ព័ត៌មានជាតិ
កម្ពុជាប្ដេជ្ញាបញ្ចប់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅត្រឹមឆ្នាំ២០៣០
រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាបញ្ចប់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅត្រឹមឆ្នាំ២០៣០ ដើម្បីសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ មូលធន មនុស្ស និងកំណើនសេដ្ឋកិច្ច។ ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីអាហារូបត្ថម្ភ ដើម្បីកំណើននៅទីក្រុងតូក្យូ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ដោយលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ថា ការប្តេជ្ញាចិត្តរបស់កម្ពុជានេះ ផ្អែកលើអភិក្រមពហុវិស័យ និងពហុភាគី ដែលជាយន្តការស្នូលមួយជួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅបញ្ចប់បញ្ហាអាហារូបត្ថម្ភ កាត់បន្ថយផលប៉ះពាល់អន្តរជំនាន់ និងអនុញ្ញាតឱ្យមនុស្សជំនាន់ក្រោយមានសក្តានុពលពេញលេញ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបន្តទៀតថា កម្ពុជាមានមោទនភាពចំពោះវឌ្ឍនភាពដែលកម្ពុជាសម្រេចបាន និងប្ដេជ្ញាបន្តប្រែក្លាយប្រព័ន្ធស្បៀងតាមរយៈការផ្តល់របបអាហារសុខភាព ប្រកបដោយសមធម៌ ការផ្ដល់ភាពអង់អាចដល់ស្ត្រី យុវជន ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច ការការពារ និងការស្តារប្រព័ន្ធអេកូឡូជី ក្នុងពេលជាមួយគ្នានឹងការអភិវឌ្ឍភាពធន់កាន់តែប្រសើរ និងការគ្រប់គ្រង ប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្នជាងមុន ។ លោក យឹម ឆៃលី បានបន្ថែមថា កម្ពុជា ក៏នឹងបន្តសហការជាមួយបណ្តាអង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសនានា ដើម្បីរៀបចំកិច្ចសន្ទនាគោលនយោបាយប្រ កបដោយបរិយាប័ន្នសម្រាប់អាហារូបត្ថម្ភផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់ថា៖« ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ កម្ពុជានឹង បន្តសហការជាមួយប្រទេសនានា ក្នុងតំបន់និងក្រៅតំបន់ សំដៅ សម្រេច ឲ្យបានលទ្ធផលអាហារូបត្ថម្ភកាន់តែ ប្រសើរឡើង ដោយធ្វើការអំពាវនាវឱ្យមានការគាំទ្រពីសហគមន៍ អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមរួម របស់យើង»៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


