KPT+
៥ សញ្ញា បង្ហាញថា អ្នកជាមនុស្សគ្មានភាពម្ចាស់ការលើខ្លួនឯងនៅឡើយ
ភាពម្ចាស់ការលើខ្លួនឯង មិនមែនអាស្រ័យទៅលើអាយុ និងបទពិសោធន៍ជីវិត ដែលយើងជួបប្រទះទេ មិនមែនឲ្យតែអាចចិញ្ចឹមខ្លួនឯងបានហៅថាម្ចាស់ការទេ អ្នកគិតខុសហើយ។ ការដែលមានម្ចាស់ការលើខ្លួនឯង អ្នកត្រូវគេចាត់ទុកជាមនុស្សរឹងមាំ ឯករាជ្យភាព និងជាមនុស្សមានទំនួលខុសត្រូវផងដែរ។ ចង់ដឹងថាយើងមានភាពម្ចាស់ការលើខ្លួនឯងឬនៅ យើងមកសង្កេតមើលចំណុចទាំងនេះសាកមើល៖
១. ចេះដឹងកំហុស

គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ សំខាន់គឺអ្នកចេះទទួលស្គាល់កំហុសខ្លួនឯងឬអត់ មនុស្សដែលគ្មានតម្លៃមិនមែនជាមនុស្សដែលធ្វើខុស ហើយបន្ទាបខ្លួនមកសុំទោសនោះទេ គឺជាមនុស្សដែលខុសហើយនៅខ្មឺតទៀតទើបត្រូវ។
២. ពេលមានបញ្ហាចូលចិត្តស្ដីបន្ទោសអ្នកដទៃ
ធ្លាប់អត់ នៅសុខៗមានបញ្ហាស្រាប់តែខឹងចិត្តហើយគិតថា ខ្ញុំខុសអី ហេតុអ្វីធ្វើបាបខ្ញុំម្ល៉េះ។ សង្គមមួយនេះគ្មានទេយុត្តិធម៌មានតែមនុស្សរឹងមាំ និងទន់ខ្សោយតែប៉ុណ្ណោះ បើយើងទម្រន់ខ្លួន នោះគេនឹងជាន់យើងជាក់ជាមិនខាន។
៣. គ្មានផែនការអនាគតច្បាស់លាស់
ទោះបីជាអ្នកទៅមិនដល់គោលដៅក៏អ្នកដើរទៅជិតដល់ ឬនៅលើផ្លូវនោះដែរ។ មនុស្សភាគច្រើនចូលចិត្តយកលេសសម្ពាធគ្រួសារ សម្ពាធការងារ ទើបមិនអាចដើរលើផែនការខ្លួនឯងបាន នេះហើយភាពមិនម្ចាស់ការ ព្រោះថាវាបង្ហាញពីផ្លូវចិត្តអ្នកដែលមិនរឹងមាំទៅវិញទេ អ្នកគ្មានកម្លាំងចិត្តមិនចេះលើកទឹកចិត្តខ្លួនឯង និយាយឲ្យចំគឺគ្មានឆន្ទៈ។
៤. ដើរនិយាយពីរឿងខ្លួនឯងប្រាប់គេ
ជាទូទៅវិធីកាត់បន្ថយសម្ពាធ ដ៏ងាយស្រួលនោះគឺនិយាយប្រាប់គេនេះឯង ប៉ុន្តែអ្នកមិនដឹងទេថាការធ្វើបែបនេះធ្វើឲ្យអ្នកបាត់បង់តម្លៃ និងភាពម្ចាស់ការទៅវិញ។
៥. មើលថែខ្លួនឯង

អ្នកអាចចាប់ផ្ដើមពីការហាត់ប្រាណប្រចាំថ្ងៃដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តស្រស់ថ្លាដើម្បីថ្ងៃថ្មីសិន រួចធ្វើអាហារឆ្ងាញ់ៗបំប៉នសុខភាពចាំគិតលើសម្រស់តាមក្រោយ។
ជីវិតយើងកើតមកជាមនុស្សគឺសំណាងមួយហើយ បើចេះម្ចាស់ការលើខ្លួនឯងនោះគឺយើងមានជំហរដ៏រឹងមាំមួយហើយ មិនតែប៉ុណ្ណោះសុខភាពផ្លូវចិត្តរបស់អ្នកក៏រឹងមាំថែមមួយកម្រិតដែរ ពេលនោះហើយ ដែលជីវិតអ្នកមានន័យ នឹងងាយស្រួលរស់នៅជាងមុន៕
ប្រែសម្រួល៖ វារី
ប្រភព៖គំនិតពីសៀវភៅអប់រំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


