កូវីដ-១៩
គ្រឿងទេសដែលបង្កើនភាពស៊ាំដល់រាងកាយ ខណៈអាចរកបានដោយងាយនៅក្នុងផ្ទះ
ភាពស៊ាំគឺជាដំណើរការដ៏សំខាន់បំផុតមួយនៃរាងកាយ ដែលជួយរក្សាជំងឺនានា ជាពិសេសនៅថ្ងៃដែលរដូវក្នុងឆ្នាំនីមួយៗមានការប្រែប្រួល។ វាចាំបាច់ក្នុងការទទួលទានចំណីអាហារដែលជួយរក្សាភាពស៊ាំ ដោយជួយការពារជំងឺដែលកើតមានជាទូទៅដូចជា ផ្ដាសាយនិងកូវីដ ១៩ ជាដើម។
មិនចាំបាច់ទិញអាហារថ្លៃៗ ពិសេសៗ ដែលជួយបង្កើនភាពស៊ាំទេ ទាំងនេះក៏ជាអាហារបង្កើនភាពស៊ាំបាន និងងាយស្រួលរកបាននៅក្នុងផ្ទះ។
១ ម្រេចខ្មៅ

ម្រេចខ្មៅត្រូវបានគេស្គាល់ថាមានសារធាតុ kaali mirch ជួយបង្កើនភាពស៊ាំតាមធម្មជាតិ។ គ្រឿងទេសនេះមានវីតាមីន C ខ្ពស់តាមធម្មជាតិ ដែលធ្វើឲ្យវាមានភាពស៊ាំនឹងបាក់តេរី ក៏កាត់បន្ថយជាតិពុលក្នុងរាងកាយបានដែរ។
២ ខ្ទឹមស

ខ្ទឹមសជាធម្មតាធ្វើឲ្យអ្នកដែលក្អកអាចបាត់បើគេទទួលទានបានទៀងទាត់ ហើយខ្ទឹមសក៏ដើរតួជាអាហារបំប៉នភាពស៊ាំដែរ។ អាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់នេះមានសមាសធាតុ ជួយប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនឹងមេរោគ។
៣ ខ្ញី

ខ្ញីជួយធ្វើឲ្យបំពង់កធូរស្បើយពីការកកស្ទះទ្រូង និងផ្ដល់ឲ្យរាងកាយនូវការជំរុញដែលចាំបាច់សម្រាប់ភាពស៊ាំ ដោយសារលក្ខណៈប្រឆាំងនឹងការរលាក។
៤ ក្រូចឆ្មារ

ក្រូចឆ្មារជាភេសជ្ជៈអច្ឆរិយដែលអាចឲ្យជំងឺផ្ដាសាយមកធូរស្រាលវិញ។ វាក៏ជាថ្នាំសម្លាប់មេរោគនាពេលបច្ចុប្បន្ននេះដែរ។ វីតាមីន C ដែលមាននៅក្នុងក្រូចឆ្មារ នឹងជួយរក្សាកម្រិតភាពស៊ាំឲ្យកាន់តែខ្ពស់។
៥ រមៀត

រមៀតត្រូវបានគេដឹងថា ជាគ្រឿងទេសដ៏សាមញ្ញ មានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគប្រឆាំងនឹងបាក់តេរីផងដែរ។ វាជួយក្នុងការបង្កើតប្រព័ន្ធការពារធម្មជាតិរបស់រាងកាយ ប្រឆាំងនឹងបាក់តេរីនិងវីរុសបង្កជំងឺ។
៦ ទឹកឃ្មុំ

ទឹកឃ្មុំមានផ្ទុកអ៊ីដ្រូសែន peroxide និងលំអងដែលជាថ្នាំសម្លាប់មេរោគនិងបំបាត់អាឡ័កស៊ីតាមរដូវកាលផ្សេងៗ។មានទឹកឃ្មុំនៅក្នុងផ្ទះដូចមានឱសថទិព្វមិនអាចកាត់ថ្លៃបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖food.ndtv
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


