Connect with us

បច្ចេកវិទ្យា

មុនសម្រេចចិត្តទិញទូរសព្ទស្មាត​ហ្វូន​ ត្រូវដឹងពីលក្ខណៈសម្បត្តិ ៦ នេះសិន

បានផុស

នៅ

ក្នុង​សម័យ​ឌីជីថល​នេះ តួនាទី​របស់​ទូរសព្ទស្មាត​ហ្វូន​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ​ក្នុង​ការ​គាំទ្រ​សកម្មភាព​មនុស្ស។ ជាពិសេសប្រសិនបើអ្នកធ្វើការនៅក្នុងអាជីវកម្មឌីជីថល អ្នកបង្កើតមាតិកា ឬអ្នកមានឥទ្ធិពល ការមានស្មាតហ្វូនដែលមានលក្ខណៈពិសេសខ្ពស់គឺជាកត្តាចាំបាច់។

តើ​ស្មាតហ្វូន​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​? សម្រាប់​អ្នក​ដែល​ចង់​ទិញ​ស្មាត​ហ្វូន​ថ្មី វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​អំពី​រឿង​នេះ។ ខាង​ក្រោម​នេះ​ ​គឺ​ជា​លក្ខណៈ​សម្បត្តិ​ទាំង ៦ ដែល​ស្មាតហ្វូន​សព្វ​ថ្ងៃត្រូវមាន។

១ ថ្ម​កាន់​បាន​យូរ ​ជាមួយ​នឹង​បច្ចេកវិទ្យា​សាក​លឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ម​ដែល​ប្រើប្រាស់​បានយូរ តែងគាំទ្រ​បច្ចេកវិទ្យាសាកថ្មលឿន​ គឺជាការបញ្ជាក់ដែល​ត្រូវ​តែ​មាន​សម្រាប់​ស្មាតហ្វូន​នាពេល​បច្ចុប្បន្ន​នេះ ។ ថ្ម​ប្រើប្រាស់​បាន​យូរ ​អាច​ត្រូវ​បាន​កំណត់​ដោយ​សមត្ថភាពធំរបស់វា និងរយៈពេលប្រើប្រាស់បានយូរ។ ស្មាតហ្វូនដែលមានសមត្ថភាពថ្មលើសពី 4000mAh អាចនិយាយបានថា ប្រើប្រាស់បានយូរ។ បន្ទាប់មក គឺ​បច្ចេកវិទ្យាសាកថ្មលឿន វាប៉ះពាល់ដល់ល្បឿនរបស់ស្មាតហ្វូនក្នុងការសាកថ្ម។ ស្មាតហ្វូនដែលសាកថ្មលឿន អាចនឹងមានល្បឿនលើសពី 10W ដូចជា 18W, 25W, 30W ជាដើម។

២ ការ​រចនា​ពិសេស

មិនអាចប្រកែក​បានថា ការរចនានេះមានឥទ្ធិពល​យ៉ាងខ្លាំងទៅលើមនុសស្សគ្រប់រូប​ក្នុងការ​ទិញ​ស្មាតហ្វូន។ បច្ចុប្នន្ន​នេះ ម៉ាកស្មាតហ្វូនជាច្រើន បានដាក់ចេញនូវការរចនា ជាជាង​ការ​បញ្ជាក់។ ការរចនា​ពិសេស​ គឺដូចគ្នាបេះបិទទៅនឹង​កម្រាស់​ស្តើង ធ្វើពីលោហធាតុ និងមាន​អេក្រង់​រចនាប័ទ្ម​រន្ធដោត។

៣ ដំណើរការ​ម៉ាស៊ីន​ដែលអាចទុកចិត្តបាន

នៅក្នុងផ្នែកម៉ាស៊ីន បន្ទះឈីប​គឺជាធាតុផ្សំ​ដែល​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ដំណើរការ​របស់​ស្មាតហ្វូន។ លើស​ពី​នេះ​ទៀត​ទំហំ​នៃ​អង្គ​ចងចាំ​ក៏​សំខាន់​ផងដែរ។ ត្រូវប្រាកដថាអ្នកជ្រើសរើស​ស្មាតហ្វូន​ដែល​មានទំហំ​ផ្ទុក​ខាង​ក្នុង​ធំ ដើម្បីកុំឲ្យ​មាន​ការ​ខ្វះខាតទំហំផ្ទុកឯកសារ។

៤ កាមេរ៉ាច្បាស់

កាមេរ៉ា​ច្បាស់​គឺ​ជា​ចំណុច​ពិសេស​ ដែល​ត្រូវ​តែ​មាន​សម្រាប់​ស្មាតហ្វូន​សព្វ​ថ្ងៃ។ កាមេរ៉ាគុណភាព​ជាធម្មតាត្រូវបានវិនិច្ឆ័យ​ដោយចំនួនភីកសែល​ដែលបានប្រើ កាន់តែច្រើនកាន់តែប្រសើរ។ ទោះបី​ជាដូច្នេះក៏ដោយ អ្នកត្រូវតែយល់ថា អ្វីដែលប៉ះពាល់ដល់គុណភាពរូបថត​ គឺមិនត្រឹមតែទំហំ​ភីកសែល​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងប្រើបន្ទះឈីបផងដែរ។ តួយ៉ាងដូចជាម៉ាក iPhone 12 ស្មាតហ្វូន​នេះ អាច​បង្កើតរូបភាពបានច្បាស់ខ្លាំង ជាមួយនឹងកាមេរ៉ាទំហំ 12MP ប៉ុណ្ណោះ។

៥ អេក្រង់​ធំ​ទូលាយ និងងាយស្រួលសម្រាប់ភ្នែក

អេក្រង់​ធំ​ទូលាយ និងមានផាសុកភាព​នៅនឹង​ភ្នែក​ គឺមានភាពងាយស្រួល​របស់អ្នកប្រើប្រាស់​ក្នុង​សកម្មភាពរបស់ពួកគេ។ អេក្រង់ធំទូលាយ នឹងធ្វើឲ្យវា​កាន់​តែ​ងាយស្រួល​សម្រាប់​យើង​ក្នុង​ការ​វាយសារ មើល​ភាពយន្ត និង​លេង​ហ្គេម​ជាដើម។ ខណៈពេលដែលអ្វី​ដែល​ងាយ​ស្រួល​សម្រាប់​ភ្នែក គឺ​អេក្រង់​ដែល​ប្រើ​បន្ទះ Super AMOLED មាន​អត្រា​ធ្វើ​ឲ្យ​ឲ្យ​ត្រជាក់​ភ្នែក​ និង​មាន​គុណភាព​បង្ហាញ​ខ្ពស់។

៦​ លក្ខណៈ​ពិសេស​ពេញ​លេញ

នៅក្នុង​យុគសម័យឌីជីថល​នេះ លក្ខណៈ​ពិសេស​ដូចជាឧបករណ៍ចាប់សញ្ញា NFC គឺមិនអាចខ្វះ​បាន​សម្រាប់​ការទូទាត់តាមអ៊ីនធឺណិត។ លើសពីនេះទៀត ភាពពេញលេញ​នៃ​ឧបករណ៍​ចាប់សញ្ញាដូចជា gyroscope ក៏ត្រូវការសម្រាប់សកម្មភាពផ្សេងៗដូចជាការលេងហ្គេមជាដើម។ មិនសំខាន់ជាងនេះទេ ស្មាតហ្វូនសព្វថ្ងៃនេះក៏គួរប្រើ USB Type-C និងគាំទ្របណ្តាញ 5G ផងដែរ។

ការទិញ​ស្មាតហ្វូន​ត្រូ​វតែ​មាន​​ប្រុងប្រយ័ត្ន ស្មាតហ្វូន​ដែល​មាន​តម្លៃថ្លៃ​មិនមែន​មានន័យ​ថា​គុណភាព​ល្អ​ប្រសើរ​ជាង​របស់ធូរថ្លៃនោះទេ។ ការជ្រើសរើសស្មាតហ្វូនថ្មី ត្រូវប្រាកដថាវាត្រូវបាន​កែតម្រូវ​ទៅ​តាម​តម្រូវការ​ដែល​អ្នក​ត្រូវការ។ ជាពិសេស ​ដើម្បី​កុំឲ្យខាត​លុយ​ចោល​ទទេ ​គួរ​កុំ​ធ្វេសប្រហែស​ជាមួយ​ប្រូម៉ូសិន​ណា​មួយ​ឲ្យសោះ។ មុន​ទិញ​ ត្រូវ​គិត​ឲ្យ​ច្បាស់​ថា ​យើង​កំពុង​មាន​តម្រូវការ​ឬ​អត់?

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចសញ្ញាទាំងនេះ បញ្ជាក់ថា Hacker កំពុងធ្វើចារកម្មលើទូរស័ព្ទអ្នកហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម