KPT+
តិចនិកតូចៗ ៥ យ៉ាងជួយឱ្យសាកថ្មទូរសព្ទបានរហ័សនិងសុវត្ថិភាព
តើគួរសាកថ្មទូរសព្ទបែបណាទើបលឿនរហ័ស និងផ្ដល់សុវត្ថិភាព? តើវិធីដែលអ្នកអនុវត្តរាល់ថ្ងៃបានត្រឹមត្រូវកម្រិតណា? គឺមិនទាន់ដឹងនៅឡើយថាវាត្រឹមត្រូវកម្រិតណា ទាល់តែអានអត្ថបទននេះសិន!
១. កុំប្រើឆ្នាំងសាកឥតខ្សែ
ការសាកថ្មឥតខ្សែ ជាវិធីសាស្រ្តថ្មីនិងទំនើបក្នុងការសាកថ្មទូរសព្ទ។ ខណៈពេលដែលការសាកថ្មឥតខ្សែអាចមើលទៅឡូយ តែវាពិតជាមិនមែនជាវិធីសាស្ត្រសាកថ្មដែលមានប្រសិទ្ធភាពនោះទេ។ ការប្រើឆ្នាំងសាកឥតខ្សែ អាចចំណាយពេលទ្វេរដង បើប្រៀបធៀបទៅនឹងវិធីសាកធម្មតា។ ដូច្នេះ គួរសាកថ្មដោយប្រើខ្សែធម្មតា ព្រោះវាសន្សំសំចៃនិងលឿនជាង។
៣. បិទមុខងារមួយចំនួនចោល
ទូរសព្ទផ្សេងគ្នាមានការកំណត់សន្សំថាមពលផ្សេងគ្នាដែរ។ ទោះយ៉ាងណាចំណុចសំខាន់ជារួមដើម្បីសន្សំថាមពលថ្មគឺត្រូវបិទពន្លឺអេក្រង់ បិទមុខងារ CPU និងបិទប្រព័ន្ធអ៊ិនធរណេតពេលឈប់ប្រើប្រាស់។
៣. សម្អាតរន្ធសាក
រន្ធសាកថ្ម ត្បិតថាតូចមែន តែធូលីអាចប្រមូលផ្ដុំច្រើនបាន ហើយនេះអាចជាមូលហេតុដែលទូរសព្ទសាកថ្មមិនលឿនដូចពេលមុន។ ដោយសារតែធូលីជាប់តាមរន្ធសាកក្រាស់ក្រែល ដូច្នេះការបញ្ជូនថាមពលពីខ្សែទៅថ្មទូរសព្ទនឹងទទួលបានតិចតួចណាស់។
ដើម្បីកែលម្អបញ្ហានេះ អ្នកគប្បីសម្អាតរន្ធសាកថ្មឱ្យបានញឹកញាប់។
៤. កុំទុកទូរសព្ទក្រោមកម្ដៅខ្លាំង
ទូរសព្ទទាំងអស់សុទ្ធតែមានប្រព័ន្ធគ្រប់គ្រងកម្ដៅមកស្រាប់ដែលអាចជួយកំណត់កម្ដៅនៃទូរសព្ទ ដោយដើរតួជាអ្នកការពារទូរសព្ទកុំឱ្យឡើងក្ដៅខ្លាំង។ ឧទាហរណ៍ ប្រសិនបើអ្នកទុកទូរសព្ទនៅក្រោមពន្លឺព្រះអាទិត្យ ឬកំឡុងពេលសាកថ្ម អ្នកទុកវាកន្លែងបិទជិត នោះទូរសព្ទនឹងសាកថ្មយឺត។ ដូច្នេះគួររក្សាទូរសព្ទនៅកន្លែងមានខ្យល់គ្រប់គ្រាន់ កន្លែងត្រជាក់ ឬដាក់វានៅក្បែរកង្ហារ។
៥. ប្ដូរថ្មថ្មី
ប្រសិនបើអនុវត្តវិធីទាំងប៉ុន្មានខាងលើគ្មានប្រសិទ្ធភាព ទូរសព្ទនៅតែសាកថ្មយឺត គួរដល់ពេលប្ដូរថ្មីហើយ។ ពិនិត្យមើលសុខភាពថ្ម! អ្នកបានប្រើវាយូរប៉ុនណាហើយ?
ក្នុងករណីខ្លះពេលជំនួសថ្មថ្មី អ្នកអាចរក្សាទុកទូរសព្ទឱ្យនៅដដែល។ ប៉ុន្តែស្មាតហ្វូនទំនើបភាគច្រើន មិនមានថ្មអាចដោះដូរបានទេ ដូច្នេះបើប្ដូរថ្ម មានន័យថា ប្ដូរទូរសព្ទថ្មីដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ៥ វិធីការពារខ្សែសាកថ្មទូរសព្ទកុំឱ្យឆាប់ខូច
ចុចអាន៖ ប្រើ Laptop ឱ្យជាប់បានយូរ មិនគួររំលងបច្ចេកទេស ១០ យ៉ាងនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


