ហានិភ័យ Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រីសុខាភិបាល៖ ការកើតជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង ៤យ៉ាង
នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីចៀសវាងកត្តាហានិភ័យ នៃជំងឺមិនឆ្លង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានបញ្ជាក់ថា ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង៤ យ៉ាង។

កត្តាហានិភ័យចម្បងទាំងនោះ រួមមាន របបអាហារមិនមានសុខភាព កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។ លើសពីនេះ ការប្រើប្រាស់គ្រឿងស្រវឹងបានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ជំរុញឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាបុគ្គល គ្រួសារ ផងដែរ។

លោកបានណែនាំទាក់ទងនឹងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងថា មិនមានកម្រិតសុវត្ថិភាពនោះទេ ហើយការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងកាន់តែច្រើន បង្កហានិភ័យដល់សុខភាពកាន់តែច្រើន។ ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បង្កបញ្ហាសុខភាព និងជំងឺច្រើនជាង ២០០ប្រភេទ ជាអាទិ៍ ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម។ ការប្រើប្រាស់គ្រឿងស្រវឹងប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់យុវវ័យ បណ្ដាលឱ្យញៀន និងបង្កបញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជាដើម។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានសំណូមពរដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាធានី-ខេត្តទាំងអស់ យកសារអប់រំសុខភាពដែលក្រសួងសុខាភិបាលបានផលិត ធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ និងឱ្យបានទូលំទូលាយ តាមរយៈការដាក់បញ្ជូលការអប់រំសុខភាពជាសកម្មភាពការងារអាទិភាព ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង។ ព្រមទាំងបានអំពាវនាវដល់សាធារណជនទាំងអស់ ចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងផលិតផលគ្រឿងស្រវឹង ទទួលទានអាហារដែលមានសុខភាព និងធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា «សុខភាពគឺជាអ្វីៗគ្រប់យ៉ាងរបស់យើងទាំងអស់គ្នា មានសុខភាពល្អទើបយើងអាចមានមូលធនមនុស្សសម្រាប់ការអភិវឌ្ឍ គ្រួសារ សង្គម និងប្រទេសជាតិស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល»៕

The post រដ្ឋមន្ត្រីសុខាភិបាល៖ ការកើតជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង ៤យ៉ាង appeared first on Kampuchea Thmey Daily.

ការ​សិក្សា​៖ ​ដើរ​បាន​ ៤០០០ ជំហាន​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​
ការដើរត្រឹមតែ ៤ ០០០ ជំហានក្នុងមួយថ្ងៃ ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ បើយោងតាមទស្សនាវដ្តី European Journal of Preventive Cardiology ។

ការសិក្សាចំនួន ១៧ អំពី “អត្ថប្រយោជន៍សុខភាពទាក់ទងនឹងការដើរ” បានបង្ហាញថា មនុស្សមិនសូវសកម្មដើរបានជាមធ្យម ៤០០០ ជំហានក្នុងមួយថ្ងៃ ប៉ុន្តែថយចុះហានិភ័យនៃការស្លាប់ដូចអ្នកដើរច្រើនដែរ ។ ជាពិសេសរាល់ ១០០០ ជំហានដែលដើរលើសអាចកាត់បន្ថយហានិភ័យនៃការស្លាប់បាន ១៥ ភាគរយ ។ យ៉ាងណាមនុស្សដែលដើរដល់រាប់ម៉ឺនជំហានក្នុងមួយថ្ងៃមិនបានបង្ហាញឲ្យឃើញនូវអត្ថប្រយោជន៍សុខភាពលើសនេះឡើយ ។

សម្រាប់ហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង អ្នកស្រាវជ្រាវរកឃើញថា យើងគួរដើរមួយថ្ងៃ ២ ៣៣៧ ហើយបន្ថែម ៥០០ ជំហានទៀតដើម្បីកាត់បន្ថយហានិភ័យបាន ៧ ភាគរយ ។

ការសិក្សាបានឲ្យដឹងដែលថា មនុស្សអាយុក្រោម ៦០ ឆ្នាំគួរដើរចន្លោះពី ៧ ០០០ ទៅ ១៣ ០០០ ជំហានក្នុងមួយថ្ងៃ ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដល់ទៅ ៤៩ ភាគរយឯណោះ ។ ចំណែកឯអ្នកមានអាយុលើសពី ៦០ ឆ្នាំឡើងទៅ ការដើរពី ៦ ០០០ ទៅ ១០ ០០០ ជំហានជារៀងរាល់ថ្ងៃ ជួយកាត់បន្ថយហានិភ័យបាន ៤២ ភាគរយ ។

មិនតែប៉ុណ្ណោះ ការស្រាវជ្រាវកន្លងមកជាច្រើនបានបង្ហាញស្រដៀងគ្នាថា ការដើរជួយពង្រឹងសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺវង្វេងទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ NBC

ចុចអាន៖ ការសិក្សា៖ អាយុជីវិតមនុស្សអាចកើនដល់ ១២០ ឆ្នាំ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ

The post ការ​សិក្សា​៖ ​ដើរ​បាន​ ៤០០០ ជំហាន​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ appeared first on Kampuchea Thmey Daily.

អ្នកនោមឈរពេលងូតទឹក ប្រឈមហានិភ័យ
អ្នកជំនាញខាងរោគស្រ្ដី បានទម្លាយឲ្យដឹងថា ការនោមឈរអំឡុងពេលងូតទឹក គឺមិនល្អសម្រាប់ប្លោកនោម (ទាំងបុរស និងស្ត្រី) នោះទេ។

វេជ្ជបណ្ឌិត Teresa Irwin អ្នកជំនាញខាងរោគស្ត្រី បានចែករំលែកថា ខណៈយើងបត់ជើងតូចពេលទឹកកំពុងបើក វានឹងហ្វឹកហាត់ខួរក្បាលយើងឲ្យចង់នោមរាល់ពេលឮសំឡេងទឹកហូរ។ ដូច្នេះសំឡេងទឹកលាងដៃ ឬលាងចានក៏ដោយ វានឹងធ្វើឲ្យយើងលេចនោមដោយមិនអាចគ្រប់គ្រង ។

សូម្បីវេជ្ជបណ្ឌិត Alicia Jeffrey-Thomas អ្នកព្យាបាលអាងត្រគាក ក៏បានយល់ស្របជាមួយវេជ្ជបណ្ឌិត Irwin ដែរ ថែមទាំងរៀបរាប់លម្អិតអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់ទៀតផង ។

ក្រៅពីនេះ Alicia បានណែនាំឲ្យយើងបត់ជើងតូចមុនបើកទឹកសិន ជាពិសេសស្ត្រីដែលមានបង្គុំរាងកាយតម្រូវឲ្យនោមអង្គុយ។ ចំណែកបុរសវិញ ក៏ត្រូវបត់ជើងតូច មុនបើកទឹកដែរ គ្រាន់តែចៀសវាងនោមឈរអំឡុងពេលទឹកហូរប៉ុណ្ណោះ៕

ប្រែសម្រួល​៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ តិចនិកទាំង ៥ ជួយថែទាំប្លោកនោម​ ឲ្យមានសុខភាពល្អ​​​​​​​​​​​​​​​​​​​​​​​​

The post អ្នកនោមឈរពេលងូតទឹក ប្រឈមហានិភ័យ appeared first on Kampuchea Thmey Daily.

មនុស្សមិនពូកែសម្របខ្លួន នឹងជួបហានិភ័យ ៥ យ៉ាងនេះ ក្នុងជីវិត
Adaptability គឺជាសមត្ថភាពរបស់មនុស្ស ក្នុងការសម្របខ្លួនទៅនឹងបរិយាកាសជុំវិញខ្លួន។ ដូចដែលយើងដឹងហើយថា ជីវិតត្រូវតែមានភាពស្វាហាប់ អ្នកដែលមិនចេះសម្របខ្លួនបានល្អ​ នឹងត្រូវគំរាមកំហែងដល់ជីវិត។

ជាងនេះទៅទៀត ការ​រស់នៅ​ក្នុង​សម័យ​ទំនើប​ដូច​សព្វ​ថ្ងៃ​នេះ ទាមទារ​ការ​សម្រប​ខ្លួន​ខ្ពស់ ដើម្បី​កុំ​ឲ្យ​យឺតយ៉ាវ​ក្នុង​ការ​អភិវឌ្ឍន៍។ បើមិនដូច្នោះទេ ​អ្នកនឹងមានអារម្មណ៍ថា ​មាន​ហានិភ័យ​មួយ​ចំនួន​ដូចជា៖

១ ជា​មនុស្ស​ដែល​មិន​ច្នៃ​ប្រឌិត​ក្នុង​ការ​ដោះស្រាយ​បញ្ហា

ប្រសិន​បើ​អ្នក​មិន​មាន​សមត្ថភាព ​ក្នុង​ការ​សម្រប​ខ្លួន​ទេ​នោះ អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​ហានិភ័យ​ ពោល​គឺ​មិន​មាន​គំនិត​ច្នៃប្រឌិតដូចគេឡើយ។ ជីវិតនឹងបន្តទៅមុខ ហើយអ្នកត្រូវសម្របខ្លួន។ បើ​អ្នក​មិន​ពូកែ​សម្រប​ខ្លួន​ទេ ចិត្ត​នឹង​បិទរហូត។ កង្វះ​បទ​ពិសោធន៍ ​នឹង​ធ្វើឲ្យ​ពិបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ផ្សេងៗ។

២ មិន​មាន​ភាព​ក្លាហាន

ទម្លាប់​របស់​មនុស្ស​ដែល​មិន​ចេះ​សម្រប​ខ្លួន ​គឺ​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​គិត​ថា​ពិបាក​ក្នុង​ការ​រស់នៅ។ នោះ​ហើយជាអ្វីដែលធ្វើឲ្យ​ខ្លួនឯងមិនមានការអភិវឌ្ឍន៍។ ភាពក្លាហាន​ គឺជាដើមទុន​ដ៏​សំខាន់​បំផុត​ក្នុងការរស់នៅ។ វា​មិនអាច​ប្រកែក​បាន​ថា​អ្វីៗ​ទាំងអស់​ក្នុង​ជីវិត​ទាមទារ​ការតស៊ូ​និង​ភាព​ក្លាហាន។ បើ​អ្នកមិន​មាន​ភាព​ក្លាហាន​ទេ តើ​អ្នក​គួរ​សម្រប​ខ្លួន​ជាមួយ​បរិស្ថាន​ដោយ​របៀប​ណា?

៣ ចិត្ត​ចង្អៀត​ដោយសារ​តែ​មិន​អាច​សម្រប​ខ្លួន​បាន

មនុស្សដែលមិនហ៊ានសម្របខ្លួនជាមួយបញ្ហាឬមនុស្សជុំវិញ នឹងជួបហានិភ័យនៃការមានទស្សនៈចង្អៀតខ្លាំង។ ផ្ទុយពីមនុស្សដែលអាចសម្របខ្លួនបាន នឹងបើកចំហចំពោះការ​ផ្លាស់ប្តូរ និង​បញ្ហា​ប្រឈម ពួកគេនឹងមានការយល់ដឹងទូលំទូលាយ ឬចំណេះដឹងជាងនេះ។ ដោយ​សារ​តែ​ការ​យល់​ដឹង​តូច​ចង្អៀត​របស់​អ្នក ការ​រើ​បម្រាស់​ក្នុង​ជីវិត ​នឹង​ងាយ​ស្រួល​ចូលមក។ នៅទីបញ្ចប់ អ្នកមិនមានគោលការណ៍ ហើយត្រូវបានមនុស្សផ្សេងវិនិច្ឆ័យថា គ្មានសមត្ថភាពក្នុងការដឹកនាំអ្នកណាទាំងអស់។

៤ ពិបាក​រស់​ក្នុង​ស្ថានភាព​លំបាក

ទម្លាប់​របស់អ្នក ​មិន​អាច​កែ​សម្រួល​បាន នឹងធ្វើ​ឲ្យអ្នក​នៅ​ទ្រឹង​កន្លែង​ដដែល គ្មាន​ការ​រីក​ចម្រើន​  ព្រោះ​ភាព​ក្លាហាន​មិន​មាន។ ជាពិសេសអ្នកនឹងជួបហានិភ័យ ដែលពិបាកក្នុងការរស់រានមានជីវិតក្នុងស្ថានភាពលំបាកមួយ។ អ្វីដែលអ្នកអាចធ្វើបាន គឺសង្ឃឹមសម្រាប់ជំនួយពីអ្នកដទៃ មកជួយតែប៉ុណ្ណោះ។

៥ ពិបាក​ទទួល​យក​ក្នុង​បរិយាកាស​ថ្មី

ជាឧទាហរណ៍ ក្នុងនាមជាអ្នក​ចំណូល​ថ្មី ត្រូវតែអាច​សម្របខ្លួនទៅ​នឹង​បរិយាកាស​ជុំវិញ​ខ្លួន​បាន។ អ្នកត្រូវតែអាច​ផ្តួច​ផ្តើម​គំនិត​ដើម្បីសួរសំណួរ និងបង្កើតភាព​កក់ក្តៅ​ក្នុង​មនុស្សថ្មី​ដើម្បីទទួលយក។ បើមិនដូច្នេះទេ អ្នក​នឹង​ពិបាកទទួលយកក្នុងបរិយាកាសថ្មីរបស់អ្នក។ ព្រោះ​បរិយាកាស​ដែល​អ្នក​មក​នឹង​យល់​ឃើញ​ថា ​អ្នក​ជា​មនុស្ស​មិន​ល្អ​ ព្រោះ​អាកប្បកិរិយា​របស់​អ្នកកំពុងតែ​ខ្វះ​ខាត។

ថ្វីត្បិតតែអ្នកមិនសូវពូកែនិយាយ ពូកែចរចា ប៉ុន្តែបើអ្នកមិនពូកែពូកែសម្របខ្លួន នោះនឹងជួបហានិភ័យ ដូច្នេះសុំកុំបិទឱកាស​សម្រាប់ខ្លួនឯងពេក ចូរហ៊ានសាកល្បងនូវអ្វីដែលអ្នកមិនធ្លាប់បានធ្វើពីមុនមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ សញ្ញា បង្ហាញថា អ្នកជាមនុស្សគ្មានភាពម្ចាស់ការលើខ្លួនឯងនៅឡើយ

ចុចអាន៖រស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃ ជាឫសគល់មួយ ធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯង

The post មនុស្សមិនពូកែសម្របខ្លួន នឹងជួបហានិភ័យ ៥ យ៉ាងនេះ ក្នុងជីវិត appeared first on Kampuchea Thmey Daily.

ទម្លាប់គេងយប់ជ្រៅពេក នឹងជួបហានិភ័យនេះមិនខាន
ការទទួលទានដំណេកមិនបានគ្រប់គ្រាន់​ នឹងផ្ដល់ផលប៉ះពាល់ដល់ជាច្រើនដល់រាងកាយ ជាពិសេស កាត់បន្ថយចំណង់ផ្លូវភេទ ប្រព័ន្ធភាពស៊ាំ​ចុះខ្សោយ អសមត្ថភាព​នៃការគិត និងនាំឱ្យឡើង​ទម្ងន់​ជាដើម។

អ្វីដែលកាន់តែធ្ងន់ធ្ងរ វាអាចបង្កើនហានិភ័យនៃជំងឺ​មហារីក ទឹកនោមផ្អែម និង​សូម្បី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ។ បើសិន​ជាអ្នកគ្មានពេលវេលា​គ្រប់គ្រាន់​ ដើម្បី​ទទួលទាន​ដំណេក​ឱ្យ​បាន​ពេញ​លេញ អ្នក​ត្រូវ​តែ​រៀបចំ​កាលវិភាគ​ឡើងវិញ ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​ទាំងអស់​នោះ​ នា​ថ្ងៃ​ខាង​មុខ។

ព័ត៌មាន​ខាងក្រោម​ នឹង​លម្អិត​ប្រាប់​អ្នក​បន្ថែម​ទៀត ថាតើមានអ្វីកើតឡើងចំពោះរាងកាយ នៅ​ពេល​ដែល​អ្នកគេង​មិន​បានតាមការកំណត់ត្រឹមត្រូវ។

១. ប្រឈម​នឹង​ភាព​មិនស្រួលខ្លួន

ការគេងមិនគ្រប់គ្រាន់​ នឹងបំផ្លាញនូវប្រព័ន្ធ​ភាព​ស៊ាំ​ការពាររាងកាយរបស់អ្នក ហើយ​អ្នក​នឹង​ឧស្សាហ៍​មាន​អាការៈ​មិន​ស្រួល​​ខ្លួនយ៉ាងងាយស្រួល។ អ្នកជំនាញថែមទាំង​បានរក​ឃើញ​ទំនាក់ទំនង ​រវាង​ការ​គេង​និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់រាងកាយអ្នក ដោយ​បញ្ជក់​ថា អ្នក​នឹងបាត់បង់​ដំណេក​បន្ថែមទៀត ខណៈ​ពេល​ដែល​រាងកាយ ​កំពុង​ប្រយុទ្ធ​ទៅ​នឹង​មេរោគ នៅ​ពេល​ដែល​អ្នក​ឈឺមិន​បាន​គេង​សម្រាក​ភ្នែក​ខ្លះ។

២. ផល​ប៉ះពាល់​ដល់​សុខភាព​បេះដូង

ទាំងការគេងមិន​បានគ្រប់គ្រាន់ (តិចជាង៥ម៉ោង) និង​ការគេងលើសកំណត់ (ច្រើនជាង៩ ម៉ោង) សុទ្ធតែ​ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន ​ដល់​សុខភាព​បេះដូង​របស់​អ្នក បើ​តាមការ​វិភាគ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​អឺរ៉ុប។ ជាពិសេស វា​ជា​ឱកាស​មួយ​ដែល​វិវត្ត​ទៅជា​ជំងឺ​សរសៃឈាម​បេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ចំពោះ​លទ្ធផល​គេង​មិន​បាន​គ្រប់គ្រាន់។

៣. ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​មហារីក

ការគេងមិនបានគ្រប់តាម​កំណត់​ផ្ដល់​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​មហារីក​សុដន់ មហារីក​ពោះវៀនធំ និង​មហារីក​ក្រពេញប្រូស្តាត ផ្អែកទៅ​លើ​សេចក្តី​ថ្លែងការរបស់​ក្រុមគ្រូពេទ្យជំនាញ​នៅ​សហរដ្ឋអាមេរិក (American Academy of Sleep Medicine)។ លើស​ពី​នេះ សម្រាប់​បុគ្គលិក ឬ​អ្នកធ្វើការ​វេន​យប់​ កាន់​តែ​ប្រឈម​អត្រា​មរណភាព​ខ្ពស់​ជា​ជាង​ក្រុម​អ្នក​ធ្វើការ​ដែល​គេង​បាន​ចាត់​ពី ៧ ម៉ោងឡើងទៅ។

៤. បាត់បង់​សមត្ថភាព​ក្នុង​ការ​គិត

ទោះបី​ការគេងមិនបាន​ពេញលេញ​ក្នុង​ពេល​មួយ​យប់ ​ក៏​អាច​មាន​ផល​ប៉ះពាល់​ដល់​មុខងារ​រាងកាយ​សំខាន់ៗ​ផងដែរ។ ជាក់ស្ដែង​អ្នក​ជំនាញ​ខាង​សុខភាព​ខួរក្បាល បាន​ធ្វើការ​ពិសោធន៍​ទៅលើ​ក្រុមបុរសចំនួន១៨នាក់។ ជា​ដំបូងគេ​ឱ្យ​ពួកគាត់ទាំង១៨នាក់ ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​យប់ទី១ និង​គេង​រំលង​អធ្រាត្រ​នៅ​យប់​បន្ទាប់។ ជាលទ្ធផល មុខងារខួរក្បាល ដូចជា សមត្ថភាព​ក្នុង​ការ​សម្រេចចិត្ត ការដោះស្រាយបញ្ហា មានការចុះខ្សោយ បន្ទាប់​ពី​យប់​ដែល​គេង​មិន​បាន​គ្រប់គ្រាន់។

៥.ប្រឈម​នឹង​ការ​ឡើង​ទម្ងន់

គេបានធ្វើការសិក្សាអំពីទំនាក់ទំនងរវាងការគេង និង​ទម្ងន់​របស់​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ២០ឆ្នាំឡើងចំនួន ២១៤៦៩ នាក់។ ជា​លទ្ធផល អ្នកដែល​គេង​តិច​ជាង៥ម៉ោងរៀងរាល់​យប់ ​អំឡុង​ពេល៣ឆ្នាំក្នុងរយៈពេលនៃការសិក្សា ទំនង​ជា​មាន​ការ​ឡើង​ទម្ងន់ និង​ករណី​ខ្លះ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ធាត់។ ចំណែក​ឯអ្នកដែលគេងបានពី៧ទៅ៨ម៉ោង គឺ​មាន​ស្ថានភាព​ល្អ​ជាប្រក្រតី។

៦. ស្បែក​ជ្រៀវជ្រួញ

បើសិនជាអ្នក​មិន​ខ្វល់ខ្វាយ​អំពី​ការប្រឈម​ទាំង​ប៉ុន្មាន​ចំណុច​ខាង​លើ​ទេ យ៉ោង​ហោច​ណាស់​គួរ​តែ​យកចិត្តទុកដាក់​ទៅ​លើ​សម្រស់​ខាងក្រៅ ដូចជា​សុខភាព​ស្បែកជាដើម។ អ្នក​ដែល​គេង​បាន​តិច​ម៉ោង ភាគច្រើន​ជួប​ប្រទះនឹងបញ្ហាស្នាម​ជ្រីវជ្រួញ ពណ៌​ស្បែក​មិន​ស្មើគ្នា និង​បាត់បង់​សំណើម​នៅ​លើ​ស្បែក។ ជាពិសេស អ្នក​ដែល​គេង​មិន​គ្រប់​ទៅ​តាម​កំណត់ ច្រើនតែ​មិន​ពេញចិត្ត​ជាមួយ​នឹង​រូបរាង និង​សម្រស់​របស់​ពួកគេ ជាជាង​អ្នក​ដែល​មាន​ទម្លាប់​គេង​បាន​ឆ្អែត​រាល់​យប់៕

ប្រែសម្រួល៖ លីលី

ចុចអាន៖ផ្លាស់ប្ដូរបទពិសោធន៍ថ្មី បោះតង់ជាមួយគូស្នេហ៍ កុំភ្លេចចំណុចទាំងនេះ

ចុចអាន៖៥ ចំណុចនេះហើយ តែងធ្វើឲ្យជីវិតមានភាពច្របូកច្របល់ គ្មានគោលដៅច្បាស់លាស់នឹងគេ

The post ទម្លាប់គេងយប់ជ្រៅពេក នឹងជួបហានិភ័យនេះមិនខាន appeared first on Kampuchea Thmey Daily.

អ្នកកើតកូវីដហើយ កម្រឆ្លងម្តងទៀតណាស់ ប៉ុន្តែក្រុមមនុស្សប្រភេទនេះមានហានិភ័យខ្លាំង
ការសិក្សាមួយបានបង្ហាញថា មនុស្សភាគច្រើនដែលកើតជំងឺកូវីដ១៩ហើយ ត្រូវបានការពារពីការឆ្លងម្តងទៀតក្នុងរយៈពេលយ៉ាងហោចណាស់៦ខែ ប៉ុន្តែមនុស្សវ័យចំណាស់ងាយនឹងឆ្លងជាងមនុស្សវ័យក្មេង។

ការសិក្សាដែលត្រូវបានបង្ហាញនៅក្នុងទស្សាវដ្តីវេជ្ជសាស្ត្រ Lancet បានរកឃើញថា​ ក្នុងអំឡុងពេលរលកទីមួយនិងទីពីរនៅប្រទេសដាណឺម៉ាក មានអ្នកជំងឺត្រឹមតែ០,៦៥ភាគរយប៉ុណ្ណោះ ដែលបានធ្វើតេស្តវិជ្ជមានជាលើកទី២ចំពោះជំងឺកូវីដ-១៩។

ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបានរកឃើញថា មនុស្សដែលមានអាយុលើសពី៦៥ឆ្នាំ មានការការពារត្រឹមតែ៤៧ភាគរយប៉ុណ្ណោះពីការឆ្លងម្តងទៀត បើប្រៀបធៀបទៅនឹងការការពារ៨០ភាគរយចំពោះមនុស្សវ័យក្មេង។

លោក Steen Ethelberg មកពីវិទ្យាស្ថាន Statens Serum នៃប្រទេសដាណឺម៉ាកបាននិយាយថា “ការសិក្សារបស់យើងបានបញ្ជាក់ថា ការឆ្លងជំងឺកូវីដ-១៩ម្តងទៀតគឺកម្រកើតមានណាស់ ចំពោះមនុស្សវ័យក្មេងដែលមានសុខភាពល្អ ប៉ុន្តែមនុស្សវ័យចំណាស់មានហានិភ័យក្នុងការឆ្លងជំងឺនេះជាថ្មី”។

លោកបន្តថា “ដោយសារតែមនុស្សវ័យចំណាស់ក៏ងាយនឹងមានរោគសញ្ញាធ្ងន់ធ្ងរនិងស្លាប់ផងដែរនោះ ការរកឃើញរបស់យើងបានបញ្ជាក់យ៉ាងច្បាស់អំពីថាតើ វាមានសារៈសំខាន់ប៉ុនណាក្នុងការអនុវត្តគោលនយោបាយ ដើម្បីការពារមនុស្សចាស់អំឡុងពេលមានជំងឺរាតត្បាតនេះ”។

ក្នុងចំណោមមនុស្សអាយុក្រោម៦៥ឆ្នាំជាង៩,០០០នាក់ ដែលបានធ្វើតេស្តវិជ្ជមាននៅក្នុងរលកទីមួយ គឺមានត្រឹមតែ៥៥នាក់ឬ០,៦ភាគរយប៉ុណ្ណោះ ដែលបានធ្វើតេស្តវិជ្ជមានម្តងទៀតក្នុងរលកទី២។

ចំណែកក្នុងចំណោមមនុស្សអាយុលើស៦៥ឆ្នាំជាង១,៩០០នាក់ ដែលបានធ្វើតេស្តវិជ្ជមានអំឡុងរលកទី គឺមាន១៧នាក់ ស្មើនឹង០,៨៨ភាគរយបានធ្វើតេស្តវិជ្ជមានម្តងទៀតក្នុងអំឡុងរលកទី២៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CTV News, CNA

ចុចអាន៖ គ្រូបង្រៀនម្នាក់ ទទួល​លិខិត​ស្តី​បន្ទោស ក្រោយចូលរួមកម្មវិធី​មាន​អ្នក​ឆ្លង​កូវីដ១៩

The post អ្នកកើតកូវីដហើយ កម្រឆ្លងម្តងទៀតណាស់ ប៉ុន្តែក្រុមមនុស្សប្រភេទនេះមានហានិភ័យខ្លាំង appeared first on Kampuchea Thmey Daily.

អ្នកមានឈាមប្រភេទ​ O ប្រឈមហានិភ័យឆ្លងកូវីដទាប ចុះក្រុមឈាមប្រភេទណា ប្រឈមឆ្លងខ្លាំងជាងគេ?
ការសិក្សាដ៏ធំមួយបានបន្ថែមនូវភស្តុតាងថា អ្នកដែលមានឈាមប្រភេទ O អាចមានហានិភ័យទាបពីការឆ្លងជំងឺកូវីដ១៩។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងទស្សនាវដ្តី Annals of Internal Medicine ថា ក្នុងចំណោមជនជាតិកាណាដាចំនួន២២៥,៥៥៦នាក់ ដែលត្រូវបានគេធ្វើតេស្តរកជំងឺកូវីដ១៩, ហានិភ័យនៃការឆ្លងកូវីដគឺមានកម្រិតទាបជាង១២ភាគរយ ហើយហានិភ័យនៃការឈឺធ្ងន់ឬស្លាប់ដោយសារជំងឺនេះ គឺទាបជាង១៣ភាគរយ សម្រាប់អ្នកដែលមានក្រុមឈាម O បើប្រៀបធៀបនឹងអ្នកដែលមានឈាមប្រភេទ A, AB ឬ B។

វេជ្ជបណ្ឌិត Joel Ray នៃមន្ទីរពេទ្យ St. Michael’s Hospital ក្នុងទីក្រុង Toronto បានប្រាប់ Reuters ថា មនុស្សនៅក្នុងក្រុមឈាមប្រភេទ O អាចបង្កើតអង់ទីគ័រដែលអាចទប់ទល់និងស្គាល់ផ្នែកខ្លះនៃវីរុសនេះ។

ចំណែកការសិក្សាមួយទៀតបានរកឃើញថា មនុស្ស​ដែល​មាន​ឈាម​ប្រភេទ A ​​គឺប្រឈម​នឹង​ហានិភ័យ​ឆ្លង​កូវីដ​ខ្ពស់​ជាង​គេ​ ព្រោះ​វីរុស​អាច​ភ្ជាប់​ទៅ​នឹង​កោសិកា​ផ្លូវ​ដង្ហើម​របស់​ពួកគេ​បាន​យ៉ាង​ងាយ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ស៊ើបអង្កេត​​ អំពី​របៀប​ដែល​វីរុសមានទំនាក់ទំនងជាមួយនឹង​កោសិកា​ឈាម​ក្រហមនៃ​ប្រភេទ A, B និង O។ ពួកគេរក​ឃើញ​ថា ​វីរុស​មិន​អាច​ចូល​កោសិកា​ឈាម​ O​ដោយ​ផ្ទាល់បានទេ ប៉ុន្តែ​អង់ទីគ័រ​នៅ​លើ​កោសិកា​ផ្សេង​ទៀត​នៃ​មនុស្សដែលមានឈាម​ប្រភេទ A គឺងាយនឹងឆ្លងវីរុស SARS-C​oV-2 ជាង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ដឹងប្រភេទ​ក្រុម​ឈាម​ អាច​ទាយ​ដឹង​ពី​ហានិភ័យ​សុខភាព

The post អ្នកមានឈាមប្រភេទ​ O ប្រឈមហានិភ័យឆ្លងកូវីដទាប ចុះក្រុមឈាមប្រភេទណា ប្រឈមឆ្លងខ្លាំងជាងគេ? appeared first on Kampuchea Thmey Daily.

EU រកឃើញថា វ៉ាក់សាំង AstraZeneca មិនមានហានិភ័យខ្ពស់នៃការកកឈាមនោះទេ
រដ្ឋឈានមុខរបស់សហភាពអ៊ឺរ៉ុប (EU) គ្រោងនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដ Oxford-AstraZeneca ឡើងវិញបន្ទាប់ពីនិយតករឱសថអឺរ៉ុបបានសន្និដ្ឋានថា វ៉ាក់សាំងនេះមានសុវត្ថិភាពនិងប្រសិទ្ធភាព។

ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បានពិនិត្យឡើងវិញនូវវ៉ាក់សាំងនេះ បន្ទាប់ពីរដ្ឋ EU ចំនួន១៣បានផ្អាកការប្រើប្រាស់ ដោយសារការភ័យខ្លាចពាក់ព័ន្ធទៅនឹងកំណកឈាម។

EMA បានរកឃើញថា វ៉ាក់សាំងនេះមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការកកឈាមនោះទេ។

ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលីនិងអេស្ប៉ាញនិយាយថា ពួកគេនឹងបន្តប្រើប្រាស់វ៉ាក់សាំងនេះវិញ។

វាអាស្រ័យលើរដ្ឋនីមួយៗរបស់ EU ក្នុងការសម្រេចថាតើពេលណាត្រូវចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca ឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស៊ុយអែតបាននិយាយថា ខ្លួនត្រូវការពេលវេលាពីរបីថ្ងៃដើម្បីសម្រេចចិត្ត។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវដល់បណ្តាប្រទេសនានាឲ្យបន្តប្រើប្រាស់វ៉ាក់សាំងនេះ ហើយគ្រោងនឹងចេញផ្សាយលទ្ធផលនៃការពិនិត្យរបស់ខ្លួនទៅលើសុវត្ថិភាពរបស់វ៉ាក់សាំងនេះនៅថ្ងៃសៅរ៍។

ការស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះ គឺផ្តោតលើករណីមួយចំនួនតូចនៃជំងឺឈាមមិនធម្មតា។ ជាពិសេស ទីភ្នាក់ងារនេះបានសម្លឹងមើលករណីនៃការកកឈាមនៅក្នុងក្បាល។

ការសម្រេចចិត្តផ្អាកប្រើប្រាស់វ៉ាក់សាំងនេះ បានធ្វើឲ្យមានការព្រួយបារម្ភអំពីល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ ដែលកំពុងរងផលប៉ះពាល់រួចទៅហើយដោយសារតែកង្វះការផ្គត់ផ្គង់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ នាយក​​រដ្ឋ​​មន្ត្រី​​ថៃ​​ជា​បុគ្គល​ទី​​១​​ចាក់​វ៉ាក់សាំង​ Astra​Zeneca​ នៅ​​ថៃ

ចុចអាន៖ WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំង AstraZeneca ព្រោះថា គ្មានភស្តុតាងអំពីការកកឈាម​

The post EU រកឃើញថា វ៉ាក់សាំង AstraZeneca មិនមានហានិភ័យខ្ពស់នៃការកកឈាមនោះទេ appeared first on Kampuchea Thmey Daily.