Connect with us

KPT+

ទូរសព្ទ​ទំនើប បង្កបញ្ហា​សុខភាព និង​ផលិតភាព​ការងារចុះ​ខ្សោយ

បានផុស

នៅ

ទូរសព្ទ​ទំនើប បាន​ធ្វើ​ឲ្យ ១/៥ នៃ​ស្រ្ដី និង ១/៨ នៃ​បុរស កាន់​តែ​មាន​អារម្មណ៍​នឿយហត់ និង​ទទួល​បាន​​ផលិតភាព​តិចជាងមុន។ នេះបើតាម​ការសិក្សា​របស់​អូស្រ្ដាលី ស្ដីពី​ការប្រើប្រាស់​ទូរសព្ទ​ចល័ត ​ទើបចេញផ្សាយ​នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដឹកនាំ​ដោយសាកល​វិទ្យាល័យ​បច្ចេកវិទ្យា Queensland ក្រុម​អ្នកស្រាវជ្រាវ បាន​ធ្វើការ​សាកសួរ​អ្នកប្រើប្រាស់​ទូរសព្ទ ៧០៩​នាក់ ទូទាំង​ប្រទេសអូស្រ្ដាលី មាន​អាយុពី ១៨-៨៣​ ឆ្នាំ ជាមួយ​​សំណួរ​ស្រដៀង​នឹង​ការ​សិក្សា​កាលពី ១៣​ ឆ្នាំ​មុន។

ដោយ​កំណត់​ពី​បាតុភាព “ការ​រំខាន​ដោយ​​បច្ចេកវិទ្យា” ក្រុមអ្នកស្រាវជ្រាវ បាន​រកឃើញ ការកើនឡើង​គួរឲ្យ​កត់សម្គាល់​មួយ គឺ​មនុស្ស​បាន​ត្អូញត្អែរ​ពី​ទូរសព្ទ​របស់​ពួកគេ សម្រាប់ “បាត់បង់​ការគេង ផលិតភាព​តិច ហានិភ័យនៅពេល​បើកបរ មាន​អាការៈចុក និង​ឈឺច្រើនជាងមុន“។

Should You Ban Cell Phones at Work? - HRM Exam

យោងតាម​លោក​វេជ្ជបណ្ឌិត Oscar Oviedo-Trespalacios ដឹកនាំ​ការសិក្សា បញ្ជាក់​ថា បញ្ហានេះ គឺអាក្រក់​ណាស់ ដោយ ២៤% នៃ​ស្រ្ដី និង ១៥% នៃ​បុរស បច្ចុប្បន្ននេះ ត្រូវបាន​ចាត់ទុកថា ជា​អ្នកប្រើប្រាស់​ទូរសព្ទ​​មាន​បញ្ហា។

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា “នៅពេល​យើងនិយាយ​អំពីការរំខានដោយ​បច្ចេកវិទ្យា យើងសំដៅទៅ​ការបំពាន និង​ការរំខាន ដែល​មនុស្ស​បាន​ជួប ដោយសារ​ទូរសព្ទ និង​ការប្រើប្រាស់​របស់​ពួកគេ។ ការ​សិក្សា​របស់​យើង ​រកឃើញ​ថា ផល​រំខានដោយ​បច្ចេកវិទ្យា បាន​កើនឡើង​ទាំង​ក្នុង​ចំណោម​មនុស្ស​ស្រី និង​បុរស និង​គ្រប់អាយុ​ទាំង​អស់“។

ឧទាហរណ៍ របាយការណ៍​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បាត់បង់​ការគេង និង​ផលិតភាព បង្ហាញ​ថា លទ្ធផល​អវិជ្ជមាន​ទាំង​នេះ បាន​កើនឡើង​គួរឲ្យ​កត់សម្គាល់​នៅ​អំឡុងពេល ១៣​ ឆ្នាំ​ចុងក្រោយ។ ការ​រកឃើញ​នេះ បង្ហាញ​ថា ទូរសព្ទ​ចល័ត កំពុងមានការ​​ប៉ះពាល់​កើនឡើងប្រកប​ដោយ​សក្ដានុពល ទៅ​លើ​ទិដ្ឋភាព​នានា នៃ​មុខងារ​នៅ​ពេល​ថ្ងៃ ដោយសារ​កង្វះ​ការគេង និង​ការកើនឡើង​ការបាត់បង់​ទំនួលខុសត្រូវ​នានា“។

Our AnyDevice solution automates device control with Intune

បើប្រៀបធៀប​នឹង​ការសិក្សា​នៅ​ឆ្នាំ​២០០៥ បញ្ហា​ការ​រំខាន​ដោយ​បច្ចេកវិទ្យា សម្រាប់​មនុស្ស​អាយុពី ១៨-២៤ ​ឆ្នាំ បាន​ហក់ឡើង ៤០,៩​% ខណៈ​អ្នក​ប្រើប្រាស់​​អាយុពី ២៥-២៩​ឆ្នាំ បាន​កើនឡើង ២៣,៥​ ភាគរយ។

លោក Oscar Oviedo-Trespalacios បន្ថែម​ថា ជាមួយ​នឹង​ចំនួន​អ្នកប្រើប្រាស់​ទូរសព្ទ​ទំនើប​ជុំវិញ​ពិភពលោក រំពឹងថា លើសពី ២,៥​ពាន់​លាន​នាក់ នៅមុន​ចុងឆ្នាំ ​២០១៩​ នេះ នឹងរងបញ្ហា​​រំខាន​ដោយ​បច្ចេកវិទ្យា អាច​អាក្រក់​កាន់តែខ្លាំងឡើង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ហេតុផលសំខាន់៣យ៉ាង​ មិនគួរទុកទូរសព្ទជិត​ខ្លួន​នៅពេលគេង

ចុចអាន៖ គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម