សុខភាព
តិចនិកទាំង ៥ ជួយថែទាំប្លោកនោម ឲ្យមានសុខភាពល្អ
ប្លោកនោមមានតួនាទីផ្ទុកទឹកនោម និងជាផ្នែកមួយនៃប្រព័ន្ធទឹកនោម ហើយវាក៏រួមចំណែកជួយឲ្យរាងកាយបញ្ចេញទឹកសំណល់ បន្ទាប់ពីស្រូបយកសារធាតុចិញ្ចឹមដែលចាំបាច់រួចមក។ ជាក់ស្ដែង ប្លោកនោមមានការប្រែប្រួលនៅពេលដែលយើងមានវ័យកាន់តែច្រើន។ ហេតុនេះហើយ ដើម្បីថែទាំសុខភាពប្លោកនោមឲ្យបានល្អ ក៏ដូចជាជៀសផុតពីជំងឺប្លោកនោមផ្សេងៗ គ្នាយើងគប្បីអនុវត្តវិធីសាស្ត្រខាងក្រោមនេះ។
១. ជៀសវាងទប់នោម

គ្នាយើងមួយចំនួនព្យាយាមទប់នោម នៅពេលដែលប្លោកនោមរបស់ខ្លួនជិតពេញ។ ទម្លាប់នេះអាចប៉ះពាល់ដល់រាងកាយធ្ងន់ធ្ងរ ហើយវាក៏អាចធ្វើឲ្យក្បាលពោះរបស់យើងឡើងប៉ោងផងដែរ។ ពិតណាស់ ការទប់នោមអាចនាំឲ្យសាច់ដុំប្លោកនោមចុះខ្សោយក្នុងរយៈពេលវែង ហើយក៏អាចបង្កជាការឆ្លងមេរោគប្លោកនោមដូចគ្នា។ ហេតុនេះហើយ គ្នាយើងគប្បីជៀសវាង ឬបញ្ឈប់ទម្លាប់មិនល្អដល់សុខភាពប្លោកនោមមួយនេះជាបន្ទាន់។
២. ញ៉ាំទឹកគ្រប់គ្រាន់
ជាមួយគ្នានេះដែរ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់មានសារសំខាន់ណាស់ ក្នុងការកម្ចាត់ចោលបាក់តេរីពីផ្លូវទឹកនោម ព្រមទាំងការពារការឆ្លងមេរោគប្លោកនោម។ មួយវិញទៀត ចូរកាត់បន្ថយការញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងជាតិហ្គាស ដើម្បីជួយឲ្យប្លោកនោមមានដំណើរការបានល្អ។៣. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយដល់ការសម្រកទម្ងន់ប៉ុណ្ណោះទេ វាក៏ជួយការពារបញ្ហាប្លោកនោម និងបញ្ចៀសការទល់លាមក។ យ៉ាងណាមិញ ប្រសិនបើយើងមានបញ្ហាសាច់ដុំប្លោកនោមខ្សោយ គ្នាយើងគប្បីធ្វើលំហាត់ប្រាណអាងត្រគាក ពីព្រោះលំហាត់ប្រាណទាំងនេះជួយទប់ទឹកនោមឲ្យបានយូរ។ ចំណែកឯលំហាត់ប្រាណKegal ក៏មានគុណប្រយោជន៍ជួយពង្រឹងសាច់ដុំ ដើម្បីបញ្ចៀសការលេចនោមភ្លាមៗ នៅពេលដែលយើងក្អក កណ្ដាស់ ឬឈឺនោម។
៤. រក្សាអនាម័យឲ្យបានល្អ
ការសម្អាតបរិវេណប្រដាប់ភេទឲ្យបានត្រឹមត្រូវ មានសារសំខាន់ណាស់ ដើម្បីបញ្ចៀសការឆ្លងមេរោគផ្សេងៗ។ ការលាងសម្អាតនេះដែរ គប្បីធ្វើឡើងនៅមុន និងក្រោយពេលរួមភេទ ពីព្រោះវាអាចជួយកម្ចាត់ចោលបាក់តេរីដែលបង្ករោគ ពីដៃគូបានយ៉ាងមានប្រសិទ្ធភាព។ មួយវិញទៀត ការនោមនៅមុន និងក្រោយពេលរួមភេទរួច ក៏មានអត្ថប្រយោជន៍ជួយការពារការឆ្លងមេរោគផងដែរ។ ចូរអនុវត្តទម្លាប់លាងសម្អាតបរិវេណប្រដាប់ភេទពីខាងមុខទៅខាងក្រោយជានិច្ច៕
ចុចអាន៖មីកញ្ចប់ ញ៉ាំឆៅច្រើនពេក អាចបង្កហានិភ័យសុខភាពខ្លាំង តែយើងអាចញ៉ាំបានតាមវិធីនេះ
ចុចអាន៖សញ្ញាព្រមានទាំង ៥ បង្ហាញថា រាងកាយរបស់អ្នកផ្ទុកជាតិពុលច្រើនលើសកម្រិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ