ស្មាតហ្វូន Archives - Kampuchea Thmey Daily

ឥណ្ឌា និងវៀតណាម វ៉ាដាច់ចិន លើការនាំចេញស្មាតហ្វូនទៅអាមេរិក​
​ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានឱ្យដឹងថា ​ប្រទេសឥណ្ឌា និងវៀតណាម បានវ៉ាដាច់​ចិន ​ក្លាយជាអ្នកនាំចេញស្មាតហ្វូនកំពូលទៅកាន់សហរដ្ឋអាមេរិក ​ដែល​នេះ​ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃ​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្ម​ពីចិន ​ចំពេលមានភាពមិនប្រាកដប្រជានៃពន្ធ​អាមេរិក​។

តាម​ការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC ទិន្នន័យរបស់ Canalys ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បាន​បង្ហាញថា ស្មាតហ្វូនដែលដំឡើងនៅឥណ្ឌា រួមចំណែក ៤៤ ភាគរយ នៃការនាំចូលស្មាតហ្វូនសរុបរបស់សហរដ្ឋអាមេរិក ក្នុងត្រីមាសទី ២ ធៀបនឹង​ ១៣ ភាគរយ នៅត្រីមាសដូចគ្នា​កាលពីឆ្នាំមុន។ ជាមួយ​គ្នានោះ Canalys បាននិយាយថា បរិមាណសរុបនៃស្មាតហ្វូនផលិតនៅឥណ្ឌា បានកើនឡើងរហូតដល់ ២៤០ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នាឆ្នាំ​ ២០២៤។

ផ្ទុយទៅវិញ នៅត្រីមាសទី២ ឆ្នាំនេះ ការនាំចេញស្មាតហ្វូនដំឡើងនៅចិន​ រួមចំណែកត្រឹមតែ ២៥ ភាគរយ ប៉ុណ្ណេះ នៃការនាំចូលស្មាតហ្វូនសរុបរបស់អាមេរិក ដោយធ្លាក់ចុះ​ពីប្រមាណ ៦១ ភាគរយ នៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រៅពីឥណ្ឌា វៀតណាម​ក៏នាំមុខចិនលើការនាំចេញស្មាតហ្វូនទៅសហរដ្ឋអាមេរិកផងដែរ ដោយ​រួមចំណែកប្រមាណ ៣០ ភាគរយ​។

អ្នកវិភាគ​របស់ Canalys បាននិយាយថា ​កំណើន​នៃការនាំចេញស្មាតហ្វូនពីឥណ្ឌាទៅអាមេរិក ជំរុញដោយ​ការផ្លាស់ទីតាំងផលិតកម្ម​របស់ក្រុមហ៊ុន Apple ពីចិនទៅឥណ្ឌា ដោយសារតែ​ភាព​មិនប្រាកដប្រជាពាណិជ្ជកម្មចិន-អាមេរិក​ ដោយសារតែពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះគឺជា​លើក​​ទី​១​ហើយ ​ដែល​ឥណ្ឌា​នាំ​ចេញ​​ស្មាតហ្វូន​ទៅ​អាមេរិក​ច្រើន​ជាង​ចិន។

គួរគូស​បញ្ជាក់ថា Apple កំពុងពន្លឿនផែនការផលិត iPhone ដែលលក់នៅអាមេរិក​ភាគច្រើន នៅរោងចក្រក្នុងប្រទេសឥណ្ឌា ក្រោមគោលដៅផលិត iPhone ១/៤ នៅឥណ្ឌា នៅប៉ុន្មានឆ្នាំខាងមុខ។ កន្លងមក លោក ត្រាំ បាន​គំរាម​ដំឡើងពន្ធលើ Apple ​ហើយ​ជំរុញឱ្យនាយកប្រតិបត្តិក្រុមហ៊ុននេះ លោក ​Tim Cook ផលិត iPhone នៅសហរដ្ឋអាមេរិក ប៉ុន្តែអ្នកជំនាញនិយាយថា វាស្ទើរតែមិនអាចទៅរួចទេ​ ព្រោះ Apple ពឹង​ផលិតកម្មនៅបរទេសរួច​ទៅហើយ ហើយពន្ធអាចធ្វើឱ្យ​ផលិតផលរបស់ក្រុមហ៊ុនឡើងថ្លៃ៕

The post ឥណ្ឌា និងវៀតណាម វ៉ាដាច់ចិន លើការនាំចេញស្មាតហ្វូនទៅអាមេរិក​ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​គ្រោង​បង្កើន​តម្រូវការគ្រឿងបន្លាស់ផលិតក្នុងស្រុក​ សម្រាប់ផលិតកម្មស្មាតហ្វូន
រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃអង្គារថា ខ្លួន​គ្រោ​ង​នឹង​បង្កើន​ភាគរយ​គោល​​នៃ​តម្រូវការ​ឱ្យ​ក្រុមហ៊ុនផលិត​ និងលក់ស្មាតហ្វូន​ ត្រូវ​ប្រើ​ប្រាស់​គ្រឿង​បន្លាស់​ក្នុងស្រុក​នៅ​ក្នុងផលិតកម្ម​របស់​ខ្លួន​ ដើម្បី​ជំរុញ​វិស័យ​ផលិតកម្មរបស់​ប្រទេស​។ នេះបើតាម​ការ​ចុះ​ផ្សា​យរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

អនុរដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ លោក​ Faisol Reza បាន​ថ្លែង​ថា រដ្ឋាភិបាលនៅតែពិភាក្សាលម្អិត ហើយមិនបានផ្តល់ពេលវេលាសម្រាប់ការដាក់ចេញ​ផែនការថ្មី ឬថាតើ​តម្រូវ​ការ​នៃការ​ប្រើ​ប្រាស់​គ្រឿង​បន្លាស់​ក្នុងស្រុក​ នឹង​កើន​ឡើង​ប៉ុន្មានភាគរយ​​ នោះ​​ទេ​។ លោក​បន្ត​ថា​៖ «អ្វីដែល​សំខាន់​ គឺ​គោលដៅ​ពង្រឹង​វិស័យឧស្សាហកម្ម​ក្នុងស្រុក​របស់​យើង​»។

ការ​ប្រកាស​ពី​គម្រោង​ដដែល​ ធ្វើ​ឡើង​ក្រោយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ហាមប្រាម​ក្រុមហ៊ុន Apple មិន​ឱ្យ​លក់​ iPhone 16 ក្នុងស្រុក​របស់​ខ្លួន​ ​ដោយសារ​តែ​ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​មួយ​នេះ​ មិន​បាន​ប្រើ​ប្រាស់​គ្រឿង​បន្លាស់​ក្នុងស្រុក​យ៉ាង​ហោចណាស់ ៤០ ភាគរយ​ ដើម្បី​ផលិត​។ ស្មាត​ហ្វូន​របស់​ក្រុមហ៊ុន​ Gooogle ក៏រង​នូវ​វិធានការ​ដូចគ្នា​ផងដែរ​។

​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក៏បាន​ចោទ​ប្រកាន់​ Apple ផង​ដែរ​​ ថា​មិន​បាន​វិនិយោគ​ឱ្យ​គ្រប់​តាម​ចំនួន​ទឹក​ប្រាក់​សន្យា​។ ក្រោយ​ការ​ហាមប្រាម​ ក្រុមហ៊ុន​បាន​សន្យាវិនិយោគ ១០០ លាន​ដុល្លារ ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បន្ត​ច្រាន​ចោល ហើយ​ទាម​ទារ​បន្ថែម​។ ​

ក្រុមហ៊ុន  Apple គ្មាន​រោងចក្រ​ផលិតកម្ម​ក្នុងស្រុក​ឥណ្ឌូណេស៊ី​នោះ​ទេ​ ដែល​ការណ៍​នេះ​ហើយ​ ធ្វើ​ឱ្យ​ក្រុមហ៊ុនអាច​នឹង​ពិបាក​ក្នុងការ​បំពេញ​តាម​តម្រូវការ​ប្រើ​ប្រាស់​គ្រឿង​បន្លាស់​ក្នុង​ស្រុក​ សម្រាប់​ផលិត​កម្ម​៕

The post ឥណ្ឌូណេស៊ី​គ្រោង​បង្កើន​តម្រូវការគ្រឿងបន្លាស់ផលិតក្នុងស្រុក​ សម្រាប់ផលិតកម្មស្មាតហ្វូន appeared first on Kampuchea Thmey Daily.

ត្បិតមិនសូវលេចមុខលើទីផ្សារ Motorola នៅតែស៊ូប្រជែងនឹងយក្សបច្ចេកវិទ្យាធំៗ ជាមួយស្មាតហ្វូនបត់
ត្រកូល Razr ស្មាតហ្វូនសេរីថ្មី រចនាឡើងដោយរូបរាងទំនើបប្រភេទ flip របស់ក្រុមហ៊ុន Motorola ទើបតែវត្តមានលើទីផ្សារអាមេរិក កាលពីខែកក្កដានោះ ឥឡូវនេះ បានចេញមុខមកប្រជែងតម្លៃជាថ្មី ជាមួយនឹងស្មាតហ្វូន flip របស់ក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទធំៗដទៃទៀត ក្នុងតម្លៃត្រឹមតែជាង ៤២៤ដុល្លារ (តម្លៃទីផ្សារអាមេរិក) ។

ដើម្បីអាចប្រកួតប្រជែងទាំងរូបរាង និងតម្លៃបាន Motorola ទើបតែចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Amazon ក្នុងការដាក់លក់ត្រកូល Razr ដែលជាទូរសព្ទប្រភេទបត់ជំនាន់ទី២ របស់ខ្លួន ជាមួយនឹងតការបញ្ចុះតម្លៃដល់ទៅ ៣៩% ។

បើតាមប្រភព Android Authority បញ្ជាក់ថា ដោយមានការសហការផ្ទាល់ពីក្រុមហ៊ុន Amazon ក្រុមហ៊ុន Motorola កំពុងមានការចុះថ្លៃជាមួយនឹងម៉ូដែល Motorola Razr 2024 ក្នុងតម្លៃដ៏ទាប ពីជាង ៦៩៩ដុល្លារ មកនៅត្រឹម ៤២៤ ដុល្លារ ។ យ៉ាងណាមិញ ការបញ្ចុះតម្លៃនេះ ត្រូវបានបញ្ជាក់ផងដែរថា មិនមែនគ្រប់ពណ៌ទាំងអស់នៃ Motorola Razr 2024 ទទួលបានការបញ្ចុះតម្លៃនោះទេ គឺសម្រាប់តែម៉ូដែល Spritz Orange ប៉ុណ្ណោះ។

បច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទជាច្រើន កំពុងប្រជែងគ្នានៅលើទីផ្សារ ទាំងបច្ចេកវិទ្យា តម្លៃ និងការរចនារូបរាង។ ក្នុននោះ ក្រុមហ៊ុន ដែលផលិតមូដែលទូរសព្ទអេក្រង់ មានដូចជា Galaxy Fold របស់​ក្រុមហ៊ុន Samsung, Pixel Fold របស់ក្រុមហ៊ុន Google និងស្មាតហ្វូនបត់ដទៃទៀតរបស់ Xiaomi និង OPPO ជាដើម។

បើប្រៀបធៀបនឹងទូរសព្ទ​បត់​ផ្សេង​ទៀត​ Spritz Orange អាច​ជាជម្រើសល្អផងដែរសម្រាប់អ្នកប្រើប្រាស់ មិនថាជម្រើសនៃតម្លៃ និងសមត្ថភាពនៃការដំណើរការរបស់វា។

គួរជម្រាបថា Motorola Razr 2024 បំពាក់ដោយបន្ទះឈីប MediaTek Dimensity 7300X និងមាន RAM 8GB វ័នជុំវិញដោយស៊ុមអាលុយមីញ៉ូម ត្បិតមិនសូវទំនើបដូចអ៊ីណុក តែវាក៏ធន់នឹងការប្រើប្រាស់។ ស្មាតហ្វូនបត់នេះ ពេលបើកអេក្រង់ខាងក្នុងចេញចេញមក វាមានទំហំ ៦.៩ អុីង (Full HD+ LTPO AMOLED) ជាស្ដង់ដារទូទៅឃើញមានលើស្មានដទៃផងដែរ៕

ប្រភព៖ Androidauthority

The post ត្បិតមិនសូវលេចមុខលើទីផ្សារ Motorola នៅតែស៊ូប្រជែងនឹងយក្សបច្ចេកវិទ្យាធំៗ ជាមួយស្មាតហ្វូនបត់ appeared first on Kampuchea Thmey Daily.

សិង្ហបុរី ដាក់ចេញវិធានការ ហាមប្រើប្រាស់ទូរស័ព្ទ នៅតាមសាលារៀន
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Star កាលពីចុងសប្តាហ៍កន្លងទៅ, ​ប៉ុន្មានខែខាងមុខនេះ ក្រសួងអប់រំសិង្ហបុរី នឹងបញ្ចេញវិធានការដើម្បីដោះស្រាយជាមួយការប្រើប្រាស់ស្មាតហ្វូននៅក្នុងសាលារៀន ខណៈការស្រាវជ្រាវកាន់តែច្រើនបង្ហាញថា ការសម្លឹងមើលអេក្រង់ស្មាតហ្វូនច្រើនម៉ោង បណ្តាលឲ្យមានបញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមយុវវ័យ។

(រូបថត៖ Straits Times)

មុនពេលក្រសួងរៀបចំផែនការនេះ គេដឹងថា សាលារៀនទាំងឡាយ ក៏បានបង្កើនវិធានការទប់ស្កាត់ការប្រើប្រាស់ស្មាតហ្វូនរួចទៅហើយដែរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ។

ជុំវិញបញ្ហាស្មាតហ្វូន អ្នកនាំពាក្យក្រសួងនិយាយថា សាលារៀននៅទីនេះមានច្បាប់វិន័យនិងទម្លាប់គ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទរបស់សិស្ស ក្នុងម៉ោងសិក្សា ដែលសមស្របនឹងកម្រិតសាលារៀន។ សាលារៀនអាចដាក់កម្រិតលើការប្រើប្រាស់ឧបករណ៍ចល័តទៅតាមតំបន់ ឬពេលវេលាដែលបានកំណត់ ដូចជាអំឡុងម៉ោងសម្រាក ក្រោយម៉ោងរៀន ឬនៅសាលប្រជុំជាដើម។

សូមបញ្ជាក់ថា សិង្ហបុរី មិនមែនជាប្រទេសតែមួយ ដែលដាក់ចេញវិធានការ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ក្នុង​សាលា​រៀនទេ ជាក់ស្តែងបារាំង ហ្វាំងឡង់ និងចិន ក៏អនុវត្តច្បាប់ហាមប្រាមលើទូរស័ព្ទដៃនៅក្នុងវិស័យអប់រំផងដែរ។

រម្លឹកទៅឆ្នាំ២០២៣ ពេលនោះអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការហាមឃាត់ជាសកលតែម្តង ព្រោះថា ការប្រើប្រាស់ស្មាតហ្វូននៅក្នុងសាលារៀនគឺពិតជារំខានដល់ការសិក្សា និងប៉ះពាល់ខ្លាំងបំផុតទៅលើសុខភាពផ្លូវចិត្ត៕

អត្ថបទ៖ សុខ សុវណ្ណ

The post សិង្ហបុរី ដាក់ចេញវិធានការ ហាមប្រើប្រាស់ទូរស័ព្ទ នៅតាមសាលារៀន appeared first on Kampuchea Thmey Daily.

មុនសម្រេចចិត្តទិញទូរសព្ទស្មាត​ហ្វូន​ ត្រូវដឹងពីលក្ខណៈសម្បត្តិ ៦ នេះសិន
ក្នុង​សម័យ​ឌីជីថល​នេះ តួនាទី​របស់​ទូរសព្ទស្មាត​ហ្វូន​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ​ក្នុង​ការ​គាំទ្រ​សកម្មភាព​មនុស្ស។ ជាពិសេសប្រសិនបើអ្នកធ្វើការនៅក្នុងអាជីវកម្មឌីជីថល អ្នកបង្កើតមាតិកា ឬអ្នកមានឥទ្ធិពល ការមានស្មាតហ្វូនដែលមានលក្ខណៈពិសេសខ្ពស់គឺជាកត្តាចាំបាច់។

តើ​ស្មាតហ្វូន​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​? សម្រាប់​អ្នក​ដែល​ចង់​ទិញ​ស្មាត​ហ្វូន​ថ្មី វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​អំពី​រឿង​នេះ។ ខាង​ក្រោម​នេះ​ ​គឺ​ជា​លក្ខណៈ​សម្បត្តិ​ទាំង ៦ ដែល​ស្មាតហ្វូន​សព្វ​ថ្ងៃត្រូវមាន។

១ ថ្ម​កាន់​បាន​យូរ ​ជាមួយ​នឹង​បច្ចេកវិទ្យា​សាក​លឿន

ថ្ម​ដែល​ប្រើប្រាស់​បានយូរ តែងគាំទ្រ​បច្ចេកវិទ្យាសាកថ្មលឿន​ គឺជាការបញ្ជាក់ដែល​ត្រូវ​តែ​មាន​សម្រាប់​ស្មាតហ្វូន​នាពេល​បច្ចុប្បន្ន​នេះ ។ ថ្ម​ប្រើប្រាស់​បាន​យូរ ​អាច​ត្រូវ​បាន​កំណត់​ដោយ​សមត្ថភាពធំរបស់វា និងរយៈពេលប្រើប្រាស់បានយូរ។ ស្មាតហ្វូនដែលមានសមត្ថភាពថ្មលើសពី 4000mAh អាចនិយាយបានថា ប្រើប្រាស់បានយូរ។ បន្ទាប់មក គឺ​បច្ចេកវិទ្យាសាកថ្មលឿន វាប៉ះពាល់ដល់ល្បឿនរបស់ស្មាតហ្វូនក្នុងការសាកថ្ម។ ស្មាតហ្វូនដែលសាកថ្មលឿន អាចនឹងមានល្បឿនលើសពី 10W ដូចជា 18W, 25W, 30W ជាដើម។

២ ការ​រចនា​ពិសេស

មិនអាចប្រកែក​បានថា ការរចនានេះមានឥទ្ធិពល​យ៉ាងខ្លាំងទៅលើមនុសស្សគ្រប់រូប​ក្នុងការ​ទិញ​ស្មាតហ្វូន។ បច្ចុប្នន្ន​នេះ ម៉ាកស្មាតហ្វូនជាច្រើន បានដាក់ចេញនូវការរចនា ជាជាង​ការ​បញ្ជាក់។ ការរចនា​ពិសេស​ គឺដូចគ្នាបេះបិទទៅនឹង​កម្រាស់​ស្តើង ធ្វើពីលោហធាតុ និងមាន​អេក្រង់​រចនាប័ទ្ម​រន្ធដោត។

៣ ដំណើរការ​ម៉ាស៊ីន​ដែលអាចទុកចិត្តបាន

នៅក្នុងផ្នែកម៉ាស៊ីន បន្ទះឈីប​គឺជាធាតុផ្សំ​ដែល​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ដំណើរការ​របស់​ស្មាតហ្វូន។ លើស​ពី​នេះ​ទៀត​ទំហំ​នៃ​អង្គ​ចងចាំ​ក៏​សំខាន់​ផងដែរ។ ត្រូវប្រាកដថាអ្នកជ្រើសរើស​ស្មាតហ្វូន​ដែល​មានទំហំ​ផ្ទុក​ខាង​ក្នុង​ធំ ដើម្បីកុំឲ្យ​មាន​ការ​ខ្វះខាតទំហំផ្ទុកឯកសារ។

៤ កាមេរ៉ាច្បាស់

កាមេរ៉ា​ច្បាស់​គឺ​ជា​ចំណុច​ពិសេស​ ដែល​ត្រូវ​តែ​មាន​សម្រាប់​ស្មាតហ្វូន​សព្វ​ថ្ងៃ។ កាមេរ៉ាគុណភាព​ជាធម្មតាត្រូវបានវិនិច្ឆ័យ​ដោយចំនួនភីកសែល​ដែលបានប្រើ កាន់តែច្រើនកាន់តែប្រសើរ។ ទោះបី​ជាដូច្នេះក៏ដោយ អ្នកត្រូវតែយល់ថា អ្វីដែលប៉ះពាល់ដល់គុណភាពរូបថត​ គឺមិនត្រឹមតែទំហំ​ភីកសែល​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងប្រើបន្ទះឈីបផងដែរ។ តួយ៉ាងដូចជាម៉ាក iPhone 12 ស្មាតហ្វូន​នេះ អាច​បង្កើតរូបភាពបានច្បាស់ខ្លាំង ជាមួយនឹងកាមេរ៉ាទំហំ 12MP ប៉ុណ្ណោះ។

៥ អេក្រង់​ធំ​ទូលាយ និងងាយស្រួលសម្រាប់ភ្នែក

អេក្រង់​ធំ​ទូលាយ និងមានផាសុកភាព​នៅនឹង​ភ្នែក​ គឺមានភាពងាយស្រួល​របស់អ្នកប្រើប្រាស់​ក្នុង​សកម្មភាពរបស់ពួកគេ។ អេក្រង់ធំទូលាយ នឹងធ្វើឲ្យវា​កាន់​តែ​ងាយស្រួល​សម្រាប់​យើង​ក្នុង​ការ​វាយសារ មើល​ភាពយន្ត និង​លេង​ហ្គេម​ជាដើម។ ខណៈពេលដែលអ្វី​ដែល​ងាយ​ស្រួល​សម្រាប់​ភ្នែក គឺ​អេក្រង់​ដែល​ប្រើ​បន្ទះ Super AMOLED មាន​អត្រា​ធ្វើ​ឲ្យ​ឲ្យ​ត្រជាក់​ភ្នែក​ និង​មាន​គុណភាព​បង្ហាញ​ខ្ពស់។

៦​ លក្ខណៈ​ពិសេស​ពេញ​លេញ

នៅក្នុង​យុគសម័យឌីជីថល​នេះ លក្ខណៈ​ពិសេស​ដូចជាឧបករណ៍ចាប់សញ្ញា NFC គឺមិនអាចខ្វះ​បាន​សម្រាប់​ការទូទាត់តាមអ៊ីនធឺណិត។ លើសពីនេះទៀត ភាពពេញលេញ​នៃ​ឧបករណ៍​ចាប់សញ្ញាដូចជា gyroscope ក៏ត្រូវការសម្រាប់សកម្មភាពផ្សេងៗដូចជាការលេងហ្គេមជាដើម។ មិនសំខាន់ជាងនេះទេ ស្មាតហ្វូនសព្វថ្ងៃនេះក៏គួរប្រើ USB Type-C និងគាំទ្របណ្តាញ 5G ផងដែរ។

ការទិញ​ស្មាតហ្វូន​ត្រូ​វតែ​មាន​​ប្រុងប្រយ័ត្ន ស្មាតហ្វូន​ដែល​មាន​តម្លៃថ្លៃ​មិនមែន​មានន័យ​ថា​គុណភាព​ល្អ​ប្រសើរ​ជាង​របស់ធូរថ្លៃនោះទេ។ ការជ្រើសរើសស្មាតហ្វូនថ្មី ត្រូវប្រាកដថាវាត្រូវបាន​កែតម្រូវ​ទៅ​តាម​តម្រូវការ​ដែល​អ្នក​ត្រូវការ។ ជាពិសេស ​ដើម្បី​កុំឲ្យខាត​លុយ​ចោល​ទទេ ​គួរ​កុំ​ធ្វេសប្រហែស​ជាមួយ​ប្រូម៉ូសិន​ណា​មួយ​ឲ្យសោះ។ មុន​ទិញ​ ត្រូវ​គិត​ឲ្យ​ច្បាស់​ថា ​យើង​កំពុង​មាន​តម្រូវការ​ឬ​អត់?

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចសញ្ញាទាំងនេះ បញ្ជាក់ថា Hacker កំពុងធ្វើចារកម្មលើទូរស័ព្ទអ្នកហើយ

The post មុនសម្រេចចិត្តទិញទូរសព្ទស្មាត​ហ្វូន​  ត្រូវដឹងពីលក្ខណៈសម្បត្តិ ៦ នេះសិន appeared first on Kampuchea Thmey Daily.

ចេះតិកនិចងាយៗទាំងនេះ ធានាថា ថ្មទូរស័ព្ទមិនងាយខូច ឬប៉ោងផ្ទុះនោះទេ
អ្នកប្រើស្មាតហ្វូនក្នុងសម័យនេះ តែងត្រូវការថ្មកាន់បានយូរ និងមិនងាយខូច។ ទោះជាយ៉ាងណា ថ្មមានអាយុកាលកំណត់ ហើយនឹងខូច​​ទៅ​តាម​ពេល​វេលា។

មានកត្តាជាច្រើន​ ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់ថ្មទូរស័ព្ទ រួមទាំង​ទម្លាប់​នៃការសាកថ្ម ផងដែរ។ ដើម្បីជួយ​ឲ្យ​ថ្មស្មាតហ្វូន​ប្រើប្រាស់បានយូរ សូម​អនុវត្ត​នូវ​គន្លឹះ​ខាងក្រោម៖

១ កុំ​ដំណើរការ​ស្មាតហ្វូន ​រហូត​ដល់​ថ្ម​អស់​ពី​ទូរស័ព្ទ

កុំ​ទម្លាប់​ប្រើ​ទូរស័ព្ទ​អស់​ថ្ម​គ្មាន​សល់​មួយ​កាំ​ ឬ​ឲ្យ​ទូរស័ព្ទ​បញ្ចេញ​ថាមពល​រហូត​ដល់​ចំណុច​ក្រហម។ ជាការល្អបំផុតមិនត្រូវឲ្យទូសព្ទរសល់ថ្មទាបជាង ២០ភាគរយ មុនពេលបញ្ចូលថ្ម។ មិន​ចឹង​ថ្ម​មិន​ងាយ​កាន់​បាន​យូរ ​ឬ​អាច​ថា​ឆាប់​ខូច ​ប្រើ​មិន​បាន​យូរ។

២ ចៀសវាង​សាកចោល ដោយទុកទូរសព្ធឲ្យថ្មក្ដៅ ឬក្នុងកម្រិតត្រជាក់ពេក

កម្ដៅ​ ខ្លាំង​នឹង​បណ្តាល​ឲ្យ​ថ្ម​ផ្ទុះ ​ឬ​ប៉ោង ជា​ពិសេស​អាចកាត់​បន្ថយ​សមត្ថភាព​របស់​វា។ ដូច្នេះកុំ​ទុក​ទូរស័ព្ទ​ដោយ​សាក​ពេញ ១០០ភាគរយយូរ​ពេក។ ការ​សាក​ថ្ម​ក្រោម​សីតុណ្ហភាព​ត្រជាក់​ ក៏​មិន​មែន​ជា​គំនិត​ល្អ​ដែរ​ ព្រោះ​ភាព​ត្រជាក់​អាច​បណ្ដាលឲ្យមាន​ការ​ដាក់​លោហធាតុ Lithium ប៉ះពាល់​ដល់​អាយុកាល​ថ្ម​ដូចគ្នា។

៣ សាក​ពេញ​មួយ​យប់​ដោយ​ប្រុងប្រយ័ត្ន

មាន​ការ​ជជែក​គ្នា​ជា​ច្រើន​ អំពី​បញ្ហា​នេះ​ ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​នៃ​ការ​ផ្ទុក​លើស​ចំណុះ។ ទោះជា​យ៉ាងណា​ក៏ដោយ ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ភាព​ឆ្លាតវៃ​គ្រប់គ្រាន់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពេញ​ហួស​កម្រិត​ថ្ម​ ឬ​ផ្ទុះ​ឡើយ។ អ្នក​អាច​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ពេញ​មួយ​យប់ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ កត្តា​ផ្សេង​ទៀត​នឹង​មិន​ធ្វើ​ឲ្យ​វា​ឡើង​កម្ដៅ​ ខ្លាំង​នោះ​ទេ។ ឧទាហរណ៍ កុំ​ដាក់​ទូរស័ព្ទ​នៅ​ក្រោម​ខ្នើយ។

៤ ចៀសវាង​ការ​សាក​ថ្ម​លឿន

ការ​សាក​ថ្ម​លឿន ​អាច​មាន​ប្រយោជន៍ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ទូរស័ព្ទ​ភ្លាមៗ ប៉ុន្តែ​កុំ​ធ្វើ​វា​ញឹកញាប់។ ដូច្នេះ​ត្រូវ​យក​ឆ្នាំង​សាក​ ពេល​ចេញ​ក្រៅ ឬ​ប្រើ​ Power bank ដើម្បី​ទប់ទល់ ជា​ជាង​ប្រើ​ឧបករណ៍​រហ័ស ​តែ​ងាយ​ខូច។

៥ ប្រើ​ឆ្នាំង​សាក​ដែល​ភ្ជាប់​មក​ជាមួយ​ទូរស័ព្ទ​ ឬ​របស់​មាន​ការ​ធានា

កុំ​ប្រើ​ឆ្នាំង​សាក​ថោកៗ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខូច​ទូរស័ព្ទ​​​ រហូត​ដល់​ឆេះ​ ឬ​ផ្ទុះ​ក៏​មាន។ ខណៈ​ពេល​ដែល​ថ្ម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​តាម​ពេលវេលា ទម្លាប់​នៃ​ការ​សាក​ថ្ម​ដ៏​ល្អ​ អាច​ជួយ​ឲ្យ​អាយុកាល​របស់ថ្ម​មាន​អតិបរមា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តិចនិកតូចៗ ៥ យ៉ាងជួយឱ្យសាកថ្មទូរសព្ទបានរហ័សនិងសុវត្ថិភាព

The post ចេះតិកនិចងាយៗទាំងនេះ ធានាថា ថ្មទូរស័ព្ទមិនងាយខូច ឬប៉ោងផ្ទុះនោះទេ appeared first on Kampuchea Thmey Daily.

ទូរសព្ទ​ទំនើប បង្កបញ្ហា​សុខភាព និង​ផលិតភាព​ការងារចុះ​ខ្សោយ
ទូរសព្ទ​ទំនើប បាន​ធ្វើ​ឲ្យ ១/៥ នៃ​ស្រ្ដី និង ១/៨ នៃ​បុរស កាន់​តែ​មាន​អារម្មណ៍​នឿយហត់ និង​ទទួល​បាន​​ផលិតភាព​តិចជាងមុន។ នេះបើតាម​ការសិក្សា​របស់​អូស្រ្ដាលី ស្ដីពី​ការប្រើប្រាស់​ទូរសព្ទ​ចល័ត ​ទើបចេញផ្សាយ​នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា។

ដឹកនាំ​ដោយសាកល​វិទ្យាល័យ​បច្ចេកវិទ្យា Queensland ក្រុម​អ្នកស្រាវជ្រាវ បាន​ធ្វើការ​សាកសួរ​អ្នកប្រើប្រាស់​ទូរសព្ទ ៧០៩​នាក់ ទូទាំង​ប្រទេសអូស្រ្ដាលី មាន​អាយុពី ១៨-៨៣​ ឆ្នាំ ជាមួយ​​សំណួរ​ស្រដៀង​នឹង​ការ​សិក្សា​កាលពី ១៣​ ឆ្នាំ​មុន។

ដោយ​កំណត់​ពី​បាតុភាព “ការ​រំខាន​ដោយ​​បច្ចេកវិទ្យា” ក្រុមអ្នកស្រាវជ្រាវ បាន​រកឃើញ ការកើនឡើង​គួរឲ្យ​កត់សម្គាល់​មួយ គឺ​មនុស្ស​បាន​ត្អូញត្អែរ​ពី​ទូរសព្ទ​របស់​ពួកគេ សម្រាប់ “បាត់បង់​ការគេង ផលិតភាព​តិច ហានិភ័យនៅពេល​បើកបរ មាន​អាការៈចុក និង​ឈឺច្រើនជាងមុន“។

យោងតាម​លោក​វេជ្ជបណ្ឌិត Oscar Oviedo-Trespalacios ដឹកនាំ​ការសិក្សា បញ្ជាក់​ថា បញ្ហានេះ គឺអាក្រក់​ណាស់ ដោយ ២៤% នៃ​ស្រ្ដី និង ១៥% នៃ​បុរស បច្ចុប្បន្ននេះ ត្រូវបាន​ចាត់ទុកថា ជា​អ្នកប្រើប្រាស់​ទូរសព្ទ​​មាន​បញ្ហា។

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា “នៅពេល​យើងនិយាយ​អំពីការរំខានដោយ​បច្ចេកវិទ្យា យើងសំដៅទៅ​ការបំពាន និង​ការរំខាន ដែល​មនុស្ស​បាន​ជួប ដោយសារ​ទូរសព្ទ និង​ការប្រើប្រាស់​របស់​ពួកគេ។ ការ​សិក្សា​របស់​យើង ​រកឃើញ​ថា ផល​រំខានដោយ​បច្ចេកវិទ្យា បាន​កើនឡើង​ទាំង​ក្នុង​ចំណោម​មនុស្ស​ស្រី និង​បុរស និង​គ្រប់អាយុ​ទាំង​អស់“។

“ឧទាហរណ៍ របាយការណ៍​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បាត់បង់​ការគេង និង​ផលិតភាព បង្ហាញ​ថា លទ្ធផល​អវិជ្ជមាន​ទាំង​នេះ បាន​កើនឡើង​គួរឲ្យ​កត់សម្គាល់​នៅ​អំឡុងពេល ១៣​ ឆ្នាំ​ចុងក្រោយ។ ការ​រកឃើញ​នេះ បង្ហាញ​ថា ទូរសព្ទ​ចល័ត កំពុងមានការ​​ប៉ះពាល់​កើនឡើងប្រកប​ដោយ​សក្ដានុពល ទៅ​លើ​ទិដ្ឋភាព​នានា នៃ​មុខងារ​នៅ​ពេល​ថ្ងៃ ដោយសារ​កង្វះ​ការគេង និង​ការកើនឡើង​ការបាត់បង់​ទំនួលខុសត្រូវ​នានា“។

បើប្រៀបធៀប​នឹង​ការសិក្សា​នៅ​ឆ្នាំ​២០០៥ បញ្ហា​ការ​រំខាន​ដោយ​បច្ចេកវិទ្យា សម្រាប់​មនុស្ស​អាយុពី ១៨-២៤ ​ឆ្នាំ បាន​ហក់ឡើង ៤០,៩​% ខណៈ​អ្នក​ប្រើប្រាស់​​អាយុពី ២៥-២៩​ឆ្នាំ បាន​កើនឡើង ២៣,៥​ ភាគរយ។

លោក Oscar Oviedo-Trespalacios បន្ថែម​ថា ជាមួយ​នឹង​ចំនួន​អ្នកប្រើប្រាស់​ទូរសព្ទ​ទំនើប​ជុំវិញ​ពិភពលោក រំពឹងថា លើសពី ២,៥​ពាន់​លាន​នាក់ នៅមុន​ចុងឆ្នាំ ​២០១៩​ នេះ នឹងរងបញ្ហា​​រំខាន​ដោយ​បច្ចេកវិទ្យា អាច​អាក្រក់​កាន់តែខ្លាំងឡើង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ហេតុផលសំខាន់៣យ៉ាង​ មិនគួរទុកទូរសព្ទជិត​ខ្លួន​នៅពេលគេង

ចុចអាន៖ គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព

The post ទូរសព្ទ​ទំនើប បង្កបញ្ហា​សុខភាព និង​ផលិតភាព​ការងារចុះ​ខ្សោយ appeared first on Kampuchea Thmey Daily.

តិចនិកតូចៗ ៥ យ៉ាងជួយឱ្យសាកថ្មទូរសព្ទបានរហ័សនិងសុវត្ថិភាព
តើគួរសាកថ្មទូរសព្ទបែបណាទើបលឿនរហ័ស និងផ្ដល់សុវត្ថិភាព? តើវិធីដែលអ្នកអនុវត្តរាល់ថ្ងៃបានត្រឹមត្រូវកម្រិតណា? គឺមិនទាន់ដឹងនៅឡើយថាវាត្រឹមត្រូវកម្រិតណា ទាល់តែអានអត្ថបទននេះសិន!

១. កុំប្រើឆ្នាំងសាកឥតខ្សែ

ការសាកថ្មឥតខ្សែ ជាវិធីសាស្រ្តថ្មីនិងទំនើបក្នុងការសាកថ្មទូរសព្ទ។ ខណៈពេលដែលការសាកថ្មឥតខ្សែអាចមើលទៅឡូយ តែវាពិតជាមិនមែនជាវិធីសាស្ត្រសាកថ្មដែលមានប្រសិទ្ធភាពនោះទេ។ ការប្រើឆ្នាំងសាកឥតខ្សែ អាចចំណាយពេលទ្វេរដង បើប្រៀបធៀបទៅនឹងវិធីសាកធម្មតា។ ដូច្នេះ គួរសាកថ្មដោយប្រើខ្សែធម្មតា ព្រោះវាសន្សំសំចៃនិងលឿនជាង។

៣. បិទមុខងារមួយចំនួនចោល

ទូរសព្ទផ្សេងគ្នាមានការកំណត់សន្សំថាមពលផ្សេងគ្នាដែរ។ ទោះយ៉ាងណាចំណុចសំខាន់ជារួមដើម្បីសន្សំថាមពលថ្មគឺត្រូវបិទពន្លឺអេក្រង់ បិទមុខងារ CPU និងបិទប្រព័ន្ធអ៊ិនធរណេតពេលឈប់ប្រើប្រាស់។

៣. សម្អាតរន្ធសាក

រន្ធសាកថ្ម ត្បិតថាតូចមែន តែធូលីអាចប្រមូលផ្ដុំច្រើនបាន ហើយនេះអាចជាមូលហេតុដែលទូរសព្ទសាកថ្មមិនលឿនដូចពេលមុន។ ដោយសារតែធូលីជាប់តាមរន្ធសាកក្រាស់ក្រែល ដូច្នេះការបញ្ជូនថាមពលពីខ្សែទៅថ្មទូរសព្ទនឹងទទួលបានតិចតួចណាស់។

ដើម្បីកែលម្អបញ្ហានេះ អ្នកគប្បីសម្អាតរន្ធសាកថ្មឱ្យបានញឹកញាប់។

៤. កុំទុកទូរសព្ទក្រោមកម្ដៅខ្លាំង

ទូរសព្ទទាំងអស់សុទ្ធតែមានប្រព័ន្ធគ្រប់គ្រងកម្ដៅមកស្រាប់ដែលអាចជួយកំណត់កម្ដៅនៃទូរសព្ទ ដោយដើរតួជាអ្នកការពារទូរសព្ទកុំឱ្យឡើងក្ដៅខ្លាំង។ ឧទាហរណ៍ ប្រសិនបើអ្នកទុកទូរសព្ទនៅក្រោមពន្លឺព្រះអាទិត្យ ឬកំឡុងពេលសាកថ្ម អ្នកទុកវាកន្លែងបិទជិត នោះទូរសព្ទនឹងសាកថ្មយឺត។ ដូច្នេះគួររក្សាទូរសព្ទនៅកន្លែងមានខ្យល់គ្រប់គ្រាន់ កន្លែងត្រជាក់ ឬដាក់វានៅក្បែរកង្ហារ។

៥. ប្ដូរថ្មថ្មី

ប្រសិនបើអនុវត្តវិធីទាំងប៉ុន្មានខាងលើគ្មានប្រសិទ្ធភាព ទូរសព្ទនៅតែសាកថ្មយឺត គួរដល់ពេលប្ដូរថ្មីហើយ។ ពិនិត្យមើលសុខភាពថ្ម! អ្នកបានប្រើវាយូរប៉ុនណាហើយ? ​

ក្នុងករណីខ្លះពេលជំនួសថ្មថ្មី អ្នកអាចរក្សាទុកទូរសព្ទឱ្យនៅដដែល។ ប៉ុន្តែស្មាតហ្វូនទំនើបភាគច្រើន មិនមានថ្មអាចដោះដូរបានទេ ដូច្នេះបើប្ដូរថ្ម មានន័យថា ប្ដូរទូរសព្ទថ្មីដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ ៥ វិធីការពារខ្សែសាកថ្មទូរសព្ទកុំឱ្យឆាប់ខូច

ចុចអាន៖ ប្រើ Laptop ឱ្យជាប់បានយូរ មិនគួររំលងបច្ចេកទេស ១០ យ៉ាងនេះ

The post តិចនិកតូចៗ ៥ យ៉ាងជួយឱ្យសាកថ្មទូរសព្ទបានរហ័សនិងសុវត្ថិភាព appeared first on Kampuchea Thmey Daily.