KPT+
ទម្លាប់គេងយប់ជ្រៅពេក នឹងជួបហានិភ័យនេះមិនខាន
ការទទួលទានដំណេកមិនបានគ្រប់គ្រាន់ នឹងផ្ដល់ផលប៉ះពាល់ដល់ជាច្រើនដល់រាងកាយ ជាពិសេស កាត់បន្ថយចំណង់ផ្លូវភេទ ប្រព័ន្ធភាពស៊ាំចុះខ្សោយ អសមត្ថភាពនៃការគិត និងនាំឱ្យឡើងទម្ងន់ជាដើម។
អ្វីដែលកាន់តែធ្ងន់ធ្ងរ វាអាចបង្កើនហានិភ័យនៃជំងឺមហារីក ទឹកនោមផ្អែម និងសូម្បីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ បើសិនជាអ្នកគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីទទួលទានដំណេកឱ្យបានពេញលេញ អ្នកត្រូវតែរៀបចំកាលវិភាគឡើងវិញ ដើម្បីចៀសវាងនូវហានិភ័យទាំងអស់នោះ នាថ្ងៃខាងមុខ។

ព័ត៌មានខាងក្រោម នឹងលម្អិតប្រាប់អ្នកបន្ថែមទៀត ថាតើមានអ្វីកើតឡើងចំពោះរាងកាយ នៅពេលដែលអ្នកគេងមិនបានតាមការកំណត់ត្រឹមត្រូវ។
១. ប្រឈមនឹងភាពមិនស្រួលខ្លួន
ការគេងមិនគ្រប់គ្រាន់ នឹងបំផ្លាញនូវប្រព័ន្ធភាពស៊ាំការពាររាងកាយរបស់អ្នក ហើយអ្នកនឹងឧស្សាហ៍មានអាការៈមិនស្រួលខ្លួនយ៉ាងងាយស្រួល។ អ្នកជំនាញថែមទាំងបានរកឃើញទំនាក់ទំនង រវាងការគេងនិងប្រព័ន្ធភាពស៊ាំរបស់រាងកាយអ្នក ដោយបញ្ជក់ថា អ្នកនឹងបាត់បង់ដំណេកបន្ថែមទៀត ខណៈពេលដែលរាងកាយ កំពុងប្រយុទ្ធទៅនឹងមេរោគ នៅពេលដែលអ្នកឈឺមិនបានគេងសម្រាកភ្នែកខ្លះ។
២. ផលប៉ះពាល់ដល់សុខភាពបេះដូង
ទាំងការគេងមិនបានគ្រប់គ្រាន់ (តិចជាង៥ម៉ោង) និងការគេងលើសកំណត់ (ច្រើនជាង៩ ម៉ោង) សុទ្ធតែផ្ដល់ផលប៉ះពាល់អវិជ្ជមាន ដល់សុខភាពបេះដូងរបស់អ្នក បើតាមការវិភាគមួយដែលបានចុះផ្សាយនៅអឺរ៉ុប។ ជាពិសេស វាជាឱកាសមួយដែលវិវត្តទៅជាជំងឺសរសៃឈាមបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល ចំពោះលទ្ធផលគេងមិនបានគ្រប់គ្រាន់។
៣. ហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺមហារីក
ការគេងមិនបានគ្រប់តាមកំណត់ផ្ដល់ហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ មហារីកពោះវៀនធំ និងមហារីកក្រពេញប្រូស្តាត ផ្អែកទៅលើសេចក្តីថ្លែងការរបស់ក្រុមគ្រូពេទ្យជំនាញនៅសហរដ្ឋអាមេរិក (American Academy of Sleep Medicine)។ លើសពីនេះ សម្រាប់បុគ្គលិក ឬអ្នកធ្វើការវេនយប់ កាន់តែប្រឈមអត្រាមរណភាពខ្ពស់ជាជាងក្រុមអ្នកធ្វើការដែលគេងបានចាត់ពី ៧ ម៉ោងឡើងទៅ។
៤. បាត់បង់សមត្ថភាពក្នុងការគិត
ទោះបីការគេងមិនបានពេញលេញក្នុងពេលមួយយប់ ក៏អាចមានផលប៉ះពាល់ដល់មុខងាររាងកាយសំខាន់ៗផងដែរ។ ជាក់ស្ដែងអ្នកជំនាញខាងសុខភាពខួរក្បាល បានធ្វើការពិសោធន៍ទៅលើក្រុមបុរសចំនួន១៨នាក់។ ជាដំបូងគេឱ្យពួកគាត់ទាំង១៨នាក់ គេងឱ្យបានគ្រប់គ្រាន់ក្នុងយប់ទី១ និងគេងរំលងអធ្រាត្រនៅយប់បន្ទាប់។ ជាលទ្ធផល មុខងារខួរក្បាល ដូចជា សមត្ថភាពក្នុងការសម្រេចចិត្ត ការដោះស្រាយបញ្ហា មានការចុះខ្សោយ បន្ទាប់ពីយប់ដែលគេងមិនបានគ្រប់គ្រាន់។
៥.ប្រឈមនឹងការឡើងទម្ងន់
គេបានធ្វើការសិក្សាអំពីទំនាក់ទំនងរវាងការគេង និងទម្ងន់របស់មនុស្សពេញវ័យចាប់ពីអាយុ២០ឆ្នាំឡើងចំនួន ២១៤៦៩ នាក់។ ជាលទ្ធផល អ្នកដែលគេងតិចជាង៥ម៉ោងរៀងរាល់យប់ អំឡុងពេល៣ឆ្នាំក្នុងរយៈពេលនៃការសិក្សា ទំនងជាមានការឡើងទម្ងន់ និងករណីខ្លះអាចវិវត្តទៅជាជំងឺធាត់។ ចំណែកឯអ្នកដែលគេងបានពី៧ទៅ៨ម៉ោង គឺមានស្ថានភាពល្អជាប្រក្រតី។

៦. ស្បែកជ្រៀវជ្រួញ
បើសិនជាអ្នកមិនខ្វល់ខ្វាយអំពីការប្រឈមទាំងប៉ុន្មានចំណុចខាងលើទេ យ៉ោងហោចណាស់គួរតែយកចិត្តទុកដាក់ទៅលើសម្រស់ខាងក្រៅ ដូចជាសុខភាពស្បែកជាដើម។ អ្នកដែលគេងបានតិចម៉ោង ភាគច្រើនជួបប្រទះនឹងបញ្ហាស្នាមជ្រីវជ្រួញ ពណ៌ស្បែកមិនស្មើគ្នា និងបាត់បង់សំណើមនៅលើស្បែក។ ជាពិសេស អ្នកដែលគេងមិនគ្រប់ទៅតាមកំណត់ ច្រើនតែមិនពេញចិត្តជាមួយនឹងរូបរាង និងសម្រស់របស់ពួកគេ ជាជាងអ្នកដែលមានទម្លាប់គេងបានឆ្អែតរាល់យប់៕
ប្រែសម្រួល៖ លីលី
ចុចអាន៖ផ្លាស់ប្ដូរបទពិសោធន៍ថ្មី បោះតង់ជាមួយគូស្នេហ៍ កុំភ្លេចចំណុចទាំងនេះ
ចុចអាន៖៥ ចំណុចនេះហើយ តែងធ្វើឲ្យជីវិតមានភាពច្របូកច្របល់ គ្មានគោលដៅច្បាស់លាស់នឹងគេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


