អាហាររូបត្ថម្ភ Archives - Kampuchea Thmey Daily

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ ស្ដីពី ការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥
រាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយ ស្ដីពី ការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ ដើម្បីលុបបំបាត់សេចក្តីស្រេកឃ្លាន គាំទ្រការអប់រំ និងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ កុមារសំដៅចូលរួមប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅ ឆ្នាំ២០៥០។

នៅក្នុងគោលនយោបាយ ស្ដីពី ការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ សម្តេចមហាបវរធិបតី ហ៊ុន ណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងអារម្មកថា ចុះថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤ ថា ការអភិវឌ្ឍមូលធនមនុស្សជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ ជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតនវានុវត្តន៍ សំដៅធានាចីរភាពកំណើន រយៈពេលវែង និងជវភាព នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

សម្តេចធិបតី បានបន្តថា ដោយមើលឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលកម្មវិធីផ្តល់អាហារតាមសាលារៀន សំដៅកសាងមូលដ្ឋានគ្រឹះរឹងមាំ រាជរដ្ឋាភិបាលសម្រេចដាក់ចេញគោលនយោបាយ ស្តីពី ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ នេះ សំដៅធានាការពង្រឹងកិច្ចសហការ និងតួនាទីភារកិច្ចរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ ឱ្យមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក។

គោលនយោបាយ ស្ដីពី ការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ ដែលរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា និងចេញផ្សាយនៅខែកញ្ញានេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់ អង្គការសហប្រជាជាតិ បានចាប់ផ្តើមអនុវត្ត កម្មវិធីផ្តល់អាហារតាមសាលារៀនតាំងពីឆ្នាំ១៩៩៩ នៅសាលាបឋមសិក្សាចំនួន៦៤ ដែលមានអ្នកទទួលផល ៣៧ ៥០០ នាក់ និងបន្តពង្រីកជាបន្តបន្ទាប់ដោយប្រើប្រាស់ស្បៀងដែលផ្គត់ផ្គង់ទាំងស្រុងដោយកម្មវិធីស្បៀង អាហារពិភពលោក ក្នុងគោលបំណងផ្តល់លទ្ធភាពដល់កុមារមកពីគ្រួសារក្រីក្របានចូលរៀន។ នៅឆ្នាំ២០១៤ ក្រសួងអប់រំក្រោមជំនួយពីកម្មវិធីស្បៀងអាហារពិភពលោក បានចាប់ផ្តើមអនុវត្តសាកល្បង កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលជាគំរូថ្មីមួយក្នុងការផ្តល់អាហារ តាមសាលារៀន សំដៅធានាបាននូវអាហារមានសុវត្ថិភាពនិងអាហារូបត្ថម្ភ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងអាចអនុវត្តបាន។ គិតត្រឹមឆ្នាំសិក្សា ២០២២-២០២៣ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បានអនុវត្ត នៅតាមសាលារៀនចំនួន ៤២៧ ក្នុងក្រុង/ស្រុកចំនួន២៣ នៃខេត្តគោលដៅចំនួន១០ ដែលសិស្សទទួលអត្ថ ប្រយោជន៍ពីកម្មវិធីចំនួនរហូតដល់ ១១៣ ៣១៩ នាក់ និងបន្តពង្រីកវិសាលភាពតាមសាលាបឋមសិក្សាជាបន្តបន្ទាប់។

ក្នុងនោះបានជួយបង្កើនការចូលរៀន រក្សាវត្តមានសិក្សា ពង្រឹងការផ្ចង់ស្មារតីក្នុងម៉ោងសិក្សា និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ជាពិសេសសិស្សស្រី និងបានរួមចំណែកដល់ការប្រយុទ្ធនឹងការអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភរបស់កុមារ និងអាចជួយធានាឱ្យកុមារទទួលបានអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងទៀងទាត់។

របាយការណ៍វាយតម្លៃ ស្តីពី កម្មវិបាក នៃកម្មវិធីផ្តល់អាហារតាមសាលារៀន បានចង្អុលបង្ហាញពីការចូលរួមចំណែកក្នុងការផ្លាស់ប្តូរជាវិជ្ជមានលើការ ចុះឈ្មោះចូលរៀនរបស់សិស្សកម្ពុជា ដែលនៅឆ្នាំ២០០១ អត្រាចុះឈ្មោះចូលរៀនមានត្រឹមតែ ៨១% និងកើនឡើង រហូតដល់ ៩៨% នៅឆ្នាំ២០១៩ ជាពិសេសតំបន់ជនបទ និងដាច់ស្រយាល។ បន្ថែមពីនេះ សាលារៀន ក្នុងស្រុក ដែលទទួលបានការអន្តរាគមន៍លើកម្មវិធីអាហារតាមសាលារៀន បានបង្ហាញលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ លើគុណភាពអប់រំ ដូចជាការចុះឈ្មោះចូលរៀនរបស់សិស្សមានការកើនឡើងរហូតដល់ ៩៩,២% អត្រាបញ្ចប់ការសិក្សាកើនឡើងដល់ ៨៥,៣% និងការកាត់បន្ថយការបោះបង់ការសិក្សាដល់ ៤,៥% ខណៈសាលារៀនដែលមិនបានទទួលការអន្តរាគមន៍កម្មវិធីនេះ មានអត្រានៃការចុះឈ្មោះចូលរៀនត្រឹមតែ ៩១,២% ការបញ្ចប់ការសិក្សា ៨១,៩% ហើយអត្រានៃការបោះបង់ការសិក្សាមានរហូតដល់ ៤,៨%។

លើសពីនេះទៀត ការផ្តល់អាហារតាម សាលារៀនអាចរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ រួមមាន គោលដៅទី១. ការបញ្ចប់ភាពក្រីក្រ គោលដៅទី២. ការបញ្ចប់ភាពអត់ឃ្លាន គោលដៅទី៣. ការលើកកម្ពស់ សុខភាព និងសុខុមាលភាព គោលដៅទី៤. ការអប់រំមានគុណភាពប្រកបដោយបរិយាបន្ន និងសមធម៌ គោលដៅទី៥. សមភាពយេនឌ័រ គោលដៅទី៨. ការងារសមរម្យនិងកំណើនសេដ្ឋកិច្ច និងគោលដៅទី១០. ការកាត់បន្ថយវិសមភាព។

បើទោះជាមានបទពិសោធក្នុងរយៈពេល ២០ ឆ្នាំ ក្នុងការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា, បញ្ហាប្រឈមមួយចំនួននៅតែជាកង្វល់ និងឧបសគ្គដល់ការធានាប្រសិទ្ធភាពកម្មវិធី ដែលរួមមាន ១. ភាពមិនពេញលេញ នៃយន្តការកំណត់តួនាទី ទំនួលខុសត្រូវ ការចូលរួម និងការសម្របសម្រួលរវាងអន្តរវិស័យ ឱ្យបានពេញលេញ ២. កង្វះសង្គតិភាព និងភាពជាប្រព័ន្ធនៃការសម្របសម្រួលក្នុងការផ្តល់កិច្ចអន្តរាគមន៍បន្ថែម លើការអប់រំ ស្តីពី អាហារូបត្ថម្ភកម្មវិធីទឹកស្អាតនិងអនាម័យ, កម្មវិធីទម្លាក់ព្រូន, កម្មវិធីសួនបន្លែតាមសាលារៀន ឬតាមផ្ទះ ការផ្តល់អាហារបំប៉នមីក្រូសារជាតិ និងការផ្តល់ស្បៀងដល់គ្រួសារសិស្ស ៣. កង្វះយន្តការកម្រិតមូលដ្ឋាន ក្នុងការកៀរគរធនធាន និងលើកកម្ពស់ភាពជាម្ចាស់ពីសហគមន៍ ៤. កង្វះយន្តការអភិវឌ្ឍសមត្ថភាពជាប្រចាំ ដល់អ្នកអនុវត្តកម្មវិធីនៅកម្រិតមូលដ្ឋាន ៥. កង្វះយន្តការក្នុងការទាញប្រយោជន៍ពីកម្មវិធីអាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ឱ្យអស់សក្តានុពល និង ៦. កង្វះការកំណត់ស្តង់ដាជាអប្បបរមា នៃវិធានអនាម័យនិងសុវត្ថិភាពម្ហូបអាហារ។

ដើម្បីអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានការគាំទ្រ និងកិច្ចសហការ ពេញលេញទាំងផ្នែកស្មារតី សម្ភារ និងគណនេយ្យភាពសមិទ្ធកម្ម។ រាជរដ្ឋាភិបាលសង្ឃឹម និងជឿជាក់យ៉ាង មុតមាំថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ ព្រមទាំងភាគីពាក់ព័ន្ធ នឹងសហការជំរុញផ្សព្វផ្សាយ គាំទ្រ និងអនុវត្តគោលនយោបាយ ស្តីពី ការផ្តល់អាហារតាមសាលារៀនឆ្នាំ២០២៤-២០៣៥ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ សំអឿន

The post រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ ស្ដីពី ការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ appeared first on Kampuchea Thmey Daily.

និស្សិតអាហាររូបត្ថម្ភ ប្រាប់ឥទ្ធិពលនៃអាហាររូបត្ថម្ភ និងណែនាំឱ្យយកចិត្តទុកដាក់លើការទទួលទាន
ចំណេះដឹងអាហាររូបត្ថម្ភ ស្តាប់ទៅស្រាល និងហាក់ដូចមិនចាំបាច់ត្រូវដឹង ប៉ុន្តែបើយើងដឹងឱ្យសុីជម្រៅ ពីសារៈសំខាន់នៃចំណេះដឹងនេះ នោះយើងនឹងដឹងថា នេះជាមូលដ្ឋានគ្រឹះនៃជីវិត ហើយជាផ្នែកសំខាន់មួយផងដែរ ដែលមានឥទ្ធិពលដល់អនាគតរបស់យើងរាល់គ្នា។ ដោយសារថា អាហាររូបត្ថម្ភ គឺជាប់ទាក់ទងជាសំខាន់ទៅនឹងការជំរុញការលូតលាស់នៃសិរីរាង្គ និងខួរក្បាល ក៏ដូចជាប្រព័ន្ធភាពសុាំរបស់មនុស្ស ដែលបីដូចជាការសាងសង់អគារដែលទាមទារឱ្យមានមូលដ្ឋានគ្រឹះដ៏រឹងមាំយ៉ាងដូច្នេះដែរ ខណៈកម្ពុជា មិនទាន់មានការយល់ដឹងលើរឿងនេះឱ្យបានទូលាយនៅឡើយ។

កញ្ញា ចំរើន សាលីតា និស្សិតអាហាររូបករណ៍ជំនាញអាហាររូបត្ថម្ភ របស់រាជរដ្ធាភិបាលកូរ៉េ (Global Korea Scholarship) និងជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកកសិឧស្សាហកម្មចំណីអាហារ ពីសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម បញ្ជាក់ប្រាប់កម្ពុជាថ្មីឱ្យដឹង។

ផ្អែកលើការសិក្សានៅក្រៅប្រទេសលើផ្នែកនេះជាង ៣ឆ្នាំ កញ្ញា ចំរើន សាលីតា រៀបរាប់ថា បើនិយាយពីសារៈប្រយោជន៍នៃការទទួលទានត្រឹមត្រូវ គឺច្រើនណាស់ សូម្បីតែអំឡុងពេលនៃជំងឺរាតត្បាត អង្គការមួយចំនួន ក៏ណែនាំឱ្យយកចិត្តទុកដាក់លើការទទួលទានត្រឹមត្រូវផងដែរ ព្រោះជាគន្លឹះមួយដើម្បីបង្កើនភាពសុំារបស់រាងកាយ។

បើតាមឯកសារព័ត៌មានទី ៥ របស់ United Nations Cambodia ស្តីពី ការធនាសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ចេញផ្សាយកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា របបអាហារដែលមានតុល្យភាព នឹងជួយទ្រទ្រង់សុខភាពមនុស្ស។ ក្នុងន័យនេះ គឺសំដៅដល់ការទទួលទានត្រឹមត្រូវ ជាគន្លឹះមួយដើម្បីបង្កើនភាពសុំារបស់រាងកាយ និងបង្ការជំងឺឆ្លងនានា ដែលជាកត្តាហានិភ័យនាំឱ្យអត្រាឈឺ និងស្លាប់។

ប្រភពដដែល បញ្ជាក់ទៀតថា បញ្ហាអាហាររូបត្ថម្ភនៅវ័យកុមារ និងក្នុងអំឡុងពេលមានផ្ទៃពោះ ក៏អាចបង្កផលលំបាក អវិជ្ជមានឆ្លងជំនាន់ ដល់ការលូតលាស់ និងការអភិវឌ្ឍនរបស់កុមារផងដែរ ពិសេសអាចមានផលប៉ះពាល់ពេញមួយជិវិត លើការអប់រំ ក៏ដូចជាការប្រឈមនឹងជំងឺរុំារ៉ៃនានាថែមទៀត។

ទោះបីជាកម្ពុជាមិនទាន់មានចំណេះដឹង ទាក់ទងនឹងរឿងនេះឱ្យទូលាយនៅឡើយ ប៉ុន្តែអង្គការ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់លើការផ្តល់អាហារ ដល់កុមារនៅសាលារៀនយូរឆ្នាំមកហើយដែរ ក្នុងន័យលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, បញ្ចប់ការសិក្សា, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។

ផ្សារភ្ជាប់នឹងកម្មវិធីនេះ យុវតី សាលីតា មើលឃើញថា នេះជាចំណែកមួយជួយដល់កុមារកម្ពុជា ប៉ុន្តែដើម្បីពង្រីកបន្ថែមលើការយល់ដឹងនេះ គួរតែមានការបណ្តុះបណ្តាល និងចែករំលែកឱ្យបានកាន់តែច្រើនក្នុងសហគមន៍។

ដោយឡែក បើនិយាយទាក់ទងនឹងការសម្រេចចិត្ត ក្នុងការជ្រើសរើសមុខជំនាញនេះ សាលីតា បញ្ជាក់ថា ដោយសារតែមុខវិជ្ជានេះ មិនសូវជាមានអ្នកសិក្សាឱ្យទូលំទូលាយនៅឡើយទេ។ យុវតីរូបនេះ ជឿជាក់ថា ក្រោយបញ្ចប់ការសិក្សា វិលមកកម្ពុជាវិញ ខ្លួននឹងអាចចូលរួមជាមួយអង្គការ និងស្ថាប័ននានា ក្នុងការផ្តល់ចំណេះដឹង ទាក់ទងនឹងសារៈសំខាន់នៃអាហាររូបត្ថម្ភដល់សហគមន៍ ក៏ដូចជាពលរដ្ឋខ្មែរទូទៅ តាមរយៈសកម្មភាពនានា។

លើសពីនេះ សាលីតា បង្ហើបឱ្យដឹងដែរថា ទៅថ្ងៃអនាគត សាលាភូមិន្ទកសិកម្ម ក៏អាចនឹងបន្ថែមកម្មវិធីសិក្សាលើជំនាញនេះឱ្យទូលំទូលាយផងដែរ ខណៈនេះក៏អាចជាឱកាសមួយសម្រាប់កញ្ញាផ្ទាល់ ក្នុងការពាំនាំចំណេះដឹង មកចែករំលែកដល់សិស្សប្អូន ដែលចាប់អារម្មណ៍សិក្សាលើកម្មវិធីនេះ ហើយបន្តជាប្រយោជន៍ដល់សហគមន៍ផងដែរ៕

The post និស្សិតអាហាររូបត្ថម្ភ ប្រាប់ឥទ្ធិពលនៃអាហាររូបត្ថម្ភ និងណែនាំឱ្យយកចិត្តទុកដាក់លើការទទួលទាន appeared first on Kampuchea Thmey Daily.

៣ វិធីងាយៗ ទទួលបានសុខភាពល្អ គ្រាន់តែអានស្លាកសញ្ញាសំគាល់លើផលិត
ទម្លាប់នៃការហូប គឺជាហេតុផលចម្បងមួយ​ នៃគុណភាពជីវិត។ យើងអាចឡើងទម្ងន់ និងមានខ្លាញ់រាងកាយកើនឡើង ហើយ​មិន​ដឹង​ថា ​ម្ហូប​នេះ​មក​ពី​ណា​ទេ។ ដោយសារតែយើងធ្វេសប្រហែស ក្នុងការអានស្លាកសញ្ញាអាហារូបត្ថម្ភ នៅលើអាហារនីមួយៗ ដែល​ញ៉ាំជារៀងរាល់ថ្ងៃ។

ដូច្នេះបើអ្នកអាច​ គួរ​ចំណាយ​ពេល​ពីរបីវិនាទី ​ដើម្បី​មើល​ព័ត៌មាន​សំខាន់ៗ​នៅ​លើ​ស្លាក​ផលិតផល​នោះ​ នឹង​អាច​ថែរក្សា​សុខភាព ដល់​មនុស្ស​ជា​ទី​ស្រលាញ់​ បាន​យ៉ាង​ងាយស្រួល។

១ និមិត្តសញ្ញានៃជម្រើសសម្រាប់សុខភាព

អាយុការងារ គឺជា​អាយុ​ដែលជីវិតប្រចាំថ្ងៃមានភាពប្រញាប់ប្រញាល់។ ដូច្នេះហើយ ការស្វែងរកការថែទាំសុខភាព​សាមញ្ញ និងមិនមានភាពស្មុគស្មាញសម្រាប់រាងកាយ គឺ​ការស្វែងរក “និមិត្ត​សញ្ញា​ជំនួស​ ដែល​មាន​សុខភាពល្អ” គឺ​ជា​ជម្រើស​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​នេះ។ វា​ចំណេញ​ពេល​វេលា និងធ្វើឲ្យ​កាន់តែងាយស្រួល ក្នុងការ​ជ្រើសរើស​អាហារដែលមានសុខភាពល្អ។ និមិត្តសញ្ញានេះ​ មាន​នៅ​លើ​ស្លាក​ផលិតផល។ វាត្រូវ​បាន​បង្ហាញថា​ផលិតផល​មាន​បរិមាណ​សមហេតុផល ​នៃ​សារធាតុចិញ្ចឹមដូចជាស្ករ ខ្លាញ់ និង​សូដ្យូម បើ​ប្រៀបធៀប​ទៅ​នឹង​ផលិតផល​ផ្សេង​ទៀត​នៅ​ក្នុង​ប្រភេទ​របស់វា។ អ្នក​អាច​ប្រាកដថា  អាច​កាត់បន្ថយផ្អែម និង​ប្រៃ​បាន​យ៉ាងប្រាកដ។

២ ស្លាកផ្អែម និងប្រៃ ឬស្លាក GDA (Guideline Daily Amount: GDA)

គឺជាស្លាកនៅខាងមុខ​អាហារ​វេច​ខ្ចប់ អាហារ​សម្រន់ ឆ្លើយតប​ចំពោះ​ក្មេង​ជំទង់​ដែល​មាន​អាយុ​ពី ១៤-១៨ ឆ្នាំ​ដែល​ត្រូវការ​ថាមពល​ក្នុងចន្លោះពី ១,៦០០-២,០០០ គីឡូកាឡូរីក្នុងមួយថ្ងៃ។ ដើម្បីបង្កើន​ថាមពល​ឲ្យ​បាន​ត្រឹមត្រូវ និង​លេង​ឲ្យ​បាន​ពេញលេញ។ ស្លាក​សញ្ញាផ្អែម និង​ប្រៃ​បង្ហាញ​យើង​ពី​ថាមពល ជាតិ​ស្ករ ខ្លាញ់ និង​សូដ្យូម​នៅ​ក្នុង​ដប ថង់ ថង់ ឬ​ប្រអប់​ផលិតផល រួមទាំងត្រូវបាន​គណនា​ជាភាគរយនៃបរិមាណ​ដែល​គួរទទួលទានក្នុងមួយថ្ងៃផងដែរ។ ឧទាហរណ៍ ប្រសិន​បើ​យើង​ជ្រើសរើស​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ២ភាគរយនោះ យើងគួរតែ​ទទួល​បាន​ជាតិ​ខ្លាញ់​មិន​លើស​ពី ៩៨ភាគរយ​ ពី​អាហារ​ផ្សេងទៀត ឬ​នៅ​ក្នុង បរិមាណ​សូដ្យូម ១ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​បរិមាណ​សូដ្យូម​ដែល​ត្រូវការ មិន​គួរ​លើស​ពី ២,០០០មីលីក្រាម និង​សម្រាប់​តម្លៃ​ជាតិ​ស្ករ។ ដំបូន្មាន​នោះ​គឺ​ថា ជា​រៀងរាល់ថ្ងៃ​យើង​មិន​គួរ​ទទួល​បាន​ជាតិ​ស្ករ​បន្ថែម​លើស​ពី ២៤ ក្រាម​នោះ​ទេ។ល។

៣ ស្លាកសញ្ញាអាហាររូបត្ថម្ភពេញលេញ

ប្រៀបធៀប​ឲ្យ​បាន​ហ្មត់ចត់​ នូវ​បរិមាណ​សារធាតុ​ចិញ្ចឹម​ដូចជា ខ្លាញ់ ប្រូតេអ៊ីន ស្ករ ជាតិ​សរសៃ​អាហារ វីតាមីន សារធាតុ​រ៉ែ ជាដើម ។ ដើម្បី​ទទួល​បាន​ផលិតផល​ ដែល​បំពេញ​តម្រូវការ​របស់​អ្នក និង​ពេញលេញ ​ជាមួយ​នឹង​សារធាតុចិញ្ចឹម។ ជារឿយៗ​ស្លាក​សញ្ញា​អាហារូបត្ថម្ភ​ មាន​នៅ​ខាង​ក្រោយ ឬ​ចំហៀង​នៃ​កញ្ចប់។ ស្លាក​អាហារូបត្ថម្ភ​ នឹង​បង្ហាញ​តែ​សារធាតុ​ចិញ្ចឹម​ក្នុង​មួយ​ការ​បម្រើ​ប៉ុណ្ណោះ។ ដូច្នេះ​ ប្រសិន​បើ​ស្លាក​សញ្ញា​អាហារូបត្ថម្ភ​បង្ហាញ​ទំហំ​ការ​បម្រើ ១ភាគ២ នោះ​គឺ​ជា​បរិមាណ​ដែល​បាន​ណែនាំ​ សម្រាប់​ការ​បម្រើ​នីមួយៗ។

ជាពិសេស សារធាតុចិញ្ចឹម​ដែល​អាច​ទទួល​បាន​បាន​តែ​ពី​ការ​ទទួលទាន ១ភាគ២បាវ​ប៉ុណ្ណោះ ដូច្នេះ​ប្រសិន​បើ​យើង​ញ៉ាំ​អាហារ ឬ​អាហារ​សម្រន់ ១ បាវ​ភ្លាមៗ​នោះ សារធាតុចិញ្ចឹម​ត្រូវ​តែ​គុណ​នឹង ២ ឬចំនួននៃការញ៉ាំ​ ដែល​បង្ហាញ​នៅ​លើ​ស្លាក​អាហារូបត្ថម្ភ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រោគសញ្ញានៃភាពតានតឹងក្នុងក្រពះ ៤ ធំៗ អាចគ្រោះថ្នាក់ខ្លាំង បើទុកយូរ និងវិធីព្យាបាល

ចុចអាន៖ជំងឺសាច់ដុំបេះដូង កើតឡើងដោយសារ បញ្ហាសុខភាពទាំងនេះ

The post ៣ វិធីងាយៗ ទទួលបានសុខភាពល្អ គ្រាន់តែអានស្លាកសញ្ញាសំគាល់លើផលិត appeared first on Kampuchea Thmey Daily.

កម្ពុជាប្ដេជ្ញាបញ្ចប់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅត្រឹមឆ្នាំ២០៣០
រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាបញ្ចប់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅត្រឹមឆ្នាំ២០៣០ ដើម្បីសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ មូលធន មនុស្ស និងកំណើនសេដ្ឋកិច្ច។ ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីអាហារូបត្ថម្ភ ដើម្បីកំណើននៅទីក្រុងតូក្យូ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ដោយលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ថា ការប្តេជ្ញាចិត្តរបស់កម្ពុជានេះ ផ្អែកលើអភិក្រមពហុវិស័យ និងពហុភាគី ដែ​ល​ជាយន្តការស្នូលមួយជួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅបញ្ចប់បញ្ហាអាហារូបត្ថម្ភ កាត់បន្ថយផលប៉ះពាល់អន្តរជំនាន់ និងអនុញ្ញាតឱ្យមនុស្សជំនាន់ក្រោយមានសក្តានុពលពេញលេញ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបន្តទៀតថា កម្ពុជាមានមោទនភាពចំពោះវឌ្ឍនភាពដែលកម្ពុជាសម្រេចបាន និងប្ដេជ្ញាបន្តប្រែក្លាយប្រព័ន្ធស្បៀងតាមរយៈការផ្តល់របបអាហារសុខភាព ប្រកបដោយសមធម៌ ការផ្ដល់ភាពអង់អាចដល់ស្ត្រី យុវជន ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច ការការពារ និងការស្តារប្រព័ន្ធអេកូឡូជី ក្នុងពេលជាមួយគ្នានឹងការអភិវឌ្ឍភាពធន់កាន់តែប្រសើរ និងការគ្រប់គ្រង ប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្នជាងមុន ។ លោក យឹម ឆៃលី បានបន្ថែមថា កម្ពុជា ក៏នឹងបន្តសហការជាមួយបណ្តាអង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសនានា ដើម្បីរៀបចំកិច្ចសន្ទនាគោលនយោបាយប្រ កបដោយបរិយាប័ន្នសម្រាប់អាហារូបត្ថម្ភផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់ថា៖« ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ កម្ពុជានឹង បន្តសហការជាមួយប្រទេសនានា ក្នុងតំបន់និងក្រៅតំបន់ សំដៅ សម្រេច ឲ្យបានលទ្ធផលអាហារូបត្ថម្ភកាន់តែ ប្រសើរឡើង ដោយធ្វើការអំពាវនាវឱ្យមានការគាំទ្រពីសហគមន៍ អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមរួម របស់យើង»៕

អត្ថបទ៖ សំអឿន

The post កម្ពុជាប្ដេជ្ញាបញ្ចប់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅត្រឹមឆ្នាំ២០៣០ appeared first on Kampuchea Thmey Daily.

អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ
មនុស្សមានជំងឺទឹកនោមផ្អែម ពិបាកក្នុងការទទួលទានអាហារណាស់។ ជាពិសេសត្រូវតមច្រើន ហូបអីក៏មិនបានតាមចិត្តចង់។

ខាងក្រោមនេះជាក្រុមអាហារ ដែលអ្នកជំងឺទឹកនោមផ្អែមគួរ​ទទួលទាន ដើម្បី​ជួយ​ក្នុងការគ្រប់គ្រងកម្រិត​ជាតិស្ករក្នុងរាងកាយ។

១ ផ្កាខាត់ណាខៀវ សំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ហើយជាទូទៅ សម្រាប់ការពារ ពី​ជំងឺ​ដែល​អាច​កើត​មានទាំងអស់ដែលនាំមកដោយ​វីរុស​និងបាក់តេរីឆ្លង។

២ ទឹកប៉ោម Cider Vinegar  ត្រូវ​បាន​គេស្គាល់ចំពោះគុណសម្បត្ដិ​ជាច្រើន ប៉ុន្តែលក្ខណៈ​មួយ​ដែល​អាច​ជួយ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ គឺ​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ប្រែប្រួល ​ឆ្ពោះ​ទៅ​រក​អាំងស៊ុយលីន​ និង​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។

៣ Cinnamon យើង​ប្រហែលជាគិតថា នេះគ្រាន់តែជាគ្រឿងផ្សំតែប៉ុណ្ណោះ​ ប៉ុន្តែសារធាតុមួយ​នេះជួយក្នុងការគ្រប់គ្រងរាងកាយ​ទាំងមូល ទាក់ទងនឹងជាតិស្ករ។ វាក៏​ជួយសំរួល​អារម្មណ៍​របស់អាំងស៊ុយលីន ក៏​ដូចជាកូលេស្តេរ៉ុល និងទ្រីគ្លីសេរីត​របស់អ្នកជំងឺ។

៤ ស៊ុត គឺល្អសម្រាប់បេះដូងនិងភ្នែក ជួយ​គ្រប់គ្រងជាតិស្ករក្នុងឈាមរបស់រាងកាយ ​ហើយ​វា​ធ្វើ​ឲ្យ​អ្នកឆ្អែត​ទាក់ទងនឹងអាហារ ។

៥ ពពួកត្រីសំបូរខ្លាញ់ ដូចជា ត្រី anchovies ត្រី herring ត្រី mackerel ត្រីសាល់ម៉ុន​និង​ត្រីសាឌីន​ សំបូរទៅដោយអូមេហ្គា ៣ ដែលយើងដឹង​ថាល្អ​សម្រាប់បេះដូង​និងសុខភាពទូទៅ។ អ្នកជំងឺទឹកនោមផ្អែមមានទំនោរទទួលរងផលវិបាកនៃ​បញ្ហាទាក់ទងនឹងបេះដូង។ ដូច្នេះ​ពួកគេត្រូវ​ហូប​អាហារដែលសំបូរទៅ​ដោយ​អូមេហ្គា ៣ ទើប​មិនសូវវិវត្តទៅជាជំងឺ​បេះដូង។

៦ ខ្ទឹម ជួយសម្រួលដល់ការថយចុះការរលាក កម្រិតជាតិស្ករនិងកូលេស្តេរ៉ុល។ អាហារ​ពិសេស​នេះ​នាំ​មក​នូវគុណប្រយោជន៍​ជាច្រើន​ដល់​សុខភាពនិងរាងកាយ។

៧ អាចជាបញ្ហាដែលទាក់ទងនឹងបេះដូង​ ដែលអ្នកកំពុងព្យាយាម​កម្ចាត់​ឬ​គ្រប់គ្រង​ទម្ងន់​ការ​បង្ក​កំណើត​នេះ​នឹង​ដោះស្រាយ​បញ្ហា​ទាំងនោះដោយការទទួលទាន ​យ៉ាអួរ ។ និយាយ​ជារួម​ វាជួយ​លើក​កម្ពស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​មាន​សុខភាព​ល្អ។

៨ ល្ពៅ ​ត្រូវបានបំពេញដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសុខភាពល្អ​ ជួយ​​​រាងកាយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​និង​កម្រិត​អាំងស៊ុយលីន។

៩ រមៀត ​ជា​គ្រឿងទេស​ដ៏​អស្ចារ្យ​នេះដែល​ផ្ដល់​នូវ​អត្ថប្រយោជន៍​ល្អ​សម្រាប់​បេះដូង​និង​តំរងនោម។  វា​សំបូរ​ទៅដោយសារធាតុ curcumin ដែលជួយ​កាត់បន្ថយជាតិស្ករ​ក្នុង​ឈាម​និង​ការ​រលាក។

១០ ពពួកបន្លែស្លឹកបៃតង បន្លែទាំងនេះសំបូរទៅដោយ​សារធាតុ​ចិញ្ចឹម ​ក៏ដូចជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។  លក្ខណៈ​ទាំងនេះរួមចំណែក​ដល់ការការពារសុខភាពរបស់អ្នកជំងឺទឹកនោមផ្អែម ​ជាពិសេសជាពិសេសភ្នែកនិងបេះដូង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖គួរដឹង! ប្រភេទអាហារដែលសំបូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣​ និងប្រយោជន៍ចំពោះ​សុខភាព

ចុចអាន៖អ្នកមានជំងឺផ្ដាសាយ! កុំមើលរំលងម្នាស់ឲ្យសោះ បើចង់ឲ្យប្រព័ន្ធភាពស៊ាំរឹងមាំឈ្នះរោគរាតត្បាត

The post អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ appeared first on Kampuchea Thmey Daily.

អ្នក​ខ្វះ​កោសិកា​គ្រាប់​ឈាម​ក្រហម ​​អាហារ​ទាំងនេះ​អាច​ជួយ​បាន
តើ​គ្នា​យើង​​ធ្លាប់​មាន​អារម្មណ៍​​ហេវហត់​ ​និង​អស់​កម្លាំង​ដែរ​ទេ?​ ​អាការៈ​នេះ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​ (Anemia)។​ ជាក់ស្ដែង​ ជំងឺ​ស្លេកស្លាំង​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​ឈាម​ក្រហម (RBC) ​យើង​មាន​កម្រិត​ទាប​។ ប្រសិន​បើ​កោសិកា​ឈាម​ក្រហម​មាន​កម្រិត​ទាប​ រាងកាយ​យើង​ត្រូវ​​​​ធ្វើការ​កាន់​តែ​ច្រើន​ឡើង​ ដើម្បី​​​ផ្ដល់​អុកស៊ីសែន​​ទៅ​ពាសពេញ​រាងកាយ​។

​​​ជា​ការ​ពិត​ណាស់​​ ​ជំងឺ​ស្លេកស្លាំង​​អាច​នាំ​មក​នូវ​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ទៀត​​ ហេតុ​ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​បង្កើន​កោសិកា​ឈាម​ក្រហម​​​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​​សម​ល្មម​​​​។​

សារធាតុ​ចិញ្ចឹម​ទាំង​៤​ ដែល​​ជួយ​បង្កើន​​ចំនួន​កោសិកា​ឈាម​ក្រហម​​​

យើង​អាច​បង្កើន​​កម្រិត​កោសិកា​ឈាម​ក្រហម​ ដោយ​ការ​ញ៉ាំ​នូវ​អាហារ​ដែល​​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ទាំង​៤​នេះ​។

១. ជាតិ​ដែក

​ជា​ទូទៅ​ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​​ជាតិ​ដែក​ នឹង​បង្កើត​ការ​ផលិត​នៃ​កោសិកា​ឈាម​ក្រហម​នៅ​ក្នុង​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ អាហារ​ទាំងនេះ​ រួម​មាន​៖

សាច់​ក្រហម​ ដូចជា​សាច់​គោ សាច់​ជ្រូក

ថ្លើម​ ក្រលៀន​

បន្លែ​បៃតង​ និង​ផ្លែឈើ​ក្រៀម​

ស៊ុត​ក្រហម​​​

២. វីតាមីន B-12

អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន B-12 មាន​ដូចជា៖

សាច់​ក្រហម​ ដូចជា​សាច់​គោ សាច់​ជ្រូក

ត្រី

ទឹកដោះ​គោ​ និង​ឈឺស​

ស៊ុត

៣. អាស៊ីដ​ហ្វូលិក (Folic Acid)

ការ​បន្ថែម​វីតាមីន​ B ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ​គឺ​ពិត​ជា​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ B-9 (អាស៊ីដហ្វូលិក)​ រួម​មាន​៖

សណ្ដែក

បន្លែ​បៃតង​ ដូចជា​​ស្ពៃ​ខ្មៅ​

សណ្ដែក​បារាំង​

គ្រាប់​ធញ្ញជាតិ

៤. វីតាមីន​ A

ជាមួយ​គ្នា​នេះ​ដែរ​ វីតាមីន​A ក៏​រួម​ចំណែក​ជួយ​ទ្រទ្រង់​ដល់​ការ​ផលិត​កោសិកា​ឈាម​ក្រហម​​ផង​ដែរ​។ អាហារ​ ដែល​សម្បូរ​​ទៅ​ដោយ​វីតាមីន​ A មាន​ដូចជា៖

ដំឡូង​ជ្វា

ការ៉ុត

ម្ទេស​​

ផ្លែឈើ​ ដូចជា​ឪឡឹក​ និង​ទំពាំងបាយជូរ។

ថ្នាំបំប៉ន​​ជួយ​បង្កើនកោសិកា​ឈាម​ក្រហម

ប្រសិន​បើ​យើង​​មិន​អាច​ទទួល​បាន​​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​​តាមរយៈ​របប​អាហារ​ប្រចាំ​ថ្ងៃ​ទេ​នោះ ​យើង​អាច​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​ថ្នាំបំប៉ន​ដែល​ស័ក្ដិសម​សម្រាប់​ខ្លួន​យើង​​បាន​។ ជា​ធម្មតា​ ថ្នាំ​បំប៉ន​ជាក់លាក់​មួយ​ចំនួន​ អាច​បង្កើន​ការ​ផលិត​កោសិកា​ឈាម​ក្រហម​ ឬ​ជួយ​ទ្រទ្រង់​ដំណើរការ​ដែល​ពាក់ព័ន្ធ​​នៅ​ក្នុង​រាងកាយ​របស់​យើង​ថែម​ទៀត​ផង​។ ​

​ថ្នាំ​បំប៉ន​ ដែល​គ្រូពេទ្យ​ណែនាំ​ អាច​​មាន​ ជាតិ​ដែក​ វីតាមីន C វីតាមីន A វីតាមីន B-12 វីតាមីន​ B-9 វីតាមីន B-6 និង​វីតាមីន E ។ល។​

​​​​​​​ផ្លាស់ប្ដូរ​បែបបទ​ក្នុង​ការ​រស់​នៅ

​​ជាមួយ​នឹង​​របប​​អាហារ​ត្រឹមត្រូវ​ និង​​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​បន្ថែម គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​។​ ចូរ​​កាត់​បន្ថយ​​ការ​ញ៉ាំ​​គ្រឿង​ស្រវឹង​ ប្រសិនបើ​យើង​មិន​ចង់​ឲ្យ​កោសិកា​ឈាម​ក្រហម​កាន់​តែ​​ធ្លាក់​ចុះ​ទេ​នោះ​។​ ​ ការ​ញ៉ាំ​​​ជាតិ​គ្រឿង​ស្រវឹង​លើស​ពី​មួយ​កំប៉ុង​​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ស្រី​​ និង​ច្រើន​ជាង​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​​សម្រាប់​​​មនុស្ស​ប្រុស​ ​គឺ​ត្រូវ​បាន​​ចាត់​ទុក​ថា​ញ៉ាំ​ជាតិ​អាកុល​លើស​កម្រិត​។​

បន្ថែម​ពី​នេះ​ ​ការ​ហាត់​ប្រាណ​​ជា​ទៀងទាត់​ ​​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង​​ការ​ផលិត​កោសិកា​ឈាម​ក្រហម។​ ការ​ហាត់ប្រាណ​ដែល​ល្អ​បំផុត​រួម​មាន​ រត់ត្រឹកៗ​ រត់​ និង​ហែលទឹក ជា​ដើម​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ

ចុចអាន៖ ផលិតផលកម្ចាត់មេរោគ ​អាចបង្កបញ្ហារ៉ាំរ៉ៃដល់សួតដែរ គួរប្រយ័ត្ន!

The post អ្នក​ខ្វះ​កោសិកា​គ្រាប់​ឈាម​ក្រហម ​​អាហារ​ទាំងនេះ​អាច​ជួយ​បាន appeared first on Kampuchea Thmey Daily.

គ្រឿងទេស​ដែល​បង្កើន​ភាព​ស៊ាំ​ដល់​រាងកាយ​ ខណៈ​អាច​រក​បាន​ដោយ​ងាយ​នៅ​ក្នុង​ផ្ទះ
ភាព​ស៊ាំ​គឺ​ជា​ដំណើរការ​ដ៏​សំខាន់​បំផុត​មួយ​នៃ​រាងកាយ​ ដែល​ជួយ​រក្សា​ជំងឺ​នានា​ ជា​ពិសេស​នៅ​ថ្ងៃ​ដែល​រដូវ​ក្នុង​ឆ្នាំ​នីមួយៗ​មាន​ការ​ប្រែប្រួល។ វា​ចាំបាច់​ក្នុង​ការ​ទទួលទាន​ចំណីអាហារ​ដែល​ជួយ​រក្សា​ភាព​ស៊ាំ ដោយ​ជួយ​ការពារ​ជំងឺ​ដែល​កើតមាន​ជា​ទូទៅ​ដូចជា ​ផ្ដាសាយ​និង​កូវីដ ១៩ ​ជាដើម។

មិន​ចាំ​បាច់​ទិញ​អាហារ​ថ្លៃៗ​ ពិសេសៗ​ ដែល​ជួយ​បង្កើន​ភាព​ស៊ាំ​ទេ  ទាំង​នេះក៏​ជា​អាហារ​បង្កើន​ភាព​​ស៊ាំ​បាន​ និង​ងាយស្រួល​រក​បាន​នៅ​ក្នុង​ផ្ទះ។

១ ម្រេច​ខ្មៅ

ម្រេច​ខ្មៅ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​សារធាតុ kaali mirch ជួយ​បង្កើន​ភាព​ស៊ាំ​តាម​ធម្មជាតិ។ គ្រឿងទេស​នេះ​មាន​វីតាមីន C ខ្ពស់​តាម​ធម្មជាតិ ​ដែល​ធ្វើ​ឲ្យ​វា​មាន​ភាព​ស៊ាំ​នឹង​បាក់តេរី​ ក៏​កាត់បន្ថយ​ជាតិ​ពុល​ក្នុង​រាងកាយ​បាន​ដែរ។

២ ខ្ទឹម​ស

ខ្ទឹម​ស​ជា​ធម្មតា​​ធ្វើ​ឲ្យ​អ្នក​ដែល​ក្អក​អាច​បាត់​បើ​គេ​ទទួលទាន​បាន​ទៀងទាត់ ​ហើយ​ខ្ទឹម​ស​ក៏​ដើរ​តួ​ជា​អាហារ​បំប៉ន​ភាព​ស៊ាំ​ដែរ។ អាហារ​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នេះ​មាន​សមាសធាតុ​ ​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ។

៣ ខ្ញី

ខ្ញី​ជួយ​ធ្វើ​ឲ្យ​បំពង់ក​ធូរស្បើយ​ពី​ការ​កកស្ទះ​ទ្រូង ​និង​ផ្ដល់​​ឲ្យ​រាងកាយ​នូវ​ការ​ជំរុញ​ដែល​ចាំបាច់​សម្រាប់​ភាព​ស៊ាំ​ ដោយសារ​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក។

៤ ក្រូចឆ្មារ

ក្រូចឆ្មារ​ជា​ភេសជ្ជៈ​អច្ឆរិយ​ដែល​អាច​ឲ្យ​ជំងឺ​ផ្ដាសាយ​មក​ធូរស្រាល​វិញ។ វា​ក៏​ជា​ថ្នាំ​សម្លាប់​មេរោគ​នា​ពេល​បច្ចុប្បន្ន​នេះ​​ដែរ។ វីតាមីន C ដែល​មាន​នៅ​ក្នុង​ក្រូចឆ្មារ​ នឹង​ជួយ​រក្សា​កម្រិត​ភាព​ស៊ាំ​ឲ្យ​កាន់​តែ​ខ្ពស់។

៥ រមៀត

រមៀត​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​គ្រឿងទេស​ដ៏​សាមញ្ញ​ មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​មេរោគ​ប្រឆាំង​នឹង​បាក់តេរី​ផង​ដែរ។ វា​ជួយ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ការពារ​ធម្មជាតិ​របស់​រាងកាយ ​ប្រឆាំង​នឹង​បាក់តេរី​និង​វីរុសបង្ក​ជំងឺ។

៦ ទឹកឃ្មុំ

ទឹកឃ្មុំ​មាន​ផ្ទុក​អ៊ីដ្រូសែន peroxide និង​លំអង​ដែល​ជា​ថ្នាំ​សម្លាប់​មេរោគ​និង​បំបាត់​អាឡ័កស៊ី​តាម​រដូវ​កាល​ផ្សេងៗ។​មានទឹកឃ្មុំនៅក្នុងផ្ទះដូចមានឱសថទិព្វមិនអាចកាត់ថ្លៃបាន៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ប្រភព៖food.ndtv

ចុចអាន៖ទទួលទាន​អាហារ​ពេល​ព្រឹក​ទាំង​នេះ ដូច​ផ្ដល់​វីតាមីន C ប្រចាំ​ថ្ងៃ​ដល់​រាងកាយ​ និង​ពង្រឹង​ភាព​ស៊ាំ​អំឡុង​កូវីដ

ចុចអាន៖ជា​ក្ដី​សង្ឃឹម​មួយទៀត! ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ក្នុង​ខ្លួន​របស់​អ្នក​ចាក់​វ៉ាក់សាំង​ហើយ ​នឹង​ជួយ​កម្ចាត់​រោគ​រាតត្បាត​ កាន់​តែ​ឆាប់

The post គ្រឿងទេស​ដែល​បង្កើន​ភាព​ស៊ាំ​ដល់​រាងកាយ​ ខណៈ​អាច​រក​បាន​ដោយ​ងាយ​នៅ​ក្នុង​ផ្ទះ appeared first on Kampuchea Thmey Daily.

អាហារ ៥ ប្រភេទអាចជួយដោះស្រាយវិបត្តិកង្វះអាហារូបត្ថម្ភទូទាំងពិភពលោក
មនុស្សម្នាក់ក្នុងចំណោមមនុស្ស៩នាក់ នៅតែទទួលរងនូវភាពអត់ឃ្លានជារៀងរាល់ថ្ងៃ។ នេះបើតាមរបាយការណ៍របស់អង្គការស្បៀងអាហារពិភពលោក។

កង្វះអាហារ គឺជាវិបត្តិសេដ្ឋកិច្ចសកលដែលនឹងកាន់តែអាក្រក់ទៅៗ ស្របពេលដែលចំនួនប្រជាជននៅលើភពផែនដីកាន់តែកើនឡើង។ កង្វះលទ្ធភាពទទួលបានអាហារនេះដែរ កើតមានឡើងច្រើនបំផុតនៅទ្វីបអាហ្វ្រិកនិងអាស៊ី។

ក្នុងរយៈពេល៧ទសវត្សរ៍កន្លងមក រដ្ឋាភិបាលលើលោកបានព្យាយាមដោះស្រាយបញ្ហាកង្វះអាហារនេះ ប៉ុន្តែទទួលបានជោគជ័យតិចតួច។ តាមស្ថិតិបានឲ្យដឹងថា ភាពអត់ឃ្លាននាពេលថ្មីៗនេះ កើតមានក្នុងប្រទេសឥណ្ឌាច្រើនជាងគេ។ ក្នុងនោះមានតែកុមារ ៩.៦% ប៉ុណ្ណោះ ស្ថិតក្នុងក្រុមអាយុពី ៦ ទៅ ២៤ខែ ដែលទទួលបានរបបអាហារបានគ្រប់គ្រាន់។

បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះវិបត្ដិនេះលោកបណ្ឌិត Bhaskar Vira នៃសាកលវិទ្យាល័យខេមប្រីជ បានផ្តល់ឈ្មោះនូវអាហារព្រៃឈើខ្លះៗដែលអាចរកបាននៅក្នុងព្រៃ និងអាចជំនួសអាហាររូបត្ថម្ភបាន ដើម្បីធានាសន្តិសុខស្បៀងអាហារពិភពលោក។

ទាំងនេះជាអាហារព្រៃ ៥ ប្រភេទអាចរកបានប្រទេសឥណ្ឌា និងតំបន់អាស៊ី ដែលអាចចូលរួមចំណែកក្នុងការដោះស្រាយវិបត្តិអត់អាហារខ្លាំង៖

ផ្លែស្វាយ

ផ្លែស្វាយ គឺជាប្រភេទផ្លែឈើដែលសម្បូរទៅដោយវីតាមីនC ហ្វូល កាល់ស្យូម និងជាតិសរសៃ។ ដើមរបស់វាមានភាពធន់នឹងលក្ខខណ្ឌអាកាសធាតុខុសប្រក្រតីបំផុត ហើយត្រូវបានគេរកឃើញថា សម្បូរដុះលូតលាស់នៅក្នុងព្រៃផងដែរ។

ផ្លែទៀប

ផ្លែទៀប មិនត្រឹមតែសំបូរទៅដោយវីតាមីន A និង C ប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកនូវធាតុដែលការពារបេះដូងនិងគ្រប់គ្រងសម្ពាធឈាមទៀតផង។ ដើមឈើនេះ សម្បូរដុះនៅក្នុងព្រៃត្រូពិក។

ផ្លែអំពិល

ផ្លែអំពិលសម្បូទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលអាចបំពេញនូវតម្រូវការនៃអាហាររបស់រាងកាយ។ អំពិលត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការចម្អិនម្ហូបឥណ្ឌា។ វាក៏ជារុក្ខជាតិធន់មួយដែលអាចដុះលូតលាស់ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

ទឹកឃ្មុំ

ទឹកឃ្មុំត្រូវបានគេយកទៅប្រើបានយ៉ាងងាយស្រួល។ វាជាអាហារមួយក្នុងចំណោមអាហារដែលមានជីវជាតិល្អបំផុត វាសម្បូរទៅដោយកំហាប់អង់ស៊ីម រ៉ែ និងអាស៊ីតអាមីណូ។ សំបុកឃ្មុំសំបូរនៅតំបន់ព្រៃភ្នំ។

ប្រភេទមើម

អាហារប្រភេទនេះ សម្បូរដោយជាតិសរសៃដែលធ្វើឲ្យឆាប់ឆ្អែត និងឆ្អែតបានយូរផងដែរ។ មើមដំឡូង និងប្រភេទមើមដទៃជាច្រើនទៀត គឺអាចចូលព្រៃរកបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ដាំដុះ ឬធ្វើកសិកម្មឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រុក្ខជាតិ ១២ យ៉ាងល្អសម្រាប់សុខភាពអាចដាំនៅផ្ទះបានគ្រប់គ្នា

ចុចអាន៖ គ្រាន់​តែ​ទឹក​មួយ​កែវ​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ច្រើន!

The post អាហារ ៥ ប្រភេទអាចជួយដោះស្រាយវិបត្តិកង្វះអាហារូបត្ថម្ភទូទាំងពិភពលោក appeared first on Kampuchea Thmey Daily.