Connect with us

បច្ចេកវិទ្យា

លេចសញ្ញាទាំងនេះ បញ្ជាក់ថា Hacker កំពុងធ្វើចារកម្មលើទូរស័ព្ទអ្នកហើយ

បានផុស

នៅ

ការរកឃើញ spyware នៅលើទូរស័ព្ទ គឺពិបាក ព្រោះជាធម្មតានឹងត្រូវបានលាក់ ដោយសារតែ​មាននរណាម្នាក់ មានបំណង​ធ្វើចារកម្ម នៅលើទូរស័ព្ទរបស់យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើមានអ្នកណាម្នាក់ឬក្រុម hacker កំពុងធ្វើចារកម្មលើទូរស័ព្ទ មានសញ្ញា​មួយចំនួន​ដែលអ្នក អាច​រកមើលបាន ។ ជាពិសេស អ្នកគួរតែពិនិត្យមើលឯកសារ និងកម្មវិធីដែលគួរ​ឲ្យ​សង្ស័យ ឧបករណ៍​មិន​ប្រក្រតី ឬសារ​ចម្លែកៗផ្ញើចូលមក។

ខាងក្រោម​នេះ​ ជា​សញ្ញា​ចំនួន ៩ ខណៈ​មាន​មនុស្ស​កំពុង​ធ្វើ​ចារកម្ម​លើ​ទូរស័ព្ទ​របស់​អ្នក៖

១ លេចចេញកម្មវិធី​ដែល​មិន​ធ្លាប់​ស្គាល់ ទោះបីជា spyware ទំនើបខ្លាំង ហើយ​ត្រូវ​បាន​លាក់​ក៏​ដោយ ក៏​មនុស្ស​នៅតែ​ប្រើប្រាស់​កម្មវិធី​ខុស ដូចជា​កម្មវិធី​គ្រប់គ្រង​​ ដើម្បី​ឈ្លប​យក​ការណ៍​លើ​អ្នក​ដទៃ។ ប្រសិនបើមានជនណាម្នាក់​ កំពុង​ធ្វើ​ចារកម្ម​លើ​ទូរស័ព្ទ​ដោយ​ប្រើ​កម្មវិធី​មួយ ​ក្នុងចំណោម​កម្មវិធី​ទាំងនេះ នោះ spyware នឹង​លាក់ខ្លួន​ដោយ​មើល​ឃើញ​ធម្មតា។ តែយ៉ាងណា នៅតែមានចន្លោះប្រហោង ដែលយើងជាម្ចាស់ទូរស័ព្ទ អាចដឹងខ្លះៗបានដែរ។

២ ឧបករណ៍​ត្រូវបាន ‘Rooted’ ឬ ‘Jailbroken ឧបករណ៍ Android ឬ ‘jailbreaking’ និង ឧបករណ៍ iOS អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​រំលង​កម្មវិធី​ផ្លូវ​ការ និង​ដំឡើងកម្មវិធី​ ដែលមិនមានការយល់ព្រម។ ប្រសិនបើឧបករណ៍របស់អ្នក​ត្រូវបានចាក់ឬស ឬ jailbreak ហើយយើងមិនបានធ្វើវាទេ នោះគឺជាសញ្ញាដែល​ថា​ មាន​អ្វីគួរ​ឲ្យ​សង្ស័យ​កំពុង​កើតឡើងលើទូរស័ព្ទយើង។ ដើម្បីដឹងថា តើឧបករណ៍ Android ត្រូវបានចាក់ឫសគល់ឬអត់ សូមទាញយកកម្មវិធី​មួយ​ដែល​មាន​ឈ្មោះថា Root Checker ឆែកក្នុងទូរស័ព្ទ និងប្រសិនបើអ្នកប្រើ iOS ត្រូវបាន jailbreak ឬ​អត់ សូមរកមើលកម្មវិធីមួយដែលមានឈ្មោះថា ‘Cydia’ ។ Cydia គឺ​ជា​កម្មវិធី ​ដែល​ប្រើ​សម្រាប់​ដំឡើង​កម្មវិធី​លើ​ទូរស័ព្ទ​ដែល​ Jailbreak រួច។

៣ ថ្ម​អស់​លឿន​ខុស​ពី​ធម្មតា បើ spyware កំពុងដំណើរការជាបន្តបន្ទាប់ វាអាចធ្វើឲ្យថ្មទូរស័ព្ទ​ អស់លឿនខុសពី​ធម្មតា។ ប្រសិន​បើសម្គាល់ឃើញការ​ផ្លាស់ប្ដូរ​ភ្លាមៗ សូមពិនិត្យមើលភ្លាមៗ​ ថាតើកម្មវិធីដែល​បាន​ដំឡើង​ថ្មីៗ ឬ​អាប់ដេត​មាន​ទំនួលខុសត្រូវ​ឬ​អត់ឬមានការធានាជាក់លាក់ទេ មុន​នឹង​យើងសន្និដ្ឋាន​ថា ទូរស័ព្ទកំពុង​មានបញ្ហា ។

៤ ថ្ម​ទូរស័ព្ទ​ក្ដៅ​ខ្លាំង បើ​ថ្ម​ទូរស័ព្ទ​ក្ដៅ​ខ្លាំង​ វាអាចជាសញ្ញាថាមាននរណាម្នាក់ ​កំពុង​ធ្វើ​ចារកម្ម ដោយ​ដំណើរការ spyware នៅក្នុងផ្ទៃខាងក្រោយ។ នេះពាក់ព័ន្ធជាពិសេស ប្រសិនបើ​ទូរស័ព្ទ​ឡើង​កម្ដៅ ខណៈ​ដែល​មិន​ប្រើ​វា​សោះ ឬ​ប្រើ​ធម្មតា​ក៏ដោយ ក៏នៅតែក្ដៅដដែល ។ ត្រូវពិនិត្យភាពមិនប្រក្រតីនេះ ជាប្រញាប់។

៥ ការប្រើប្រាស់ទិន្នន័យខ្ពស់មិនធម្មតា ការកើនឡើងមិនធម្មតានៃចំនួនទិន្នន័យ ដែលទូរសព្ទរបស់អ្នកកំពុងប្រើប្រាស់ ពេលខ្លះអាចជា​សញ្ញាថា spyware កំពុងដំណើរការនៅផ្ទៃខាងក្រោយ។ កម្មវិធីចារកម្ម ត្រូវ​ប្រើទិន្នន័យ ដើម្បី​បញ្ជូនព័ត៌មានត្រឡប់ទៅជនល្មើសវិញ ដូច្នេះការកើនឡើងនៃការប្រើប្រាស់​ទិន្នន័យ​ អាច​បង្ហាញ​ពី​ការ​ចូលលួចទិន្នន័យណាមួយរបស់យើង។

៦ មានបញ្ហាជាមួយនឹងការបិទទូរស័ព្ទ ពេលខ្លះកម្មវិធី Spyware អាចនឹងរំខានដល់ដំណើរការបិទទូរស័ព្ទ ដូច្នេះឧបករណ៍មិនអាច​បិទបានត្រឹមត្រូវ ឬចំណាយពេលយូរខុសពីធម្មតា ។ ក្នុងឆ្នាំ ២០១៤ Edward Snowden បានបង្ហាញបច្ចេកវិទ្យា NSA ដែលការពារទូរស័ព្ទ ពីការបិទទាំងស្រុង បន្ទាប់មកប្រើប្រាស់វា ​សម្រាប់គោលបំណងលួចស្តាប់។ នេះគឺជាលទ្ធផលនៃការវាយប្រហារដ៏ស្មុគ្រស្មាញ និងមានគោលដៅខ្ពស់ ប៉ុន្តែវាបង្ហាញថាទម្រង់ នៃ​ការធ្វើចារកម្មនេះ គឺអាចធ្វើទៅបាន។

៧ សារ SMSមិនធ្លាប់ស្គាល់ សារអាចត្រូវបានប្រើប្រាស់ដោយ spyware និង malware ដើម្បីផ្ញើ និងទទួលទិន្នន័យ។ ប្រសិនបើអ្នកឃើញសារដែលអ្នកមិនបានផ្ញើ វាទំនងជាបង្ហាញថា មានអ្វីមួយមិនត្រឹមត្រូវ។ ពេលខ្លះកម្មវិធី spyware បឋមនឹងប្រើការផ្ញើសារ SMS ដើម្បីទំនាក់ទំនងជាមួយមូលដ្ឋានរបស់ពួកគេ។ ជាធម្មតា សារនឹងត្រូវបានសរសេរកូដតាមមធ្យោបាយណាមួយ ប្រសិនបើវាត្រូវបានភ្ជាប់ជាមួយកម្មវិធី spyware។ វាក៏មានសេវាកម្មដូចជា Cerberus ដែលផ្ញើពាក្យបញ្ជាលាក់ក្នុងសារ SMS ដែលអាចធ្វើឲ្យទូរសព្ទរបស់អ្នកថតរូប ហើយផ្ញើអ៊ីមែលទៅជនល្មើស លុបកាត SD របស់អ្នក ថតអេក្រង់ និងឈ្លានពានទិន្នន័យសំខាន់ៗជាច្រើនទៀត របស់យើងដែរ។

៨ កែដោយស្វ័យប្រវត្តិ Keyloggers គឺជាទម្រង់មួយនៃ spyware ដែលរក្សាកំណត់ត្រានៃការចុចគ្រាប់ចុចទាំងអស់។ បើមាននរណាម្នាក់ បានធ្វើចារកម្មនៅលើទូរស័ព្ទរបស់អ្នក គេអាចប្រើ keylogger ដើម្បីចាប់យកសាររបស់អ្នក និងព័ត៌មានលម្អិតអំពីការចូល។ សញ្ញាមួយដែលអាចទៅរួច ដែលថាមានមនុស្សកំពុងប្រើ keylogger ដើម្បីឈ្លបយកការណ៍លើទូរស័ព្ទរបស់អ្នក គឺជាប្រព័ន្ធកែស្វ័យប្រវត្តិដែលមិនត្រឹមត្រូវ។ keylogger រំខានដល់របៀបដែលមុខងារកែស្វ័យប្រវត្តិដំណើរការ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញថា វាដំណើរការខុសប្រក្រតី ឬដំណើរការយឺតជាងធម្មតា វាអាចបង្ហាញថា មានពួក hacker កំពុងធ្វើចារកម្មលើទូរសព្ទយើងហើយ។

៩ គុណភាពរូបថតអេក្រង់ថយចុះ គុណភាពនៃរូបថតលើអេក្រង់ ក៏ជារឿងមួយគួរកត់ចំណាំដែរ។ បើយើងមើលរំលងចំណុចនេះ hacker អាចទាញយកទិន្ន័យយើងបានលឿន ដោយមិនបានប្រុងទុកមុន។ វាជាមេរោគអាក្រក់ ជាងការរំពឹងទុក នោះអាចជាលទ្ធផលនៃការវាយលុកពី spyware នេះបើយោងតាម ​​Malwarebytes បញ្ជាក់យ៉ាងដូច្នោះ ។

យ៉ាងណាមិញ រោគសញ្ញាទាំងនេះ មិនមែនមកផ្តាច់មុខតែ spyware ទេ។ ពួកវាក៏អាចបណ្តាលមកពីទម្រង់មេរោគផ្សេងៗ ដែលយើងមិនធ្លាប់ស្គាល់សោះក៏មាន។ ជាឧទាហរណ៍ Adware អាចបន្ថយល្បឿនទូរសព្ទរបស់អ្នក និងលួចប្រើប្រាស់ទិន្នន័យ ក្នុងទូរស័ព្ទបានដូចគ្នាដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយណា គួរប្រើនាបច្ចុប្បន្ននេះ ?

ចុចអាន៖ចេះតិកនិចងាយៗទាំងនេះ ធានាថា ថ្មទូរស័ព្ទមិនងាយខូច ឬប៉ោងផ្ទុះនោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម