KPT+
៥ ចំណុចនេះហើយ តែងធ្វើឲ្យជីវិតមានភាពច្របូកច្របល់ គ្មានគោលដៅច្បាស់លាស់នឹងគេ
ជីវិតគឺដូចកំពុងនៅលើការផ្សងព្រេងគ្មានទីបញ្ចប់។ រាល់ជំហាន ឬការសម្រេចចិត្ត ត្រូវតែគិតដោយប្រុងប្រយ័ត្នបំផុត។ ប៉ុន្តែតើអ្នកដឹងទេថា ក្នុងជីវិត អ្វីៗមិនអាចដំណើរការដោយរលូនទេ។ ប្រសិនបើអ្នកកំពុងជួបប្រទះនូវអារម្មណ៍បែបនេះ គួរតែស្តាប់ហេតុផល ដែលជាដើមចមធ្វើឲ្យជីវិត តែងតែមានភាពច្របូកច្របល់កន្លងមក។
១ អ្នកគ្មានគោលដៅច្បាស់លាស់នឹងគេ
គោលដៅមានការគ្រប់គ្រងយ៉ាងសំខាន់លើជីវិត ដែលយើងកំពុងរស់នៅនាពេលបច្ចុប្បន្ន។ ដូចជាអ្នកកំពុងធ្វើដំណើរ ប្រាកដណាស់អ្នកត្រូវដឹងថា ត្រូវទៅណា កន្លែងណាដែរ។ ការមិនមានគោលដៅច្បាស់លាស់ គឺជាហេតុផលមួយដែលធ្វើឲ្យជីវិតតែងតែមានអារម្មណ៍រញ៉េរញ៉ៃ។ អ្នកមិនដឹងថា ត្រូវដាក់គោលដៅអ្វី និងផែនការប្រភេទណាដែលត្រូវធ្វើ។ ក្នុងជីវិត គ្រាន់តែដើម្បីដើរតាមកន្លែងដែលចរន្តនាំទៅប៉ុណ្ណោះ។

២ ទំនោរមើលស្រាលបញ្ហាតូចតាចថាជាកាក់ល្អិត
បញ្ហាមិនអាចបំបែកចេញពីមនុស្សគ្រប់គ្នាបានទេ។ យើងម្នាក់ៗត្រូវតែមានដំណើរផ្លាស់ប្ដូរ និងវេននៃផ្លូវជីវិតរៀងៗខ្លួន។ ប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលតែងតែមានអារម្មណ៍ច្របូកច្របល់គ្រប់ពេលវេលា វាអាចជាហេតុផលមួយដោយសារតែអ្នកមើលស្រាលបញ្ហាតូចតាច គិតថាជារឿងកាក់ល្អិត សម្រាប់ខ្លួនឯង។
៣ ជារឿយៗជាប់ក្នុងភាពអវិជ្ជមាន
ភាពអវិជ្ជមាននៃជាតិពុលគឺជាបញ្ហាប្រឈមមួយ ដែលជារឿយៗអូសអ្នកចូលទៅក្នុងស្ថានភាពដ៏អាក្រក់បំផុត។ ការជាប់នៅក្នុងភាពអវិជ្ជមាន គឺជាហេតុផលមួយដែលអ្នកតែងតែមានអារម្មណ៍ច្របូកច្របល់ក្នុងជីវិត។ ការមិនលើកទឹកចិត្ត និងការផ្ដល់យោបល់មិនពិត ដែលខ្ចាត់ខ្ចាយ មានសក្ដានុពលធ្វើឲ្យអ្នកច្របូកច្របល់លើសមុន ហើយថែមទាំងទម្លាក់យើងទៅក្នុងស្ថានភាពដ៏អាក្រក់បំផុតផងដែរ។
៤ គ្មានគោលការណ៍ច្បាស់លាស់
អត្ថិភាពនៃគោលការណ៍ ពិតជាដើរតួនាទីយ៉ាងសំខាន់សម្រាប់ជីវិតយើង។ តាមពិត គោលការណ៍មួយត្រូវបានគេដាក់បញ្ចូលជាញឹកញាប់ តាំងពីយើងនៅតូច។ ជាការពិតណាស់ អ្នកនៅតែចងចាំនូវដំបូន្មានមួយចំនួន ដែលបានប្រាប់អ្នកថា ជាមនុស្សដែលមានភាពរឹងមាំក្នុងបញ្ហាអ្វីមួយ ហើយមិនងាយនឹងរង្គោះរង្គើ ដោយសារតែមនុស្សផ្សេងនោះទេ។ ទោះជាយ៉ាងណា តាមការពិត មិនមែនអ្នករាល់គ្នាពិតជាយល់ពីរឿងនេះទេ។ តាមពិតទៅ ការមិនមានគោលការណ៍ជីវិតច្បាស់លាស់ គឺជាហេតុផលមួយដែលធ្វើឲ្យជីវិតរបស់អ្នកតែងតែមានភាពវឹកវរ។ ជាពិសេស ក៏ងាយនឹងមានអារម្មណ៍រសើបនៅកណ្ដាលបរិយាកាស មិនច្បាស់លាស់ដូចគ្នា។

៥ មិនធ្វើផែនការដោយប្រុងប្រយ័ត្ន
ការធ្វើផែនការ គឺជាផ្នែកសំខាន់បំផុតនៃជីវិត។ ផែនការដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គឺដូចជាសៀវភៅណែនាំដែលនាំយើងទៅរកភាពជោគជ័យ។ ប៉ុន្តែសំណួរគឺថា តើយើងបានរៀបចំផែនការដោយប្រុងប្រយ័ត្នហើយឬនៅ? ឬយើងកំពុងរៀបចំផែនការដោយចៃដន្យ? ការរៀបចំផែនការមិនល្អ គឺជាហេតុផលមួយដែលអ្នកតែងតែមានអារម្មណ៍ច្របូកច្របល់គ្រប់ពេលវេលា។ អ្នកគ្រាន់តែដើរដោយគ្មានការពិចារណាច្បាស់លាស់។ ប្រសិនបើលក្ខខណ្ឌបែបនេះនៅតែបន្ត ពិតណាស់ នឹងមានគោលដៅ និងសកម្មភាពជាច្រើនទៀត ដែលបញ្ចប់ទៅមិនដូចការរំពឹងទុករបស់អ្នកឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីសាស្ត្រសាមញ្ញ តែមានប្រសិទ្ធភាព ដើម្បីជួយអ្នកជំងឺបាក់ទឹកចិត្ត
ចុចអាន៖តើការរៀនមុខវិជ្ជា «ចិត្តវិទ្យា» មានទីផ្សារការងារអ្វីខ្លះ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


