណ្ឌបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម
សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នាលើក្របខ័ណ្ឌបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មចុងក្រោយ ដោយរួមទាំងការដកការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន និងវិលត្រឡប់ទៅរកអ្វីដែលទ្វេភាគីទាំង២ព្រមព្រៀងគ្នានៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែឧសភា។

ការព្រមព្រៀងគ្នាចុងក្រោយ សម្រេចឡើងក្រោយការចរចាពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) រយៈពេល ២ ថ្ងៃ ចន្ទ-អង្គារ ដែលដោយចូលរួមដោយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick និងសមភាគីចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ។
លោក Lutnick បានប្រាប់អ្នកយកព័ត៌មាននៅយប់ថ្ងៃអង្គារថា កិច្ចព្រមព្រៀងថ្មីបានបន្ថែមខ្លឹមសារទៅនឹងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវកាលពីខែមុន ដែលមានបំណងបន្ធូរបន្ថយពន្ធសងសឹកគ្នាទៅវិញទៅមកលើស ១០០ ភាគរយ។
ភាពតានតឹងបានកើនឡើងជាថ្មី ក្រោយជុំវិញការបន្តការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន និងការរឹតត្បឹងការនាំចេញបច្ចេកវិទ្យាសំខាន់ៗរួមទាំងបន្ទះឈីបទំនើបទៅចិន រួមទាំងការចាត់វិធានការបែបរើសអើង ដោយការឈប់ផ្ដល់ទិដ្ឋាការសម្រាប់សិស្សនិស្សិតចិន។

លោក Lutnick បាននិយាយថា កិច្ចព្រមព្រៀងនៅក្រុងឡុងដ៍ នឹងដកចេញនូវការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ លោកគូសបញ្ជាក់ថា ភាគីរៀងៗខ្លួន នឹងយកក្របខណ្ឌថ្មី ទៅឱ្យមេដឹកនាំរៀងៗខ្លួន ដើម្បីទទួលបានការអនុម័ត មុនពេលអនុវត្ត។
នៅក្នុងសន្និសីទកាសែតដាច់ដោយឡែក អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Li Chenggang ក៏បាននិយាយថា ក្របខណ្ឌពាណិជ្ជកម្មថ្មីត្រូវបានឈានដល់ជាគោលការណ៍ ដែលនឹងត្រូវយកត្រឡប់ទៅមេដឹកនាំអាមេរិក និងចិនពិនិត្យមើល ប៉ុន្តែមិនផ្ដល់ព័ត៌មានលម្អិតឱ្យជ្រៅជាងនេះទេ។
យ៉ាងណាមិញ លោក Lutnick បាននិយាយថា ការរឹតបន្តឹងរបស់ចិនលើការនាំចេញរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវបានដោះស្រាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌចុងក្រោយ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


